អាមេរិក៖អ្នកវិទ្យាសាស្ត្របាននិយាយថា បច្ចេកវិទ្យាថ្មីដូចជាបច្ចេកវិទ្យា Cyborg ត្រូវបានបង្កើតឡើងដើម្បីបញ្ចូលឧបករណ៍ អេឡិចត្រូនិចដោយសុវត្ថិភាព ជាមួយជាលិការរបស់មនុស្សដើម្បីត្រួតពិនិត្យសុខភាព និងតាមដានដុំសាច់បានល្អប្រសើរ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Delaware បានរកឃើញវិធីភ្ជាប់ឧបករណ៍នៅខាងក្នុងខ្លួនមនុស្សដោយភ្ជាប់វាទៅជាលិកាដោយប្រើ ថ្នាំកូតដែលមានប្រសិទ្ធភាពថាមពល។ អ្នកស្រាវជ្រាវនិយាយថា ការភ្ជាប់គ្រឿងអេឡិចត្រូនិចទៅជាលិកា គឺជាបញ្ហាប្រឈមដ៏ធំមួយ ខណៈវត្ថុធាតុដើម ត្រូវបានគេប្រើនៅក្នុងបច្ចេកវិទ្យាដូចជាមាស និងស៊ីលីកុនធ្វើឲ្យមានស្នាមជាំអាចរំខានដល់លំហូរទិន្នន័យ។ ក្រុមការងារបានពន្យល់ថា ចំពោះកម្មវិធីដែលបាន បញ្ចូលទៅក្នុងជាលិកាសាច់ដុំ ឬខួរក្បាលសញ្ញាអគ្គិសនីត្រូវការលំហូរសម្រាប់ពួកគេដើម្បី...
ចិន៖ក្រុមហ៊ុនផលិតស្មាតហ្វូនចិន ZTE នឹងដាក់ បង្ហាញស្មាតហ្វូន 5G ដែលផលិតដំបូងគេបង្អស់នៅលើពិភពលោកជាមួយនឹងកាមេរ៉ាក្រោម អេក្រង់ត្រៀមងបង្ហាញខ្លួនជាផ្លូវការហើយនៅខែក្រោយ ទោះបីស្ថិតក្នុងរដូវកាលមេរោគCOVID-19ក៏ដោយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ស្មាតហ្វូន ZTE Axon 20 5G ដែលកំពុងដាក់លក់ នៅក្នុងប្រទេសចិននៅថ្ងៃទី១ ខែកញ្ញានឹងក្លាយជាស្មាតហ្វូនកាមេរ៉ាក្រោមដំបូងបង្អស់ត្រូវបាន ដាក់លក់នៅលើទីផ្សារ។ កាមេរ៉ា គេហៅថា “ក្រោមការបង្ហាញ” ត្រូវបានលាក់បាំងទាំងស្រុង នៅពីក្រោយអេក្រង់ទូរស័ព្ទដោយមិនចាំបាច់មានស្នាមរន្ធ...
ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅតែបន្តដំណើរការទៅមុខ បើទោះបីកម្ពុជាកំពុងប្រឈមទៅនឹងវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី ខណៈបច្ចុប្បន្ននេះ សម្រេចបានលទ្ធផលប្រមាណជាង ៤០ភាគរយ ។ លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ propertyarea.asia ថ្មីៗនេះថា រាល់គម្រោងសាងសង់ហេដ្ឋរចនាសម្ព័ន្ធទាំងអស់នៅកម្ពុជា ជាពិសេសគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ នាពេលបច្ចុប្បន្ននេះ កំពុងដំណើរការដោយរលូន និងអាចបញ្ចប់ទៅតាមផែនការ និងការគ្រោងទុក។...
ដោយសារតែបែបបទនៃការរស់នៅ សំបូរបែប មនុស្សជាច្រើនអាចនឹងទទួលរងគ្រោះថ្នាក់ ដោយសារជំងឺដាច់សរសៃឈាម ខួរក្បាល ឬហៅកាត់ថាស្ត្រូក។ មនុស្សគ្រប់គ្នាប្រាកដជាចង់ដឹងហើយថា ស្ត្រូក ជាជំងឺអ្វី ហើយបណ្តាលមកពីអ្វីហើយ ដូច្នេះ សូមអានអត្ថបទនេះដោយយកចិត្តទុកដាក់។ មូលហេតុនៃជំងឺនេះមួយចំនួន អាចដឹងច្បាស់ ហើយថែមទាំងអាចការពារបានទៀតផង។ ស្ត្រូក អាចធ្វើឲ្យអ្នកគ្រោះថ្នាក់ ឬបាត់បង់ជីវិត ដោយសារការរាំស្ទះចរន្តឈាមរត់ ទៅកាន់ខួរក្បាល ឬសរសៃឈាមត្រូវរួមខ្ជឹប ឬកក។...
មណ្ឌលគិរីៈ រដ្ឋបាលខេត្តមណ្ឌលគិរី មានគម្រោងសាងសង់កន្លែងចាក់សំរាមថ្មីនៅលើផ្ទៃដីចំនួន១០០ហិចតា ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងរក្សាសោភ័ណភាពរបស់ខេត្តមណ្ឌលគិរីទាំងមូល ដែលកំពុងមានឈ្មោះល្បីល្បាញជាគោលដៅទេសចរណ៍ធម្មជាតិ។ អភិបាលខេត្តមណ្ឌលគិរី លោកស្វាយ សំអ៊ាង បានឱ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋបាលខេត្តបានត្រៀមដី ទំហំជាង១០០ហិចតានៅជាយក្រុង ដើម្បីបង្កើតកន្លែងចាក់សម្រាមថ្មី ខណៈពេលនេះកន្លែងចាក់សម្រាមចាស់ជិតពេញទៅហើយ។ លោកបន្តថា “ការចំណាយដី១០០ហិចតា សាងសង់កន្លែងចាក់សំរាមថ្មីនេះនឹងជួយបង្កើនមុខមាត់ និងសោភ័ណភាពទីក្រុង រួមទាំងខេត្តទាំងមូលឱ្យកាន់តែមានភាពស្រស់ស្អាត អនាម័យជាងមុន និងជាការបង្ការសកម្មភាពចោល សំរាមពាសវាលពាសកាលផងដែរ” ។...
បុរសភាគច្រើននៅតែគិតថា ការបញ្ចេញទឹកកាមច្រើនពេក អាចធ្វើឲ្យពួកគេខ្សោយ ឬខ្វះសារធាតុចិញ្ចឹមនៅក្នុងរាងកាយ។ ហើយអ្នកខ្លះគិតថា ទឹកកាមមានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ហើយពេលយើងបញ្ចេញវាញឹកញាប់ (រួមភេទញឹក) វានឹងធ្វើឲ្យរាងកាយខ្សោយកម្លាំង។ ហើយអ្នកខ្លះទៀត ក៏គិតផងដែរថា ការសម្រេចកាមដោយខ្លួនរាល់ថ្ងៃ គឺរឹតaតែគ្រោះថ្នាក់។ យ៉ាងណាមិញ ខាងក្រោមនេះ គឺជាការពិតមួយចំនួន ទាក់ទងទៅនឹងទឹកកាម និងការបញ្ចេញទឹកកាម ដែលអ្នកគួរស្វែងយល់ ៖ បរិមាណទឹកកាម ដែលចេញក្នុងម្តងៗ...
វិបត្តិកូវីដ១៩ គឺជាវិបត្តិមួយកម្រកើតមាននៅ លើពិភពលោកយើងដែលបានអូសបន្លាយពេលតាំងពីចុងឆ្នាំ២០១៩ រហូតដល់ជាង ពាក់កណ្ដាលឆ្នាំ២០២០នេះ។ ការរីករាលដាលពាសពេញពិភពលោកយ៉ាងឆាប់រហ័ស និងមិនគួរឲ្យជឿរបស់កូវីដបានធ្វើឲ្យគ្រប់ចរន្តទាំងអស់របស់ពិភពលោកត្រូវរាំងស្ទះ មានទាំងវិស័យទេសចរណ៍, អប់រំ, អាជីវកម្ម, ដឹកជញ្ជូន, ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិជាដើម ដែលគ្មានប្រទេសណាមួយអាចគេចផុតពីផលប៉ះពាល់របស់កូវីដ១៩ឡើយ។ ខាងក្រោមគឺជាទិដ្ឋភាពគួរឲ្យស្រណោះពីការរាំងស្ទះ លែងដំណើរការនូវមធ្យោបាយដឹកជញ្ជូននានា ពិសេសគឺប្រលានយន្តហោះ, កំពង់ផែ, ស្ថានីយឡានក្រុង និងភាពស្ងាត់ជ្រងំនៃតំបន់ទេសចរណ៍ ដែលមើលទៅហាក់ដូចជាភពផែនដីកំពុងសុំពេលសម្រាកមួយរយៈពីការនឿយហត់ជាច្រើនឆ្នាំកន្លងមក៕ប្រភព៖Sabay
វិបត្តិកូវីដ១៩ គឺជាវិបត្តិមួយកម្រកើតមាននៅ លើពិភពលោកយើងដែលបានអូសបន្លាយពេលតាំងពីចុងឆ្នាំ២០១៩ រហូតដល់ជាង ពាក់កណ្ដាលឆ្នាំ២០២០នេះ។ ការរីករាលដាលពាសពេញពិភពលោកយ៉ាងឆាប់រហ័ស និងមិនគួរឲ្យជឿរបស់កូវីដបានធ្វើឲ្យគ្រប់ចរន្តទាំងអស់របស់ពិភពលោកត្រូវរាំងស្ទះ មានទាំងវិស័យទេសចរណ៍, អប់រំ, អាជីវកម្ម, ដឹកជញ្ជូន, ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិជាដើម ដែលគ្មានប្រទេសណាមួយអាចគេចផុតពីផលប៉ះពាល់របស់កូវីដ១៩ឡើយ។ ខាងក្រោមគឺជាទិដ្ឋភាពគួរឲ្យស្រណោះពីការរាំងស្ទះ លែងដំណើរការនូវមធ្យោបាយដឹកជញ្ជូននានា ពិសេសគឺប្រលានយន្តហោះ, កំពង់ផែ, ស្ថានីយឡានក្រុង និងភាពស្ងាត់ជ្រងំនៃតំបន់ទេសចរណ៍ ដែលមើលទៅហាក់ដូចជាភពផែនដីកំពុងសុំពេលសម្រាកមួយរយៈពីការនឿយហត់ជាច្រើនឆ្នាំកន្លងមក៕ប្រភព៖Sabay
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនរថយន្តជប៉ុន Lexus បានចុះប៉ាតង់ឈ្មោះថ្មី ហៅថា RZ 450e នៅសហរដ្ឋអាមេរិក, អឺរ៉ុប និងអូស្ត្រាលី។ ចំពោះអ្នកស្គាល់ពីរថយន្ត Lexus មិនពិបាកយល់ឡើយថា RZ 450e ជារថយន្តប្រភេទណា ដោយសារតែអក្សរ “e” នោះ គឺតំណាងឲ្យរថយន្តអគ្គិសនី ដូចម៉ូដែល Lexus...
ស៊ុយអែត៖ការសិក្សារកឃើញរបស់អ្នកវិទ្យាសាស្រ្តថា អាហារពេលល្ងាចនិងភេសជ្ជៈខាងក្រៅអាចជួយឲ្យអ្នកគេងលក់ស្រួល និងមានអារម្មណ៍ស្រស់ស្រាយជាងមុន ប៉ុន្តែការទៅទទួលទានអាហារពេលថ្ងៃត្រង់ក៏មានឥទ្ធិពលផ្ទុយ និងធ្វើឲ្យអ្នកកាន់តែអស់កម្លាំង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Karolinska ប្រទេសស៊ុយអែតបានសិក្សាពីអាកប្បកិរិយា និងការងងុយគេងរបស់មនុស្សពេញវ័យដែលធ្វើការនៅប្រទេសស៊ុយអែតចំនួន ៦៤១ នាក់ជាពិសេសនៅចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក។ យោងតាមក្រុមដឹកនាំដោយBenjamin Holdingបានឲ្យដឹងថាភាពងងុយគេងអាចធ្វើឲ្យចុះខ្សោយសមត្ថភាពនៃការយល់ដឹងការលើកទឹកចិត្ត និងអាកប្បកិរិយារួមទាំងបំណងប្រាថ្នារបស់យើងក្នុងការទំនាក់ទំនងសង្គមជាមួយអ្នកដទៃ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ទំនាក់ទំនងរវាងសកម្មភាពសង្គម និងភាពងងុយគេងជាបន្តបន្ទាប់ និងរយៈពេលនៃការគេងមានភាពស្មុគស្មាញ និងពឹងផ្អែកលើពេលវេលានៃថ្ងៃ។ ការចេញទៅទទួលទានអាហារពេលថ្ងៃត្រង់អាចធ្វើឲ្យអ្នកគេងលក់ស្រួលនៅពេលរសៀល...