ការសិក្សាស្រាវជ្រាវមួយ បានបង្ហាញថា ប្រភេទសត្វចិញ្ចឹមរាប់សិបក្បាល ដែលនៅជិតស្និទ្ធជាប្រចាំថ្ងៃជាមួយមនុស្សងាយ នឹងឆ្លងមេរោគ COVID-19 បំផុត ដោយសារតែដើមដំបូងឡើយមេរោគ ប្រភេទនេះបានឆ្លងពីសត្វទៅ មនុស្សនៅទីក្រុងវ៉ូហាន ប្រទេសចិននេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ សត្វចិញ្ចឹមសរុបចំនួន១៨ ប្រភេទត្រូវបានគេកំណត់ អត្តសញ្ញាណថា ងាយរងគ្រោះដោយសារជំងឺ SARS-CoV-2 ដែលជាវីរុសដូចគ្នាបណ្តាល ឲ្យឆ្លងមេរោគ Covid-19 ឆ្លងលើមនុស្ស ខណៈវាត្រូវបានគេស្គាល់ថា...
ទីក្រុងឡុង៖ ក្រុមហ៊ុនផលិតបន្ទះឈីប ដ៏ធំរបស់សហរដ្ឋអាមេរិក Nvidia បាននិយាយថា ខ្លួនកំពុងសាង សង់កុំព្យូទ័រទំនើបដ៏ មានឥទ្ធិពលបំផុតដល់ចក្រភពអង់គ្លេស ក្នុងការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត ដើម្បីជួយអ្នកស្រាវជ្រាវក្នុងការដោះស្រាយបញ្ហា វេជ្ជសាស្ត្ររួមទាំងបញ្ហា ទាក់ទងនឹងមេរោគCOVID-19 យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុន Nvidia បាននិយាយថា ក្រុមហ៊ុន GSK និងក្រុមហ៊ុន AstraZeneca ដែលទាំង២ចូលរួមក្នុងការស្រាវជ្រាវ...
(ភ្នំពេញ) ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២០៖ និយាយពីប្រូម៉ូសិនមួយៗពីក្រុមហ៊ុន សាមសុង គឺដឹងតែអស់ស្ទះម៉ង…! ចាប់ពីថ្ងៃទី ០១ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ រាល់ការទិញ Galaxy A31, A21s, A11 និង A01...
បរទេស៖ យន្ដហោះគ្មានមនុស្សបើកថ្មីនេះ អាចបំពេញបេសកកម្មផ្សេងៗ រាប់ចាប់ពីការស្ទាក់លើអាកាស រហូតដល់ការស្ទាក់វាយប្រហារសត្រូវ ជាមួយនឹងគ្រាប់មីស៊ីល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយចិននាពេលថ្មីៗនេះ បានបញ្ជាក់ពីអ្វីដែលហាក់ដូចជា ការបន្ថែមថ្មីមួយនៃឃ្លាំងអាវុធដ៏អស្ចារ្យរបស់ប្រទេសនេះ គឺយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ ដែលបំពាក់ដោយគ្រាប់បែកវាយប្រហារពីរដើម។ វីដេអូដំបូងដែលចែករំលែកដោយទូរទស្សន៍ចិន CCTV នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo បានបង្ហាញថា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានចាកចេញយ៉ាងខ្លី ពីមន្ទីរពេទ្យយោធា ដែលជាកន្លែងដែលលោក កំពុងត្រូវបានគេព្យាបាលជំងឺកូវីដ-១៩ ក្នុងការជិះរថយន្ត កាលពីថ្ងៃអាទិត្យ ដើម្បីចេញស្វាគមន៍ដល់អ្នកគាំទ្រ ដែលប្រមូលផ្តុំគ្នានៅខាងក្រៅបង្កឱ្យមានការរិះគន់ពីសហគមន៍ពេទ្យថា លោកកំពុងធ្វើឱ្យអ្នកដទៃមានគ្រោះថ្នាក់។ លោក ត្រាំ ត្រូវបានគេថតនៅលើវីដេអូគ្រវីពីកៅអីខាងក្រោយនៃរថយន្តប្រភេទ SUV ពណ៌ខ្មៅកាលពីល្ងាចថ្ងៃអាទិត្យ ដោយពាក់របាំងមុខ ខណៈដែលហ្វូងមនុស្សបានស្រែកហ៊ោ និងគ្រវីទង់ជាតិអាមេរិក និងបដាគាំទ្រនៅខាងក្រៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed នៅជាយក្រុង...
(ភ្នំពេញ) ថ្ងៃទី ០៥ ខែតុលា ឆ្នំាំ ២០២០៖ ស្របតាមស្ថានភាព បច្ចុប្បន្នដ៏មមាញឹក របស់លោកអ្នក… និងស្ថានការណ៍រក្សាសុវត្ថិភាព… ការផ្ទុកបន្លែ…ផ្លែឈើ…ត្រីសាច់… ភេសជ្ជៈ…និងម្ហូបអាហារក្នុងទូទឹកកកឱ្យបានច្រើនជាមួយនឹង ការរក្សាភាពស្រស់បានយូរថ្ងៃនោះ គឺជារឿងដែលសំខាន់បំផុត មិនអាចខ្វះបាននៅក្នុងជីវិត របស់លោកអ្នក! ឥឡូវនេះសូមណែនាំទូទឹកកក សាមសុង Side By Side ដ៏ទំនើបទាន់សម័យ...
នៅថ្ងៃនេះមានការប្រកាសជាផ្លូវការហើយថា កីឡាករខ្សែបម្រើវ័យ២៣ឆ្នាំ សញ្ជាតិអ៊ីតាលីម្នាក់នឹងត្រូវវិលត្រឡប់មកចូលរួម Juventus វិញជាលើកទី២ប៉ុន្តែគាត់នឹងត្រូវ បន្តលេងជាមួយនឹងក្លឹប Udinese មួយរដូវកាលទៀត ក្នុងលក្ខខណ្ឌខ្ចីជើង។ The Goal បានអះអាងថាក្លឹបជើងឯកអ៊ីតាលី Juventus បានប្រកាសអះអាងថាខ្លួនបានសម្រេចចិត្តចុះកុងត្រានាំយកកីឡាករ Rolando Mandragora ដែលមានតម្លៃ១០,៧លានអ៊ឺរ៉ូប៉ុន្តែទោះបីជាយ៉ាងណាក្តីខ្សែបម្រើរូបនេះនឹងបន្តលេងជាមួយនឹងក្លឹប Udinese ក្នុងកុងត្រាខ្ចីជើងមួយរដូវកាលទៀតសិន។ គួរឲ្យដឹងដែរថាកាលពីឆ្នាំ២០១៨កីឡាករអន្តរជាតិអ៊ីតាលីរូបនេះបានសម្រេចចិត្តចាកចេញពី Juventus ទៅចូលរួមជាមួយនឹង...
បរទេស៖រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអ៊ីស្រាអែល នៅថ្ងៃអាទិត្យម្សិលមិញនេះ បានចោទប្រកាន់ប្រទេសតួកគីពីបទបង្កឲ្យមានអស្ថិរភាព នៅក្នុងតំបន់ និងធ្វើការងារប្រឆាំងចំពោះកិច្ចប្រឹងប្រែងបង្កើតសន្តិភាព និងបានអំពាវនាវ ឲ្យមានការដាក់សម្ពាធអន្តរជាតិ ដើម្បីនាំមកនូវការផ្លាស់ប្តូរក្នុងដំណើរប្រព្រឹត្តរបស់អំណាចណាតូ។ ផ្តល់សេចក្តីសង្ខេបប្រាប់ដល់អ្នកសារព័ត៌មានតំបន់ ឈូងសមុទ្រអារ៉ាប់ ក្រោយអ៊ីស្រាអែលបង្កើតចំណងមិត្តភាពជាមួយសហភាពអារ៉ាប់រួមនិងបារ៉ែននោះ លោករដ្ឋមន្ត្រីការពារជាតិ Benny Gantz បានពិពណ៌នា ប្រទេសតួកគីនិងអ៊ីរ៉ង់ថាកំពុង បដិសេធច្រានចោលនូវការលើកកម្ពស់សន្តិភាព និងកំពុងតែគាំទ្រ ដល់ភាពគឃ្លើនក្នុងតំបន់។ គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ ដែលជាសត្រូវចម្បង...
ភ្នំពេញៈ ទីផ្សារអគារពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ដែលរហូតមកដល់ពេលនេះ នូវតែទទួលរងនូវផលប៉ះពាល់ ពីការរាតត្បាតជាសកលពីជំងឺកូវីដ១៩ ស្របពេលដែលវិបត្តិនេះស្ថិតនៅក្នុងភាពមិនប្រាកដប្រជា។ លោកស្រីអាន សុធិតា នាយិកាក្រុមអន្តរជាតិ CBRE Cambodia បានប្រាប់គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះថា ការសងសង់អគារពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា គឺផ្តោតសំខាន់លើទីផ្សារអន្តរជាតិ ដែលសំដៅដល់ទីផ្សារសម្រាប់វិនិយោគិនបរទេស ដែលមករកស៊ីនៅក្នុងប្រទេសកម្ពុជា តែដោយសារការមានការផ្ទុះឡើងនូវវិបត្តិបានធ្វើឱ្យទីផ្សារមួយនេះធ្លាក់ចុះ។ លោកស្រីថ្លែងថា “កាលពីពេលថ្មីៗ នៅពេលដែលទទួលរងនូវផលប៉ះពាល់ ពីការររីករាលដាលនៃជំងឺកូវីដ១៩...
ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងឧស្សាហ៍ទទួលទានផ្លែស្វាយ ប៉ុន្តែជាញឹកញយតែងចិតសំបកចេញ។ ថាតើអ្នកដឹងទេថាសំបកស្វាយអាចផ្ដល់អត្ថប្រយោជន៍ល្អៗចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរញ៊ាំស្វាយទាំងសំបក ៖ ១. វាជួយគ្រប់គ្រងកម្រិតនៃជាតិស្ករនិងកូឡេស្តេរ៉ូល សំបកស្វាយមានផ្ទុកសមាសធាតុសំខាន់ៗមួយចំនួនរួមបញ្ចូលទាំងវីតាមីន C និងជាតិសសៃដែលអាចជួយគ្រប់គ្រងកម្រិតនៃជាតិស្ករនិងកូឡេស្តេរ៉ូលក្នុងឈាមបានយ៉ាងប្រសើរ។ ២. កាត់បន្ថយហានិភ័យនៃជំងឺមហារីក សំបកស្វាយក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់ហានិភ័យនៃជំងឺមហារីកគួរឱ្យកត់សម្គាល់។ ៣. មានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាក ក្រៅពីជំងឺមហារីកហើយនោះការទទួលទានផ្លែស្វាយទាំងសំបកក៏អាចកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់ និងជំងឺទឹកនោមផ្អែមបានផងដែរតាមរយៈលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយ។ ៤. ល្អសម្រាប់ភ្នែក មួយក្នុងចំណោមសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀតដែលសំបកផ្លែស្វាយមានផ្ទុក គឺវីតាមីន...