បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមហ៊ុនការពារជាតិ Lockheed Martin តាមសេចក្តីរាយការណ៍ បានផ្តល់សំណើឲ្យរដ្ឋាភិបាលរបស់ ប្រទេសស្វីស ដែលស្នើទិញយន្តហោះចម្បាំង F-35A ចំនួន៤០គ្រឿង ព្រមទាំងកម្មវិធីទ្រទ្រង់និងបណ្ដុះបណ្ដាល។ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា យោងទៅតាមការឲ្យដឹងពីក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin សំណើផ្តល់ឲ្យនោះ...
អេហ្ស៊ីប៖ក្រុមមន្រ្តីផ្នែកបុរាណវិទ្យាអេហ្ស៊ីបបានប្រកាសរកឃើញមឈូសបុរាណយ៉ាងហោចណាស់ចំនួន ១០០ ដែលខ្លះមានរូបមរកតនៅខាងក្នុង និងមានរូបចម្លាក់ប្រហែល៤០ទៀតនៅលើរូបPharaonic ដ៏ធំនៅភាគខាងត្បូងនៃ Cairo ប្រទេសអេហ្ស៊ីបនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ រូបចម្លាក់ពណ៌ធម្មជាតិដែលបិទជិត និងរូបចម្លាក់ត្រូវបានគេបញ្ចុះកាលពីជាង ២៥០០ ឆ្នាំមុនត្រូវបានដាក់បង្ហាញក្នុងពិព័រណ៍បណ្តោះអាសន្នមួយត្រង់Step Pyramidដ៏ល្បីល្បាញរបស់Djoserនៅ Saqqara ។ មឈូសឈើបិទជិតត្រូវបានដាក់បង្ហាញនៅលើទីតាំងចំពេលមានអ្នកគាំទ្រជាច្រើនជារបស់មន្រ្តីជាន់ខ្ពស់នៃសម័យកាលចុង និងសម័យ Ptolemaiរបស់អេហ្ស៊ីបបុរាណ។ ពួកគេត្រូវបានគេរកឃើញនៅក្នុងរូងបញ្ចុះសពចំនួន ៣ នៅជម្រៅ ៤០ ហ្វីតដែលធ្លាប់ជារដ្ឋធានី...
ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការរបស់សហព័ន្ធកីឡាការ៉ាតេដូកម្ពុជាបាន មានប្រសាសន៍ថា នាពេលសហព័ន្ធបានទទួលអ្នកជំនាញកីឡា ការ៉ាតេអន្តរជាតិ២រូបដែលជាគ្រូបង្វឹកមានសមត្ថភាពខ្ពស់ នៅក្នុងពិភពលោកដើម្បីរកហ្វឹកហាត់កីឡាករ-កីឡាការិនីក្នុងការដណ្តើម មេដាយជូនជាតិសម្រាប់ SEA GAMES 2021-23។ លោកអគ្គលេខាធិការបានឲ្យដឹងថា លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ជាប្រធានសហព័ន្ធរកបានគ្រូបង្វឹក២រូបដែលមួយរូបជាជនជាតិអ៊ីរ៉ង់ និងមួយរូបទៀតជាជនជាតិជប៉ុន ហើយពេលនេះពួកគេបាន មកដល់កម្ពុជាព្រមទាំងបានដំណើរការហ្វឹកហាត់ហើយ។ ការហ្វឹកហាត់ពេលនេះគឺហាត់ជាមួយគ្រូជនជាតិអ៊ីរ៉ង់ចំពោះគ្រូជប៉ុនកំពុងតែស្ថិតនៅក្នុងការត្រួតពិនិត្យមេរោគCOVID-19 ចំនួន១៤ថ្ងៃសិន ។...
(ភ្នំពេញ) ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០៖ កាន់តែរីករាយ…! កាន់តែមានមោទនភាព…! ក្រោយពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញស្មាតហ្វូនស៊េរី A របស់ខ្លួនក្នុងឆ្នាំ 2020 មក យើងសង្កេតឃើញថា Galaxy A31, A21s, A11 និង A01 Core...
បរទេស៖តាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃព្រហស្បតិ៍នេះបានសរសេរថារបាយការណ៍មួយបានរកឃើញភស្តុតាងដែលអាចបង្ហាញថា យោធាអូស្ត្រាលីបានសម្លាប់មនុស្សចំនួន ៣៩ នាក់ដោយខុសច្បាប់ក្នុងសម័យសង្គ្រាមនៅអាហ្វហ្គានីស្ថាន។ ប្រភពដដែលបានសរសេរទៀតថា រដ្ឋាភិបាលអូស្ត្រាលីគឺជាអ្នកបានចេញផ្សាយពីលទ្ធផល នៃការស៊ើបអង្កេតរយៈពេល ៤ ឆ្នាំដែលត្រូវបានធ្វើឡើង ដោយក្រុមអធិការកិច្ចនៃកម្លាំងការពារជាតិអូស្ត្រាលី ហៅកាត់ថាADF ទៅលើករណីចចាមអារាមមួយដែលបានចោទប្រកាន់ថាមានការរំលោភបំពានច្បាប់នៃជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកើតឡើងនៅចន្លោះឆ្នាំ ២០០៥ និង ២០១៦ ។ ប៉ូលីសសហព័ន្ធអូស្រ្តាលី AFP បានបើកការស៊ើបអង្កេតព្រហ្មទណ្ឌលើសមាជិក ១៩ នាក់ដែលជាអតីតសមាជិកនៃកងកម្លាំងពិសេសលើតួនាទីរបស់ពួកគេក្នុងករណីឃាតកម្មទៅលើមនុស្សចំនួន ៣៩...
ប្រវត្តិសាស្ត្រ:នាពេលព្រឹកព្រលឹម ថ្ងៃទី៧ខែធ្នូឆ្នាំ១៩៧៥កងកម្លាំងយោធា នៃប្រទេសឥណ្ឌូនេស៊ីបានចាប់ផ្តើមធ្វើការលុកលុយដ៏ធំមួយ ទៅលើកោះទីម័រស្ទើរតែពាក់កណ្តាល ដែលធ្លាប់ស្ថិតនៅក្រោមទឹកដីនៃប្រទេសព័រទុយហ្គាល់ និងលាតសន្ធឹង នៅជិតទៅនឹងឆ្នេរសមុទ្រនៃប្រទេសអូស្ត្រាលី។ ព័រទុយហ្គាល់បានសម្រេចចិត្តចាកចេញពីទីម័រខាងកើត នៅខែសីហាឆ្នាំ ១៩៧៥ ហើយភ្លាមៗកងទ័ពឥណ្ឌូណេស៊ីបានចាប់ផ្ដើមចូលជ្រៀតជ្រែកព្រំដែន ពីឥណ្ឌូណេស៊ីខាងលិចទីម័រ។ មុនការលុកលុយនៅថ្ងៃទី ២៨ ខែវិច្ឆិការដ្ឋាភិបាលជាប់ឆ្នោតប្រជាធិបតេយ្យទីម័រខាងកើត ដោយការភ័យខ្លាចការឈ្លានពានរបស់ឥណ្ឌូនេស៊ីដែល នឹងអាចកើតមានឡើងនោះបានធ្វើការប្រកាសខ្លួនទៅជា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត។ ក្នុងកំឡុងពេលប៉ុន្មានឆ្នាំដំបូង នៃការលុកលុយនិងការកាន់កាប់របស់ឥណ្ឌូនេស៊ីមនសុ្សប្រមាណ ជា១០០០០០ នាក់នៅទីម័រខាងកើតបានបាត់បង់ជីវិត...
អង់គ្លេស៖បន្ទាប់ពីការពន្យាពេលនៃការផលិតផលិតផលដែលទាក់ទងនឹងមេរោគCOVID-19២ឬ៣ ខែកន្លងមក ស្មាតហ្វូនiPhone 12 ស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Apple នាពេលនេះចេញលក់ជាផ្លូវការនៅចក្រភពអង់គ្លេសហើយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ជាមួយនឹងឧបករណ៍ថ្មីចំនួនត្រូវជ្រើសរើសនេះ គឺជាការចេញផ្សាយធំបំផុតរបស់ Apple មិនធ្លាប់មានផ្តល់ជូនអតិថិជននូវជម្រើសជាច្រើនដោយផ្អែកលើតម្រូវការ និងថវិការបស់ពួកគេ។ អ្វីដែលល្អនោះគឺថា ក្រៅពីទំហំរបស់ម៉ូដែលទាំងអស់មើលទៅស្រដៀងគ្នា ដូច្នេះអ្នកដែលទិញស្មាតហ្វូមានតម្លៃថោកជាងគេនឹងមិនមានអារម្មណ៍ថា ពួកគេកំពុងស្វែងរកជម្រើសថវិកាឡើយ។ គ្រប់ម៉ូដែលទាំងអស់សុទ្ធតែមានកញ្ចក់អេក្រង់ប្រភេទរីទីណាទំនើប គែម និងបំពាក់ការរចនារាងសំប៉ែតថ្មីរបស់ Apple ជាមួយនឹងកញ្ចក់ខាងមុខ និងខាងក្រោយស្រដៀងនឹង...
អាមេរិក៖ការសិក្សាថ្មីមួយបានបង្ហាញថា អត្តពលិករត់ប្រណាំងអាជីពដែលមានសមត្ថភាពរត់ម៉ារ៉ាតុងក្នុងរយៈពេលតិចជាង២ ម៉ោងទទួលបានអុកស៊ីសែនទ្វេដងលឿនជាងមនុស្សធម្មតាដែលមានអាយុដូចគ្នានេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Exeter បានវិភាគអត្រានៃការស្រូបយកអុកស៊ីសែនក្នុងចំណោមអត្តពលិកដែលជាផ្នែកមួយនៃគម្រោងរត់ម៉ារ៉ាតុង Breaking2 មានរយៈពេល ២ នាទីដែលដំណើរការដោយ Nike ។ ការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញថា អ្នករត់ប្រណាំងអាជីពត្រូវការការរួមបញ្ចូលគ្នាជាក់លាក់នៃសមត្ថភាពខាងសរីរវិទ្យាដើម្បីមានឱកាសនៃការរត់ម៉ារ៉ាតុងរយៈពេល ២ ម៉ោង។ ក្នុងចំណោមជំនាញទាំងនេះគឺសមត្ថភាពក្នុងការធ្វើឲ្យមានតុល្យភាពល្អឥតខ្ចោះនៃ VO2 (អត្រាស្រូបយកអុកស៊ីសែន) ក្នុងពេលរត់ហើយអ្នកជំនាញបានរកឃើញថា វាលឿនជាងមនុស្សធម្មតា។ សាស្រ្តាចារ្យ...
The Sportskeeda ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាកីឡាករខ្សែប្រយុទ្ធជើងចាស់ Olivier Grioud ដែលកំពុងលេងឲ្យក្លឹបតោខៀវ Chelsea នោះគឺបានត្រៀមចិត្តត្រៀមកាយរួចហើយ ដើម្បីចាកចេញហើយជឿជាក់ថាយ៉ាងយូរបំផុត ត្រឹមខែមករាខាងមុខនេះ។ កីឡាករអន្តរជាតិបារាំងរូបនេះ បានចូលរួមជាមួយនឹង Chelsea កាលពីខែមករាឆ្នាំ២០១៨កន្លងទៅ ពីក្លឹបកាំភ្លើងធំ Arsenal ហើយចាប់តាំងពីពេលនោះ មកគាត់អាចបង្ហាញខ្លួនបាន៩៤ដងឲ្យក្លឹបនិងស៊ុតបាន២៩គ្រាប់ជួយមិត្តរួមក្លឹបរកបាន១៤គ្រាប់ផងដែរ។ ការមកដល់របស់កីឡាករខ្សែប្រយុទ្ធវ័យក្មេង ជាច្រើនរូបមានន័យថាពេលវេលាសម្រាប់ការងបង្ហាញខ្លួនរបស់ Giroud...
សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុន Apple Inc បាននិយាយថា ខ្លួនគ្រោងនឹងចាប់ផ្តើមកម្មវិធីដើម្បីកាត់បន្ថយប្រាក់កម្រៃជើងសារ App Store របស់ខ្លួនសម្រាប់អ្នកអភិវឌ្ឍន៍ សូហ្វវែរដែលរកចំណូលបាន១លានដុល្លារ ឬតិចជាងនេះរាល់ចំណូលពី Store នេះយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុន Apple បានកាត់បន្ថយ ៣០ ភាគរយនៃការទិញភាគច្រើនធ្វើនៅលើ App Store ទោះបីជាគណៈកម្មការនេះធ្លាក់ចុះដល់ ១៥...