អង់គ្លេស៖សារមន្ទីរអង់គ្លេសបានបង្ហាញថា វិធានការចាក់សោរនៅផ្ទះ ការពារមេរោគ COVID-10 ធ្វើឲ្យជនជាតិអង់គ្លេសមួយគ្រួសាររកឃើញទ្រព្យសម្បត្ដិមហាសាល សម័យបុរាណនៅសួនច្បារខាងក្រោយរួមមានរួមមានកាក់មាស គ្រឿងសង្ហារឹមរ៉ូម៉ាំង និងត្រារបស់សម្តេចសង្ឃនាសតវត្សរ៍ទី ១៥ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការរកឃើញវត្ថុទំាងនោះមានជាង៤៧.០០០ ត្រូវបានចុះបញ្ជីជាមួយគ្រោងការណ៍ បុរាណវិទ្យាចល័តរបស់សារមន្ទីរអង់គ្លេស (PAS) រហូតមកដល់ឆ្នាំនេះដែលភាគច្រើនបានមកពីការរកឃើញនៅសួនច្បារ។ ការចាក់សោលើកដំបូងតែម្នាក់ឯងកាលពីខែមីនា ការណ៍បានរាយការណ៍ថា មានចំនួន ៦.២៥១ បានរកឃើញ ក្រោយពីធ្វើការរាវរកលោហៈត្រូវបានហាមឃាត់នៅក្នុងវាលស្រែដូច្នេះពួកគេបានងាកទៅរកសួនច្បាររបស់ពួកគេ។...
បរទេស៖យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រទេសចិនបានហៅការចាប់ខ្លួនអ្នកកាសែតម្នាក់ របស់បណ្តាញព័ត៌មាន Bloomberg គឺជាកិច្ចការងារផ្ទៃក្នុងរបស់ខ្លួនប៉ុណ្ណោះហើយបានថែមទាំងព្រមានផងដែរ ចំពោះការលូកដៃទាំងឡាយណាចូលបញ្ហានេះ។ ស្ត្រីដែលមានឈ្មោះថា Haze Fan ជានជនជាតិចិនត្រូវបានគេដឹងថា ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនក្រោមបទចោទប្រកាន់ថា បានពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខរបស់ជាតិ ហើយក៏ត្រូវបានគេមើលឃើញដែរថាគឺជាការចាប់ខ្លួនអ្នកកាសែតចុងក្រោយផង នៃសកម្មភាពចាប់ខ្លួនអ្នកកាសែត ជាច្រើនកន្លងមកហើយ។ សហភាពអ៊ឺរ៉ុប EU បានធ្វើការអំពាវនាវនិងសុំឲ្យចិន ក្នុងការពិចារណាក្នុងការដោះលែង...
យោងតាមការចេញផ្សាយរបស់ TuttoMercatoWeb នៅថ្ងៃនេះបានសរសេរថាកីឡាករ Luca Torreira នឹងអាចវិលត្រឡប់ទៅកាន់ ក្លឹបដើមរបស់ខ្លួនគឺកាំភ្លើងធំ Arsenal វិញហើយខណៈដែលក្លឹបអេស្បាញ AT Madrid បានត្រៀមកាត់កុងត្រាខ្ចីជើងចោលតែម្តងជាមួយនឹងកីឡាកររូបនេះ។ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយដែលមានកុងត្រាខ្ចីជើងមួយ រដូវកាលរូបនេះអាចបង្ហាញខ្លួនលេងតែ៥ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ និងមិនបានចូលរួមការប្រកួតរបស់ក្លឹប អេស្បាញនេះឡើយចាប់តាំងតែពីខែតុលា។ នេះមានន័យថា Torreira នឹងត្រូវវិលត្រឡប់ទៅ Emirates វិញទាំងដែលក្រុមនេះ ក៏កំពុងជូបបញ្ហាទំរង់លេងផងដែរ...
នៅថ្ងៃនេះកាលពីក្នុងឆ្នាំ ១៩៧៣ យន្ដហោះដែលដឹកក្រុមអ្នកធម្មយាត្រា មួយក្រុមត្រឡប់មកពីទីក្រុងMeccaវិញបានជួបឧបទ្ទេវហេតុដ៏អាក្រក់ គឺធ្លាក់នៅក្នុងតំបន់Kanoនៃប្រទេសនេហ្ស៊េរីយ៉ាដោយក្នុងនោះវាបានសម្លាប់ មនុស្ស រហូតទៅដល់១៧៦នាក់។ យន្តហោះ Royal Jordanian Boeing 707-300 ត្រូវបានជួលដោយ ក្រុមហ៊ុននេហ្ស៊េរីយ៉ាដើម្បីដឹកអ្នកកាន់សាសនាឥស្លាមនៅប្រទេសនីហ្សេរីយ៉ាទៅកាន់ ពិធីធ្វើធម្មយាត្រាមួយនៅក្នុងទីក្រុងMeccaក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយក្នុងនោះមានអ្នកដំណើរប្រមាណជា១៩៨នាក់និងសមាជិកនាវិក១១នាក់ ដែលនៅជាមួយនឹងយន្តហោះនេះនៅពេលដែលយន្ដហោះបានទៅដល់ អាកាសយានដ្ឋានកាណូ។ ការហោះហើរចេញនិងចូលទៅកាន់ អាកាសយានដ្ឋានKano គឺជាការពិបាកមួយសម្រាប់អ្នកបើកយន្តហោះក្នុងរដូវត្រជាក់ដោយ ទីក្រុងនេះស្ថិតនៅលើច្រាំងនៃវាលខ្សាច់សាហារ៉ានិងបរិវេណដែលជាខ្យល់បក់ខ្លាំងនៃវាលខ្សាច់...
បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាស្ត្រីជនជាតិអូស្ត្រាលីម្នាក់បានធ្លាក់ពីលើច្រាំងថ្មមួយ កាលពីថ្ងៃសៅរ៍កន្លងទៅ បណ្តាលឲ្យបាត់បង់ជីវិតភ្លាមដោយសារតែនាងបានព្យាយាម ថតរូបនូវទីតាំងដ៏ស្រស់ស្អាតនេះ។ នាង Rosy Loomba វ័៧៣៨ឆ្នាំត្រូវបានគេដឹងថា បានធ្វើដំណើរទៅដល់ទីកន្លែងកើតហេតុជាមួយនឹងប្តីនិងកូនរបស់ខ្លួនពោលគឺនៅក្នុងសួន ឧទ្យានជាតិ Grampians នៃរដ្ឋVictoria នៃប្រទេសអូស្ត្រាលីនិងបានមើលឃើញថា ទេសភាពពិតជាស្រស់ស្អាតខ្លាំងមែនទែន។ យោងតាមការបញ្ជាក់របស់ប៉ូលីស បានឲ្យដឹងទៀតថានាង Loomba បានឆ្លងផុតខ្សែរបារសុវត្ថិភាពនិងសញ្ញាព្រមានពីគ្រោះថ្នាក់ហើយឈរ នៅលើដុំថ្មមួយទៀត។ភ្លាមៗពេលនាងកំពុងឈរថតរូបពីលើថ្មនោះក៏រអិលបាក់ធ្លាក់នាងភ្លាម...
អាមេរិក៖ការសិក្សាថ្មីមួយបានបង្ហាញថា ប្រភេទសត្វល្មូនតូចមានរូបរាងស្រដៀងនឹងនាគ គឺសត្វល្មូនគ្មានស្លាបដែលរស់នៅកាលពី ២៣៧ លានឆ្នាំមុនត្រូវបានគេកំណត់ថា ជាបុព្វបុរសដំបូងបង្អស់របស់សត្វដាណូស Pterosaurs ឬសត្វដើរលើផែនដី ដំបូងគេនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ភាពស្រដៀងគ្នារវាងហ្វូស៊ីលគេហៅថា lagerpetids ជាប្រភេទសត្វគ្មានស្លាបដែលមានជើងវែងៗ ចំពោះសត្វដាណូស័រ Pterosaurs មានស្លាបត្រូវបានបង្ហាញក្នុងការស្កេន CT។ ទោះបីជាសត្វមួយអាចហោះហើរបាន ហើយសត្វមួយទៀតមិនអាចហោះបានក៏ដោយ ក៏សត្វ Pterosaurs និង lagerpetids...
បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃចន្ទនេះបានសរសេរថាប្រទេសបារ៉ែនបានប្រកាសទទួលស្គាល់យកវ៉ាក់សាំងរបស់ចិន ជាផ្លូវការហើយនិង ព្រមទាំងបានដាក់ឲ្យដំណើរករចុះឈ្មោះអនឡាញ ជូនពលរដ្ឋរបស់ខ្លួនដើម្បីអាចទទួលបានការចាក់វ៉ាំក់សាំងនេះដោយមិន គិតថ្លៃឡើយ។ សេចក្តីថ្លែងការណ៍ដែលត្រូវបាន ធ្វើឡើងដោយទីភ្នាក់ងារទទួលបន្ទុកកិច្ចការងរច្បាប់នៃសុខាភិបាលជាតិ កាលពីថ្ងៃអាទិត្យម្សិលមិញ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ខ្លួនមិនបានបញ្ជាក់លំអិតទេថា ខ្លួនបានជ្រើសយកវ៉ាក់សាំងមួយណារបស់ក្រុមហ៊ុនចិន Sinopharm នោះទេ ហើយបានត្រឹមអះអាងថាវ៉ាក់សាំង នេះគឺមានប្រសិទ្ធភាពប្រមាណជា៨៦ភាគយរក្រោយការធ្វើតេស្តលើកទី៣ ហើយនោះ។ យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បារ៉ែនបានអះអាងទៀតដែរថា ពលរដ្ឋនិងអ្នកដែលមានសិទ្ធរស់នៅក្នុងប្រទេសរបស់ខ្លួនទាំង អស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងគឺអាចចុះឈ្មោះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ the Daily Mail នៅថ្ងៃចន្ទនេះបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីនៃប្រទេស Eswatini លោក Ambrose Dlamini បានក្លាយទៅជាមេដឹកនាំដំបូង គេបំផុតលើលោកដែលបានបាត់បង់ជីវិតដោយ សារកូវីដ១៩។ រំលឹកដែរថាកាលពីដើមខែធ្នូលោក Dlamini ក្នុងវ័យ៥២ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដោយសារតែវិរុសកូវីដបានធ្វើទុក្ខយ៉ាងខ្លាំងមកលើ សុខភាពរបស់គាត់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថាលោក Dlamini...
បារាំង៖ការសិក្សាមួយបានសន្និដ្ឋានថា គ្រោងឆ្អឹងរបស់ក្មេងប្រុស កាលពីបុរាណមានអាយុ ២ ឆ្នាំ ដែលបានស្លាប់ប្រហែល ៤១,០០០ ឆ្នាំមុនត្រូវបានកប់យ៉ាងយកចិត្តទុកដាក់ក្នុងរណ្តៅគ្របដណ្តប់ដោយដីស្រស់តែម្តង បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវ បារាំងរកឃើញទីតំាំងនោះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ គ្រោងឆ្អឹងរបស់កុមារត្រូវបានរកឃើញនៅឆ្នាំ ១៩៧៣ នាតំបន់ជម្រកថ្មមួយនៅទីតាំងជីក La Ferrassie ក្នុងតំបន់ Savignac-de-Miremont, Dordogne ភាគនិរតីនៃប្រទេសបារាំង។ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសបារាំងបានពិនិត្យមើល គ្រោងឆ្អឹងនោះឡើងវិញ ហើយក៏ទៅមើលកន្លែងជីកពីដើមអាចបញ្ចាំង ពន្លឺថ្មីអំពីរបៀប...
តៃប៉ិ៖ ក្រសួងការបរទេសកោះតៃវ៉ាន់បានឲ្យដឹងថា កោះតៃវ៉ាន់ នឹងដាក់ពាក្យស្នើសុំចូលរួមកំណែទម្រង់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដែលបានកែលម្អ នៅពេលដែលខ្លួន បានបញ្ចប់ការពិគ្រោះយោបល់ក្រៅផ្លូវការជាមួយសមាជិកចំនួន ១១ របស់ខ្លួន ដែលជាកិច្ចពិភាក្សាដែលកំពុងបន្ត។ ស្របពេលដែលសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក មានប្រទេសជាច្រើនមានការប្រុងប្រយ័ត្នក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយកោះតៃវ៉ាន់ ដោយខ្លាចមានការជំទាស់ពីប្រទេសចិន ដែលអះអាងថា កោះប្រជាធិបតេយ្យជាទឹកដីរបស់ខ្លួន ហើយតៃវ៉ាន់ បានស្វែងរកការចូលទៅកាន់កិច្ចព្រមព្រៀង ពហុភាគីកាន់តែច្រើន។ កោះតៃវ៉ាន់មានថាមពលកំពុងចូលរួមក្នុងកិច្ចព្រមព្រៀង គ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក...