តូក្យូ៖ រដ្ឋមន្រ្តីការបរទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌា បានអះអាងនៅថ្ងៃអង្គារនេះថាពួកគេនឹងបង្កើនការសម្របសម្រួលដើម្បីដឹងឥណ្ឌូ – ប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ ដោយផ្តោតលើអ្វីដែលទីក្រុងវ៉ាស៊ីនតោន ហៅថាចិនកេងប្រវ័ញ្ច អំពើពុករលួយ និងការបង្ខិតបង្ខំពីរដ្ឋតូចៗនៅក្នុងតំបន់។ ប្រទេសប្រជាធិបតេយ្យឥណ្ឌូ – ប៉ាស៊ីហ្វិកធំ ៗ ចំនួន ៤ ដែលត្រូវបានគេស្គាល់ហៅកាត់ថា...
តូក្យូ៖អ្នករៀបចំកម្មវិធីបាននិយាយថា ការធ្វើឲ្យប្រសើរឡើងនូវការប្រកួតកីឡាជាមួយនឹងការកាត់អ្វីៗគ្រប់យ៉ាងចាប់ពីបុគ្គលិករហូតដល់ការកាំជ្រួចអបអរសាទពិធីបើកបិទ ព្រោះការចំណាយលើការពន្យារពេលកីឡាអូឡាំពិកទីក្រុងតូក្យូនឹងត្រូវកាត់បន្ថយចំនួន ២៨០ លានដុល្លារយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ប៉ុន្តែតម្លៃចុងក្រោយនៃព្រឹត្តិការណ៍មានថវិកាជាផ្លូវការមុនពេលមានជំងឺរាតត្បាតចំនួន ១,៣ ពាន់ពាន់លានយ៉េន (១២ ពាន់លានដុល្លារ) នៅតែមិនទាន់ច្បាស់នៅឡើយទេ ពីព្រោះការចំណាយបន្ថែមបណ្តាលមកពីការពន្យារពេលនេះមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ។ លោក Thomas Bach ប្រធានកីឡាអូឡាំពិកនៅក្នុងសន្និសីទកាសែតនិម្មិតពី Lausanne បានសាទរចំពោះការកាត់បន្ថយនេះថា ជាលទ្ធផលដ៏សំខាន់មួយពិចារណាលើកាលៈទេសៈ ។ លោក Bach...
សេអ៊ូល៖ កូរ៉េខាងត្បូង បានសម្តែងការរិះគន់ជុំវិញការអំពាវនាវរបស់ជប៉ុនឱ្យដករូបសំណាក ដែលត្រូវបានកសាងឡើងនៅប្រទេសអាល្លឺម៉ង់របស់ស្រ្តីទាសករផ្លូវភេទសម័យសង្គ្រាម ដែលជានិមិត្តរូបនៃជនរងគ្រោះជនជាតិកូរ៉េក្នុងសម័យសង្គ្រាមដោយហៅវាថា ជាទង្វើមួយដែលប្រឆាំងនឹងស្មារតីសុំទោសរបស់ខ្លួន។ កាលពីសប្តាហ៍មុនទីក្រុងតូក្យូ បានសម្តែងការសោកស្តាយចំពោះការតម្លើងរូបសំណាកនេះនៅលើគេហទំព័រសាធារណៈក្បែរស្ថានទូតជប៉ុន នៅទីក្រុងប៊ែរឡាំង។ រូបសំណាកនេះត្រូវបានតម្កល់ទុកដោយជនជាតិកូរ៉េឈ្មោះ Verband ដែលជាក្រុមពលរដ្ឋនៅទីក្រុងប៊ែរឡាំង ដែលមានទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។ បញ្ហានេះបានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi បានស្នើសុំឱ្យលុបចោលនៅពេល ដែលលោកបានជួបពិភាក្សាទ្វេភាគីជាមួយសមភាគីអាល្លឺម៉ង់របស់លោកគឺ Heiko Maas នៅទីក្រុងប៊ែរឡាំង កាលពីសប្តាហ៍មុន។...
បរទេស៖ ភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កាន់តែអាក្រក់ទៅ ៗ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Keith Krach មន្រ្តីជាន់ខ្ពស់ អាមេរិក ទៅកាន់កោះតៃវ៉ាន់ កាលពីពាក់កណ្តាលខែកញ្ញា។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien បានព្រមានពីការឆ្លើយតបមិនច្បាស់របស់ក្រុង វ៉ាស៊ីនតោនចំពោះរាល់ការប៉ុនប៉ងណាមួយរបស់ចិន ដើម្បីដណ្តើមយកកោះតៃវ៉ាន់ ដោយកម្លាំងបាយ។ យោងតាមសារព័ត៌មាន Sputnik...
ប្រវត្តិសាស្ត្រ៖ នាថ្ងៃទី៣១ខែតុលាឆ្នាំ១៨៦៤រដ្ឋ Nevada បានក្លាយទៅជារដ្ឋទី៣៦របស់សហរដ្ឋអាមេរិកជាផ្លូវការក្រោយ ត្រូវបានសមាជជាតិ បោះឆ្នោតសម្រេចចិត្តភ្លាមៗ បញ្ចូលឈ្មោះវាបន្ថែមទៅក្នុងរដ្ឋទាំង៣៥ទៀតរបស់ខ្លួន។ ប្រជាជនរស់នៅក្នុងរដ្ឋមួយនេះកាលពីគ្រានោះ មានតែចំនួនប្រហែលជា៤ម៉ឺននាក់ ប៉ុណ្ណោះបើទោះបីជាការចំនួនកំណត់ជាក់ស្តែងដើម្បីអាចក្លាយ ទៅជារដ្ឋផ្លូវការរបស់អាមេរិក ត្រូវមានយ៉ាងហោចណាស់ក៏៦ម៉ឺននាក់ក្តី។ នាឆ្នាំ១៨៥៩តំបន់ Nevada ត្រូវបានគេទទួលស្គាល់ថាជាទីកន្លែងដែលសំបូរទៅដល់ធនធាតិធម្មជាតិ មានតម្លៃដ៏ច្រើនជាក់ស្តែងនៅក្នុងទីក្រុងVirginiaប៉ុណ្ណោះ គឺជាទីក្រុងដែលមាន សំបូរទៅដោយរ៉ែមាសច្រើន បំផុតក្នុងចំណោមតំបន់នានានៅភាគខាងលិចប្រទេសផងដែរ។ ហើយអ្វីដែលគេជឿជាក់ថាជាមូលហេតុសំខាន់ ដែលនាំឲ្យមានការបោះឆ្នោតសម្រេចដាក់ឈ្មោះរដ្ឋNevadaជារដ្ឋទី៣៦របស់អាមេរិកភ្លាមៗនោះ គឺដោយសាររដ្ឋាភិបាលអាមេរិកគ្រានោះយល់ថាសម្លេងនៃពលរដ្ឋនៅក្នុងរដ្ឋនេះទាំងមូល...
ខេត្តកែប៖ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងកម្រិតមូលដ្ឋានសម្រាប់គ្រូកីឡានៅតាមគ្រឹះស្ថានសិក្សាជុំវិញខេត្តមានសិក្ខាកាមចូលចំនួន ២០ នាក់បានបិទជាផ្លូវការដោយមានការ អញ្ជើញចូលរួមពីលោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ ខេត្តកែប រៀបចំដោយសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានសហការជាមួយមន្ទីរអប់រំយុវជន និងកីឡា។ លោក ងឹន សុបញ្ញា អគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានប្រាប់ពីខេត្តកែបថា ផ្អែកតាមផែនការសកម្មភាពការងារឆ្នាំ ២០២០ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន...
ភ្នំពេញ៖ការបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាអុកចត្រង្គកម្រិត ជាតិថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិបានបើក ជាផ្លូវការហើយក្នុងឳកាសនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងលោកអនុប្រធានសហព័ន្ធ សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាក្រោមការឧបត្ថម្ភថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា។ លោក ទុយ វិច្ឆិកា អ្នកគ្រប់គ្រងវគ្គបានរាយការណ៍ថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល០៥ថ្ងៃ...
(ភ្នំពេញ) ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២០៖ សម័យបច្ចេកវិទ្យា AI…អ្វីគ្រប់យ៉ាងគឺត្រូវបាន បង្ហាញឱ្យឃើញ យ៉ាងច្បាស់ជាមួយនឹងភាពឆ្លាតវៃ… ភាពទាន់សម័យ និងភាពច្នៃប្រឌិតខ្ពស់ដើម្បីធ្វើឱ្យជីវិតកាន់តែ ងាយស្រួល…!! តាមរយៈស្មាតហ្វូនក៏កំពុងដើរតួនាទី យ៉ាងសំខាន់ និងសកម្មបំផុតក្នុងការធ្វើឱ្យជីវិតពោរពេញដោយ ភាពអស្ចារ្យដែលនឹកស្មានមិនដល់…! ជាមួយនឹងអេក្រង់ 2 លើស្មាតហ្វូនតែមួយដែលអាចបត់បែនតាម តម្រូវការគ្រប់កាលៈទេសៈដោយគ្មានការរំខាន និងមានភាពងាយស្រួល ជាទីបំផុត…! ចង់ប្រើ ឬទស្សនាអេក្រង់មុខពេលមិនទាន់ បើកទំហំ 6.2” Super AMOLED ក៏បាន…ចង់ប្រើអេក្រង់ធំពេលបើកពេញទំហំ 7.6” ប្រភេទ Dynamic SUPER AMOLED 2X បន្ថែមជាមួយនឹងភាពរលូនរអិល ល្អឥតខ្ចោះ120Hz ទៀត ក៏បាន…និយាយពីថា ឡូយកប់ខ្លាំងណាស់…!! នេះជាបទពិសោធន៍ថ្មីដែលសឹងតែមិនអាច បរិយាយឱ្យត្រូវថាវាអស្ចារ្យលើសពីក្តីស្រមៃខ្លាំង…!! ចង់ដឹង…សាកប្រើមើលខ្លួនឯងផ្ទាល់ទៅ…!! ហើយពេលនេះស្មាតហ្វូន ដែលកំពុងផ្លាស់ប្តូរការគិត…ផ្លាស់ប្តូរបច្ចេកវិទ្យានាពេលអនាគត…...
ខ្សែប្រយុទ្ធ Lionel Messi បានទាត់បញ្ចូលទីមួយគ្រាប់ជួយអាហ្សង់ទីនយកឈ្នះអេក្វាឌ័រ ១-០ មុននេះ ក្នុងវគ្គជម្រុះ World Cup នៅតំបន់ Conmebol។ មួយគ្រាប់របស់ Messi កើតឡើងដោយបាល់ប៉េណាល់ទីតាំងតែនាទីទី១៣។ ក្នុងការប្រកួត៩០នាទីមានគ្រាប់បាល់កើតឡើងតែមួយគ្រាប់គត់ ហើយវាគ្រប់គ្រាន់សម្រាប់អាហ្សង់ទីនទទួលបាន៣ពិន្ទុ។ ការប្រកួតជម្រុះ World Cup ក្នុងតំបន់ Conmebol ទើបតែចាប់ផ្ដើមប៉ុណ្ណោះ។...
ប្រភពនៅព័រទុយហ្គាល់បានអះអាងថាមានចោរបានចូលក្នុងផ្ទះរបស់កីឡាករ Cristiano Ronaldo នៅស្រុកកំណើត Madeira ប៉ុន្តែមិនបានយករបស់មានតម្លៃអ្វីនោះទេ។ ប៉ូលិសក្នុងតំបន់នោះ បានបញ្ជាក់ថាចោរបានចូលតាមសួនច្បារ ដោយសារតែអ្នកចាំទីផ្ទះមិនបានចាក់សោទ្វាត្រឹមត្រូវ។ យ៉ាងណាមិញ ចោរនេះហាក់ដូចជាមិនមានបំណងចង់បានរបស់មានតម្លៃនៅក្នុងផ្ទះនេះឡើយ ពោលគឺពួកគេលួចយកតែរបស់ប្រើប្រាស់ធម្មតា និងអាវ Juventus ១តែប៉ុណ្ណោះ។ ខណៈដែលក្នុងផ្ទះនោះ Ronaldo មិនបានស្នាក់នៅឡើយ ពោលគឺរូបគេទៅនៅតែពេលសម្រាកលំហែកាយប៉ុណ្ណោះ។ ដោយផ្ទះនៅស្រុកកំណើតនេះ មាន៧ជាន់ និងមានអ្នកចាំឱ្យផងដែរ៕...