ភ្នំពេញៈនៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ គម្រោងផ្សារទំនើបថ្មីៗ ជាច្រើនដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅត្រឹមចុងឆ្នាំ២០២០នេះ ត្រូវបានគេមើលឃើញថា ត្រូវបានពន្យារពេលជាបន្តបន្ទាប់ក្រោមហេតុផលប្រឈមនឹង ការជាប់គាំងទីផ្សារនិងអាចជួប ហានិភ័យខ្ពស់។ នាយិកាប្រចាំប្រទេសក្រុមហ៊ុនCBRE Cambodia លោកស្រីអានសុធីតាបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២០កន្លងមកថាផ្សារទំនើបដែលមានដំណើរការនៅពេលនេះគឺជាផ្សារដែលបើកតាំងពីឆ្នាំចាស់ដោយឡែកសម្រាប់គម្រោងផ្សារទំនើបថ្មីៗមួយចំនួនធំដែលនឹងត្រូវដាក់ចូលទីផ្សារនៅត្រឹមចុងឆ្នាំ២០២០នេះត្រូវបានពន្យារពេល។ លោកស្រីបានបញ្ជាក់ថា “ចាប់តាំងពីដើមឆ្នាំ២០២០ គម្រោងថ្មីៗហាក់ត្រូវបានពន្យារពេលស្ទើរតែទាំងអស់ ដែលការពន្យាពេលនេះ ក៏ព្រោះតែអ្នកអភិវឌ្ឍន៍បានមើលឃើញពីភាពប្រឈមខ្ពស់ និងគ្មានអតិថិជនជួល”។ លោកស្រីបន្តថា “ផ្សារទំនើប គឺមានផែនការទីផ្សារខុសពីផ្នែកដទៃ ទៀតនៃវិស័យអចលនទ្រព្យ ខុសប្លែកពីទីផ្សារលំនៅដ្ឋាន ទីផ្សារខុនដូ ឬទីផ្សារការិយាល័យជួល ដែលអាចបើកដំណើរការគម្រោងមុនពេលមានកំណើនតម្រូវការបាន ប៉ុន្តែសម្រាប់ទីផ្សារទំនើប...
ការគេងពិតជាសំខាន់ណាស់ ចំពោះមនុស្សគ្រប់រូប ជាពិសេសទារក បើគេមិនព្រមគេង នោះវាមិនត្រឹមតែធ្វើឲ្យអ្នកមិនអាចគេង ថែមទាំងអាចប៉ះពាល់សុខភាពកូនទៀតផង ដូចនេះអ្នកត្រូវតែស្វែងយល់ពីមូលហេតុដែលធ្វើឲ្យគេមិនគេង ជាមុនសិន ទើបងាយស្រួលធ្វើឲ្យកូនគេងលក់។ តើមានមូលហេតុអ្វីខ្លះដែលអាចធ្វើឲ្យកូន គេងមិនលក់នោះ? កត្តាបរិស្ថាន នៅពេលដែលកូនគេងនៅកន្លែងដែលមានសម្លេងថ្លង់ កូនមិនអាចគេងបានឡើយ ជាពិសេសការស្លៀកពាក់ខោអាវច្រើនពេក និងតិចពេកក៏អាចធ្វើឲ្យកូនគេងមិនលក់ដែរ ដោយសារតែនៅពេលដែលអ្នកស្លៀកពាក់ឲ្យកូនច្រើនជាន់ពេក វានឹងធ្វើឲ្យកូនមានអារម្មណ៍មួលម៉ៅ ហើយកូននឹងយំ រករឿងមិនព្រមគេងជាមិនខានឡើយ។ កត្តាបរិភោគមិនឆ្អែត មានទារកជាច្រើន...
កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Mercedes-Benz បានប្រកាសចេញរថយន្ត S-Class ស៊េរីឆ្នាំ២០២១ ដោយវាបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងកាប៊ីនខាងក្នុង។ ជាមួយគ្នានេះ អ្វីដែលគេចាប់អារម្មណ៍ខ្លាំង គឺរូប S-Class ថ្មី ដែលមានកង់ខាងក្រោយរៀងវៀចងាកចេញពីតួខ្លួន។ ការពិតទៅ កំពូលរថយន្ត Sedan ដ៏ប្រណីតនេះ ត្រូវបានបំពាក់មុខងារពិសេសមួយហៅថា Four-wheel steering...
ខ្សែប្រយុទ្ធ Lionel Messi បានជាប់ឈ្មោះជាកីឡាករបាល់ទាត់ទី២ បន្ទាប់ពី Cristiano Ronaldo ដែលអាចមានទ្រព្យសម្បត្តិដល់ទៅ១ពាន់លានដុល្លារ នៅចប់រដូវកាលនេះ។ បន្ទាប់ពីសម្រេចចិត្តបន្ដលេងឱ្យក្រុម FC Barcelona ទៀតនៅរដូវកាលថ្មីខាងមុខនេះ Messi ត្រូវបានគេដឹងថានឹងអាចរកប្រាក់ជាង១០០លានដុល្លារទៀតមិនខាន។ ដោយកាលពីឆ្នាំមុននេះ បើទោះជាមានមេរោគ Covid-19 វាយលុកក្ដី ប៉ុន្ដែរូបគេជាកីឡាករម្នាក់ដែលរកប្រាក់បានច្រើនជាងគេបំផុត។ បើតាមស្ថិតិរបស់ Forbes...
ខ្សែប្រយុទ្ធ Luis Suarez នឹងអង្គុយកៅអីបម្រុងពេញ១រដូវកាលនេះតែម្ដង ប្រសិនបើរូបគេនៅតែស្រលាញ់និងចង់បន្ដលេងឱ្យក្រុម FC Barcelona រដូវកាលនេះ។ លោក Koeman មិនបានចាត់ទុក Suarez ជាកីឡាករដែលត្រូវប្រើប្រាស់នោះទេ។ នេះមានន័យថារូបគេត្រូវបានអ្នកចាត់ការប្រាប់ឱ្យរកក្លឹបថ្មីលេងហើយ ព្រោះបើនៅក៏មិនអាចលេងបានដដែល។ Juventus ជាក្រុមដែលចង់បានរូបគេជាងគេ ប៉ុន្តែសាមីខ្លួនហាក់ដូចជានៅអាល័យជាមួយក្រុមអ្នកមានបុណ្យណាស់ មិនចង់ចាកចេញទេ ពោលគឺចង់លេងឱ្យអស់កុងត្រាដែលនៅសល់១រដូវកាលទៀតតែម្ដង។ ប្រសិនបើរូបគេចង់នៅទៀត នោះអាចនៅទៀតបាន...
ក្នុងការប្រកួតជ័យជំនះលើក្រុម Spurs កាលពីយប់ ថ្ងៃអាទិត្យកីឡាករអន្តរជាតិសញ្ជាតិនេហ្ស៊ិរីយ៉ា Iwobi ត្រូវបានគេមើលឃើញថា មិនមានឈ្មោះឡើយសូម្បីជាកីឡាករបម្រុងរបស់ Everton ។ នៅថ្ងៃនេះមានការលើកឡើងថាកីឡាកររូបនេះ គួរតែចាប់ផ្តើមពិចារណាក្នុងការចាកចេញពី Everton ហើយនៅពេលនេះទោះបីជាទើប បានចូលរួមជាមួយនឹង Goodison Parkកាលពីរដូវក្តៅឆ្នាំទៅក្តីនេះបើតាមការបញ្ចេញមតិ របស់អតីតកីឡាករខ្សែការពារឆ្នើម West Brom លោក Ifeany Udeze...
បរទេស៖ប្រទេសតួកគី នៅព្រឹកថ្ងៃចន្ទនេះ បាននិយាយថា សហរដ្ឋអាមេរិកចាំបាច់ត្រូវតែវិលទៅរកគោលជំហរអព្យាក្រិតស្តីពីបញ្ហាកោះស៊ីប ក្រោយទីក្រុងវ៉ាស៊ីនតោននិងទីក្រុងនីកូស៊ី បានចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតមជ្ឈមណ្ឌលហ្វឹកហាត់មួយកន្លែង។ ក្រសួងការបរទេសរបស់ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ដូច្នេះថា “អនុស្សរណៈយោគយល់គ្នានោះ នឹងមិនបម្រើដល់សន្តិភាពនិងស្ថិរភាព នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើតនោះទេ ហើយនឹងធ្វើឲ្យប៉ះពាល់ដល់ដំណោះស្រាយចំពោះបញ្ហាកោះស៊ីបទៀតផង”។ ក្រសួងតួកគីបានបន្ថែមទៀតថា “យើងសូមអញ្ជើញសហរដ្ឋអាមេរិកឲ្យវិលទៅរកគោលនយោបាយអព្យាក្រិត ដែលខ្លួនធ្លាប់បានអនុវត្តពីមុនមក លើកោះស៊ីប និងដើម្បីចូលរួមចំណែកក្នុងកិច្ចប្រឹងប្រែងនានា ដែលមានគោលបំណងរកដំណោះស្រាយចំពោះបញ្ហាកោះស៊ីប”។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក...
សិង្ហបុរី៖ បុគ្គលម្នាក់បានដឹងអំពី បញ្ហានេះបាននិយាយថា ម្ចាស់វិធីកម្ម TikTok របស់ក្រុមហ៊ុន ByteDance មានគម្រោងវិនិយោគ ទឹកប្រាក់រាប់ពាន់លានដុល្លារ និងជ្រើសរើសបុគ្គលិករាប់រយនាក់ នៅក្នុងប្រទេសសឹង្ហបូរី បន្ទាប់ពីពួកគេជ្រើសរើសការិយាល័យកណ្តាល ប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់ខ្លួននៅទីនោះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ប្រភពដដែលបានប្រាប់ថា ByteDance ក៏បានបង្កើនការទិញសេវា កម្មនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងដឹកជញ្ជូនសកល សិង្ហបុរីដើម្បីបម្រុងទុកទិន្នន័យរបស់សហរដ្ឋអាមេរិកដែល ជាឯកសារយោង...
កីឡាករខ្សែប្រយុទ្ធឆ្នើម របស់ក្រុមជម្រើសជាតិប្រេស៊ីល Neymar បានវិលត្រឡប់ទៅហ្វឹកហាត់ជាមួយនឹង PSGវិញហើយ ជាមួយកីឡាករ ៣ នាក់ផ្សេងទៀតបន្ទាប់ពី ការដាក់ឲ្យនៅដាច់ដោយឡែកដោយសារ តែកូវីដ១៩។ គេជឿជាក់ដែរថាកីឡាករ ៣ នាក់ទៀតផ្សេងទៀត ដែលត្រុវបានដាក់ឲ្យនៅដាច់ដោយឡែកនោះមានដូចជា កីឡាករអាហ្សង់ទីន Angel Di Maria កីឡាករ Leandro Paredes និងអ្នកចាំទី...
Galaxy A51 កាមេរ៉ាថតស្អាត… ថាមពលថ្មធំ… អេក្រង់ភ្លឺច្បាស់… តម្លៃសមរម្យមធ្យមទេ… អ្វីដែលងំបំផុតនោះគឺថែមជូន ដងថតទប់លំនឹងតម្លៃ 59 ដុល្លារទៀត…! ពិតជាឡូយហួសថ្លែង…!!(ភ្នំពេញ) ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០៖ អីយ៉ាស់ងាកៗជិតដល់ថ្ងៃភ្ជុំបិណ្ឌធំល្មម…ហើយដំណើរកម្សាន្ត និងការជួបជុំក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់ក៏ត្រៀមរួចរាល់ហើយដែរ…! ត្រូវអត់…? អ៊ីចឹងត្រូវគ្នាម៉ាច់តែម្តង…! រាល់ការទិញស្មាតហ្វូនជំនាន់ចុងក្រោយម៉ូឌែល...