ឧត្តរមានជ័យ ៖ ផលប៉ះពាល់រវាងប្រជាពលរដ្ឋក្នុងតំបន់ស្រុកត្រពាំងប្រាទ ខេត្តឧត្តរមានជ័យ ជាមួយគម្រោងសាងសង់ស្ថានីយ និងបណ្តាញបញ្ជូនអគ្គិសនីកម្លាំង ២៣០គីឡូវ៉ុល មកកាន់ខេត្តសៀមរាប ត្រូវបានរដ្ឋបាលខេត្តចាប់ផ្តើមដំណើរដោះស្រាយជាជំហានៗហើយ។ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តឧត្តរមានជ័យ និងតំណាងក្រុមហ៊ុនវិនិយោគ រួមទាំងមន្ត្រីជំនាញមន្ទីរពាក់ព័ន្ធបានបើកកិច្ចពិភាក្សាស្តីពីការដោះស្រាយផលប៉ះពាល់ដីធ្លី សំណង់ផ្ទះសំបែង ដើមឈើ របស់ប្រជាពលរដ្ឋ សម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីរោងចក្រ អគ្គិសនីដុតធ្យូងថ្ម នៅខេត្តឧត្តរមានជ័យ...
ដឹងទេក្រៅពីហានិភ័យនៃជំងឺទឹកនោមផ្អែមហើយនោះ ជាតិស្ករក្នុងឈាមឡើងខ្ពស់អាចបង្កគ្រោះថ្នាក់ច្រើនផ្សេងទៀត។ ថាតើផលប៉ះពាល់ទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគ្រោះថ្នាក់នៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ ៖ ១. វាបង្កើនហានិភ័យនៃជំងឺបេះដូងនិងជំងឺដាច់សសៃឈាមខួរក្បាល ជាតិស្ករក្នុងឈាមឡើងខ្ពស់ក៏ជាអ្វីមួយដែលអាចបង្កើនហានិភ័យនៃជំងឺគាំងបេះដូងនិងដាច់សសៃឈាមខួរក្បាលផងដែរ។ នេះក៏ព្រោះតែសសៃឈាមអាចនឹងត្រូវបំផ្លាញដោយសារការឡើងខ្ពស់នៃកម្រិតជាតិស្ករ។ ជាលទ្ធផលវាកាត់ផ្ដាច់ការផ្គត់ផ្គង់ឈាមអុកស៊ីសែនទៅកាន់តែសាច់ដុំបេះដូងនិងជាលិកាខួរក្បាល។ ២. អស់កម្លាំង អ្នកអាចនឹងមានអារម្មណ៍អស់កម្លាំងសឹងគ្រប់ពេលនៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់។ នេះក៏ព្រោះតែកោសិកាមិនទទួលបានជាតិស្ករគ្រប់គ្រាន់តាមតម្រូវការទោះបីវាមានច្រើនក្នុងលំហូរឈាមក៏ដោយ។ ហើយថាមពលដែលរាងកាយទទួលបានមកពីជាតិផ្អែម គឺមិនមានរយៈពេលយូរឡើយ។ ម្យ៉ាងវិញទៀតនោះ គឺបេះដូងត្រូវធ្វើការកាន់តែខ្លាំងជាងមុនដើម្បីសម្រួលចរន្តឈាមដែលខាប់ពេញដោយជាតិស្ករ។ អ្នកក៏អស់កម្លាំងព្រោះមិនអាចគេងបានស្កប់គ្រប់គ្រាន់ដោយសារឈឺនោមញឹកនិងស្រេកទឹកពេលគេងដែលជារោគសញ្ញានៃបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ ៣. ស្រកទម្ងន់ខុសប្រក្រតី ជាតិស្ករក្នុងឈាមឡើងខ្ពស់អាចបណ្ដាលឱ្យស្រកទម្ងន់ខ្លាំងភ្លាមៗខុសប្រក្រតី។ បញ្ហានេះកើតឡើងដោយសរកោសិការាងកាយមិនទទួលបានជាតិគ្លុយកូសដែលត្រូវការ ដូច្នេះរាងកាយដុតបំផ្លាញសាច់ដុំនិងជាតិខ្លាញ់សម្រាប់ប្រើជាថាមពលជំនួសវិញ។...
ភ្នំពេញ៖តាមយោបល់និងរបាយការណ៍បណ្ដោះអាសន្នរបស់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបានឱ្យដឹងថា ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងសៀមរាបមានបីជម្រើស ដោយក្នុងនោះគួរសាងសង់ជាផ្លូវមាន៤គន្លង ដើម្បីឆ្លើយតបទៅនឹងទំហំចរាចរណ៍និងកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងអនាគត។ លោក សូរ វិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចប្រជុំពិនិត្យលើរបាយការណ៍បណ្តោះអាសន្ន នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២០ម្សិលមិញនេះ ឱ្យដឹងថាការជ្រើសរើសខ្សែផ្លូវនៃការសិក្សា គម្រោងសាងសង់ផ្លូវក្រវ៉ាត់ទីក្រុងសៀមរាប ស្ថិតក្នុងក្របខណ្ឌកម្ចីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan)។ លោកបន្តថា...
ការចាក់ថ្នាំការពារឱ្យកូនគឺជារឿង ដែលអ្នកម្តាយគួរតែនាំកូនទៅចាក់ជាចាំបាច់ ព្រោះវាអាចជួយការពារកូនពីជំងឺផ្សេងៗបាន ជាពិសេសទារកដែលទើប នឹងកើត ត្រូវតែចាក់ឱ្យបានទៀងពេល ដូចនេះនៅពេលដែលចាក់ តើអ្នកគួរតែប្រយ័ត្នពីចំនុចអ្វីខ្លះទៅ? នៅពេលដែលកូនមិនស្រួលខ្លួន ឬមានអាការៈគ្រុនក្តៅ អ្នកមិនត្រូវនាំកូនទៅចាក់ឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពកូនបាន ដូចនេះអ្នកត្រូវតែចាំដល់សុខភាពកូនល្អសិនទើបនាំគេទៅចាក់។ មានថ្នាំការពារខ្លះត្រូវតែចាក់ច្រើនដងទើបបាន ប៉ុន្តែបើកូនមានប្រតិកម្មជាមួយថ្នាំដែលចាក់នោះ អ្នកត្រូវតែឈប់ចាក់ឱ្យកូនភ្លាម។ ក្រោយពេលដែលកូនចាក់រួច អ្នកត្រូវតែឱ្យកូននៅមន្ទីរពេទ្យចំនួនពី១៥ទៅ៣០នាទីសិន ដើម្បីសង្កេតមើលថាតើកូនមានប្រតិកម្មឬទេ បើមាននោះអ្នកអាចនាំកូនជួបគ្រូពេទ្យបានទាន់ពេល។ មានថ្នាំការពារខ្លះ ក្រោយពេលដែលចាក់រួច២ទៅ៣ថ្ងៃ...
Lionel Messi បានប្រកាសមិនចាកចេញពីក្រុម FC Barcelona នោះទេ ដោយនៅរហូតដល់ចប់កុងត្រាដែលនៅសល់ ព្រោះមិនចង់ឈ្លោះដល់ឡើងតុលាការជាមួយក្លឹបឡើយ។ ត្បិតតែប្រកាសមិនចាកចេញ និងបន្ដលេងដោយប្រឹងប្រែង១០០%មែន ប៉ុន្តែ Messi នៅតែមិនអស់ចិត្តចំពោះលោក Bartomeu ដដែល។ កីឡាករអាហ្សង់ទីនរូបនេះ បានអះអាងថាប្រធានក្លឹបមិនបានគោរពពាក្យសម្ដីរបស់ខ្លួនទាល់តែសោះ ដែលបានសន្យានឹងរូបគេ ប៉ុន្តែបែរជាលេបសម្ដីខ្លួនឯងទៅវិញ។ Messi បាននិយាយថា៖ “ខ្ញុំបានប្រាប់ទៅថ្នាក់ដឹកនាំក្លឹបថាខ្ញុំពិតជាចង់ចាកចេញមែន។...
Lionel Messi បានបញ្ជាក់រូបគេ នឹងបន្ដលេងរហូតដល់អស់កុងត្រានៅក្រុម FC Barcelona ទៀត ដែលនេះមានន័យថារូបគេ នឹងមិនចាកចេញទេនាពេលនេះ។ ការចេញមុខមកបញ្ជាក់នេះ បានធ្វើឱ្យគ្រប់គ្នាស្ងប់ ចិត្តហើយ។ ចំពោះការមិនចាកចេញនេះដែរ Messi បានប្រាប់ហេតុផលជាច្រើន ដោយក្នុងនោះ ហេតុផលគ្រួសារមើលទៅហាក់ដូចជាធំជាងគេសម្រាប់កីឡាករអាហ្សង់ទីននេះ ដែលពិបាក ក្នុងការដើរចេញពីអេស្ប៉ាញខ្លាំងណាស់។ Messi បាននិយាយថា៖ “ពេលខ្ញុំនិយាយពីរឿងចាកចេញ...
អ៊ីស្រាអែល៖អ្នកបុរាណវិទ្យាបានរកឃើញ បន្ទាយដ៏ធំ ដែលមានអាយុកាល តាំងពីសតវត្សរ៍ទី១២ មុនគ.សនៅ ប្រទេសអ៊ីស្រាអែលត្រូវ បានរចនាឡើងតាម សម្ព័ន្ធព្រះគម្ពីរដែលបានពិពណ៌នានៅក្នុងព្រះគម្ពីរពួកចៅហ្វាយរបស់ ព្រះយ៉េស៊ូវ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ បន្ទាយដ៏ធំមានកម្ពស់ ៦០ ហ្វីតគុណនឹង៦០ ហ្វីតកម្ពស់២ជាន់មានប៉មសម្រាប់អ្នកយាមនៅកាច់ជ្រុងនីមួយៗ និងទីធ្លាមួយដែលមានកម្រាលថ្មនិងសសរនៅចំកណ្តាល។ អ្នកស្រាវជ្រាវបានរកឃើញរចនាសម្ព័ន្ធរហូតដល់សតវត្សរ៍ទី ១២ មុនគ្រឹស្តសករាជជាពេលវេលាបានពិពណ៌នានៅក្នុងគម្ពីរពួកចៅហ្វាយត្រូវបានញាំញីដោយសង្គ្រាម។ ក្រុមនេះជឿជាក់ថា រចនាសម្ព័ននេះត្រូវបានសាងសង់ឡើង ដោយជនជាតិកាណានប្រហែលជាមានជំនួយពីការត្រួតត្រាអេហ្ស៊ីប...
រដ្ឋកាលីហ្វ័រញ៉ា៖ក្រុមហ៊ុន Apple កំពុងពន្យាពេលមុខងារពិសេស ថ្មីមួយនៅក្នុងកំណែថ្មីនៃប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ iPhone របស់ខ្លួននឹងធ្វើឲ្យកាន់តែ ពិបាកសម្រាប់អ្នកផលិតកម្មវិធីតាមដានមនុស្សនៅលើអ៊ីនធើណេត ដើម្បីជួយលក់ការផ្សព្វផ្សាយ ឌីជីថលយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ សេចក្តីសម្រេចបានលើកឡើង ពីការប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការ iOS 14 ត្រូវបានគេរំពឹងថានឹងត្រូវបានចេញផ្សាយដែលធ្វើឲ្យប្រសើរកម្មវិធីឥតគិតថ្លៃដល់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone ប្រហែលមួយពាន់លាននាក់នៅចុងខែនេះ។ Apple មានគោលបំណង ឲ្យប្រព័ន្ធប្រតិបត្តិការ iOS 14 រារាំងការតាមដានដោយស្វ័យប្រវត្តិ...
សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុន Microsoft បានដាក់បង្ហាញកម្មវិធីដែលអាចជួយមើលរូបថត ឬវីដេអូ មានលក្ខណៈស៊ីជម្រៅដោយបន្ថែម ទៅក្នុងបញ្ជីនៃកម្មវិធីត្រូវ បានរចនាឡើងដើម្បីប្រឆាំងនឹងរូបភាពមិនពិត រកឃើញនៅមុនការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិកយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ កម្មវិធីផ្ទៀងផ្ទាត់វីដេអូវិភាគ រូបភាព ឬស៊ុមនីមួយៗនៃវីដេអូដោយស្វែងរក ភស្តុតាងនៃឧបាយកលដែលអាចមើល មិនឃើញដោយភ្នែកទទេ។ Deepfakes គឺជារូបថតវីដេអូ ឬឈុតសំឡេងត្រូវបានផ្លាស់ប្តូរដោយប្រើ បញ្ញាសិប្បនិម្មិត ដើម្បីបង្ហាញឲ្យឃើញច្បាស់ ហើយត្រូវបានកំណត់គោលដៅរួចហើយដោយ គំនិតផ្តួចផ្តើមនៅលើ Facebook...
អាមេរិក៖រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក “FDA” ព្រមានពីអនាម័យលាងដៃដែលវេចខ្ចប់ក្នុងកំប៉ុងស្រាបៀរ និងកញ្ចប់អាហារ សម្រន់របស់កុមារ នៅពេលកញ្ចប់ទាំងនេះអាចធ្វើឲ្យមនុស្សច្រឡំយកទៅបរិភោគអាចបង្កគ្រោះថ្នាក់ ដល់អាយុជីវិតបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ រដ្ឋបាលចំណីអាហារនិងឪសថ អាមេរិកបាននិយាយថា ខ្លួនបានរកឃើញថា ទឹកអនាម័យលាងដៃមួយចំនួនកំពុងត្រូវបានគេវេចខ្ចប់ក្នុងកំប៉ុងស្រាបៀរ ដបវ៉ូដាកា និងសូម្បីតែស្បៀងអាហាររបស់កុមារទៀតផង។ ម៉ូដែលមួយចំនួនត្រូវ បានគេដាក់ឈ្មោះដូចជា Chocolate bars, Mike & Ikes, Blow Pops,...