វេល៖យោងតាមការសិក្សាថ្មីមួយ នៃការវិភាគនៃធ្មេញអាយុកាល២០០ លានឆ្នាំបង្ហាញថា ថនិកសត្វដំបូងបង្អស់ នៅលើផែនដីមិនសូវសកម្មជាងសាច់ញាតិ ទំនើបទេ ប៉ុន្តែរស់នៅបានយូរដូចជាសត្វល្មូននាសម័យ បច្ចុប្បន្ន។ ការស្រាវជ្រាវបានរកឃើញថា ថនិកសត្វដំបូងបង្អស់ ដែលមានការវិវត្តប្រហែល ២០០ លានឆ្នាំមុន ប្រៀបដូចជាមនុស្សដែលកំពុងលង់លក់ នៃការផ្លាស់ប្តូរក្នុងល្បឿនយឺតដូចជាពស់ និងបង្គួយ។ ជីវិតនៅលើផ្លូវយឺត ៗ បានធ្វើឲ្យសត្វមានទំហំ ប៉ុនសត្វកណ្តុរទាំងនេះរស់នៅបានយូរជាងសមីការបច្ចុប្បន្នរបស់ពួកវា។ រង្វង់នៃការដុះលូតលាស់នៃហ្វូស៊ីលធ្មេញរបស់ ពពួកសត្វ២ប្រភេទបុរាណគឺ...
យូអិន៖ ក្រសួងការបរទេសនៅទីក្រុងព្យុងយ៉ាងបានឲ្យដឹងថាប្រទេសកូរ៉េខាងជើង បានរិះគន់កូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំមួយនៅអង្គការសហប្រជាជាតិ ដែលបានធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក និងបានប្តេជ្ញាពង្រឹងយោធារបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងសកម្មភាពអរិភាពរបស់កូរ៉េខាងត្បូង។ ក្រសួងបានឲ្យដឹងថាប្រតិភូកូរ៉េខាងជើងម្នាក់ដែលមិនបញ្ចេញឈ្មោះបានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាមួយនៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ៩ ខែតុលា ដោយបានរិះគន់កូរ៉េខាងត្បូងដូចខាងលើនេះ។ ប្រតិភូត្រូវបានដកស្រង់សម្ដីដោយថា“ គ្មានអាថ៌កំបាំងទេ” នៅផ្នែកខាងត្បូងនៃឧបទ្វីបកូរ៉េការធ្វើសមយុទ្ធយោធារួមគ្នា ដែលបង្កហេតុត្រូវបានធ្វើឡើងសូម្បីតែពេលមានការរីករាលដាលនៃជំងឺឆ្លង និងអាវុធទំនើបបានបន្តនាំចូលពីខាងក្រៅគំរាមកំហែងដល់សន្តិភាព និងធ្វើឱ្យមានអរិភាព៕ដោយ ឈូក បូរ៉ា
ក្លឹបយក្សអេស្បាញ Barcelona ត្រូវបានគេដឹងថា កំពុងចាប់ផ្តើមធ្វើការងារ ចរចាជាមួយនឹងកីឡាករ De Jong និង កីឡាករ Lenglet ផងនៅក្រោយពេលដែលខ្លួនទើបតែទទួលបាន ជោគជ័យក្នុងការបន្ត កុងត្រាថ្មីឲ្យអ្នកចាំទី Andre ter Stegen ។ The Goal នៅបានអះអាងថាកុងត្រាថ្មីសម្រាប់ Stegen នឹងធ្វើឲ្យអ្នកចាំទីរូបនេះក្លាយទៅជាកីឡាករដែលរកបានប្រាក់ចំណូលច្រើនជាងគេបំផុត...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារទៅមេដឹកនាំគុយបា ដែលចូលនិវត្តន៍លោក Raul Castro ដោយអរគុណលោក សម្រាប់ការអបអរសាទរខួបនៃគណបក្សកាន់អំណាចរបស់កូរ៉េខាងជើង។ សាររបស់លោកគីម ត្រូវបានផ្ញើនៅដើមសប្តាហ៍នេះ ដើម្បីឆ្លើយតបទៅនឹងលិខិតអបអរសាទរដែលលោកបានទទួលពីលេខាធិការទីមួយនៃគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនិស្តគុយបា ក្នុងឱកាសនៃការបង្កើតរដ្ឋគម្រប់ខួបលើកទី ៧៥ នៃគណបក្សពលករកូរ៉េ។ នៅក្នុងសារនោះលោកប្រធាន គីម បានសម្តែងនូវជំនឿថា ទំនាក់ទំនងមិត្តភាព និងជាមិត្តនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ...
អាមេរិក៖ សត្វឆ្កែបានជួយទាហាន នៅសមរភូមិអស់រយៈពេល ជាច្រើនទសវត្សមកហើយ ហើយនាពេលបច្ចុប្បន្ននេះពួក គេត្រៀមនឹងទទួលការងារធ្វើឲ្យប្រសើរ ឡើងជាងមុន បន្ទាប់កងទ័ពសហរដ្ឋអាមេរិក ប្រើប្រាស់ឧបករណ៍វ៉ែនតា AR ដើម្បីរកកន្លែងមានគ្រប់បែកជួយឲ្យទាហានរក្សាតំបន់ មានសុវត្ថិភាពនេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ កងទ័ពសហរដ្ឋអាមេរិក កំពុងផ្តល់កម្លាំងដល់សត្វកឆ្កែ របស់ខ្លួនដោយពាក់វ៉ែនតាបង្ហាញទិសដៅ ជាក់លាក់ក្នុងពេលរក្សាចម្ងាយ សុវត្ថិភាពពីតំបន់សង្គ្រាម។ ឧបករណ៍នេះត្រូវបានគេប្តូរតាមបំណង ឲ្យសមនឹងសត្វឆ្កែនីមួយៗ បង្ហាញសូចនាករសម្រាប់ឲ្យពួកគេធ្វើតាម ហើយអ្នកដោះស្រាយ...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា ក្រុមអ្នកស្រាវជ្រាវមួយក្រុមនៅក្នុងប្រទេសសឹង្ហបូរី នឹងទាញយកព័ត៌មានអំពីបច្ចេកវិទ្យាសិប្បនិម្មិត ហៅកាត់ (AI) ដើម្បីវាយតម្លៃថ្នាំដែលមាននៅក្នុងមូលដ្ឋានចំនួន១២ប្រភេទ ដើម្បីទទួលបានការរួមបញ្ចូលគ្នានៃថ្នាំដែលអាចត្រូវបានប្រើដើម្បីព្យាបាលជំងឺកូវីដ១៩ ។ កាសែតក្នុងស្រុកបានរាយការណ៍ថា ការប្រើវិធីឌីជីថលអន្តរកម្ម ដើម្បីគណនាការបូករួមបញ្ចូលគ្នាដ៏មានប្រសិទ្ធិភាពបំផុតនៃថ្នាំរួមជាមួយកម្រិតរបស់ពួក គេពីលទ្ធភាពច្រើនជាង៥៣០.០០០នាក់ ។ ក្រុមអ្នកស្រាវជ្រាវនឹងធ្វើការវាយ តម្លៃសំណុំថ្នាំ១២ប្រភេទដែលអាចប្រើបានក្នុងមូលដ្ឋានរាប់ចាប់ពីថ្នាំប្រឆាំង នឹងមេរោគរហូតដល់ការព្យាបាលចំគោលដៅនិងភ្នាក់ងារដទៃទៀត។...
ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៣ឆ្នាំ២០២០ បានបិទបញ្ចប់ ការប្រកួតដោយ ជោគជ័យកាលពីល្ងាចថ្ងៃទី១៨តុលាម្សិលមិញនេះ នៅទីលានសូហ្វតិន្នីស ក្នុងពហុកីឡដ្ឋានជាតិ ។ ពិធីបិទការប្រកួតនេះ មានការអញ្ជើញចូលរួមពី សំណាក់លោកបណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង ប្រធានអង្គភាព កីឡានគរបាលជាតិ...
យេរ៉ូសាឡឹម៖ ក្រសួងដឹកជញ្ជូនរបស់អ៊ីស្រាអែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យម្សិលមិញនេះថា អ៊ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម បានព្រមព្រៀងប្រតិបត្តិការជើងហោះហើរពាណិជ្ជកម្មចំនួន ២៨ខ្សែ រវាងទីក្រុង Tel Aviv និងទីក្រុង Abu Dhabi ឬទីក្រុងឌូបៃក្នុងមួយសប្តាហ៍។ កិច្ចព្រមព្រៀងនេះក៏អនុញ្ញាតឱ្យមានជើងហោះហើរធម្មនុញ្ញមួយចំនួន ដែលគ្មានដែនកំណត់ទៅកាន់អាកាសយានដ្ឋានរ៉ាម៉ូន តូចជាងនៅខាងក្រៅទីក្រុងរីសត ភាគខាងត្បូង របស់អ៊ីស្រាអ៊ែល។ លើសពីនេះទៀតជើងហោះហើរដឹកទំនិញប្រហែល ១០ខ្សែ អាចត្រូវបានដំណើរការក្នុងមួយសប្តាហ៍ក្រោមកិច្ចព្រមព្រៀងខាងលើនេះ។ យោងតាមក្រសួងបានឱ្យដឹងថា...
បរទេស៖នៅថ្ងៃអាទិត្យនេះ ប្រទេសអាមេនីនិងប្រទេសអាហ្ស៊ែបៃហ្សង់ តាមសេចក្តីរាយការណ៍ បានចោទប្រកាន់ដាក់គ្នា ជុំវិញការបំពានបទឈប់បាញ់គ្នាថ្មី នៅក្នុងដំណើរប្រយុទ្ធគ្នាជុំវិញតំបន់ Nagorno-Karabakh ដែលជនជាតិភាគតិចអាមេនីគ្រប់គ្រង តែស្ថិតនៅក្នុងទឹកដីនៃប្រទេសអាហ្ស៊ែបៃហ្សង់។ លោកស្រី Shushan Stepanyan ជាមន្ត្រីនាំពាក្យឲ្យក្រសួងការពារជាតិរបស់ប្រទេសអាមេនី បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រថា អាហ្ស៊ែបៃហ្សង់ បានបាញ់គ្រាប់ផ្លោងនិងគ្រាប់រ៉ុកកែត នៅពេលព្រឹកថ្ងៃអាទិត្យនេះ ចំណែកក្រសួងការពារជាតិអាហ្ស៊ែបៃហ្សង់វិញ ក៏បានចោទប្រទេសអាមេនី ពីបទមិនបានធ្វើការអង្កេតមើលបទឈប់បាញ់គ្នានោះផងដែរ។ គួរបញ្ជាក់ថា បទឈប់បាញ់គ្នាដើម្បីមនុស្សធម៌ថ្មី...
បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ តាមសេចក្តីរាយការណ៍ បានពិភាក្សាគ្នាអំពីទីផ្សារថាមពល និងការអនុវត្តកិច្ចព្រមព្រៀងធ្វើឡើងដោយក្រុមប្រទេសផលិតប្រេង ដែលមានឈ្មោះថា OPEC+។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ វិមានក្រឹមឡាំង បាននិយាយប្រាប់ដូច្នេះថា “ភាគីទាំងពីរ បានលើកឡើងជាថ្មីនូវឆន្ទៈបន្តការសម្របសម្រួលដ៏ជិតស្និទ្ធ នៅក្នុងវិស័យនេះ ក្នុងគោលបំណងរក្សាស្ថិរភាពលើទីផ្សារថាមពលពិភពលោក”។ ក្រៅពីនោះ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាអំពីសហប្រតិបត្តិការ...