ចិន៖ផលប៉ះពាល់ខ្លាំងបំផុតជាពិសេស ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅសាន់ហ្វ្រាន់ ស៊ីស្កូកំពុងបង្ហាញសត្វផ្សោតជីវចល ដែលមានអាយុកាល គួរឲ្យភ្ញាក់ផ្អើលដល់អាងចិញ្ចឹមត្រី និងឧទ្យានសមុទ្រក្នុងប្រទេសចិនដើម្បីជួយ ពួកគេដោះស្រាយជាមួយនឹងការហាមឃាត់ថ្មីៗរបស់ប្រទេសនេះលើពាណិជ្ជកម្មសត្វព្រៃ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ត្រីដូហ្វីន ឬសត្វផ្សោតត្រូវបាន បង្កើតឡើងដោយក្រុមហ៊ុន Edge Innovations ជាក្រុមហ៊ុនបង្កើតឡើងដោយផលប៉ះពាល់ ពិសេសWalt Conti ដែលធ្លាប់ធ្វើការនៅ Abyss, Anaconda, Deep Blue...
With the COVID-19 pandemic still posing a threat to most countries, the 36th ASEAN Summit will be held online on June 26....
អាមេរិក៖ក្រុមហ៊ុនបណ្តាញផ្ស្ពផ្សាយ សង្គមTwitter កំពុងជូនដំណឹងដល់ដៃគូអាជីវកម្មមួយចំនួន របស់ខ្លួនរួមទាំងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មតាមរយៈ គេហទំព័រនេះថា ខ្លួនបានលាតត្រដាងព័ត៌មានវិក្កយបត្រដ៏រសើប រួមមានលេខកាតឥណទានមួយផ្នែកនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ យោងតាមគេហទំព័រ TechCrunch Twitter បានចាប់ផ្តើមជូនដំណឹងដល់អតិថិជនថា ព័ត៌មានវិក័យប័ត្រកំពុងត្រូវបានរក្សាទុកនៅក្នុងឃ្លាំងកម្មវិធីរុករក អាចត្រូវបានមើលដោយមនុស្សនៅកុំព្យូទ័រដែលបានចែករម្លែក។ TechCrunch និយាយថា អាសយដ្ឋាន អ៊ីម៉ែល លេខទូរស័ព្ទ និងលេខ៤ខ្ទង់ចុងក្រោយ នៃលេខកាតឥណទានដែលទាក់ទងនឹងគណនីធុរកិច្ចមួយចំនួនអាចត្រូវបានគេមើល។ វេទិកានេះត្រូវបានគេរាយការណ៍ថា...
វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ- ១៩ នៅសហរដ្ឋអាមេរិក បានកើនដល់ ១២០.០០០ នាក់ នេះបើយោងតាម មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យចន ហបគីនស៍ Johns Hopkins។ ក្រៅពីករណីស្លាប់ដ៏ច្រើន សន្ធឹកសន្ធាប់នេះ នៅអាមេរិក មានអ្នកឆ្លងសរុបរហូតដល់ ២.២៨៦.៤៥៧ ករណី។ រដ្ឋញូវយ៉ក...
BELGRADE៖ កីឡាករវាយកូនបាល់ លំដាប់ពិភពលោក Novak Djokovic បានប្រកាសនៅថ្ងៃអង្គារនេះថា រូបលោក និងភរិយាបានធ្វើតេស្តិ៍ រកឃើញមេរោគ COVID-19 បន្ទាប់ពីលោកបានលេង នៅកម្មវិធី exhibitions ជាច្រើនរៀបចំនៅប្រទេស ស៊ែប៊ី និងក្រូអាស៊ីដោយគ្មាន ការឃ្លាតឆ្ងាយពីសង្គមក្នុង ពេលមានជំងឺរាតត្បាត នេះយោងតាមការចេញផ្សាយពីគេហទំព័រ ជប៉ុនធូដេ។ ការលើកឡើងនូវសំណួរអំពីការ វិលត្រឡប់នៃកីឡាវាយកូនបាល់ពេញលេញ...
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអ៉ីនធឺណិតលំដាប់ខ្ពស់ EZECOM បានសម្ពោធនូវគម្រោង អ៊ិនធឺណិតថ្មីរបស់ខ្លួន ឈ្មោះថាMegaSurf ដែលផ្តល់អោយអ្នកប្រើប្រាស់នូវកញ្ចប់អ៊ិនធឺណិតមានល្បឿនលឿនខ្លាំង និងជម្រើសសេវា កម្មបន្ថែមពិសេសមួយដែលធ្វើអោយគម្រោងអ៊ិនធឺណិតមួយនេះក្លាយជាដំណោះស្រាយ WiFi ពេញលេញ ដំបូងគេនៅកម្ពុជា! គម្រោងអ៉ីនធឺណិត MegaSurf មានចំណុចទាក់ទាញជាច្រើន ទាំងចំណុចបច្ចេកវិទ្យា តម្លៃ និងប្រូម៉ូសិន។ ចំណុចទាក់ទាញសំខាន់ទីមួយគឺ លទ្ធភាពគ្រប់គ្រងស៊ីជម្រៅលើបណ្តាញ WiFi របស់គេហដ្ឋានលោកអ្នកដោយខ្លួនឯង ។ MegaSurf ខុសគ្នាពីគម្រោងអ៊ីនធឺណិតសម្រាប់គេហដ្ឋានដ៏ទៃទៀត ព្រោះនេះជាលើកដំបូងដែលក្រុមហ៊ុន EZECOM ពាំនាំនូវបច្ចេកវិទ្យា Mesh WiFi មកដល់អ្នកប្រើប្រាស់នៅកម្ពុជា និងផ្តល់លទ្ធភាពអោយពួកគាត់ គ្រប់គ្រងបណ្តាញ WiFi ក្នុងគេហដ្ឋានរបស់គាត់ដោយខ្លួនឯងតាមរយៈកម្មវិធី EzeWiFi។ ឥឡូវ យើងក្រលេកមកមើលជម្រើសល្បឿនអ៊ិនធឺណិតដែលផ្តល់អោយដោយគម្រោង MegaSurf ជាមុនសិន។ កញ្ចប់ល្បឿនពីតូចទៅធំគឺ កញ្ចប់ 30 Mbps តម្លៃ $29/ខែ កញ្ចប់ 50 Mbps តម្លៃ $49/ខែ និងកញ្ចប់ 100 Mbps តម្លៃ $69/ខែ។ ច្បាស់ណាស់គម្រោង MegaSurf ត្រូវបានរចនាឡើងសម្រាប់អ្នកប្រើប្រាស់ដែលមានតម្រូវការ អ៊ិនធឺណិតខ្ពស់ និងក្រុមគ្រួសារដែលមានសមាជិកច្រើន។ គួរបញ្ជាក់ផងដែរថា ល្បឿនអ៊ិនធឺណិតដែលផ្តល់ជូន នេះ គឺលឿនពេញស្មើគ្នាសម្រាប់គ្រប់សកម្មភាព ទាំងទាញយក (download) និងផ្ទេរទិន្នន័យ (upload) ក៏ដូចជាសម្រាប់សេវាកម្មបន្ថែមពាក់ព័ន្ធដ៏ទៃទៀត ដូចជា សេវាទូរទស្សន៍អ៊ិនធឺណិតOTT TV របស់ក្រុមហ៊ុនទៀតផង។ ចំណុចសំខាន់ទីពីរ ដែលយើងត្រូវលើកឡើងគឺ បច្ចេកវិទ្យា Mesh WiFi! នេះគឺជាបច្ចេកវិទ្យាចុងក្រោយរបស់រោតទ័រ (Router) WiFi ដែលមានភាពឆ្លាតវៃខ្ពស់ក្នុងការបញ្ជូនទិន្នន័យទៅកាន់ឧបករណ៍ឌីជីថលផ្សេងៗរបស់អ្នក ដែលធ្វើអោយអ៊ិនធឺណិតរបស់អ្នកលឿនរហ័ស និងរលូនឥតអាក់ ជាពិសេសវាដោះស្រាយបញ្ហា “ចន្លោះគ្មានសេវា” (dead zone) ដែលកើតមានឡើងនៅពេលបណ្តាញ WiFi ដែលផ្សាយចេញពីរោតទ័រផ្សេងគ្នា គ្របដណ្តប់លើ គ្នាទៅវិញទៅមក ធ្វើអោយសេវាអ៊ិនធឺណិតនៅទីតាំងនោះរអាក់រអួលប្រើមិនកើត។ បច្ចេកវិទ្យា Mesh WiFi នេះ ក៏ជាកូនសោដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការគ្រប់គ្រងស៊ីជម្រៅលើបណ្តាញ WiFi របស់ខ្លួន តាមរយៈកម្មវិធីពិសេសមួយគឺ EzeWiFi។ EzeWiFi គឺជាកម្មវិធីទូរស័ព្ទ ដែលមានតួនាទីគ្រប់គ្រងលើដុំរ៉ោតទ័រទាំងអស់ក្នុងបណ្តាញ WiFi របស់អ្នក ដូចជា កំណត់លេខសម្ងាត់ និងពិនិត្យមើលការចូលប្រើប្រាស់ ជាដើម។ មិនតែប៉ុណ្ណោះ កម្មវិធីនេះមានភាពវៃឆ្លាត ក្នុងការជួយការពារបណ្តាញ WiFi របស់អ្នកពីជនខិលខូច តាមរយៈការផ្តល់ដំណឹង និងទប់ស្កាត់សកម្មភាព និងប្រតិបត្តិការដែលមានហានិភ័យខ្ពស់ទៀតផង។ លក្ខណៈពិសេសបំផុតមួយ ដែលអ្នកប្រើប្រាស់ជាច្រើនចង់ឃើញជាយូរមកហើយ គឺសមត្ថភាពក្នុងការបិទមាតិកាមិនល្អឬមិនសមរម្យ នៅលើឧបករណ៍របស់បុត្រធីតា និងអ្នកប្រើប្រាស់ដ៏ទៃទៀតក្នុងក្រុមគ្រួសារ។ វាពិតជាមុខងារដ៏ទាក់ទាញមួយ សម្រាប់អាណាព្យាបាលគ្រប់រូប ក្នុងចំណោមមុខងារមានប្រយោជន៍ជាច្រើន។ រីឯចំណុចសំខាន់ចុងក្រោយគឺ ឥឡូវនេះក្រុមហ៊ុនកំពុងមានប្រូម៉ូសិនពិសេស ដែលអ្នកប្រើប្រាស់អាចទទួលបានឧបករណ៍រោតទ័រMesh WiFi ដោយឥតគិតថ្លៃសរុបចំនួនបី ដែលមានតម្លៃស្មើនឹងទឹកប្រាក់ 195 ដុល្លារ។ អញ្ចឹងបើអ្នកចង់សាកល្បងភ្ជាប់គម្រោងអ៊ិនធឺណិត MegaSurf សូមកុំបង្អង់យូរ ព្រោះប្រូម៉ូសិនពិសេសនេះនឹងបញ្ចប់ទៅ នៅចុងខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះហើយ! លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីគម្រោងអ៊ិនធឺណិត MegaSurf នៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន EZECOM គឺwww.ezecom.com.kh/megasurf ឬលោកអ្នកអាចទូរស័ព្ទទៅកាន់លេខសេវាអតិថិជន ២៤ម៉ោង របស់ EZECOM ដែលមានលេខ 023 23 81 81 និង 085...
អាមេរិក៖ជាផ្នែកមួយនៃការបង្ហាញ ដ៏ធំមួយនៅពីធីសន្និសីទពិភពលោក ស្តីពីអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោកឆ្នាំ ២០២០ ក្រុមហ៊ុន Apple បានប្រកាសពីមុខងារថ្មីៗជាច្រើនលើម៉ាក macOS Big Sur ជាមួយការអាប់ដេតដ៏ធំ បន្ទាប់របស់ក្រុមហ៊ុនបញ្ជាក់លក្ខណៈពិសេសថ្មីសម្រាប់ កុំព្យូទ័រយួរដៃ និងប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រលើតុ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ MacOS Big Sur ត្រូវបានគេគ្រោងនឹង ចេញផ្សាយនៅរដូវស្លឹកឈើជ្រុះនេះហើយ បើយោងតាមលោក Craig...
ណាសា៖ការសិក្សាមួយបានរកឃើញថា ភពភ្លុយតូភ្ជាប់មហាសមុទ្រដ៏ធំល្វឹងល្វើយនៅពីក្រោមសម្បកទឹកកករបស់វាដែលមាននៅទីនោះអស់រយៈពេល ៤,៥ពាន់លានឆ្នាំ ៥០០ លានឆ្នាំមុន ពោលគឺ៥០០លានឆ្នាំយូរជាងសមុទ្រនៅលើផែនដីទៅទៀត នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ភពភ្លុយតូត្រូវបានគេស្គាល់នៅថ្ងៃនេះថា ជាគ្រាប់បាល់ទឹកកក និងដុំថ្មព័ទ្ធជុំវិញព្រះអាទិត្យនៅចម្ងាយ ៣.៧ ពាន់លានម៉ាយល៍។ ប៉ុន្តែការសិក្សាថ្មីមួយបាន បង្ហាញថា វាអាចក្តៅនៅពេលបង្កើតដំបូងដែលធ្វើឲ្យឲ្យទឹករាវ បង្កើតនៅលើផ្ទៃរបស់វា ហើយអាចផ្តល់លក្ខខណ្ឌចាំបាច់ សម្រាប់ទ្រទ្រង់ជីវិតមនុស្សក្រៅភព។ ការខុសគ្នាពីទស្សនៈបែបប្រពៃណី ដែលវាមានដើមកំណើតជាគ្រាប់បាល់ទឹកកក និងថ្មរលាយបន្តិចម្តង ៗ...
ម៉ិកស៊ីកូ៖ គ្រោះថ្នាក់រញ្ជួយដីដែលមានកម្លាំង ៧.៥ រិចទ័របានវាយប្រហារទីក្រុងម៉ិកស៊ិក និងតំបន់ភាគខាងត្បូង និងភាគកណ្តាលនៃប្រទេស នៅពាក់កណ្តាលព្រឹកថ្ងៃអង្គារម្សិលមិញនេះ ប៉ុន្ដែមិនមានការរងគ្រោះធ្ងន់ធ្ងរអ្វីនោះទេ។ សេវាកម្មរញ្ជួយដីជាតិ (SSN) បានឲ្យដឹងតាមរយៈបណ្តាញសង្គមថាការរញ្ជួយនេះបានកើតឡើងនៅម៉ោង ១០ និង ២៩ នាទីព្រឹក និងចំណុចកណ្តាលស្ថិតនៅចម្ងាយ ២៣ គីឡូម៉ែត្រខាងត្បូងទីក្រុង Le Crucecita ដែលជាភូមិនៅឆ្នេរសមុទ្រប៉ាស៊ីហ្វិក នៅរដ្ឋ...
អាមេរិក៖ ការចាប់ផ្តើមដើរ ទេសចរណ៍ក្នុងលំហរអាកាស កំពុងអភិវឌ្ឍដែលមានឈ្មោះថា “ ដំណើរកម្សាន្ត” ជាមួយឧបករណ៍ថ្មីនឹង បើកដំណើរការសម្រាប់ អ្នករុករកភ្ជាប់ទៅនឹងយន្តរាង ដូចបាល់ដ៏មហិមាដោយសំបុត្រលក់ ក្នុងតម្លៃ ១២៥,០០០ ដុល្លារ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ Space Perspective បានប្រកាសជាផ្លូវ ការពីការអភិវឌ្ឍSpaceship Neptune របស់ខ្លួនដែលផ្ទុក មនុស្ស៩នាក់...