សេអ៊ូល៖ក្រុមហ៊ុនបាននិយាយថា លោក Lee Kun-hee ប្រធានក្រុមហ៊ុន Samsung Electronics ដែលបានប្រែក្លាយក្រុមហ៊ុនកូរ៉េខាងត្បូងទៅជាប្រពន្ធ័បច្ចេកវិទ្យាពិភពលោកបានទទួលមរណភាពក្នុងអាយុ ៧៨ ឆ្នាំកាលពីថ្ងៃអាទិត្យ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រោមការដឹកនាំរបស់លោក Lee ក្រុមហ៊ុន Samsung បានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូននិងបន្ទះឈីបធំជាងគេបំផុតនៅលើពិភពលោកហើយចំណូលសរុបរបស់ក្រុមហ៊ុននៅថ្ងៃនេះគឺស្មើនឹងមួយភាគប្រាំនៃផលិតផលក្នុងស្រុកសរុបរបស់កូរ៉េខាងត្បូង។ ត្រូវបានគេស្គាល់ចំពោះរបៀបរស់នៅប្លែកពីគេ Lee គេងនៅលើគ្រែដោយសារជំងឺបេះដូងក្នុងឆ្នាំ ២០១៤ ក្រោយមកត្រូវបានគេបង្ហាញអំពីស្ថានភាពរបស់លោកដោយទុកឲ្យលោកលាក់ខ្លួននៅក្នុងអាថ៌កំបាំងសូម្បីតែនៅក្នុងថ្ងៃចុងក្រោយរបស់លោក។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
សេអ៊ូល៖ បណ្ដាញឃោសនារបស់កូរ៉េខាងជើងនៅថ្ងៃច័ន្ទនេះ បានថ្កោលទោសការធ្វើទស្សនកិច្ចថ្មីនៅសហរដ្ឋអាមេរិក ដោយមន្រ្តីជាន់ខ្ពស់របស់កូរ៉េខាងត្បូង ដោយថាវាជាការអាម៉ាស់មួយ សម្រាប់ទីក្រុងសេអ៊ូល ក្នុងការស្វែងរកការរស់រានមាន ជីវិតតាមរយៈការស្វែងរកជំនួយពីខាងក្រៅ។ ក្នុងប៉ុន្មានខែថ្មីៗនេះមន្រ្តីជាន់ខ្ពស់ទីក្រុងសេអ៊ូលរួមមាន រដ្ឋមន្ត្រីការពារជាតិ Suh Wook ទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់លោក Suh Hoon និងអនុរដ្ឋមន្រ្តីក្រសួងការបរទេស Choi Jong-kun បានធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាជាមួយសមភាគីរបស់ពួកគេ ទាក់ទងនឹងឧបទ្វីបកូរ៉េ និងសម្ព័ន្ធមិត្ត។...
ភ្នំពេញ៖ក្លិបកីឡាការ៉ាតេក្រសួងការពារជាតិ និងក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃគឺជាក្រុមជើងខ្លាំងលើប្រភេទការ៉ាតេគ្មានក្លិបមួយណាអាចដណ្តើមជើងឯក និងជើងឯករងនៃព្រឹត្តិការណ៍ការប្រកួតកីឡាកីឡាការ៉ាតេដូជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ឡើយនៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេដូ សាលាភូមិន្ទភ្នំពេញ។ ក្នុងឳកាសពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាកីឡាការ៉ាតេដូជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ឡើយនៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេដូ សាលាភូមិន្ទភ្នំពេញដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អូន ព័ន្ធមុនីរ័ត្នប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពូជាក្លិបកីឡាការ៉ាតេក្រសួងការពារជាតិគ្រង់តំណែងជើងឯកដោយដណ្តើមមេដាយសរុបចំនួន២៣គ្រឿងក្នុងនោះមេដាយមាស១១គ្រឿង មេដាយមាសប្រាក់៨គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង ចំណែកជើងឯករងគឺក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃដណ្តើមេដាយ១៥គ្រឿងក្នុងនោះមេដាយមាស៨គ្រឿង មេដាយមាសប្រាក់១គ្រឿង និងមេដាយសំរិទ្ធ៦គ្រឿង។ ក្លិបកីឡាការ៉ាតេក្រសួងសេដ្ឋកិច្ចដណ្តើមេដាយ២៧គ្រឿងរួមមានមេដាយមាស៤គ្រឿង មេដាយមាសប្រាក់១៣គ្រឿង និងមេដាយសំរិទ្ធ១០គ្រឿង ក្លិបកីឡាការ៉ាតេបញ្ជាការដ្ឋានអង្គរក្ស២៤៦ ដណ្តើមេដាយ៩គ្រឿងរួមមានមេដាយមាស៤គ្រឿង និងមេដាយមាសប្រាក់៥គ្រឿង ចំពោះក្លិបកីឡាការ៉ាតេសុវណ្ណភូមិអូឡាំពិកដណ្តើមេដាយ៤គ្រឿងរួមមានមេដាយមាស៣គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង៕ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ...
ភ្នំពេញ៖លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានមានប្រសាសន៍ថា សូមចូលរួមលេងកីឡាវាយកូនឃ្លីលើតុនេះ ឲ្យកាន់តែមានលក្ខណៈផុលផុស នឹងកាន់តែច្រើនថែមទៀត ដែលជាឱកាសដើម្បី បង្កើតនូវបរិយាកាស ប្រកួតប្រជែងកាន់តែទូលំទូលាយ ម្យ៉ាងវិញទៀតដើម្បីលើកកម្ពស់សមត្ថភាព និងបច្ចេកទេស ក្នុងការប្រកួតកីឡាវាយកូនឃ្លីលើតុ របស់យើងឲ្យកាន់តែមានការរីកចម្រើន។ លោកប្រធានបន្តថា ជាមួយនោះកម្មវិធីប្រកួតរបស់យើងក៏ជាឱកាស ដើម្បីឲ្យសហព័ន្ធរបស់យើង គណៈកម្មការរបស់យើង ក្នុងវិស័យកីឡាវាយកូនឃ្លីលើតុ បានរកឃើញកីឡាករ-កីឡាការិនីឆ្នើមៗរបស់យើង ដើម្បីត្រៀមឈានឆ្ពោះទៅវគ្គបំប៉ន...
អាមេរិក៖ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះ បានប្រកាសថា ខ្លួននឹងចាប់ផ្តើមគិតលុយដល់ពាណិជ្ជករដែលប្រើប្រាស់សេវាកម្មផ្ញើសារ ដោយផ្តល់ជូននូវការទិញនៅក្នុងកម្មវិធី និងសេវាកម្មបង្ហោះផ្សេងៗទៀតនេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ លក្ខណៈពិសេសមួយគឺផ្តល់ឲ្យអាជីវកម្មនូវសមត្ថភាព ក្នុងការលក់ផលិតផលនៅលើ WhatsApp តាមរយៈFacebook Shops ដែលអតិថិជនអាចទិញដោយផ្ទាល់ពីការជជែក។ ក្រុមហ៊ុនក៏អាចបន្ថែមប៊ូតុង ទិញកន្លែងផ្សេងទៀត ដោយនាំអតិថិជនទៅសេវាកម្មផ្ញើសារដើម្បីទិញទំនិញ ឬសេវាកម្មផ្សេងៗ។ សេចក្តីប្រកាសនេះបានចែករម្លែកថា WhatsApp កំពុងឈានជើងចូលក្នុងវិស័យកុំព្យូទ័រ Cloud ដែលផ្តល់ជូនក្រុមហ៊ុនប្រើឧបករណ៍ផ្ញើសារសេវាកម្មអតិថិជនមានលទ្ធភាពរក្សាទុកសារទាំងនោះនៅលើម៉ាស៊ីនមេ Facebook។...
បរទេស៖ប្រទេសអ៊ីរ៉ង់នៅថ្ងៃសុក្រនេះបានចុះបញ្ជីខ្មៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអ៊ីរ៉ាក់ និងមន្ត្រីការទូតពីររូបផ្សេងទៀត បន្ទាំប់ពីមានទង្វើស្រដៀងគ្នានេះពីសហរដ្ឋអាមេរិក ទៅលើប្រេសិតរបស់អ៊ីរ៉ង់ប្រចាំនៅទីក្រុងបាដាដ នេះបើយោងតាមក្រសួងការបរទេសអ៊ីរ៉ង់។ មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានមានប្រសាសន៍លើបណ្ដាញសង្គមធ្វីតធ័រដូច្នេះថា “ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអ៊ីរ៉ាក់ លោក Matthew Tueller មានតួនាទីកណ្ដាល ក្នុងការសម្របសម្រួលទង្វើភេរវកម្មក្នុងប្រទេសអ៊ីរ៉ង់និងក្រៅពីនោះ ក្នុងដំណើរធ្វើឃាតលោកឧត្តមសេនីយ៍ Soleimani។ នៅក្នុងថ្ងៃនេះ ប្រទេសអ៊ីរ៉ង់បានចុះបញ្ជីខ្មៅលោកនិងមន្ត្រីពីររូបផ្សេងទៀត ដែលពាក់ព័ន្ធ”។...
នៅថ្ងៃនេះមានការលើកឡើងពី សំណាក់លោក Dr. Erkut Sogut ដែលជាភ្នាក់ងាររបស់កីឡាករ Mesut Ozil ក្នុងគោលបំណង ឆ្លើយតបនិងវាយប្រហារទៅនឹងគ្រូ បង្វឹកក្លឹបលោក Mikel Artetaពាក់ព័ន្ធនឹងការដកឈ្មោះកីឡាកររបស់គាត់ចេញពីបញ្ចីកីឡាករ សម្រាប់រដូវកាលនេះ។ លោក Sogut បានវាយប្រហារចំៗទៅលើលោក Arteta ជាពិសេសទៅនឹងអ្វីដែលគាត់ហៅថាជាការពន្យល់ដ៏ស្មោះត្រង់អំពីអ្វីដែលក្លឹបមិន បានយកចិត្តទុកដាក់ចំពោះ Ozil ឡើយទាំងដែលកុងត្រារបស់កីឡាករនឹងត្រូវផុតត្រឹមឆ្នាំ២០២១ខាងមុខទៅហើយក្តី។...
ឧបករណ៍ចោះក្រដាសដំបូងមាន ដើមកំណើតដំបូងដោយ អ្នកជំនួញជនជាតិអាល្លឺម៉ង់ម្នាក់ដែលមានឈ្មោះFriedrich Soennecken ហើយដែលក្រោយ មកលោកក៏បានបង្កើតចេញជាក្រុមហ៊ុនផ្គត់ផ្គង់សំភារៈការិយាល័យSoennecken ផងដែរកាលពីឆ្នាំ១៨៧៥។ វាត្រូវបានបង្កើតឡើងដើម្បីសរសេរអក្សរផ្ចង់ប៉ុណ្ណោះដែលវាត្រូវបាន គេដាក់ឈ្មោះជាភាសាអង់គ្លេសថាRoundWritingដោយមានទាំងបំពាក់ប៊ិចនៅជាមួយ ផងហើយក្រោយមកលោកSoenneckennបានធ្វើការចុះឈ្មោះទិញយកប័ណ្ណប៉ាតង់ ជាផ្លូវការកាលពីខែវិច្ឆិកាឆ្នាំ១៨៨៦។ កាលពីថ្ងៃអង្គារម្សិលមិញគឺជាថ្ងៃគម្រប់ខួប លើកទី១៣១ឆ្នាំនៃការកកើតឡើង នៃឧបករណ៍ដែលមានប្រយោជន៍បំផុតនៅលើលោកសម្រាប់ អ្នកប្រើប្រាស់ក្នុងការងារ ការិយាល័យវាត្រូវបានGoogleយកមកធ្វើការអបអរសាទរជា រូបភាពរបស់វាផងដែរ៕ប្រែសម្រួល;ស៊ុនលី
បរទេស៖ទូរទស្សន៍ CNN នៅថ្ងៃនេះបានសរសេរថា ក្រុមហ៊ុនអាកាសចរ Hawaiian Airlines ដែលស្ថិតនៅក្រោយស្លាករបស់ក្រុមហ៊ុនអាកាស នៃរដ្ឋ Aloha នឹងចាប់ផ្តើមដំណើរការជើងហោះហើររបស់គាត់ពីទីក្រុង Boston ទៅកាន់ ទីក្រុង New York វិញហើយនៅក្នុងខែធ្នូខាងមុខនេះ។ ការប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ ក្រុមហ៊ុនតែម្តងដោយបញ្ជាក់ទៀតថានៅក្នុងនោះផងដែរជើងហោះហើរចំនួន១៣ទៅកាន់ ទីក្រុងផ្សេងៗទៀតក៏ត្រូវបានធ្វើឡើងផងដែរ។មួយក្នុងចំណោមជើងហោះហើរទាំងនោះដែល មានមួយជាជើងហោះហើរត្រូវបានគេទទួលស្គាល់ថាមានរយៈចំងាយឆ្ងាយជាងគេបំផុត នៅក្នុងប្រទេសពោលគឺទៅដល់៥០៩៥ម៉ាលពីទីក្រុង Honolulu...
នៅថ្ងៃនេះគ្រូបង្វឹកក្លឹបមាន់ខ្នាយមាស Spurs លោក Jose Mourinho បាននិយាយថាមនុស្សទាំងអស់នៅក្លឹបបានស្រលាញ់និងចូលចិត្តកីឡាករកូរ៉េខាងត្បូង Son យ៉ាងខ្លាំងហើយនឹងស្វាគមន៍ជានិច្ចថាកីឡាកររូបនេះ នឹងសម្រេចចិត្ត បន្តកុងត្រារយៈពេលវែង។ Mourinho បានបញ្ជាក់ទៀតថា គាត់មានទំនុកចិត្តយ៉ាងខ្លាំងថាក្លឹបនឹងអាចជោគជ័យក្នុងការបន្តកុងត្រាថ្មីជាមួយនឹងSon ទោះបីជាបច្ចុប្បន្នកុងត្រារបស់ក្លឹប មានសុពលភាពរហូតទៅដល់ឆ្នាំ២០២៣រួចទៅហើយក្តី។ គ្រូបង្វឹកក្លឹបរូបនេះបានបន្តទៀតថាទោះបីជានៅសល់ ៣ឆ្នាំទៀតក្តីប៉ុន្តែក្លឹបបានត្រៀមកុងត្រាថ្មីរួចទៅហើយនៅលើតុ ដើម្បីឲ្យកីឡាករវ័យ២៨ឆ្នាំរូបនេះ៕ ប្រែសម្រួល៖ស៊ុនលី