បរទេស៖ក្រសួងការបរទេសតួកគី នៅថ្ងៃសៅរ៍នេះ បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការសម្រេចចិត្តធ្វើឡើងដោយប្រទេសបារ៉ែន បង្កើតចំណងមិត្តភាពការទូតជាមួយប្រទេសអ៊ីស្រាអែល ដោយនិយាយថា វានឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងការពារបុព្វហេតុប៉ាឡេស្ទីន។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសតួកគី តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា “វានឹងជំរុញបន្ថែមទៀតឲ្យប្រទេសអ៊ីស្រាអែល បន្តអនុវត្តមិនស្របច្បាប់ចំពោះប៉ាឡេស្ទីន និងកិច្ចប្រឹងប្រែងបង្កើតការគ្រប់គ្រងលើទឹកដីរបស់ប៉ាឡេស្ទីនជាអចិន្ត្រៃយ៍”។ គួរបញ្ជាក់ ប្រទេសបារ៉ែននិងប្រទេសអ៊ីស្រាអែល នៅថ្ងៃសុក្រម្សិលមិញនេះ បានព្រមព្រៀងគ្នាធ្វើចំណងមិត្តភាពការទូតឲ្យមានភាពប្រក្រតីទាំងស្រុង ក្រោយកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិិក ដូណាល់ ត្រាំ សម្របសម្រួលឲ្យមានភាពប្រក្រតីឡើងវិញ នូវចំណងមិត្តភាពរបស់ប្រទេសទាំងពីរ៕ ប្រែសម្រួល៖ប៉ាង...
ចំនួនអ្នកគាំទ្រក្រុម BTS កាន់តែមានច្រើនទៅៗ រាប់លាននាក់ជុំវិញពិភពលោក ឯអាល់ប៊ុមដែលលក់បានក៏ច្រើនលើសគេដែរនៅប៉ុន្មានឆ្នាំចុងក្រោយ ហើយសមាជិករបស់ក្រុមវិញក៏រឹតតែល្បីខ្លាំងឡើងមិនធម្មតា ប៉ុន្តែទោះពួកគេហក់ឡើងខ្ពស់យ៉ាងណា ក៏ពួកគេនៅតែដាក់ខ្លួនជានិច្ច។ ដូចកាលពីថ្ងៃទី១០ ខែកញ្ញា BTS បានបង្ហាញមុខនៅក្នុងកម្មវិធី KBS News9 របស់ប៉ុស្តិ៍ជាតិ KBS ដោយបាននិយាយពីកំណត់ត្រាធំៗដែលខ្លួនសម្រេចបានជាប្រវត្តិសាស្ត្រក្រោយចេញបទ «Dynamite» ក៏ដូចជារឿងរ៉ាវផ្សេងទៀតពីគម្រោងរបស់ពួកគេ។ ជាមួយគ្នានោះ Koreaboo ក៏បានបញ្ជាក់ដែរថា...
កូរ៉េខាងជើងបានប្រហារជីវិតមន្ត្រីក្រសួងសេដ្ឋកិច្ច៥នាក់ បន្ទាប់ពីពួកគេរិះគន់គោលនយោបាយរបស់លោក គីម ជុងអ៊ុន ថាបានធ្វើឲ្យកូរ៉េក្លាយជាប្រទេសក្រីក្របំផុតមួយនៅលើពិភពលោក។ មន្ត្រីទាំងនោះត្រូវសង្ស័យថា ត្រូវបានក្រុមពេជ្ឈឃាដបាញ់សម្លាប់កាលពីថ្ងៃទី៣០ខែកក្កដាកន្លងទៅបន្ទាប់ពីពួកគេហ៊ានរិះគន់គោលនយោបាយរបស់របបដឹកនាំសព្វថ្ងៃថាបានធ្វើឲ្យកូរ៉េខាងជើងឲ្យធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចកាន់តែដុនដាបទៅៗ។ បុរសទាំងនោះបានជជែកគ្នាដោយបើកចំហអំឡុងពេលបាយល្ងាចជុំគ្នាអំពីបញ្ហាសេដ្ឋកិច្ចដ៏អន់ថយនៅក្នុងប្រទេសនេះ ហើយថារដ្ឋចាំបាច់ត្រូវធ្វើកំណែទម្រង់ឧស្សាហកម្ម សង្វាក់ផលិតកម្ម និងចាំបាច់ត្រូវស្វែងរកកិច្ចសហប្រតិបត្តិការបរទេសដើម្បីដោះស្រាយ៕ប្រភព៖sabay
បរទេស៖នាវាផ្ទុកយន្តហោះថ្មីរបស់ប្រទេសអង់គ្លេស ឈ្មោះ HMS Queen Elizabeth នាពេលថ្មីៗនេះ បានធ្វើនាវាចរណ៍ចាកចេញពីទីក្រុង Portsmouth ប្រទេសអង់គ្លេស សម្រាប់ការធ្វើដំណើររយៈពេលខ្លីប្រមើលមើលសមយុទ្ធហ្វឹកហាត់ ជាមួយនឹងយន្តហោះចម្បាំងបំបាំងកាយ F-35B មកពីសហរដ្ឋអាមេរិក។ យោងតាមការឲ្យដឹងពីកងទ័ពជើងទឹករបស់ប្រទេសអង់គ្លេស យន្តហោះចម្បាំងទាំងនោះ បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាសអង់គ្លេស Marham ក្នុងទីក្រុង Norfolk កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រោយត្រូវបញ្ជូនចេញពីមូលដ្ឋានកងកម្លាំងទ័ពម៉ារីនសហរដ្ឋអាមេរិក នៅក្នុងទីក្រុង...
គ្រាមួយដែលលោកគ្លីនតុនចេញបញ្ជាវាយប្រហារតាមអាកាសលើអ៊ីរ៉ាក់ ទាំងមិនមានការគាំទ្រដោយសភា ប្រវត្តិសាស្ត្រ:The History.comធ្លាប់ បានចេញផ្សាយថានាថ្ងៃទី១៦ខែធ្នូកាលពីឆ្នាំ ១៩៩៨ លោកប្រធានាធិបតីអាមេរិកប៊ីលគ្លីនតុនបានប្រកាសចេញបញ្ជាឲ្យ មានការវាយប្រហារតាមអាកាសប្រឆាំងនឹងប្រទេសអ៊ីរ៉ាក់ ដោយយកមូលហេតុ ថាអ៊ីរ៉ាក់បានបដិសេធក្នុងការ សហការជាមួយអង្គការសហប្រជាជាតិដើម្បីត្រួតពិនិត្យ កម្មវិធីអាវុធរបស់ខ្លួន ។ ទោះបីជាយ៉ាងណាក្តីរឿងដែលគួរឲ្យ កត់សំគាល់មួយគឺនៅក្រោមការសម្រេចចិត្តរបស់លោក ប្រធានាធិបតីរូបនេះគឺមិនមានការគាំទ្រពីសមាជិកសំខាន់ៗ នៃសភាអាមេរិកឡើយនិងដោយបានថែមទាំងចោទប្រកាន់លោកគ្លីនតុនថាបានប្រើប្រាស់ ការវាយប្រហារតាមអាកាសនេះដើម្បីបង្វែរការយកចិត្តទុកដាក់ពី ការចោទប្រកាន់មួយដែលកំពុងបន្តប្រឆាំងនឹងរូបលោកនាគ្រានោះ។ គួរបញ្ជាក់ថាការប្រកាសចេញបញ្ជាវាយប្រហារនោះគឺត្រូវបានធ្វើឡើងនៅមុនមួយថ្ងៃប៉ុណ្ណោះដែលសភាតំណាងរាស្ត្របានចេញរបាយការណ៍មួយចោទប្រកាន់ លោកប្រធានាធិបតីរូបនេះថាបានប្រព្រឹត្តបទ “ឧក្រិដ្ឋកម្មដ៏ខ្ពស់និងបទល្មើសមជ្ឈិម”...
នាងបានផ្ទេរមកកាន់ក្លឹបពាក់កណ្ដាលអាជីព Hayabusa Eleven ដែលស្ថិតក្នុងលីគនៃតំបន់ នាងកំពុងរស់នៅ។ Nagasato ជាសមាជិកក្រុមជម្រើសជាតិជប៉ុន ដែលបានឈ្នះពាន World Cup នារីកាលពីឆ្នាំ២០១១ ហើយនាងក៏បានជួយជម្រើសជាតិទទួលបានមេដាយប្រាក់នៅព្រឹត្តិការណ៍អូឡាំពិករាជធានីឡុងដុងកាលពីឆ្នាំ២០១២ផងដែរ។ ស្ត្រីវ័យ ៣៣ឆ្នាំរូបនេះនឹងត្រលប់មកកាន់ទឹកដីសហរដ្ឋអាមេរិកវិញនៅឆ្នាំ២០២១៕ ប្រភព៖ sabay
លោកប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានតែងតាំងជាបេក្ខភាពឈ្នះពានរង្វាន់ណូបែលសន្តិភាព បន្ទាប់ពីជួយបង្កើតកិច្ចព្រមព្រៀងអ៊ីស្រាអែល-អារ៉ាប់រួម។ Trump ត្រវបានតែងតាំងដោយសមាជិកសភាណ័រវេសមួយរូបដោយសារតែកិច្ចការដឹកនាំសម្រុះសម្រួលឲ្យសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ីស្រាអែលនិងអារ៉ាប់រួម។ មែនទែនទៅវាមិនមែនជាលើកដំបូងទេដែលលោកត្រូវបានតែងតាំងសម្រាប់រង្វាន់ដ៏មានកិត្យានុភាពនេះ។ កាលពីឆ្នាំ២០១៨ Trump ក៏ធ្លាប់ត្រូវគេស្នើឲ្យឈ្នះពានណូបែលដែរ ក្រោយជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនជាលើកដំបូងនៅសិង្ហបុរី។ គួរបញ្ជាក់ថាអ៊ីស្រាអែលនិងអារ៉ាប់រួម បានចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដើម្បីបង្កើតទំនាក់ទំនងការទូត ហើយអារ៉ាប់រួមបានក្លាយជាប្រទេសនៅឈូងសមុទ្រពែក្សទីមួយ ដែលរឹតចំណងការទូតជាមួយអ៊ីស្រាអែល៕
នៅថ្ងៃនេះកីឡាករខ្សែប្រយុទ្ធបារាំង Lacazette វ័យ២៩ឆ្នាំបានចេញមកធ្វើការបដិសេធនូវព័ត៌មាន ចចាមអារ៉ាមទាំងឡាយដែលបានអះអាងថាគាត់នឹងផ្ទេរទៅលេងជាមួយនឹងក្លឹប AT Madrid និង Juventus នៅរដូវក្តៅនេះ។ Lacazette បាននិយាយថា គាត់មិនដែលមានការបំណងក្នុងការចាកចេញពីក្លឹបកាំភ្លើងធំ Arsenal ឡើយខណៈដែលបច្ចុប្បន្នក្លឹបកំពុងស្ថិតនៅក្នុងផែនការ អនាគតដ៏អស្ចារ្យមួយក្រោមការដឹកនាំរបស់លោក Mikel Arteta នោះ។ គួរឲ្យដឹងដែរថាបន្ទាប់ពីចាប់តំណែង ជាគ្រូបង្វឹករបស់ក្លឹបតាំងតែពីពាក់កណ្តាលរដូវកាល ២០១៩-២០២០កន្លងមកលោក Arteta...
បរទេស៖យោងតាមការសារព័ត៌មានបរទេស នៅថ្ងៃសៅរ៍នេះបានសរសេរថាប្រទេសចិននឹងព្យាយាមសាជាថ្មីម្តងទៀតដើម្បីអាចរក្សានិងធានាអនាគតដល់ កម្មវិធីដ៏ល្បីល្បាញ Tik Tok ជាផ្លូវការនៅក្នុងទីផ្សារអាមេរិកដដែល។ ប៉ុន្តែប្រភពដដែលនេះបានសរសេរដែរថា នៅក្នុងនោះមន្ត្រីផ្លូវការជាច្រើនដែលកំពុងមានវត្តមាននៅក្នុងប្រទេសអាមេរិកបានបញ្ជាក់ថាចិននឹងប្រឆាំងដាច់ខាត មិនឲ្យមានការលក់កម្មវិធីនេះទៅឲ្យអាមេរិកឡើយហើយជម្រើសចុងក្រោយខ្លួននឹងបង្ខំចិត្តបិទដំណើរការក្នុងប្រទេសនេះតែម្តង។ មន្ត្រីផ្លូវការដែលមានចំនួន៣រូប និងមានទំនាក់ទំនងផ្ទាល់ជាមួយនឹងបញ្ហានេះបានបន្តដែរថាការបង្ខំចិត្តលក់ទៅឲ្យអាមេរិកវាដូចជាការលក់មុខរបស់ ក្រុមហ៊ុនមេ ByteDance និងប្រទេសចិនទាំងមូលនៅចំពោះមុខ រដ្ឋាភិបាលក្រុងប៉េកាំងប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
ការប្រកួតបើកឆាកនៅយប់មិញនេះ ក្រុម Liverpool បានយកឈ្នះលើក្រុម Leeds United ក្នុងលទ្ធផល ៤-៣ ធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តនឹងទស្សនាមែនទែន។ ក្រុម Liverpool បានបើកការនាំមុខមុនជាបន្ដបន្ទាប់ ខណៈដែល Leeds United វិញ ក៏តាមបានស្មើវិញរហូតផងដែរ។ ក្រោយពីស្មើគ្នា ៣-៣ នៅចុងម៉ោងទៅហើយ នាទី៨៨ ក៏ស្រាប់តែ...