ភ្នំពេញៈ គណៈកម្មាធិការគោលនយោបាយច្រក របៀងសេដ្ឋកិច្ចកើត (EEC) របស់ថៃ កាលដើមសប្តាហ៍ បានអនុម័តលើការសិក្សាលទ្ធភាព គម្រោងអភិវឌ្ឍន៍ថ្មីចំនួន ៣ ដែលមានតម្លៃ១,១៨ទ្រីលានបាត ក្នុងគោលបំណងបង្កើតការតភ្ជាប់រវាងច្រក EEC របស់រដ្ឋាភិបាល និងឧស្សាហកម្មក្នុងតំបន់។ គម្រោងថ្មីចំនួន៣ គឺកំពង់ផែស្ងួតចំនួន៣ ដែលមានតម្លៃសរុប២៤ ពាន់លានបាតនៅស្រុក Khon Kaen ខេត្ត Nakhon Ratchasima...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលចម្អិនជាមួយខ្ទឹមបារាំង ដែលអាចជួយអ្នកឲ្យគេចផុតពីមហារីក ព្រមទាំងជំងឺទឹកនោមផ្អែម។ តើមានអ្វីខ្លះទៅ? នៅពេលដែលអ្នកញ៉ាំខ្ទឹមបារាំងច្រើន នឹងជួយសម្រួលដល់សរសៃឈាមរបស់អ្នកឲ្យដំណើរការបានល្អ ថែមទាំងជួយអ្នកមិនឲ្យជួបនឹងមហារីកទេ។ ជាពិសេស នឹងជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នកឲ្យរឹងមាំ មិនងាយឲ្យអ្នកប្រឈមមុខនឹងជំងឺអ្វីឡើយ។ ដូចនេះ ប្រសិនជាអ្នកមិនចូលចិត្តបរិភោគខ្ទឹមបារាំងឆៅ អ្នកអាចយកវាទៅចម្អិនជាមួយមឹកបាន ព្រោះអាហារមួយប្រភេទនេះ នឹងជួយការពារសុខភាពអ្នកបានល្អណាស់ ដោយធ្វើឲ្យអ្នកមិនសូវជួបនឹងជំងឺធំៗនោះឡើយ៕ប្រភព៖health
មកដល់ពេលនេះមានការបារម្ភកាន់តែខ្លាំងឡើងថាអ្នកគាំទ្របាល់ទាត់ របស់អង់គ្លេសនឹងមិនអាចអនុញ្ញាតិឲ្យចូលទស្សនា ការប្រកួតដោយផ្ទាល់រហូតទៅដល់៦ខែ បន្ថែមទៀតនៅបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ លោកនាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ។ នេះជាមូលហេតុដែលបានធ្វើឲ្យ Premier League បានធ្វើការផ្ញើសារជាសាធារណៈមួយទៅកាន់រដ្ឋាភិបាល របស់ប្រទេសអង់គ្លេសដើម្បីឲ្យធ្វើការពិចារណាឡើងវិញ ដើម្បីអនុញ្ញាតិឲ្យអ្នកគាំទ្រអាចត្រឡប់ចុលកីឡាដ្ឋានវិញ ឲ្យបានឆាប់ៗបំផុត។ សំបុត្រជាផ្លូវការដែលត្រូវបានចុះហត្ថលេខាដោយប្រធានលីគ បាល់ទាត់អង់គ្លេស EFL ប្រធានសហព័ន្ធបាល់ទាត់អង់គ្លេស FA ព្រមទាំងសហព័ន្ធបាល់ទាត់នារី Women’s FA ផងក្នុងគោលបំណង អំពាវនាវឲ្យមានដំណើរការធ្វើតេស្តដ៏គួរជឿជាក់ថា...
អាមេរិក៖ ទ្រឹស្តីពឹងផ្អែកទូទៅរបស់លោក Albert Einstein មានគំនិតថា ទំនាញផែនដីមានលក្ខណៈជាបញ្ហា ដែលកើតឡើងជាបន្តបន្ទាប់ និងប្រឈមមុខនឹងការត្រួតពិនិត្យជាង១០០ឆ្នាំ ប៉ុន្តែការរកឃើញថ្មីអាចជួយ ទ្រទ្រង់សម្មតិកម្មរបស់រូបវិទូនេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យArizona បានរកឃើញថា ស្រមោលជាប្រហោងខ្មៅដ៏អស្ចារ្យ ត្រូវបានគេស្គាល់ថា M87 ដែលបញ្ជាក់ថា លោកEinsteinមានទ្រឹស្តីភាពត្រឹមត្រូវ។ ក្រុមនេះបានរកឃើញទំនាញផែនដី យ៉ាងខ្លាំងនៃប្រហោងខ្មៅដែលលាតសន្ធឹងដោយហេតុនេះ បានដើរតួជាកែវពង្រីកហើយបណ្តាលឲ្យស្រមោល ប្រហោងខ្មៅលេចឡើងធំជាង។...
ភ្នំពេញ៖ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឧបត្ថម្ភផ្ទាំងក្តារព័ត៌មានស្តីពីវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ភ្ជាប់ជាមួយទែរម៉ូម៉ែត្រប្រើប្រាស់កាំរស្មីក្រហមអាំងប្រាស្វ័យប្រវត្តិ និងឧបករណ៍ដាក់អាល់កុលលាងដៃស្វ័យប្រវត្តិ ១០០ ឈុតដល់ក្រសួងសុខាភិបាលដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ហើយឧបករណ៍ទាំងនេះនឹងត្រូវប្រើប្រាស់នៅតាមសាលារៀនបានបើកដំណើរការឡើងវិញកាលពីថ្ងៃទី៧ ខែកញ្ញាបន្ទាប់ពីបិទទ្វាររយៈពេល ៦ ខែកន្លងមក។ ផ្ទាំងក្តារព័ត៌មាននីមួយៗ មានរៀបរាប់អំពីវិធានការបង្ការជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងមានបំពាក់ជាមួយនូវទែរម៉ូម៉ែត្រប្រើប្រាស់កាំរស្មីក្រហមអាំងប្រាដែលវាស់កម្តៅស្វ័យប្រវត្តិ និងឧបករណ៍ដាក់អាល់កុលលាងដៃស្វ័យប្រវត្តិ។ មុនពេលចូលសាលារៀន សិស្សានុសិស្ស នឹងត្រូវឈរនៅខាងមុខឧបករណ៍ស្គែននេះដើម្បីវាស់កម្តៅ។ ពន្លឺពណ៌បៃតង...
រុស្ស៊ី៖អ្នកជំនាញបានអះអាងថា ពួកគេបានរកឃើញផ្នូរដ៏ធំមួយដែលមានអាយុកាល៥០០០ ឆ្នាំគួរឲ្យរន្ធត់យ៉ាងខ្លាំង ដោយសារតែរណ្តៅនេះមានផ្ទុក សាកសពរបស់ជនស៊ីបេរីត្រូវបានគេកាត់ក្បាលចំនួន៥ នាក់ជាកម្មសិទ្ធិរបស់ប្រជាជនបុរាណនៃពិធីការគោរពបូជាក្បាលមនុស្ស នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកបុរាណវិទូសង្ស័យថា នេះជាវប្បធម៌ Odinov បុរាណនៅស៊ីបេរី គឺជាអ្នកគោរពបូជាក្បាល។ សាស្ត្រាចារ្យ Vyacheslav Molodin បាននិយាយថា ការបញ្ចុះនៅទីតាំង Ust-Tartas 2 ក្នុងតំបន់ Novosibirsk មានមនុស្សពេញវ័យដែលបានកាត់ក្បាល៣...
បរទេស៖សមាជិកនៃអគ្គសេនាធិការចំរុះ សហរដ្ឋអាមេរិករួមទាំងប្រធានអង្គភាពលោក Mark Milley ត្រូវបានគេរាយការណ៍ថាកំពុងដាក់ខ្លួនឲ្យដាច់ដោយឡែកពីគ្នាបន្ទាប់ពីមានការផ្ទុះឡើងនៃវិរុសកូវីដ១៩ នៅក្នុងចំណោមអ្នកធ្វើការនៅក្នុងសេតវិមាននៅតែបន្តកើនឡើង។ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយថា នៅរសៀលថ្ងៃអង្គារម្សិលមិញនេះបន្ទាប់ពីអង្គភាព ឆ្មាំសមុទ្របានប្រកាសថាមេបញ្ជាការរងរបស់ខ្លួនគឺឧត្តមនាវី Charles Ray បានធ្វើតេស្ត៍វិជ្ជមានសម្រាប់វីរុសនេះហើយនឹងត្រូវផ្តាច់ចេញពីផ្ទះ។យោងតាមអ្នកនាំពាក្យម្នាក់ បាននិយាយថាលោក Ray ក៏ទើបតែបានចូលរួមក្នុងកិច្ច ប្រជុំមួយជាមួយមេដឹកនាំយោធាជាន់ខ្ពស់ដទៃទៀតនៅមន្ទីរបញ្ចកោណកាលពី សប្តាហ៍មុន។ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក Jonathan Hoffman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយមានការប្រុងប្រយ័ត្នខ្លាំងនៅក្នុងកិច្ចប្រជុំនោះនិងមនុស្សដែលមានទំនាក់ទំនងជិតស្និទ្ធដែលសង្ស័យទាំងអស់...
សាលារៀនជាច្រើន បានបើកដំណើរការឡើងវិញ តាមសេចក្តីប្រកាស របស់ក្រសួងអប់រំ យុវជន និងកីឡា។ ប៉ុន្តែការត្រឡប់ទៅ សាលារៀនវិញឆ្នាំនេះ របស់សិស្សានុសិស្ស ជាពិសេសកុមារតូចៗ មិនមានភាពដូចគ្នា នឹងឆ្នាំមុនៗទេ ផ្ទុយទៅវិញ កុមារត្រូវបានសាលា ក៏ដូចជាអាណាព្យាបាល តំរូវអោយពាក់ម៉ាស និងលាងដៃគ្រប់ពេលវេលា។ ដូច្នេះហើយដើម្បីធានាទៅលើ ការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ លើកុមារពីមេរោគទូទៅ និងការចូលរួមរក្សារក្នុងបរិស្ថាន...
កីឡាករអ្នកចាំទីថ្លៃបំផុតលើលោក ដែលបច្ចុប្បន្ន កំពុងលេងឲ្យក្លឹបតោខៀវ Chelsea ត្រូវបានកេមើលឃើញថាមិនអាចស្ថិតនៅ ក្នុងជម្រើសទី១ របស់លោក Frank Lampard ទៀតឡើយក្រោយការមកដល់អ្នកចាំទី Mendy។ ទោះបីជាយ៉ាងណាក្តីនៅថ្ងៃនេះ កីឡាករអ្នកចាំទី Kepa បានអះអាងនិងជឿជាក់ថាគាត់នឹងនៅតែមានតំណែងមួយដ៏សំខាន់ សម្រាប់ក្លឹបដដែល ហើយនៅតែសប្បាយចិត្តក្នុងការបន្តរស់នៅទីនេះដដែល។ កីឡាករអន្តរជាតិអេស្បាញវ័យ២៦ឆ្នាំរូបនេះត្រូវបាន ប្រភពព័ត៌មានជាច្រើន បានសរសេរថានឹងអាចចាកចេញពី Stamford Bridge...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យយុទ្ធនាការបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅតែគ្រោងនឹងចូលរួម ក្នុងកិច្ចតស៊ូមតិ ប្រធានាធិបតីបន្ទាប់ជាមួយនឹងលោក Joe Biden ដែលជាបេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យនៅទីក្រុង Miami រដ្ឋ Florida នៅខែក្រោយនេះ។ ប្រធានផ្នែកទំនាក់ទំនងរបស់លោក ត្រាំ ឆ្នាំ២០២០ គឺលោក Tim Murtaugh...