តូក្យូ៖ក្រុមហ៊ុន NTT Docomo Inc បាននិយាយថា ខ្លួននឹងបញ្ចុះថ្លៃសេវាកម្មប្រចាំខែសម្រាប់ផែនការប្រើប្រាស់ទិន្នន័យដ៏ធំ របស់ខ្លួនរហូតដល់ទៅ ១០០០ យ៉េន (៩,៦ ដុល្លារ) ចាប់ពីខែមេសាក្នុងវិធានការមួយ ដែលកើតឡើងចំពេលមានសម្ពាធពី រដ្ឋាភិបាលក្នុងការកាត់បន្ថយថ្លៃសេវាទូរស័ព្ទចល័តយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ គូប្រជែងធំៗរបស់ខ្លួនដូចជាក្រុមហ៊ុន SoftBank Corp និងក្រុមហ៊ុន KDDI Corp ដែលប្រតិបត្តិការយីហោអាន់ធូទំនងជានឹងធ្វើតាមសញ្ញានៃការប្រកួតប្រជែងតម្លៃកាន់តែខ្លាំងនៅក្នុងទីផ្សារកំពុងត្រួតត្រា។ក្រុមហ៊ុនDocomo...
បរទេស៖យោធាចិនបាននិយាយថា ខ្លួនបានធ្វើការតាមឃ្លាំមើលនាវាចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿង ដែលបានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃសៅរ៍នេះ ហើយបានធ្វើការថ្កោលទោសចំពោះបេសកកម្មបែបនេះថា ជាការបញ្ជូននូវក្តីសង្ឃឹមដល់អ្នកគាំទ្រឯករាជ្យភាពតៃវ៉ាន់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយទីបញ្ជាការ Eastern Theatre យោធារបស់ប្រទេសចិនបាននិយាយថា កងកម្លាំងជើងអាកាសនិងកងទ័ពជើងទឹករបស់ខ្លួន បានធ្វើការតាមដាននិងឃ្លាំមើល នូវការធ្វើដំណើរឆ្លងកាត់របស់នាវចម្បាំងអាមេរិកនោះ។ ចំណែកកងទ័ពជើងទឹកសហរដ្ឋអាមេរិក...
កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Bayern Munich, Robert Lewandowski កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះត្រូវបានគេប្រកាសហើយជាប់ឈ្មោះ ជាកីឡាករល្អបំផុតរបស់ FIFA ដោយយកឈ្នះ CR7 និង Messi ដែលជាបេក្ខភាព ចុងក្រោយ។ ដោយសារបញ្ហាកូវីដ១៩នៅឆ្នាំនេះ កីឡាករល្អបំផុតរបស់ FIFA ឬ FIFA best player...
ស្ថិតក្នុងដំណាក់កាលទី១នេះ លោកអ្នកអាចអញ្ជើញ ធ្វើការកក់ប្រាក់ ជ្រើសរើសទីតាំងឥឡូវនេះ និងធ្វើជាម្ចាស់ផ្ទះដ៏ស្រស់ស្អាត ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ 23,000ដុល្លារភ្លាមៗ ពីគម្រោង ម៉ារីហូម ។ គម្រោង ម៉ារីហូម មានទីតាំង អមសងខាង ដោយទន្លេមេគង្គ និងទន្លេបាសាក់ ព្រែកឯង និងជាតំបន់លំនៅដ្ឋាន បែបធម្មជាតិ សម្បូរទៅដោយ ដើមឈើបៃតងស្រស់ និងខ្យល់អាកាស...
ខេត្តព្រះស៊ីហនុ៖ កោះរ៉ុងជាកោះមួយស្ថិតនៅចំងាយ ប្រមាណ៤០គីឡូម៉ែត ពីឆ្នេរសមុទ្រក្រុងព្រះសីហនុ ប្រទេសកម្ពុជា។ កោះរ៉ុងគឺជាគោលដៅទេសចរណ៍ ដែលកំពុងពេញនិយម សម្រាប់អ្នកដែលចង់លំហែរកាយតាមកោះ។ ក្រសួងទេសចរណ៍បានបញ្ជាក់នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះថា កោះនេះគឺជាកោះដ៏ស្រស់ស្អាតបំផុត នៃតំបន់សមុទ្រនៅក្នុងព្រះរាជាណាក្រកម្ពុជា ដែលជាកន្លែងដ៏ល្អមួយសម្រាប់ភ្ញៀវទេសច អាចមកស្នាក់នៅដើម្បីកាត់ស្រេ្តស ដើរផ្សងព្រេង បោះជំរុំ និងហែលទឹកលេង ពីព្រោះកោះនេះសំបូរទៅដោយធនធម្មជាតិ។ ក្រៅពីនេះទៀត កោះរ៉ុង គឺជាកន្លែងអភិរក្សសត្វសមុទ្រដ៏ល្អមួយ...
គ្រូបង្វឹកអាល្លឺម៉ង់លោក Jurgen Klopp នៅថ្ងៃនេះបានធ្វើការលើកឡើងថាមកដល់ ពេលនេះលោកតែងតែប្រើប្រាស់វិធីសាស្ត្រយ៉ាងម៉ត់ចត់និងតានតឹងបំផុត នៅគ្រប់ការប្រកួតទាំងអស់ នៅក្នុងលីគអង់គ្លេសប៉ុន្តែ មិនបានរំពឹងទេថា នឹងក្លាយទៅជាក្លឹបខ្លាំងបំផុត លើលោកច្រើនឆ្នាំ ជាប់គ្នានោះទេ។ បន្ទាប់ពីបានជួយឲ្យ Liverpool លើកពានរង្វាន់កំពូលអង់គ្លេស ជាលើកដំបូងកាលពីរដូវកាលមុននិងពាន Champion League ផងនោះពេលនេះលោក Klopp ទើបតែត្រូវបានគេបោះឆ្នោត ឲ្យជាប់ឈ្មោះជាគ្រូបង្វឹកល្អបំផុតរបស់ FIFA...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រធានាធិបតីគុយបាលោក Miguel Diaz Canel បានធ្វើការបញ្ជាក់ពីជំហត្រៀមខ្លួនរួច ជាស្រេចក្នុងការជួបពិភាក្សា ជាមួយនឹងលោកប្រធានាធិបតីអាមេរិក អាណត្តិថ្មីលោក Joe Biden ទៅលើគ្រប់ប្រធានបទ ទាំងអស់។ នៅក្នុងសន្ទរកថាមួយដែលត្រូវបានធ្វើ នៅក្នុងកិច្ចប្រជុំ សភាលោក Diaz-Canel បាននិយាយថា៖ពួកយើងមានបំណង ក្នុងការពិភាក្សាទៅលើបញ្ហាជាច្រើនរួមគ្នា ព្រមទាំងអ្វីដែលយើងមិនចង់ចរចា និងអ្វីដែលយើងនឹងមិនផ្តល់ឱ្យនោះគឺបដិវត្តសង្គម...
បរទេស៖យោងតាមយុទ្ធសាស្ត្រដែនសមុទ្រ ៣សេវាកម្មថ្មីមួយ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា កងទ័ពជើងទឹក កម្លាំងម៉ារីន និងកងកម្លាំងការពារតំបន់ឆ្នេរ នឹងបន្តធ្វើការផ្តោតលើប្រទេសចិននិងប្រទេសរុស្ស៊ី ដោយសារតែកើនភាពគឃ្លើន លើដែនសមុទ្ររបស់ពួកគេ។ តាមសេចក្តីរាយការណ៍ ឯកសារយុទ្ធសាស្ត្រ ដែលមានចំណងជើងថា “គុណប្រយោជន៍នៅដែនសមុទ្រ” បានធ្វើការណែនាំឲ្យសេវាកម្មយោធាទាំង៣ ធ្វើឲ្យកាន់តែស៊ីជម្រៅឡើងនូវការរួមបញ្ចូលគ្នា ការធ្វើទំនើបកម្មដ៏ខ្លាំងក្លា និងបន្តសហប្រតិបត្តិការជាមួយសម្ពន្ធមិត្តនិងដៃគូនានា។ ឯកសារនោះបានលើកឡើងថា កំណើននិងការធ្វើទំនើបកម្មដ៏ខ្លាំងក្លារបស់ចិននិងរុស្ស៊ី ក៏ដូចជាវិធីសាស្ត្រងើបឡើងរបស់ពួកគេ ក្នុងបរិយាកាសដែនសមុទ្រ បានគម្រាមកំហែងដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្ត...
បរទេស៖ក្រុមហ៊ុនការពារជាតិអាមរិក Lockheed Martin Corp ដែលជាក្រុមហ៊ុនផលិតយន្តហោះចម្បាំង F-35 នឹងជួយប្រទេសជប៉ុនផលិតយន្តហោះចម្បាំងបំបាំងកាយថ្មី ដែលកងទ័ពជើងអាកាសចង់បានឲ្យដាក់ប្រើប្រាស់ ក្នុងពាក់កណ្ដាលនៃទសវត្ស២០៣០ រក្សាសន្ទុះល្បឿនឲ្យទាន់ជាមួយភាពទំនើបនៃបច្ចេកវិទ្យាយន្តហោះ ដែលចិនបានបង្កើត។ ក្រសួងការពារជាតិជប៉ុនបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានមួយ នាថ្ងៃសុក្រនេះថា ក្រុមហ៊ុន Lockheed នឹងចងជាដៃគូជាមួយមេដឹកនាំគម្រោង គឺក្រុមហ៊ុន Mitsubishi Heavy Industries ដោយធ្វើកំណែទម្រង់ភាពជាដៃគូ ដែលអភិវឌ្ឍផលិតយន្តហោះចម្បាំងកាលពី៣ទសវត្សមុនរបស់ជប៉ុន...
ចិន៖វាលស្រែចាស់ជាងគេនៅលើពិភពលោក ត្រូវបានគេរកឃើញនៅក្នុងប្រទេសចិននោះ អ្នកបុរាណវិទ្យាបាននិយាយថា ទីនេះប្រជាជននាំគ្នាធ្វើស្រែចម្ការអស់រយៈពេលជាង ៦០០០ ឆ្នាំមកហើយនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ វាលគំរូក្តារបន្ទះបុរាណត្រូវបាន គេរកឃើញនៅទីក្រុង Yuyao ខេត្ត Zhejiang ភាគខាងកើតនៃប្រទេសចិន និងត្រូវបានគេនិយាយថា មានទំហំផ្ទៃដីប្រហែល ២២២ ហិចតា។ អ្នកបុរាណវិទ្យាបាននិយាយថាវាលស្រែមានទម្រង់ផ្សេងៗគ្នា ក្នុងសម័យបុរេប្រវត្តិ ៣ មានអាយុកាលប្រហែល ២,០០០...