បរទេស៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានយល់ព្រមឲ្យមន្ត្រីត្រួតពិនិត្យអង្គការ សហប្រជាជាតិ ចូលទៅពិនិត្យមើលទីតាំងពីរ កន្លែង ក្រោយសហរដ្ឋអាមេរិកព្យាយាម ស្នើឲ្យដាក់ទណ្ឌកម្មទាំងអស់វិញ ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលធ្វើឡើងក្នុងសម័យ កាលរបស់លោក អូបាម៉ា។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ធ្វើឡើងដោយទីភ្នាក់ងារថា មពលអាតូមិកអន្តរជាតិរបស់អង្គការសហប្រជាជាតិ និងប្រទេសអ៊ីរ៉ង់នោះ ប្រទេសនេះបាននិយាយប្រាប់ថា ខ្លួនស្ម័គ្រចិត្តឲ្យទីភ្នាក់ងារចូលទៅត្រួតពិនិត្យមើលទីតាំងទំាងពីរកន្លែង ដែលគេសង្ស័យថាមានធ្វើការងារផលិតអាវុធនុយក្លេអ៊ែខុសច្បាប់។ យោងតាមសេចក្តីថ្លែងការណ៍រួមគ្នានោះ...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានបង្ហាញពីក្ដីសាទរនៃភាពរីកចម្រើនរបស់ខេត្តព្រះសីហនុ ហើយជឿជាក់ថាថា ខេត្តព្រះសីហនុនឹងបន្តមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលទៅថ្ងៃអនាគតនឹងក្លាយទៅជាទីក្រុងហុងកុងថ្មី របស់ប្រទេសកម្ពុជា។ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោក Ermenegildo Kupa Lopes នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២០នេះ...
ចង់ឱ្យរោមចិញ្ចើមដុះក្រាស់មិនពិបាកឡើយ! ធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរូបមន្តបែបធម្មជាតិជួយឱ្យរោមភ្នែកដុះក្រាស់ ៖ ១. ប្រទាលកន្ទុយក្រពើ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើ បន្តិចលើរោមចិញ្ចើមដោយប្រយ័ត្ន (កុំឱ្យហូរចូលភ្នែក) រហូតដល់វាស្រូបចូល អស់ជាការស្រេច។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលល្អប្រសើរ។ ២. ប្រេងដូង អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើចុងម្រាមដៃ លាបម៉ាស្សាប្រេងដូងថ្នមៗលើរោមភ្នែកមុនពេលចូលគេង។ ទុកចោលសម្រាប់រយៈពេលមួយយប់ សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗនៅព្រឹកបន្ទាប់។ អនុវត្តជាប្រចាំរហូតទទួល បានលទ្ធផលគាប់ចិត្ត។...
ប៉េកាំងៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាហោះហើររបស់ប្រទេស និងជួយសម្រួលដល់ជើងហោះហើរ នៅតាមបណ្តារអាកាសយានដ្ឋាននានាក្នុងប្រទេស រដ្ឋាភិបាលចិនបានចំណាយផ្ទៃដីជាង១លានម៉ែត្រការ៉េ ក្នុងការសាងសង់ព្រលានយន្តហោះលំដាប់យក្សមួយ។ ព្រលានយន្តហោះដែលចំណាយផ្ទៃដីធំជាងគេបង្អស់នេះ មានឈ្មោះថា Beijing Daxing International Airport ដែលចំណាយថវិកាប្រមាណ១១.៤ពាន់លានដុល្លារក្នុងការសាងសង់ និងចំណាយរយៈពេល៥ឆ្នាំតែប៉ុណ្ណោះ។ គ្រាន់តែស្ថានីយ៍ទទួលអ្នកដំណើរចំណាយផ្ទៃដីរហូតដល់ ៧០០,០០០ម៉ែត្រការ៉េ និងរំពឹងថាអាចទទួលអ្នកដំណើរចាប់ពី ១២០លាន ទៅ ២០០លាននាក់ក្នុងមួយឆ្នាំ។ ក្រុមហ៊ុនដែលទទួលគម្រោងធ្វើប្លង់មេ របស់អាកាសយានដ្ឋានលំដាប់ពិភពលោកនេះគឺជា ក្រុមហ៊ុន...
ចំពោះជំងឺបេះដូង ការស្រាវជ្រាវថ្មីមួយបានរកឃើញថា មនុស្សភាគច្រើនហាក់ដូចជាពន្យារការថែទាំយូរនៅពេលដែលពួកគេមានរោគសញ្ញាដែលបញ្ជាក់ថាមានបញ្ហានេះ។ គ្រោះថ្នាក់ចម្បង គឺថា នៅពេលដែលមនុស្សម្នាក់ចូលមន្ទីរពេទ្យ ដោយសារដំណាក់កាលធ្ងន់ធ្ងរនៃជំងឺបេះដូង វាមានជម្រើសតិចតួចដែលត្រូវធ្វើការព្យាបាល។ នៅក្នុងការស្រាវជ្រាវ អ្នកស្រាវជ្រាវបានពិភាគ្សាជាមួយអ្នកជំងឺ ដែលស្វែងរកការព្យាបាលចំពោះការឈឺទ្រូង និងកំពុងតែរង់ចាំការថតសរសៃឈាម ដើម្បីមើលពីសញ្ញានៃជំងឺសរសៃឈាមបេះដូង។ ការឈឺទ្រូង កើតមានឡើងនៅពេលដែលបេះដូងមិនមានឈាម ឬអុកស៊ីសែនគ្រប់គ្រាន់ នៅពេលដែលវាត្រូវការនោះទេ ដោយសារតែស្ទះសរសៃឈាមបេះដូង។ អ្នកស្រាវជ្រាវបានរកឃើញថា បុរស មានប្រតិកម្មលឿន នៅពេលដែលពួកគេវិវត្តមានរោគសញ្ញាទាំងនេះ...
ខ្សែប្រយុទ្ធអន្តរជាតិឆ្នើមសញ្ជាតិប៉ូឡូញ Robert Lewandowski នឹងមិនមានវត្តមាន លេងនៅក្នុងការប្រកួតពានរង្វាន់ UEFA Nation League របស់ជម្រើសជាតិរបស់គាត់ ទេបន្ទាប់ពីគ្រូបង្វឹកលោក Jerzy Brzeczek បាននិយាយកាលពីថ្ងៃអង្គារថា កីឡាកររូបនេះត្រូវការសម្រាកមួយរយៈសិន។ នៅថ្ងៃទី ៤ ខែកញ្ញាប៉ូឡូញនឹងត្រូវជួបជាមួយ ហូល្លង់នៅទីក្រុង Amsterdam ខណៈបីថ្ងៃក្រោយមកក្រុមរបស់ លោកBrzeczek នឹងត្រូវប្រឈមមុខជាមួយនឹងជម្រើសជាតិបូស្នៀនៅហ្សីនីកា។...
អង់គ្លេស៖អ្នកវិទ្យាសាស្ត្របាននិយាយថា អ្នកជំនាញខាងសរសៃប្រសាទត្រូវចាប់ផ្តើម ព្យាបាលអ្នកជំងឺវង្វេងស្មារតី “Alzheimer” ដោយបញ្ជូនចរន្តអគ្គិសនីចូលជ្រៅ ទៅក្នុងខួរក្បាលរបស់ពួកគេដោយសប្បុរសជនអាមេរិក រួមទាំងលោក Bill Gates នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមមួយនៅ Imperial College London និងចក្រភពអង់គ្លេសវិទ្យាស្ថានស្រាវជ្រាវជំងឺវង្វេងត្រូវបានផ្តល់ថវិកាចំនួន ១.៥ លានដុល្លារអាមេរិក(១.១៤ លានផោន) ដោយសប្បុរសជនអាមេរិករួមទាំងលោកBill Gates ដើម្បីសាកល្បងបច្ចេកវិទ្យានេះ។ អ្នកស្រាវជ្រាវបានជ្រើសរើសអ្នកជំងឺ...
បរទេស៖កងកម្លាំងទ័ពអាកាសអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា យន្តហោះចម្បាំង F-16 Fighting Falcons និងបុគ្គលិកកងទ័ព ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានទ័ពអាកាសយុទ្ធសាស្ត្រលេខ៣២ នៅក្នុងទីក្រុង Lask ប្រទេសប៉ូឡូញ ដើម្បីចូលរួមក្នុងប្រតិបត្តិការ ប្តូរវេនផ្នែកអាកាសចរណ៍។ យោងទៅតាមកងកម្លាំងទ័ពអាកាស ប្រតិបត្តិការប្តូរវេន ផ្នែកអាកាសចរណ៍នេះ គឺជាសមយុទ្ធទ្វេភាគី ដែលរចនាបង្កើតឡើង ដើម្បីធ្វើឲ្យប្រសើរឡើង នូវអន្តរប្រតិបត្តិការដៃគូ រក្សាការត្រៀមលក្ខណៈរួមគ្នា...
ក្រោយពេលបានត្រឡប់មកដល់អង់គ្លេសវិញ កីឡាករខ្សែការពារឆ្នើមអង់គ្លេស Maguire ត្រូវបានគេជឿជាក់ថា បានធ្វើការរៀបរាប់ពន្យល់រួចរាល់ហើយទៅកាន់គ្រូបង្វឹកជម្រើសជាតិអង់គ្លេសអំពីហេតុការណ៍ ដែលបានកើតឡើងនៅក្នុងប្រទេសក្រិក។ លោក Gareth Southgate ក្រោយទទួលបានការពន្យល់នេះហើយ នោះការប្រកួតខាងមុខរបស់អង់គ្លេលលោកបានបញ្ជាក់ថា Maguire នឹងត្រូវតែមានវត្តមានជាធម្មតាដដែលដោយក្នុងនោះមានដូចជាការប្រកួតជាមួយ នឹងដាណឺម៉ាកអ៊ីស្លង់និងក្រិកផងដែរ។ រំលឹកដែរថាកាលពីថ្ងៃសុក្រកីឡាករវ័យ ២៧ឆ្នាំ រូបនេះត្រូវបានជាប់ឃុំខ្លួនពេញមួយយប់នៅក្នុងប្រទេសក្រិកដោយសារតែត្រូវបានប៉ូលីស ចាប់ខ្លួនក្រោយហេតុការណ៍ហិង្សានៅក្នុងបាមួយកន្លែង នៅលើកោះទេសចរណ៍ Mykonos នៃប្រទេសក្រិក៕ ប្រែសម្រួល៖ស៊ុនលី
MADRID៖ខ្សែប្រយុទ្ធ Luis Suarez របស់ក្លិប FC Barcelona កំពុងតែស្ថិតក្នុងដំណើរចាកចេញពីក្លិប បន្ទាប់ពីស្ថានីយ៍វិទ្យុក្នុងស្រុក RAC1 បានរាយការណ៍ថា គ្រូបង្វឹកថ្មីលោក Ronald Koeman បានប្រាប់កីឡាករសញ្ជាតិអ៊ុយរុយហ្គាយថា រូបលោកមិនបានចូលរួមជាផ្នែកមួយនៃផែនការរបស់លោកសម្រាប់រដូវកាលខាងមុខនេះទេ យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ស្ថានីយ៍វិទ្យុដែលមានទំនាក់ទំនង យ៉ាងជិតស្និទ្ធនឹងក្លិបបានរាយការណ៍ថា Koeman បានទូរស័ព្ទទៅ Suarez នៅថ្ងៃច័ន្ទនេះហើយបានផ្តល់ឲ្យលោកនូវព័ត៌មាននៅក្នុងការសន្ទនាខ្លីមួយ។...