LOS ANGELES៖ប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា ការប្រកាសអំពីការស្លាប់ របស់តារា Black Chapwher គឺ Chadwick Boseman ត្រូវបានគេចែកចាយច្រើនបំផុត នៅលើបណ្តាញសង្គម Twitter ទូទាំងពិភពលោកក្នុងឆ្នាំ ២០២០ និងទទួលបានការ”liked”ច្រើនបំផុតពី Tweet យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការបង្ហោះទិន្នន័យរបស់ព្រឹត្តិការណ៍ដែលបានចែករម្លែកច្រើនបំផុត នៅលើវេទិការបស់ខ្លួនសម្រាប់ឆ្នាំ ២០២០ បានសរសេរថា ការចុះផ្សាយនៅថ្ងៃទី...
នៅថ្ងៃនេះកីឡាករខ្សែប្រយុទ្ធ Raul Jimenez របស់ក្លឹប Wolves បានធ្វើការចាកចេញពីមន្ទីរពេទ្យហើយនិងត្រឡប់ទៅផ្ទះ របស់គាត់វិញបន្ទាប់ពី បានសម្រាកព្យាបាល ក្រោយការវះកាត់ក្បាលកន្លងមក។ កីឡាករខ្សែប្រយុទ្ធមិកស៊ិករូបនេះបានទទួល រងរបួសក្បាលយ៉ាងធ្ងន់ធ្ងរក្នុងពេលប្រកួតប៉ះនឹងក្រុមកាំភ្លើងធំ Arsenal និងប៉ះទង្គិចគ្នាជាមួយនឹងកីឡាករ ខ្សែការពារប្រេស៊ីល David Luiz នៅទឹកដី Emirates កាលពីថ្ងៃទី២៩ខែវិច្ឆិកាកន្លងទៅ។ ក្លឹប Wolves បានប្រកាសថាកីឡាករបានវិលត្រឡប់មកផ្ទះវិញ...
អាមេរិក៖នាវាផ្គត់ផ្គង់របស់ក្រុមហ៊ុន អវកាសសហរដ្ឋអាមេរិក SpaceX ដែលផ្ទុកអំណោយល្អ ៗ សម្រាប់បុណ្យណូអែលបានមកដល់ស្ថានីយ៍ អវកាសអន្តរជាតិកាលពីថ្ងៃច័ន្ទ ដោយចតនៅក្បែរយន្ត Dragon មួយទៀតដែលដឹកអវកាសយានិកកាលពី៣សប្តាហ៍មុន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ នេះជាលើកទីមួយហើយសម្រាប់យន្តអវកាស Dragons ក្រុមហ៊ុនរបស់លោកElon Musk ចំនួន២គ្រឿងស្ថិតនៅមន្ទីរពិសោធន៍គន្លងគោចរដោយ បំពេញនូវរន្ធចំនួន២ដែរ។ វាមិនដូចយន្តដឹកទំនិញមុន ៗ របស់ក្រុមហ៊ុន SpaceX ឡើយដែលដកខ្លួនពីគន្លងដោយដៃមនុស្សយន្តរបស់ស្ថានីយ៍អវកាស...
ភ្នំពេញ៖ តំបន់សក្តានុពល ជាប់ផ្លូវក្រវ៉ាត់ក្រុងទី២បច្ចុប្បន្ននេះកំពុងមានសន្ទុះអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទៅគម្រោងលើបុរី និងដីសម្រាប់សាងសង់លំនៅដ្ឋាន ខណៈផ្លូវក្រវ៉ាត់ក្រុងទី២នេះមានផ្លូវខ្វាត់ខ្វែងងាយស្រួលក្នុងការធ្វើចរាចរណ៍ និងដឹកជញ្ជូនទំនិញច្រើន ដែលបានបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋប្រកបអាជីវកម្ម និងមុខជំនួញបានគ្រប់ប្រភេទ។ រាប់ចាប់ពីម្តុំស្ពានព្រែកសំរោងរហូតទៅដល់រោងចក្រថៃហ្គឺផ្លូវជាតិលេខ១ មានសន្ទុះអភិវឌ្ឍន៍ខ្លាំង ប្រជាពលរដ្ឋកំពុងនាំគ្នាសម្រុកទៅទិញម្តុំច្រើន ដោយសារតំបន់នោះ មានផាសុកភាពនិងអំណោយផលល្អ ម្យ៉ាងទៀតចំពោះការរស់នៅតំបន់នោះវិញ ប្រជាពលរដ្ឋមានលក្ខណៈទាន់សម័យដោយសារតែស្ថិតនៅក្នុងទីក្រុងភ្នំពេញ មានផ្សារទំនើប និងតំបន់កម្សាន្តទៀតផង។ បើតាមការអះអាងពីអ្នកជំនាញអចលនទ្រព្យ នៅថ្ងៃអនាគតតំបន់នេះនឹងទាក់ទាញការវិនិយោគកាន់តែច្រើន ព្រោះមានគម្រោងធំដូចជា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីជាដើម...
តូក្យូ៖ប្រអប់ដ៏តូចមួយដែលធ្វើដណើរជាមួយអវកាស Hayabusa2 បានសង្ឈឹមថា មានផ្ទុកនូវគំរូដីពីអាចម៍ផ្កាយនៅឆ្ងាយបានទៅដល់ ប្រទេសជប៉ុនហើយនាពេលនេះ ដើម្បីស្រាវជ្រាវអំពីដើមកំណើតនៃជីវិតនិងការវិវត្តនៃប្រព័ន្ធ ព្រះអាទិត្យ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ២ថ្ងៃបន្ទាប់ពីត្រូវបានយកចេញពីវាលខ្សាច់អូស្រ្តាលីក ប្រអប់ត្រូវបានរក្សាទុកយ៉ាងប្រុងប្រយ័ត្ននៅក្នុងធុងដែកមួយត្រូវបានដឹកតាមរថយន្តទៅកាន់ ស្ថានីយ៍រុករកអវកាស Sagamihara របស់ទីភ្នាក់ងារអវកាសជប៉ុននៅតំបន់ Kanagawa ពីអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ។ អនុប្រធាន JAXA លោក Hitoshi Kuninaka...
Cristiano Ronaldo បាននិយាយថា គេមិនដែលមើលឃើញ Lionel Messi ជាគូប្រជែងនោះទេ និងតែងតែមានទំនាក់ទំនងល្អនឹងគ្នា។ កីឡាករសញ្ជាតិព័រទុយហ្គាល់ទាត់ប៉េណាល់ទីចូលពីរគ្រាប់ក្នុងកីឡដ្ឋាន Camp Nou ជួយ Juventus យកឈ្នះ Barcelona ៣-០។ ក្នុងជំនួបនេះដែរ Ronaldo បានជួប Messi ជាលើកដំបូង ក្រោយខកខានលេងប៉ះគ្នាជាង២ឆ្នាំ។...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសអូស្ត្រាលីគឺនឹងត្រៀមដាក់ស្នើសុំច្បាប់ថ្មីមួយទៅសភាជាតិ ដែលនឹងអាចឲ្យក្រុមហ៊ុនបច្ចេកវិទ្យា យក្សដូចជា Facebook និង Googleជាដើមក្នុងការបង់លុយ សម្រាប់មតិកាព័ត៌មាន ចេញពីមុខងារសារព័ត៌មានរបស់ខ្លួន។ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសថានេះ គឺច្បាប់ដំបូងបំផុតលើលោកដែល នឹងអាចអនុញ្ញាតិឲ្យអង្គភាពសារព័ត៌មានក្នុងការទទួលបានកម្រៃ ដ៏សមរម្យមួយពីសំណាក់ក្រុមហ៊ុន យក្សទាំងនេះសម្រាប់កិច្ចការងារដែលពួកគេខិតខំធ្វើ។ ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនទាំងនោះ បានឆ្លើយតបថាសេចក្តីព្រាងច្បាប់ថ្មីនេះ នឹងអាចធ្វើឲ្យប៉ះពាល់និងរារាំងការផ្តល់ព័ត៌មានទៅ ឲ្យក្រុមអ្នកប្រើប្រាស់និងអ្នកអានជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី
កូរ៉េខាងត្បូង៖ស្បែកសិប្បនិម្មិតដែលជាបច្ចេកវិទ្យាថ្មី សម្រាប់ទាហាននូវថាមពលនៃភាពមើលមិនឃើញនៅលើសមរភូមិដោយប្រើប្រាស់ អេក្រង់ដែលមានទំហំភីចសែលឡើងកម្តៅ ឬត្រជាក់ដោយស្វ័យប្រវត្តិទៅតាមបរិស្ថានជុំវិញខ្លួន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមជនជាតិខាងត្បូងកូរ៉េមួយក្រុមបានបង្កើតស្បែក ដែលមានប្រភេទអាវក្រោះប្រើកម្ដៅ និងធ្វើឲ្យត្រជាក់តាមពណ៌ទៅតាមស្ថានភាពបរិយាកាសជុំវិញ ដែលមានសមត្ថភាពផ្លាស់ប្តូរពីមួយទៅមួយក្នុងរយៈពេលតែ៥ វិនាទី។ ត្រូវបានរចនាឡើងជាបំណះឧបករណ៍តម្បាញត្រូវបានផលិតចេញពីអេក្រង់ភីកសែលប្រើអេក្រង់គ្រីស្តាល់រាវត្រូពិក ដើម្បីឆ្លើយតបយ៉ាងរហ័សទៅនឹងតំបន់ជុំវិញ និងលាក់បាំងស្បែករបស់មនុស្សក្នុងជួរពហុទិដ្ឋភាព។ បច្ចុប្បន្ននេះបំណះស្ថិតនៅក្នុងដំណាក់កាលដំបូង ប៉ុន្តែក្រុមការងារបានប្រាប់ Defense One ថាឧបករណ៍ទាំងនេះប្រើម៉ាស៊ីនថតមីក្រូពិសេសអាចឲ្យពួកគេឆ្លើយតបដោយស្វ័យប្រវត្តទៅនឹងតំបន់ជុំវិញនោះ។ ការសិក្សាស្រាវជ្រាវបានចុះផ្សាយក្នុងទស្សនាវដ្តី Advanced Functional Material...
ការប្រកួតរវាងក្រុម PSG និង Istanbul ត្រូវបានផ្អាកសិននៅយប់មិញនេះ ក្រោយពីអាជ្ញាកណ្ដាលទី៤ ក្នុងទីលានបាននិយាយរើសអើង ទៅលើគ្រូជំនួយខាង Istanbul ។ អំឡុងការប្រកួតនេះ ក្រោយពីមានការបង្កកំហុសនៅលើទីលានហើយ ខាងក្រុមការងារគ្រូបង្វឹករបស់ Istanbul ក៏ចេញមកតវ៉ាជាមួយអាជ្ញាកណ្ដាល។ នៅភ្លាមនោះ លោកអាជ្ញាកណ្ដាលទី៤ក្នុងការប្រកួត បាននិយាយពាក្យសម្ដីមិនសមរម្យទៅលើគ្រូជំនួយឈ្មោះ Pierre Webo ឡើយ។ ដោយសារតែការបោះសម្ដីរើសអើងនេះហើយ...
ក្លឹប Manchester United បានធ្លាក់ចេញពីពានរង្វាន់ Champions League ហើយ បន្ទាប់ពីប្រកួតណាត់ចុងក្រោយក្នុងពូល H ចាញ់ RB Leipzig ៣-២ កាលពីយប់មិញ។ ក្រុមលោក Oke Gunnar Solskjaer ត្រូវការត្រឹមតែស្មើប៉ុណ្ណោះដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែពួកគេធ្វើមិនបាន។ យ៉ាងណាការប្រកួតក្នុងពូល H...