ញូវយ៉ក៖ ByteDance និង Oracle Corp បានចេញសេចក្តីថ្លែង ការណ៍ដែលមិនចុះសម្រុងគ្នាជុំវិញលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងដែលពួកគេ បានព្រមព្រៀងជាមួយសេតវិមានកាលពីចុងសប្តាហ៍ ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុន TikTok បន្តប្រតិបត្តិការនៅសហរដ្ឋអាមេរិកដោយការ ដាក់ការសង្ស័យទៅ លើពរជ័យបឋមនៃកិច្ចព្រមព្រៀងរបស់ប្រធានាធិបតីអាមេរិក Donald Trump យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ByteDance របស់ចិនកំពុង ប្រណាំងដើម្បីជៀសវាង ការបង្ក្រាបកម្មវិធីវីដេអូខ្លីដ៏ពេញនិយមរបស់ខ្លួន...
បរទេស៖អគ្គលេខាធិការអង្គការសម្ពន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់ថា ណាតូ បានមានប្រសាសន៍នៅថ្ងៃចន្ទសប្ដាហ៍នេះថា ណាតូត្រូវតែចាប់យកប្រទេសនានានៅខាងក្រៅតំបន់អឺរ៉ុប ដើម្បីពង្រីកវិសាលភាពឥទ្ធិពលរបស់ខ្លួន ស្របពេលដែលអំណាចយោធាចិនកំពុងតែរីកធំធាត់ឡើង។ លោក Jens Stoltenberg បាននិយាយប្រាប់សន្និសីទរបស់មជ្ឈមណ្ឌលការវិភាគគោលនយោបាយអឺរ៉ុបដូច្នេះថា “ការកើនឡើងនៃប្រទេសចិន ជាមូលដ្ឋានកំពុងតែផ្លាស់ប្តូរតុល្យភាពអំណាចពិភពលោក ហើយប្រទេសចិនមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់ទម្ងន់ ផ្នែកសេដ្ឋកិច្ចនិងការទូតរបស់ខ្លួន ដើម្បីសម្លុតដៃគូជំនួញនិងក្រុមហ៊ុនឯកជន នានានោះទេ”។ លោកអគ្គលេខាធិការអង្គការណាតូរូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា “ការប្រើប្រាស់ណាតូ ឲ្យកាន់តែមានលក្ខណៈបែបនយោបាយបន្ថែមទៀតនោះ គឺមានតម្លៃដើម្បីបញ្ជូនសារនយោបាយរួមសាមគ្គីគ្នាយ៉ាងច្បាស់...
ការសិក្សាបានរកឃើញថា មនុស្សដែលមានភាពសប្បាយរីករាយ ក្នុងការចំណាយពេលជាមួយមិត្តភក្តិជាងក្រុមគ្រួសារ ព្រោះពួកគេសន្សំនូវសកម្មភាព សប្បាយៗដែលប្រព្រឹត្តិឡើងកន្លងមកនឹងមិត្តរួមការងារ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកស្ម័គ្រចិត្តជាង ៤០០ នាក់ត្រូវបានគេស្នើសុំឲ្យចាត់ចំណាត់ថ្នាក់ថា តើពួកគេបានរីករាយប៉ុន្មាននៅពេលមានសកម្មភាពថ្មីៗជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។ កម្រងសំណួរបានបង្ហាញថា ការចំណាយពេលជាមួយដៃគូស្នេហាទទួលបានពិន្ទុទាបជាងគេក្នុងចំណោមក្រុមទាំង៣ដោយមានមិត្តភ័ក្ត្រ និងកូនៗឲ្យឈរនៅលំដាប់កំពូល។ ទោះជាយ៉ាងណាក៏ដោយអ្នកស្រាវជ្រាវនិយាយថា មនុស្សមិនមែនជាបញ្ហាទេ វាជាអ្វីដែលមនុស្សធ្វើនៅក្នុងក្រុមហ៊ុននៃក្រុមនីមួយៗ។ នៅពេលជួបជាមួយមិត្តភក្តិសកម្មភាពសប្បាយរីករាយគឺមាននៅក្នុងរបៀបវារៈ ចំណែកការនៅជាមួយកុមារ និងដៃគូច្រើនតែជាប់ពាក់ព័ន្ធនឹងការងារផ្សេងៗ និងការងារផ្សេងៗទៀត។ យោងតាមការសិក្សាបានបង្ហាញថា...
បរទេស៖សារព័ត៌មានបរទេស នៅថ្ងៃចន្ទបានសរសេរថា សមយុទ្ធយោធា ដ៏ធំមួយនឹងប្រព្រឹត្តទៅ នៅឯភាគខាងត្បូង នៃប្រទេសរុស្ស៊ី។ ផ្នែកមួយចំនួននៃកងទ័ពជើងទឹក នៃសមយុទ្ធទាំងនឹងធ្វើឡើង ទាំងសមុទ្រខ្មៅនិងសមុទ្រកាសព្យែនដោយវត្តមាន ចូលរួមពីសំណាក់កងនាវាចរអ៊ីរ៉ង់ផងដែរ។ ក្រសួងការពារជាតិរុស្សីក៏បាននិយាយផងដែរថា សមយុទ្ធនេះនឹងមានការចូលរួមពីបុគ្គលិកយោធា ប្រហែលជា ១០០០ នាក់មកពីប្រទេសអាមេនីបេឡារុស្សចិន មីយ៉ាន់ម៉ា និងប៉ាគីស្ថាន។ លើសពីនេះសមយុទ្ធនេះនឹងត្រូវបាន អង្កេតដោយអ្នកតំណាង នៃប្រទេសដទៃទៀតដែលរួមមានទាំងអ៊ីរ៉ង់ផងដែរដោយសរុប ចំនួនរថក្រោះ អាចមានទៅដល់ពី២៥០ទៅ៤៥០គ្រឿង...
បរទេស៖សហរដ្ឋអាមេរិកនៅថ្ងៃចន្ទសប្ដាហ៍នេះ នឹងដាក់ទណ្ឌកម្មលើបុគ្គលនិងអង្គភាពជាច្រើន ដែលពាក់ព័ន្ធក្នុងកម្មវិធីនុយក្លេអ៊ែមីស៊ីល និងអាវុធធម្មតារបស់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមសម្តីរបស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប ដែលជាការបង្ហាញចង្កូម នៅខាងក្រោយទណ្ឌកម្មអង្គការសហប្រជាជាតិលើទីក្រុងតេអេរ៉ង់ ដែលទីក្រុងវ៉ាស៊ីនតោនទាមទារឲ្យបន្តដាក់ បើទោះជាមានការជំទាស់ពីសម្ពន្ធមិត្តនិងគូបដិបក្ខនានា។ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីរូបនោះបាននិយាយថា ប្រទេសអ៊ីរ៉ង់អាចនឹងមានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់អាវុធនុយក្លេអ៊ែ នៅចុងឆ្នាំនេះ និងថា ទីក្រុងតេអេរ៉ង់បានបន្តសហប្រតិបត្តិការមីស៊ីលវាយប្រហារក្នុងចម្ងាយឆ្ងាយ ជាមួយប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែ ប៉ុន្តែលោកមិនបានផ្តល់ភស្តុតាងលម្អិត ចំពោះការអះអាងនេះទេ។ គួរបញ្ជាក់ថា ទណ្ឌកម្មថ្មីទាំងនេះ គឺសមស្របនឹងកិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់...
ភ្នំពេញ៖ ឃុំចំនួន៤ក្នុងស្រុកស្អាង ខេត្តកណ្តាល ត្រូវបានកាត់បញ្ចូលក្នុងទីក្រុងតាខ្មៅហើយ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ឋ ក៏ដូចជា ជំរុញផែនការអភិវឌ្ឍន៍ក្នុងទីក្រុងនេះ ឲ្យកាន់តែមានភាពប្រសើរឡើង។ លោកបណ្ឌិតវ៉ាន់ វ៉ាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ឃុំចំនួន៤ នៃខេត្តកណ្តាល ត្រូវបានកាត់បញ្ចូលក្នុងរដ្ឋបាលក្រុងតាខ្មៅហើយ ដែលឃុំទាំងនោះ មានដូចជា ឃុំរកាខ្ពស់ ឃុំសិត្បូរ៍ ឃុំកោះអន្លង់ចិន និងឃុំស្វាយរលំ។ ឃុំទាំងបួននេះមានផ្ទៃដី ជាង...
ការរក្សាបាននូវតុល្យភាព ឬកម្រិតត្រឹមត្រូវនៃអ័រម៉ូន គឺសំខាន់ណាស់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរសម្រស់ស្រស់ស្អាត។អ័រម៉ូនដើរតួនាទីចាំបាច់ទាំងក្នុងការគ្រប់គ្រងអារម្មណ៍ រក្សាទម្ងន់ត្រឹមត្រូវ ទប់ស្កាត់បញ្ហាសុខភាពបន្តពូជ និងរក្សាដំណើរការមុខងារប្រក្រតីរបស់រាងកាយចៀសផុតពីបញ្ហាសុខភាពផ្សេងៗ។ ដូច្នេះហើយទើបការរក្សាបាននូវតុល្យភាពអ័រម៉ូនជាអ្វីដែលអ្នកមិនគួរធ្វេសប្រហែលមើលរំលងឡើយ។ ប៉ុន្តែធ្វើយ៉ាងណាទើបអាចរក្សាតុល្យភាពអ័រម៉ូនបាន? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងអាហារដែលជួយគ្រប់គ្រងការផលិត ក៏ដូចជាតុល្យភាពនៃអ័រម៉ូន ៖ ១. ប្រេងដូង មានផ្ទុកអាស៊ីត lauric ដែលអាចជួយព្យាបាលស្បែកនិងផ្ដល់អត្ថប្រយោជន៍រក្សាតុល្យភាពអ័រម៉ូន។ ម្យ៉ាងវិញទៀតប្រេងដូងក៏មានលក្ខណៈសម្បត្តិសម្លាប់បាក់តេរីនិងពពួកវីរុសផ្សេងៗក្នុងរាងកាយ ហើយជួយបង្កើនកម្រិតថាមពល សម្រួលការរំលាយអាហារ និងការដុតរំលាយអាហារក្នុងពេលជាមួយគ្នាផងដែរ។ ២. គ្រាប់អាល់ម៉ុន ប្រសិនស្បែករបស់អ្នកឡើងមុន ឬជាំជាញឹកញាប់ ចូរព្យាយាមរួមបញ្ចូលគ្រាប់អាល់ម៉ុនក្នុងរបបអាហារប្រចាំថ្ងៃ។ នេះក៏ព្រោះតែគ្រាប់ធញ្ញជាតិនេះបង្កើនអ័រម៉ូន adiponectin ក្នុងរាងកាយដែលទទួលខុសត្រូវចំពោះការគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាមដូច្នេះកម្រិតអាំងស៊ុយលីននឹងមានស្ថេរភាព។ ៣. ឈើអែម គ្រឿងទេសនេះអាចជួយឱ្យស្បែកភ្លឺរលោងស្រស់ថ្លា រក្សាតុល្យភាពអ័រម៉ូន...
ហ្វាំងឡង់ៈ ក្រុមហ៊ុនបច្ចេកវិទ្យា Wärtsilä របស់ប្រទេសហ្វាំងឡង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ថែរទាំរោងចក្រថាមពលអគ្គីសនី ២០០មេហ្គាវ៉ាត់ នៅកម្ពុជារយៈពេល ៥ឆ្នាំ ចំពោះរោងចក្រអគ្គិសនី C7 គ្រប់គ្រងដោយអគ្គិសនីកម្ពុជា (EDC) ដែលមានទីតាំងស្ថិតនៅជិតរាជធានីភ្នំពេញ។ យោងតាមគេហទំព័រ www.powerengineeringint.com ចុះផ្សាយថា កិច្ចព្រមព្រៀងនេះ គឺត្រូវបានធ្វើជាមួយក្រុមហ៊ុន SchneiTec ដែលជាក្រុមហ៊ុនទទួលខុសត្រូវក្នុងការថែរក្សារោងចក្រថាមពល។ កិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំនេះ គាំទ្រដល់ដំណើរការបាន...
មិនថាវាទាក់ទងនឹងការប្រឆាំងនឹងនំសូកូឡា ឬស្រាបៀរត្រជាក់ៗទេ ការប្រយុទ្ធប្រឆាំងនឹងការល្បួង អាចនិយាយបានស្រួលជាងការធ្វើ។ សមាគមន៍ចិត្តសាស្ត្រអាមេរិក (American Psychological Association) និយាយថា ប៉ុន្តែដោយsarមានគោលដៅច្បាស់លាស់ ការតាមដាន និងការអនុវត្តដោយខ្លួនឯង អ្នកអាចធ្វើឱ្យការគ្រប់គ្រងខ្លួនឯងបានប្រសើរឡើង។ សមាគមន៍ចិត្តសាស្ត្រអាមេរិក (American Psychological Association) បានណែនាំថា ៖ ប្រើវិធីសាស្រ្ត “ឃ្លាតកាយ ណាយចិត្ត”...
ឆ្លើយតបទៅនឹងចំងល់ជាច្រើន អំពីកីឡាករខ្សែប្រយុទ្ធ Jovic លោកគ្រូបង្វឹកក្លឹប Zidane បាន បញ្ជាក់ភ្លាមៗថា ការដាក់ឲ្យកីឡាកររូបនេះ អង្គុយត្រឹមកៅអីបម្រុងគឺជាយុទ្ធសាស្ត្រមិនមែន ជាបញ្ហាផ្ទាល់ខ្លួនឡើយ។ លោក Zidane បានធ្វើការការពារ នូវការសម្រេចចិត្តរបស់គាត់ក្នុងការដាក់ឲ្យកីឡាករ Luka Jovic ត្រឹម ជាកីឡាករបម្រុងនៅក្នុងការប្រកួតត្រឹមស្មើជាមួយនឹង Real Sociedad កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។ ទោះបីជាបានដឹងហើយថាក្រុមរបស់...