បរទេស: រំលឹកឡើងវិញនូវព្រឹត្តការណ៍ នាព្រឹកថ្ងៃទី៧ខែកក្កដាឆ្នាំ២០០៥ នៅពេលដែលគ្រាប់បែក ជាច្រើនត្រូវបានបំផ្ទុះនៅក្នុងផ្លូវក្រោមដី ចំនួន៣កន្លែងនៅ ទីក្រុងឡុងនិងឡានក្រុងមួយក្នុងអំឡុងពេលដែលមានមនុស្សធ្វើដំណើរមមាញឹកបំផុត។ ការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលត្រូវបានគេជឿថា ជាផែនការវាយប្រហាររបស់ក្រុមអាល់កៃដា បានបណ្តាលឲ្យមានមនុស្សស្លាប់ ដល់ទៅ៥៦នាក់ រួមទាំងអ្នកបំផ្ទុះគ្រាប់បែកផង ខណៈដែលអ្នករងរបួសមាន ទៅដល់៧០០នាក់ផ្សេងទៀត។ វាជាការវាយប្រហារធំបំផុតនៅ ចក្រភពអង់គ្លេសចាប់តាំងពី សង្គ្រាមលោកលើកទី២។ ការបំផ្ទុះគ្រាប់បែកលើរថភ្លើង បានសំដៅទៅលើទីក្រុង London និងស្ថានីយរថភ្លើងក្រោមដី...
ភ្នំពេញ៖ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនឹងរៀបចំធ្វើការប្រកួតយុទ្ធសិល្ប៍ចម្រុះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២០នៅចុងខែកក្កដានេះ ដោយមានកីឡា៣ប្រភេទចូលរួមមានរយៈពេល៣ថ្ងៃ។ នៅក្នុងសេចក្ដីជូនដំណឹងមួយដែលចុះហត្ថលេខាដោយលោកជា ប៊ុនហេង អគ្គលេខាធិការក្រុម ប្រឹក្សាកីឡាក្រសួងមហាផ្ទៃនោះថា ព្រឹត្តិការណ៍នេះ នឹងធ្វើរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២៣ដល់២៥ខែកក្កដាខាងមុខនេះ ដោយប្រកួតក្នុងមណ្ឌលកីឡាក្នុងពហុកីឡដ្ឋានជាតិ ។ កីឡាប្រយុទ្ធ៣ប្រភេទ នឹងត្រូវដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍នេះ គឺយូដូ តេក្វាន់ដូ និង ការាតេដូ ។...
ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ ជាតិ រៀបចំ ការប្រកួត កីឡា អាស៊ីអាគ្នេយ៍ លើក ទី ៣២ ឆ្នាំ ២០២៣ ហៅថា Camsoc និង ជា អនុប្រធាន សហព័ន្ធ កីឡា...
មកដល់ថ្ងៃនេះក្លឹបកាំភ្លើងធំ Arsenal ត្រូវបានគេជឿជាក់ថានឹងត្រូវប្រជែងជាមួយ នឹងក្លឹបយក្សអ៊ីតាលីAC Milan និង Valencia ផងដែរដើម្បីអាចរក្សាកីឡាករ Dani Ceballos នៅ Emirates ឲ្យបាន។ The Sunsports បានចេញផ្សាយថា គ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta បានសារភាពហើយថាគាត់កំពុងស្ថិតនៅក្នុងកិច្ចចរចា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថារថយន្តយោធាតួកគី សរុបចំនួន២៥គ្រឿងត្រូវបានគេមើលឃើញបានធ្វើដំណើរ ចូលតាមច្រកភាគខាងជើងនៃប្រទេសស៊ីរី។ យោងតាមការបញ្ជាក់របស់ក្រុមអ្នកឃ្លាំមើល បានអះអាងថាសកម្មភាពរបស់តួកគីលើកនេះគឺក្នុងគោលបំណង ដើម្បីគាំទ្រដល់ប្រតិបត្តិការដែលកំពុងបន្តរបស់តួកគី នៅក្នុងតំបន់នេះ។ក្រុមយោធាដែលមានរួមទាំងក្រុម ដឹកជញ្ជូនឧបករណីព្រមទាំងសំភារៈយោធាផងដែរ។ ក្រុមឃ្លាំមើលដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេសបានកត់សម្គាល់ថារថយន្តយោធាតួកគី សរុបចំនួន ៤៥៦០ គ្រឿងបានចូលទៅតំបន់នានា ក្នុងខេត្តអ៊ីដលីបភាគពាយព្យប្រទេសស៊ីរីចាប់តាំងពីខែមីនានៅពេល ដែលប្រទេសតួកគីនិងរុស្ស៊ីបានធ្វើកិច្ចព្រមព្រៀងឈប់បាញ់៕ ប្រែសម្រួល៖ស៊ុនលី
តូក្យូ៖អ្នកនាំពាក្យអូឡាំពិក ទីក្រុងតូក្យូរំពឹងថា ការប្រកួតបានពន្យារពេលនឹងបន្តទៅមុខនៅឆ្នាំ២០២១ ទោះបីមានការស្ទង់មតិថ្មីៗនេះនៅ ក្នុងប្រទេសជប៉ុនក៏ដោយ ក្នុងនោះ៧៧ភាគរយនៃអ្នកឆ្លើយតបបាននិយាយថា ពួកគេមិនជឿថា ការប្រកួតជាផ្លូវការអាច នឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយយោង តាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការស្ទង់មតិដោយបណ្តាញព័ត៌មាន ជប៉ុនបាននិយាយថា មានតែ ១៧ ភាគរយប៉ុណ្ណោះដែលគិតថា វាអាចនឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយចំពោះការឆ្លងរាលដាលនៃមេរោកCOVID-19។ លោក Masa Takaya អ្នកនាំពាក្យបាននិយាយថា ការទាក់ទងគ្នាពីចម្ងាយពីព័ត៌មានដ៏ ចម្រូងចម្រាសមួយសម្រាប់ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ។...
ចិន៖របាយការណ៍តម្លាភាពចុងក្រោយ របស់គេហទំព័របណ្តាញទំនាក់ទំនងសង្គមបង្ហាញថា ក្រុមហ៊ុន TikTok បានលុបចោលវីដេអូ ជាង៤៩លានវីដេអូក្នុងរយៈពេលតែ៦ខែ ហើយទទួលបានសំណើស្របច្បាប់ចំនួន ៥០០សម្រាប់ទិន្នន័យអ្នកប្រើប្រាស់ ពីរដ្ឋាភិបាលនានាជុំវិញពិភពលោកនេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។ កម្មវិធីចែករម្លែកវីដេអូដ៏ពេញនិយមសម្រាប់អ្នក ប្រើប្រាស់រាប់ពាន់នាក់ កាលពីម្សិលមិញបាននិយាយថាជាង៩៨ ភាគរយនៃវីដេអូល្មើសត្រូវ បានយកចេញមុនពេលពួកគេ ត្រូវបានរាយការណ៍ដោយអ្នកប្រើប្រាស់។ ប្រហែល១ភាគ៤ នៃវីដេអូត្រូវបានគេលុបចោល បានរំលោភលើសកម្មភាពអាក្រាត និងសកម្មភាពផ្លូវភេទ របស់មនុស្សពេញវ័យ ហើយ១ភាគ៤ទៀតត្រូវបានគេដកហូតពីបទរំលោភលើច្បាប់ត្រូវបានបង្កើតឡើង...
ប្រេស៊ីល៖យោងស្ថិតិជាផ្លូវការបានបង្ហាញថា ការកាប់បំផ្លាញព្រៃឈើ របស់អាម៉ាហ្សូនកើនឡើង២៥ ភាគរយក្នុងមួយឆ្នាំ ដូច្នេះធ្វើឲ្យព្រៃ ត្រូពិកបានឈានដល់កម្រិតនៃការបំផ្លិចបំផ្លាញដោយមានទំហំ ១០ ដងនៃទំហំទីក្រុងប៉ារីស ដែលបានបំផ្លាញរួចហើយក្នុងឆ្នាំ២០២០ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ព្រៃ និងទឹកភ្លៀងក៏កំពុងដំណើរការសម្រាប់ឆ្នាំដ៏អាក្រក់បំផុតរបស់ខ្លួន ហើយនៅឆមាសទីមួយនៃឆ្នាំ ២០២០ ផ្ទៃដីទំហំ៣,០៦៩ គីឡូម៉ែត្រក្រឡា ដែលជាផ្ទៃដី ១០ ដងនៃទំហំទីក្រុងប៉ារីសត្រូវបានបំផ្លាញ។ ទិន្នន័យបឋមពីវិទ្យាស្ថានជាតិស្រាវជ្រាវអវកាស (INPE)...
ភ្នំពេញ ៖ ក្រុមហ៊ុន Midea បានធ្វើកម្មវិធីប្រូម៉ូសិនអស់ស្ទះតាមបណ្តាខេត្តនានាចំនួន១00ថ្ងៃ ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនទាំងអស់ចំពោះការគាំទ្រកន្លងមក ក្រុមហ៊ុនមានការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ងាប់ដែលមិនធ្លាប់មានពីមុនមក និងមានការលេងហ្គេមសប្បាយៗជាច្រើនដល់ពុកម៉ែបងប្អូនទាំងអស់។ ក្រុមហ៊ុន Mideaបានបន្ថែមទៀតថា Mideaនឹងបន្តបង្កើតនូវផលិតផលគ្រឿងអេឡិចត្រូនិចទំនើបៗ ទាន់សម័យ ផ្តល់នូវគុណភាពល្អ នឹងសេវាកម្មរហ័សដល់អតិថិជនទាំងអស់ ។ម៉ាក Midea ជាប្រេនមួយដែលទទួលស្គាល់នៅលើឆាកអន្តរជាតិ ប្រេន Midea ជាប្រេនដែលឈរនៅលើទីផ្សារទូរទាំងប្រទេសអស់រយះពេល ៥១ឆ្នាំ ហើយនៅតែបន្តឈានទៅមុខ...
បរទេស៖រដ្ឋមន្ត្រីការពារជាតិជប៉ុន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង កំពុងតែបោះជំហានទៅមុខក្នុងការអភិវឌ្ឍផលិត អាវុធ ហើយទីក្រុងតូក្យូចាំបាច់ ត្រូវតែរក្សាសមត្ថភាពវាយប្រហារមូលដ្ឋាននានា របស់សត្រូវ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការបស់ជប៉ុន ក្យូដូ បានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក តារ៉ូ កូណូ បានមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ ក្នុងកិច្ចប្រជុំគណៈកម្មាធិការស្តីពីកិច្ចការ បរទេសនិងការពារជាតិរបស់រដ្ឋសភាថាប្រទេស កូរ៉េខាងជើងកំពុងតែធ្វើឲ្យមានភាពចម្រុះនិង ពង្រឹងមីស៊ីលដ៏ថ្មីបំផុតរបស់ខ្លួន។...