ឡុងដ៏៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google និយាយថា ខ្លួននឹងចាប់ផ្តើមបង់ថ្លៃឲ្យស្ថាប័នសារព័ត៌មាន ខ្លះលើមាតិកាព័ត៌មានរបស់ពួកគេក្នុង ចលនាមួយនៃត្រួសត្រាយផ្លូវសម្រាប់ការកាត់ បន្ថយភាពតានតឹងរវាងក្រុមហ៊ុន ស្រាវជ្រាវអ៊ីនធើណេតដ៏ធំ និងឧស្សាហកម្មព័ត៌មាន យោងតាមការចេញផ្សាយពីគេហទំព័រ ជប៉ុនធូដេ។ ក្រុមហ៊ុនបានបន្តថា ខ្លួនគ្រោងនឹងបើកដំណើរការកម្មវិធីផ្តល់អាជ្ញាប័ណ្ណក្នុងឆ្នាំនេះដើម្បីបង់ ថ្លៃឲ្យការចេញផ្សាយសម្រាប់មាតិកា ដែលមានគុណភាពខ្ពស់។ លោក Brad Bender អនុប្រធានផ្នែកគ្រប់ គ្រងផលិតផលបានមានប្រសាសន៍ថា កម្មវិធីនេះនឹងចាប់ផ្តើមជាមួយនឹងការចេញ ផ្សាយក្នុងស្រុក...
MELBOURNE៖លោក John Coates ប្រធានអូឡាំពិករបស់ប្រទេស បាននិយាយថា ការដេញថ្លៃប្រកបដោយជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ ២០៣២នៅរដ្ឋQueensland “2032 Olympic Games in Queensland” អាចជួយឲ្យប្រទេសអូស្រ្តាលីងើបឡើងវិញពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដោយសារមេរោគ COVID-19យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ លោកបានបន្តថា រដ្ឋភាគឥសានបានផ្អាក ការងារលើការដេញថ្លៃរបស់ខ្លួនកាលពីខែមុន ដោយលើកឡើងពីតម្រូវការផ្តោតលើការឆ្លើយតបរបស់ខ្លួនចំពោះការឆ្លងរាតត្បាតមេរោគប្រភេទនេះ។ ទោះបីជាមានការផ្អាកក៏ដោយ ក៏ប្រធានសហព័ន្ឋអូឡាំពិកអូស្រ្តាលី (AOC)...
ជប៉ុន៖អ្នកវិទ្យាសាស្ត្រជប៉ុនបាននិយាយថា សត្វភេនឃ្វីនអង់តាក់ទិកអាចជួបប្រទះ បញ្ហាយ៉ាងច្រើន ដោយសារតែការឡើងកម្ដៅផែនដី ខណៈទឹកកករលាយធ្វើឲ្យពួកគេ ត្រូវចំណាយពេលតិចក្នុងការរកចំណីចិញ្ចឹមជីវិត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រជប៉ុនពិពណ៌នា អំពីប្រភេទសត្វAdélies របស់ភេនឃ្វីនដែលមានដើមកំណើតពីអង់តាក់ទិកថា ជាអ្នកឈ្នះកម្ដៅផែនដីដ៏កម្រដោយសារ ការរលាយទឹកកក។នៅក្នុងលក្ខខណ្ឌទឹកកកទាបសត្វភេនឃ្វីនអាចធ្វើដំណើរបានច្រើន ដោយការហែលទឹកជាងការដើរដែលជួយបង្កើនការទទួលបាន ចំណីអាហារដូចជាត្រី និងបង្គា។ សម្រាប់ប្រភេទសត្វAdélies ហែលទឹកលឿនជាងការដើរ៤ដងមានន័យថា អាចរកអាហារបានលឿនហើយ ជាលទ្ធផលកូនមានសុខភាពល្អ និងមានអាយុកាល វែងជាងមុន។...
លោកគ្រូបង្វឹកកាំភ្លើងធំ Arsenal លោក Mikel Arteta នៅថ្ងៃនេះបានធ្វើការបញ្ជាក់អះអាងហើយថា លោកមានជំនឿចិត្តយ៉ាងខ្លាំងក្លាថា នឹងអាចបន្តកុងត្រាថ្មីជូនកីឡាករខ្សែប្រយុទ្ធវ័យក្មេង Bukayo Saka និងជាមួយ នឹងរយៈពេលដ៏វែង មួយទៀតផង។ ទើបតែអាចមានឈ្មោះលេងជាមួយ នឹងឈុតធំរបស់ក្លឹបនៅរដូវកាលនេះ Saka ពិតជាអាចធ្វើឲ្យគ្រប់គ្នាមាន ការភ្ញាក់ផ្អើលមែនទែនចំពោះទំរង់លេង របស់គាត់ប៉ុន្តែទោះបីជាយ៉ាងណាក្តីកីឡាករ រូបនេះបានឈានមកដល់ឆ្នាំចុងក្រោយនៃកុងត្រាដែលមាន តម្លៃត្រឹមតែ៧០០០ផោនក្នុងមួយសប្តាហ៍។ លោក...
បរទេស៖រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសវេណេស៊ុយអេឡា លោក វ្លាឌីមៀរ ប៉ាឌ្រីណូ នៅថ្ងៃពុធម្សិលមិញ បានហៅឧប្បត្តិហេតុមួយ កើតមាននៅសប្ដាហ៍នេះ ដែលមាននាវាទ័ពជើងទឹកអាមេរិកមួយគ្រឿង ធ្វើដំណើរនៅជិត តំបន់ឆ្នេររបស់ប្រទេសវេណេស៊ុយអេឡា ថាជាទង្វបង្កហេតុ។ លោក វ្លាឌីមៀរ ប៉ាឌ្រីណូ នៅក្នុងសុន្ទរកថាថ្លែងលើកញ្ចក់ទូរទស្សន៍មួយ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា “វាជាជ័យជំនះទទេស្អាត” ហើយលោកបានបន្ថែមទៀតថា នាវាកងទ័ពជើងទឹកនោះ បានធ្វើដំណើរចម្ងាយ៣០ម៉ាយ...
បរទេស៖ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង ទើបបានសម្រេចចិត្តផ្អាកគម្រោងធ្វើសកម្មភាព យោធាប្រឆាំងប្រទេសកូរ៉េខាងត្បូង ស្របពេលមានសេចក្តីរាយការណ៍មួយ បានលើកឡើងថា កងទ័ពកូរ៉េខាងជើង កំពុងតែទម្លាក់ចុះវិញនូវឧបករណ៍បំពងសម្លេង ដែលទើបបានដំឡើងនាពេលថ្មីៗនេះ នៅតាមតំបន់ព្រំដែន។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើជាអធិបតីភាពកិច្ចប្រជុំតាមវីដេអូខលមួយរបស់គណៈកម្មាធិការយោធាកណ្ដាលរបស់បក្សកាន់អំណាច កាលពីថ្ងៃអង្គារម្សិលមិញនេះ ជាទីដែលសមាជិកធ្វើការវាយតម្លៃស្ថានការណ៍ នៅមុនពេលធ្វើការសម្រេចចិត្តផ្អាកផែនការយោធា។ គួរបញ្ជាក់ថា ភាពតានតឹងនយោបាយរវាងប្រទេសកូរ៉េទាំងពីរ...
បើនិយាយពីស្មាតហ្វូនដែលស៊ែលហ្វីស្អាត ថតរូបស្អាត គឺប្រាកដជានឹកឃើញដល់ទូរស័ព្ទម៉ាក OPPO មុនគេ ដោយសារតែក្រុមហ៊ុនស្មាតហ្វូនឈានមុខមួយនេះ មានដុង រឺជំនាញ (DNA) ជាអ្នកឯកទេសថតរូបស៊ែលហ្វី នរណាមិនល្បី ថតរូបស្អាតខ្យូតមិនចាំបាច់ Edit រឺ ដូរ Filter ដូច្នេះហើយចំពោះ OPPO A92 ក៌ចឹងដែរ ធានាថតម៉ាអេម ពិសេសអ្នកសារព័ត៌មានដៃគូមួយចំនួនធំ...
អាមេរិក៖អ្នកជំនាញមកពីសហរដ្ឋអាមេរិក និងចិនបានធ្វើការសិក្សាមួយរកឃើញថា គ្រប់រុក្ខជាតិដែលអាចស្រូបយកបំណែកប្លាស្ទិចតូចៗតាមរយៈឫសរបស់ វាបង្កឲ្យលូតលាស់មានការចុះខ្សោយយ៉ាងខ្លាំង ព្រមទំាងកាត់បន្ថយតម្លៃអាហារូបត្ថម្ភក្នុងពេលដំណាលគ្នាទៀតផង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការរកឃើញពីអ្នកជំនាញមកពីសហរដ្ឋអាមេរិក និងចិន គឺជាភស្តុតាងដំបូងបង្ហាញថា ភាគល្អិតប្លាស្ទិចណាណូស៊ីលអាចកកកុញនៅក្នុងរុក្ខជាតិដី។ ក្រុមនេះបាននិយាយថា ការប្រើប្រាស់យ៉ាងទូលំទូលាយនៃផលិតផលប្លាស្ទិច និងសមត្ថភាពសម្ភារៈក្នុងការតស៊ូក្នុងបរិស្ថានបានបណ្តាលឲ្យចំនួននៃការបំពុលដ៏ធំសម្បើម។ អ្នកវិទ្យាសាស្ត្របរិស្ថានលោក Baoshan Xing នៃសាកលវិទ្យាល័យ Massachusetts Amherst មានប្រសាសន៍ថា ការពិសោធន៍របស់យើងបានផ្តល់ឲ្យយើងនូវភ័ស្តុតាងនៃការស្រូបយក nanoplastic...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃពុធពីបទមិនបានចាត់វិធានការចំពោះការគាំទ្រកន្លងមករបស់ខ្លួន លើភេរវកម្មអន្តរជាតិ។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ស្តីពីអំពើភេរវកម្មរបស់ខ្លួននាយកដ្ឋាននេះបានឲ្យដឹងថា សហរដ្ឋអាមេរិកបានរៀបចំសារជាថ្មីនូវប្រទេសកូរ៉េខាងជើង ក្នុងនាមជាអ្នកឧបត្ថម្ភរដ្ឋនៃភេរវកម្មកាលពីខែវិច្ឆិកាឆ្នាំ ២០១៧ បន្ទាប់ពីបានកំណត់ថារដ្ឋាភិបាលកូរ៉េខាងជើង បានផ្តល់ការគាំទ្រម្តងហើយម្តងទៀត ចំពោះសកម្មភាពនៃភេរវកម្មអន្តរជាតិ។ ជាពិសេសវាបានលើកឡើងពីការជាប់ទាក់ទងរបស់កូរ៉េខាងជើងក្នុង“ ការធ្វើឃាតលើទឹកដីបរទេស” ដែលជាឯកសារយោងជាក់ស្តែង ចំពោះឃាតកម្មលើបងប្រុសរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅឯព្រលានយន្តហោះម៉ាឡេស៊ីក្នុងឆ្នាំ ២០១៧ ៕ដោយ...
ការសិក្សាថ្មីមួយបានអះអាងថា ពន្លឺព្រះអាទិត្យនៅរដូវក្តៅ នៅពេល ថ្ងៃត្រង់ខ្ពស់អាចសម្លាប់មេរោគកូរ៉ូណាបានរហូតដល់ ៩០ ភាគរយនៅក្នុងទីក្រុងភាគច្រើន នៃសហរដ្ឋអាមេរិក និងអន្តរជាតិក្នុងរយៈពេល ៣៤ នាទ ប៉ុន្តែអ្នកជំនាញបាន និយាយថា វានឹងមិនមានអ្វីប្លែកចំពោះអត្រាឆ្លងឡើយនេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកនិពន្ធនៃការសិក្សា អ្នកវិទ្យាសាស្ត្រអាមេរិក ចូលនិវត្តន៍មួយគូដែលម្នាក់ធ្វើការឲ្យកងទ័ព និងអ្នកទី២ធ្វើការឲ្យរដ្ឋបាលចំណី អាហារ និងឱសថ (FDA)...