ដែកថែបអ៊ីតាលីម៉ាក វី បានប្រគល់រង្វាន់ជូនអតិថិជន ដែលឈ្នះពីការចាប់ឆ្នោតផ្សងសំណាងជុំទីមួយកាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅនេះ។ អតិថិជនដែលមានសំណាងឈ្នះរង្វាន់ធំមានរហូតដល់៥៥រូប ប៉ុន្តែមានតែចំនួន១០រូបប៉ុណ្ណោះត្រូវបានអញ្ជើញជាតំណាងមកទទួលរង្វាន់ដោយផ្ទាល់ក្នុងកម្មវិធីប្រគំតន្ត្រី វើក នៅថ្ងៃ២៥ កញ្ញានេះ។ ដែកថែបអ៊ីតាលីម៉ាក វី នឹងបន្តរៀបចំយុទ្ធនាការចាប់ឆ្នោតផ្សងសំណាងចំនួន២ដងទៀត និងមានរង្វាន់ធំសរុបចំនួន១១០រង្វាន់ទៀតដូចជា ម៉ូតូ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ទូរទស្សន៍ សម្រាប់ជូនអតិថិជន។ អតិថិជនទាំងអស់គ្រាន់តែទិញដែកថែបអ៊ីតាលីគ្រប់ប្រភេទចាប់ពី២៥០គីឡូក្រាមឡើង នឹងទទួលបានប័ណ្ណផ្សងសំណាងមួយសន្លឹក។...
សេនហ្វ្រេនស៊ីស្កូ៖ក្រុមអ្នករិះគន់របស់ក្រុមហ៊ុន Facebook រួមទាំងអ្នករៀបចំធ្វើពហិការផ្សាយពាណិជ្ជកម្មប្រឆាំងនឹងក្រុមហ៊ុន ដោយពួកគេបានចាប់ផ្តើមក្រុមប្រឹក្សា ត្រួតពិនិត្យផ្ទាល់របស់ពួកគេដើម្បីពិនិត្យមើល ការអនុវត្តកម្រិតមាតិការបស់ក្រុមហ៊ុនយោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ ការដាក់ឲ្យដំណើរការនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីក្រុមប្រឹក្សាភិបាលត្រួតពិនិត្យសិទ្ធិរបស់ Facebook បាននិយាយថា ខ្លួននឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាលខែតុលាដែលជិតមួយឆ្នាំ បន្ទាប់ពីការគ្រោងទុក។ក្រុមថ្មីចាត់ទុកខ្លួនឯងថា ជាក្រុមប្រឹក្សាភិបាលគ្រប់គ្រង Facebook ពិតប្រាកដរាប់ក្នុងចំណោមសមាជិកដំបូងរបស់ខ្លួនជាប្រធានក្រុមសិទ្ធិស៊ីវិលសហរដ្ឋអាមេរិកចំនួន ៣ រូបអតីតប្រធាន អេស្តូនី និងជាអតីតប្រធានសុចរិតភាពនៃការបោះឆ្នោតនៅ Facebook ។...
ខ្សែប្រយុទ្ធ Lionel Messi បាននិយាយបន្ទោសក្លឹប Barcelona កាលពីពេលថ្មីៗនេះថា មិនគួរណាក្លឹបនេះបោះបង់ខ្សែប្រយុទ្ធ Luis Suarez បែបនេះសោះ គេមិនសមនឹងចាកចេញទេ។ Messi បាននិយាយថា៖” ខ្ញុំធ្លាប់គិតពីរឿងហ្នឹងដែរ ថាពេលណាមួយពួកគេនឹងធ្វើអញ្ចឹងដាក់ Suarez ។ ពួកយើងប្រាកដជានឹកគេខ្លាំងណាស់ ម្យ៉ាងទៀតវាពិតជាពិបាកណាស់នៅពេលប៉ះគេក្នុងប្រកួត ព្រោះពួកយើងនេះធ្លាប់បាននៅជាមួយគេរាប់ឆ្នាំហើយហ្នឹង។ “ ខ្សែប្រយុទ្ធរូបនេះបន្តថា៖”...
ខ្សែប្រយុទ្ធ Gareth Bale បាននិយាយទៅកាន់ Sky Sports កាលពីពេលថ្មីៗនេះថា គេមិនមានអីសោកស្ដាយទាំងអស់ក្នុងពេលលេងឲ្យ Real Madrid កន្លងទៅនេះ។ Bale បាននិយាយថា៖” ខ្ញុំអត់សោកស្ដាយពេលវេលាដែលខ្ញុំចំណាយនៅ Real កន្លងមកនេះទេ អ្វីដែលខ្ញុំខំធ្វើកន្លងទៅនេះ គឺត្រឹមតែចង់លេងបាល់តែប៉ុណ្ណោះ។ រឿងអីផ្សេងដែលអ្នកខាងក្រៅគេនិយាយអញ្ចេះអញ្ចោះពីខ្ញុំ គឺជារឿងដែលខ្ញុំមិនអាចហាមឃាត់បានទេ។ តែទោះជាយ៉ាងណាគ្រួសាររបស់ខ្ញុំដឹងពីខ្ញុំច្បាស់ណាស់។ “...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុកំពុងពិភាក្សាលម្អិត ទៅលើការអនុម័តដល់ក្រុមហ៊ុនជប៉ុនបំពាក់ភ្លើងបំភ្លឺផ្លូវវៃឆ្លាត សរុបជាង ៥០០០អំពូល ដាក់នៅតាមដងផ្លូវចំនួន ៣៤ខ្សែនៅក្នុងក្រុងព្រះសីហនុ។ នេះបើតាមឱ្យដឹងពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០នេះ។ យោងតាមការណែនាំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្នើឱ្យក្រុមហ៊ុនផលិតអំពូលភ្លើងវៃឆ្លាតរៀបចំបំពាក់អំពូលបំភ្លឺផ្លូវវៃឆ្លាតនៅលើផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ចំនួន...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកមូលហេតុ ដែលធ្វើឲ្យបុរសគេងភ្លាម ក្រោយពេលដែលរួមភេទរួចភ្លាម។ ហេតុអ្វីទៅ? មូលហេតុទី១ អាចមកពីការនឿយហត់ពេក ព្រោះក្នុងពេលរួមភេទម្តងៗ បុរសអាចប្រើកម្លាំងខ្លាំង ដោយធ្វើឲ្យគេមានអារម្មណ៍ថានឿយហត់ខ្លាំង ទើបចូលគេងភ្លាម ក្រោយពេលដែលរួមភេទរួច។ មូលហេតុទី២ អាចមកពីការមិនចុះសម្រុងគ្នា ដោយរួមភេទបណ្តើរ មិនពេញចិត្តនឹងគ្នាបណ្តើរ។ ជាហេតុដែលធ្វើឲ្យខាងបុរស មិនចង់និយាយច្រើន ទើបរួមភេទរួចភ្លាម គេងលក់ភ្លាម។ ដូចនេះ មិនថាមកពីមូលហេតុអ្វីទេ...
បរទេស៖ទីភ្នាក់់ងារសារព័ត៌មាន Interfax បានដកស្រង់សម្តីក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃសុក្រនេះថា ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានចាប់ផ្តើមដកកងទ័ពចេញពីប្រទេសបេឡារុស ក្រោយពីបានចូលរួមក្នុងសហសមយុទ្ធយោធា Slavic Brotherhood។ តាមសេចក្តីរាយការណ៍ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយប្រាប់ថា ទាហានឆ័ត្រយោង ដែលបានលោតឆ័ត្រយោងចូលទៅក្នុងប្រទេសបេឡារុស កាលពីថ្ងៃពុធនោះ កំពុងតែរៀបបញ្ជូនសម្ភារៈនិងបុគ្គលិកទៅលើរថភ្លើងយោធា សម្រាប់ការចាកចេញពីទីក្រុង Brest។ គួរបញ្ជាក់ថា សហសមយុទ្ធនោះ គឺជានិមិត្តសញ្ញាមួយនៃការគាំទ្ររបស់រុស្ស៊ី ចំពោះប្រធានាធិបតីបេឡារុស...
អាមេរិក៖ក្រុមហ៊ុន Ford ជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទី ២ នៅសហរដ្ឋអាមេរិកបាននិយាយថាខ្លួនចង់ប្រើប្រាស់បទពិសោធន៍ដែលទទួល បានពីប្រទេសចិនលើរថយន្តអគ្គិសនី និងមុខងារឌីជីថលនៅលើពិភពលោកជាពិសេសទីផ្សារ ក្នុងស្រុករបស់អាមេរិកខាងជើងយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ លោក Jim Farley នាយកប្រតិបត្តិរបស់ Ford បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ China Daily ថា យើងមើលឃើញអតិថិជនចិនមានភាពជឿនលឿន បំផុតទាក់ទងនឹងបទពិសោធន៍អ្នកប្រើប្រាស់ឌីជីថល ។ ដើម្បីឲ្យយើងទទួលបានជោគជ័យ ក្នុងចំណោមក្រុមហ៊ុនទាំងនោះនេះគឺជារបៀបដែលយើងអាចអនុវត្តបាននៅទូទាំងពិភពលោក...
វ៉ាស៊ីនតោន៖សង្គ្រាមបច្ចេកវិទ្យា របស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump លើក្រុមហ៊ុនបច្ចេកវិទ្យាចិន បានផ្លាស់ប្តូរច្បាប់មូលដ្ឋានសម្រាប់អាជីវកម្ម ពិភពលោកដោយបញ្ជាក់ពីការពិតនយោបាយថ្មី អាចមានផលប៉ះពាល់អវិជ្ជមានដល់ក្រុមហ៊ុនអាមេរិក យោងតាមការចេញផ្សាយពីគេហទំព័រ ជប៉ុនធូដេ។ សេតវិមានប្រឆាំងនឹងកម្មវិធីល្បី TikTok និង WeChat ជាកម្មសិទ្ធិរបស់ជនជាតិចិន និងការដាក់ទណ្ឌកម្មដ៏តឹងរឹង លើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បង្ហាញពីការតស៊ូដើម្បីភាពជោគជ័យ ខាងបច្ចេកវិទ្យារវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង២ ក្រោមការការពារសន្តិសុខជាតិ។ ទំនាក់ទំនងសេដ្ឋកិច្ចត្រូវបានអបអរសាទរ...
តូក្យូ៖វិនិយោគិនកំពូលរបស់ក្រុមហ៊ុន Toshiba Corp បានអំពាវនាវឲ្យមានការស៊ើបអង្កេត លើការប្រជុំដែលមានលក្ខណៈស្មុគស្មាញនា ខែកក្កដា ដោយបាននិយាយថា ម្ចាស់ភាគហ៊ុនមួយចំនួនត្រូវបានគេដកហូតការបោះឆ្នោត លិខិតមួយផ្ញើទៅក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជប៉ុន ត្រូវបានមើលឃើញយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ អ្វីដែលបានចាប់ផ្តើមជាបញ្ហានៅក្រុមហ៊ុន Toshiba បានក្លាយជារឿងអាស្រូវធំមួយសម្រាប់ក្រុមហ៊ុនសាជីវកម្មជប៉ុន ដោយធនាគារបានជួលឲ្យរាប់សន្លឹកឆ្នោត គឺធនាគារ Sumitomo Mitsui Trust Bank និង Mizuho...