ដូចដែលលោកអ្នកបានដឹងរួចមកហើយគម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង គឺជាគម្រោងចុងក្រោយបង្អស់របស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) ដែលបានបើកសម្ពោធលក់ជាផ្លូវការកាលពីប៉ុន្មានខែមុននេះ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ ដើម្បីជាកម្មវិធីពិសេស ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នេះ ក្រុមហ៊ុនបានកំពុងបន្តផ្តល់ជូនយ៉ាងពិសេស សម្រាប់អតិថិជនដែលធ្វើការទិញ ឬកក់គេហដ្ឋានប្រភេទណាមួយក៏ដោយនឹងទទួលបានការបញ្ចុះតំលៃភ្លាមៗ។ អ្វីកាន់តែពិសេសនោះ លោកអ្នកអាចបងត្រឹមតែជាង 5ពាន់ដុល្លាតែប៉ុណ្ណោះក្នុង1ខែ ដោយគ្មានការប្រាក់ និងមិនចាំបាច់មានប្រាក់កក់ឡើយ។ គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង មានជាប្រភេទប្រកបអាជីវកម្ម (Tulip) វីឡាភ្លោះ (Sun Flower) និង វីឡាទោល ( Marigold) ដែលសុទ្ធសឹងជាជម្រើសដ៏ល្អបំផុតសម្រាប់ក្រុមគ្រួសាររបស់លោកអ្នក ។ សូមអញ្ជើញមកសាកសួរព័ត៌មានពីគម្រោងបាននៅការិយាល័យលក់ របស់គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង ស្ថិតនៅតាមបណ្តោយផ្លូវ105K សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចូលតាមផ្លូវរថភ្លើងមុខព្រលានយន្តហោះចំងាយត្រឹមតែ3km រឺអាចខលមកឥឡូវនេះ តាមរយលេខទូរស័ព្ទ 098 733 333។
អ៊ីតាលី ៖អ្នករចនាម៉ូដជនជាតិអ៊ីតាលី Lazzarini បង្ហាញរូបភាពគំនិតសម្រាប់កំពូលវីរៈបុរសចុងក្រោយដ៏ទំនើបបំផុតរបស់លោក គឺនាវាកម្សាន្តលក្ខណៈគ្រួសារ មហាសេដ្ឋីមានប្រាក់រាប់លានដុល្លារដែលមានឈ្មោះ Avanguardia មានប្រវែង១៣៧ ម៉ែត្រស្រដៀងនឹងសត្វក្ងាន់នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ កំពូល Superyacht ដំបូងបង្អស់នេះមានករលោងផ្ទុកទូកតូច និងមានរាងឆើតឆាយនៅក្នុងការរចនាស្រទាប់ដ៏ទាក់ទាញ ដែលមានគោលបំណងស្រដៀងនឹងស្លាបរបស់សត្វក្ងាន់។ នរណាម្នាក់បានក្លាយជាម្ចាស់នៃ Avanguardia មានន័យថា ‘វ៉ាយវ៉ាយ’ ក្នុងភាសាអង់គ្លេសអាចកាច់ចង្កូតនាវា ត្រង់ក្បាលរបស់ក្ងាន់ដោយដើរតួជាប៉មត្រួតពិនិត្យ។ មេហ្គាយចេតស្ថិតត្រង់ក្បាលសត្វក្ងាន់...
អាមេរិក៖យានយន្តដ៏ចម្លែកដែលមាន លក្ខណៈដូចសត្វល្អិត និងមានជើង៦ដាច់ដោយឡែកពីគ្នាត្រូវបាន បម្រុងទុកសម្រាប់សមរភូមិដោយប្រើប្រាស់ថវិការាប់លានដុល្លាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងទសវត្សឆ្នាំ១៩៨០នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ គម្រោងបង្កើតក្រុមអ្នកដើរលើយន្តហោះធុន AT-AT ពិតៗដូចសង្គ្រាមផ្កាយបានចាប់ផ្តើមក្នុងឆ្នាំ១៩៨១ នៅសាកលវិទ្យាល័យOhio State នៅពេលយោធាបានរិះរកមធ្យោបាយដើម្បីឆ្លងកាត់ផ្លូវរដិបរដុប ដែលយានយន្តមិនអាចគ្រប់គ្រងបាន។ យានយន្តនេះត្រូវបានគេហៅថា Adaptive Suspension Vehicle (ASV) ហើយយានយន្តដ៏ចម្លែកនេះគឺជាផ្នែកមួយនៃគម្រោងដែលមានអាយុកាលមួយទសវត្សត្រូវបានគេបោះបង់ចោល បន្ទាប់ពីទទួលបានប្រាក់ចំណូលចំនួន ១ លានដុល្លារក្នុងមួយឆ្នាំពី Darpa...
(ភ្នំពេញ) ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០៖ យើងសង្កេតឃើញថាតាំងពីដីវាល… សំណង់តូចៗរហូតក្លាយជាតំបន់ និងទីក្រុងពាណិជ្ជកម្មដែលពោរពេញដោយអាគារខ្ពស់ៗធំស្កឹមស្កៃ …ហាងអាហារ… ហាងកាហ្វេ… និងផ្សារទំនើបលំដាប់អន្តរជាតិជាច្រើនកំពុងបង្ហាញខ្លួនបន្តបន្ទាប់ដូចផ្សិត…! ទាំងអស់នេះហើយបានធ្វើឱ្យតម្រូវការនៃម៉ាស៊ីនត្រជាក់ម៉ូឌែល Samsung 360 Cassette មានការគាំទ្រខ្លាំងព្រោះ Samsung 360 Cassette អាចធ្វើឱ្យបរិយាកាស និងផ្នែកខាងក្នុងនៃអាគាររបស់លោកអ្នកទាំងអស់កាន់តែមានភាពស្រស់ស្រាយ…ស្រស់ស្អាត…មានផាសុកភាព និងមើលទៅកាន់តែល្អឥតខ្ចោះ (កាន់តែព្រីមៀម) ជាមួយនឹងចំណុចពិសេស និងបច្ចេកវិទ្យាទំនើបអស្ចារ្យដូចជា៖ * សោភ័ណភាព៖ លោកអ្នកអាចជ្រើសរើស Samsung 360 Cassette តាមតម្រូវការដែលអ្នកចង់បានមិនថាពណ៌ខ្មៅ ឬពណ៌ស! បន្ទះ Panels មានរាងមូល និងជ្រុងដែលសមស្របទៅតាមទីកន្លែងរបស់លោកអ្នកទោះបីជា ពិដាន…ឈើ…បេតុង…ផ្ទាំងរូបភាព…ថ្នាំពណ៌ប្រភេទផ្សេងៗដែលធ្វើឱ្យបន្ទប់ទាំងមូលមានភាពកាន់តែទាន់សម័យ និងទាក់ទាញបំផុត…!! * ប្រសិទ្ធភាព៖ – បញ្ចេញខ្យល់ត្រជាក់ល្អឥតខ្ចោះ…ត្រជាក់លឿន…មានផាសុកភាពដោយកាត់បន្ថយខ្យល់ស្ងួតមកប៉ះដោយផ្ទាល់! – សន្សំសំចៃថាមពល – គ្មានសំឡេងរំខាន – បរិមាណខ្យល់ត្រជាក់បញ្ចេញបាន 100% អាចបាញ់ខ្យល់ត្រជាក់សាយភាយបានសព្វគ្រប់ទីកន្លែងបានល្អ! – អាចបើកប្រើជាប់បានពេញមួយថ្ងៃដោយគ្មានបញ្ហា * ការច្នៃប្រឌិត – ការបង្ហាញភ្លើង LED ដែលធ្វើឱ្យលោកអ្នកដឹងពីការកំណត់នូវលំហូរខ្យល់យ៉ាងងាយស្រួលដែលមានការកំណត់បីរួមបញ្ចូលទាំងខ្យល់ផ្តេក និងខ្យល់ត្រង់...
បរទេស៖ បើទោះជាមានក្តីព្រួយបារម្ភជុំវិញ ភាពគឃ្លើនរបស់ប្រទេសតួកគីក៏ដោយ ក៏ការចូលរួមចំណែក របស់ប្រទេសតួកគីចំពោះអង្គការណាតូ ត្រូវបានលើកយកមកសរសើរ នៅក្នុងអំឡុងដំណើរ ទស្សនកិច្ចមួយ ធ្វើឡើងដោយមេបញ្ជាការគណៈកម្មាធិការយោធា របស់អង្គការណាតូ នាសប្ដាហ៍នេះ។ មុនពេលធ្វើដំណើរចេញពីទី ក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃអង្គារ លោក Marshal Sir Stuart Peach បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រទេសតួកគីធ្វើការរួមចំណែក យ៉ាងសំខាន់...
បន្ទាប់ពីចុះកុងត្រាទិញបានខ្សែប្រយុទ្ធឆ្នើមកូឡំប៊ី James Rodriguez ក្លឹប Everton នៅតែបន្តក្តីសុបិន្តក្នុងការនាំយកកីឡាករគោលដៅរបស់ខ្លួន មកបន្ថែមនៅរដូវក្តៅនេះ។ ក្នុងនោះកីឡាករខ្សែបម្រើ Abdoulaye Doucoures ដែលលេងឲ្យក្លឹប Watford នៅថ្ងៃនេះត្រូវបាន Everton ប្រកាសជាផ្លូវការហើយថា ខ្លួនបានចាយលុយប្រមាណជា២០លានផោននាំយកគាត់ មករួមក្លឹបដែរនៅរដូវកាលក្រោយ។ កីឡាករបារាំងវ័យ២៧ឆ្នាំរូបនេះ បានទទួលយកកុងត្រាដែលមានរយៈពេល៣ឆ្នាំជាមួយនឹង Everton និងក្លាយទៅជាកីឡាករចំណូលថ្មីដ៏សំខាន់ម្នាក់ បន្ទាប់ពីការមកដល់របស់កីឡាករ...
បរទេស៖នៅថ្ងៃពុធនេះអំឡុង នៃដំណើរទស្សនកិច្ចនៅប្រទេសស៊ីបរដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Sergey Lavrov បានថ្លែងថាសកម្មភាពរបស់ អាមេរិកនៅភាគខាងកើតមេឌីទែរ៉ាណេគឺបានត្រឹមតែ កាន់ធ្វើឲ្យមានកំដៅដល់ជម្លោះក្នុងតំបន់ ប៉ុណ្ណោះជំនួសឱ្យការជួយដោះស្រាយដោយសន្តិវិធី។ លោក Labrov បាននិយាយបែបនេះ នៅបន្ទាប់ពីកិច្ចប្រជុំជាមួយលោកប្រធានាធិបតី Nicos Anastasiades ហើយបន្ថែមថានៅមានបញ្ហាផ្សេងទៀត ដែលជាមូលហេតុនៃការព្រួយបារម្ភដល់យើងទាក់ទងនឹងស្ថានភាព ជម្លោះនៅភាគខាងកើតមេឌីទែរ៉ាណេ ហើយក្នុងនោះភាគីខាងក្រៅដូចជាសហរដ្ឋអាមេរិកជាដើម ដែលព្យាយាម ដើរលើសគំនូសបន្ទាត់ព្រំដែននិងបានជាបន្ថែមសំពាធទៅដ ល់ជម្លោះទៅវិញជំនួសឱ្យដំណោះស្រាយដោយសន្តិភាព។ ...
បរទេស៖ យោធាមីយ៉ាន់ម៉ា ២ នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការអន្តរជាតិ ទីក្រុងឡាអេ កាលពីថ្ងៃច័ន្ទ ទីដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចាប់ផ្តើមរឿងក្ដីមួយដើម្បីពិនិត្យមើលថាតើឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ បានប្រព្រឹត្តិប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដោយយោធាមីយ៉ាន់ម៉ាដែរឬទេ។ នៅក្នុងការផ្តល់សក្ខីកម្មតាមវីដេអូ យោធាទាំងពីរនាក់ បានសារភាពពីការសម្លាប់អ្នកភូមិ រាប់សិបនាក់នៅរដ្ឋរ៉ាក់ឃីនភាគខាងជើង និងបានបញ្ចុះសព ពួកគេនៅក្នុងរណ្តៅដ៏ធំមួយ។ យោងតាមសារព័ត៌មាន MSN ចេញផ្សាយកាលពីថ្ងៃទី០៨ ខែកញ្ញា...
ចិន៖ប្រទេសចិនបានបាញ់គ្រាប់រ៉ុក្កែត Long March 4B បញ្ជូនផ្កាយរណបសង្កេតមើលផែនដី ទៅកាន់តារាវិថីប៉ុន្តែបែរជាមិនទទួលបានជោគជ័យឡើយ ដោយសារគ្រាប់រ៉ុក្កែតធ្លាក់ផ្ទុះនៅពាក់កណ្តាលទីបង្កើតជា ផ្សែងពណ៌ទឹកក្រូចដ៏ធំដ៏កម្រមួយនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ រូបភាពដែលត្រូវបានចេញផ្សាយបន្ទាប់ ពីការបាញ់បង្ហោះបានបង្ហាញថា គ្រាប់រ៉ុក្កែតបានធ្លាក់មកលើផែនដីនៅជិតសាលារៀនមួយកន្លែងមុនពេលធ្លាក់ និងផ្ទុះនៅក្នុងទីក្រុងក្បែរនោះ។ ឈុតដ៏គួរឲ្យរន្ធត់នេះ ត្រូវបានគេចាប់បាននៅក្បែរភូមិ Lilong ទីក្រុង Gaoyao ក្នុងតំបន់ Luonan នៃខេត្ត Shaanxi...
ក្នុងវីដេអូថ្មីមួយដែល Selena Gomez ថតរូមគ្នាជាមួយតារា YouTube ជំនាញខាងផាត់មុខ Nikkie de Jager ម្ចាស់បទចម្រៀង Rare បានព្រលយពាក្យសម្ដីថា មិត្តប្រុសចាស់របស់ខ្លួនទាំងអស់គិតថាខ្លួនឆ្គួត។ Selena បាននិយាយថា ៖ ”វាគួរឲ្យអស់សំណើចណាស់ ដែលខ្ញុំបានចេញបទចម្រៀងនិយាយថាចង់បានមិត្តប្រុស…ប៉ុន្តែតាមពិតទៅខ្ញុំគ្រាន់តែនិយាយលេងប៉ុណ្ណោះ។ រឿងមនុស្សប្រុសនេះ ពិបាកណាស់។” តារាចម្រៀងប៉ុបវ័យ ២៨ឆ្នាំនេះ...