នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ- ឈាមពណ៌ក្រហមចាស់ ឬពណ៌ត្នោតចាស់- ការហូរឈាមកើតមានឡើងនៅពេលដែលបត់ជើងធំ(ជុះលាមក)- អ្នកមានលាមកពណ៌ខ្មៅ- គ្រួសាររបស់អ្នកមានប្រវត្តិនៃជំងឺមហារីពោះវៀនធំ និងគូថតើរោគសញ្ញាកំពុងតែប្រាប់អ្នកពីអ្វីខ្លះ?នៅក្នុងករណីភាគច្រើន, ឈាមពណ៌ក្រហមដែលចេញពីរន្ធគូថហាក់ដូចជាឡានប្រកាសអាសន្តដូចទៅនឹងឡានស៊ឺរ៉ែនស្រែកអញ្ចឹងដែរ។ ទោះជាការហូរឈាមតាមរន្ធគូថគឺជាអ្វីដែលអ្នកគួរតែអោយគ្រូពេទ្យមើលយ៉ាងប្រុងប្រយ័ត្នក៏ដោយ, ជាធម្មតា វាប្រាប់អ្នកថាអ្នកមានជំងឺឬសដូងបាត។នៅខាងក្នុងរន្ធគូថគឺជាការប្រមូលផ្តុំនៃសរសៃឈាមដែលមានសកម្មភាពដូចជាខ្នើយមួយប៉ោង, បង្កើតទៅជាការគ្របដណ្តប់យ៉ាងចង្អៀតមួយដែលជួយការពារពីការធ្លាក់លាមក និងមុយគីសដែលហៀរចេញពីរន្ធគូថនោះ។ ប៉ុន្តែប្រសិនបើសរសៃឈាមណាមួយបានហើម ឬមានភាពមិនធម្មតានៃជញ្ជាំងរន្ធគូថ, ជារឿយៗពីការរីកតឹងយ៉ាងខ្លាំងអំឡុងពេលជុះលាមក, វាក្លាយទៅជាឬសដូងបាត។ ក្រៅពីការរមាស់ ឬឈឺ, ជំងឺឬសដូងបាតអាចអោយហូរឈាមផងដែរ។ការហូរឈាមអាចជារោគសញ្ញានៃការរហែក(ការរហែកស្បែកជុំវិញគូថ), ដំបៅពោះវៀនធំ ឬដុះសាច់ច្រើន។...
ភ្នំពេញៈ តម្លៃសម្ភារៈសំណង់ស្ទើរគ្រប់ប្រភេទ នៅតាមទីផ្សារកម្ពុជា មានការប្រែប្រួលបន្តិចបន្តូច ខណៈតម្លៃសម្ភារៈការិយាល័យ គ្រឿងសង្ហារិម និងគ្រឿងអេឡិចត្រូនិកស្ថិតក្នុងសភាពទ្រឹង។ តម្លៃមុខទំនិញទាំងនេះ ត្រូវបានបង្ហាញនៅក្នុងទិន្នន័យជាផ្លូវការ របស់អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងខែសីហា ឆ្នាំ២០២០ នេះ។ យោងតាមទិន្នន័យជាផ្លូវការ អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ២០២០ នេះ ថ្លៃទំនិញប្រើប្រាស់...
ខ្សាច់នៅក្នុងភ្នែកអាចបង្កឱ្យមានការឈឺចាប់ដែលអាចបណ្តាលឱ្យឆ្កូតកែវភ្នែក ឬឆ្លងមេរោគ។ ការព្យាបាលជាបឋមឱ្យបានត្រឹមត្រូវមានសារសំខាន់ណាស់ក្នុងការបន្ថយគ្រោះថ្នាក់នៃការរបួសភ្នែក ឬឆ្លងមេរោគ។ ពេលដែលមានរបស់ប្លែកចូលទៅក្នុងភ្នែក នឹងអាចធ្វើឱ្យមានការឆ្កូតឬដាច់រហែកជាច្រើន។ ការព្យាបាលសម្រាប់ករណីខ្សាច់ចូលភ្នែកគឺដោយការលាងសម្អាតភ្នែក។ ឧបករណ៍ដែលត្រូវប្រើ- ពែងទឹក- ទឹកដប ឬ ទឹកបើកពីរ៉ូប៊ីណេ- សាប៊ូសម្លាប់បាក់តេរី វិធីសាស្ត្រ៖១. លាងសម្អាតដៃរបស់អ្នកដោយប្រើសាប៊ូសម្លាប់បាក់តេរី។ បន្ទាប់មកលាងសម្អាតពែងដោយប្រើសាប៊ូសម្លាប់មេរោគ ហើយលាងទឹកជម្រះជាតិសាប៊ូឱ្យស្អាត។២. ចាក់ទឹកឱ្យពេញមាត់កែវដោយប្រើទឹកដប ប៉ុន្តែបើអ្នកគ្មានទឹកដបទេ អ្នកអាចប្រើទឹកបើកពីរ៉ូប៊ីណេបាន ប៉ុន្តែត្រូវបើកទឹកទុកឱ្យហូរចោលរយៈពេល ១...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ថា យោងតាមការលោកលើករបស់ ក្រុមប្រឹក្សាវិទ្យាសាស្ត្រសម្រាប់សង្គ្រោះ បន្ទាន់ ហៅកាត់ (Sage)ដែលជាសមាជិកមួយរបស់ រដ្ឋាភិបាល បានឲ្យដឹងថា វីរុសកូរ៉ូណា នឹងនៅតែមានវត្តមាន “ជារៀងរហូតនៅក្នុងទម្រង់មួយចំនួន ឬមួយផ្សេងទៀត” ។ លោក Mark Walport បានថ្លែងថា...
សហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក ដែលហៅកាត់ថាCAF នៅថ្ងៃនេះបានប្រកាស ពីកាលបរិច្ឆេទថ្មីសម្រាប់វគ្គជម្រុះសម្រាប់ការ ប្រកួតបាល់ទាត់ទ្វីបអាហ្វ្រិកឬ AFCON សម្រាប់ឆ្នាំ ២០២១ នៅប្រទេសកាមេរូននិងព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកឆ្នាំ ២០២២ផង ។ សម្រាប់ប្រទេសកាមេរូនឆ្នាំ ២០២១ វគ្គជម្រុះនឹងបន្តចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកាខណៈដែលការប្រកួត ដណ្តើមពានរង្វាន់ នឹងធ្វើឡើងចាប់ពីថ្ងៃទី ២២...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២១ ខែសីហា ឆ្នំា២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ដោយបានសន្យាជាថ្មីម្តងទៀត ចំពោះការសន្យារបស់គាត់ថា នឹងធ្វើការដកកង ទ័ពសហរដ្ឋអាមេរិក ចេញពីទឹកដីអ៊ីរ៉ាក់ ប៉ុន្តែ បានថ្លែងថា ក្រុងវ៉ាស៊ីនតោន...
រាល់បញ្ហា ដែលលោកអ្នក ធ្លាប់បានជួបប្រទះ នឹងមិនមានទៀតនោះទេ ជាមួយអ្នកឯកទេស ធ្វើឃ្លាំង រោងចក្រ ដំបូលផ្ទះវីឡា ផ្ទះល្វែង សំយ៉ាប ប្រកក្បឿង និងស័ង្កសី ទ្វារ បង្អួច របង បង្កាន់ដៃ ជណ្តើរ អំពីដែក ជាមួយសិប្បកម្មដែក STK ដោយបានត្រៀមរួចជាស្រេច ក្នុងការបំពេញតម្រូវការ...
(ភ្នំពេញ) ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០៖ ពិភពលោកទាំងមូលសុទ្ធតែបានដឹងឭ និងឃើញពីភាពអស្ចារ្យក៏ដូចជា អានុភាពដ៏មហិមារបស់ មហាអំណាចស្មាតហ្វូនប៊ិក SAMSUNG Galaxy Note 20 និង Galaxy Note 20 Ultra ដែលបានធ្វើការ បង្ហាញខ្លួនកាលពីពេលថ្មីៗនេះរួចមកហើយ! ហើយឥឡូវនេះមហាអំណាចស្មាតហ្វូនប៊ិក...
ប្រវត្តិសាស្ត្រ៖ថ្ងៃទី១២ខែសីហាឆ្នាំ២០០០ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ ប្រទេសរុស្សីមួយគ្រឿងបានលេចចូលទៅក្នុងបាតសមុទ្រ Barentsហើយនាវិកទាំង១១៨នាក់ ដែលធ្វើការនៅក្នុងនោះក្រោយមកត្រុវបានគេប្រទះឃើញ ស្លាប់ទាំងអស់ប៉ុន្តែជឿជាក់ថា មកទល់ពេលនេះមូលហេតុប្រាកដ នៃគ្រោះមហន្តរាយដ៏អាក្រក់នេះគឺមិនទាន់មានអ្នកអាចបញ្ជាក់ បាននោះទេ។ នាវាមុជទឹកដែលមានឈ្មោះថាKursk បានចាកចេញពីផែនាថ្ងៃទី១០ខែសីហាដើម្បីចូលរួម សមយុទ្ធយោធាមួយដែលប្រព្រឹត្តទៅ នៅក្នុងតំបន់សមុទ្រBarents។ នាថ្ងៃទី១២ខែសីហាឆ្នាំ២០០០នាវាKursk ត្រូវបានគេលឺសំលេង ផ្ទុះដល់ទៅ២ដងមុនចាប់ ផ្តើមធ្វើការបាញ់សាកល្បងគ្រាប់ពិត ហើយវាក៏លេចចូលទៅក្នុងបាតសមុទ្រBarents នោះតែម្តង។ គួរបញ្ជាក់ថានាវាKurskប្រភេទនេះ មានប្រវែងប្រមាណជា៥០០ហ្វីតនិងទំងន់រហូតទៅដល់២៤០០០តោន ដើរដោយម៉ាស៊ីន...
សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារបានចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំ នៅរដូវក្តៅរួមគ្នារបស់ពួកគេ តាមលក្ខណៈមាត្រដ្ឋានថយចុះ ចំពេលមានការរាតត្បាត ជំងឺកូវីដ-១៩នេះ។ សមយុទ្ធបញ្ជាការចម្រុះរួមបញ្ចូលគ្នា ដែលដំណើរការដោយកុំព្យូទ័រ ដែលនឹងដំណើរការរហូតដល់ថ្ងៃទី២៨ ខែសីហា គឺជាលំហាត់ដ៏សំខាន់ដំបូងគេរវាងប្រទេសទាំងពីរ ក្នុងឆ្នាំនេះដោយសារការធ្វើលំហាត់ប្រាណនិទាឃរដូវ ប្រចាំឆ្នាំរបស់ពួកគេ ត្រូវបានបញ្ឈប់ដោយសារការការពារ ជំងឺកូវីដ-១៩ ។ ផ្នែកដំបូងនៃសមយុទ្ធដែលនឹងត្រូវដំណើរការរហូតដល់ថ្ងៃសៅរ៍ នឹងផ្តោតលើវិធីការពារកូរ៉េខាងត្បូង ប្រឆាំងនឹងការឈ្លានពានរបស់កូរ៉េខាងជើង ហើយផ្នែកទីពីរដែលគ្រោងធ្វើនៅថ្ងៃទី...