តេអេរ៉ង់៖ មន្ត្រីអាកាសចរណ៍អ៊ីរ៉ង់ម្នាក់ ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Press TV ថាការហោះហើរទៅកាន់ប្រទេសតួកគី ទំនងជានឹងត្រូវចាប់ផ្តើមឡើងវិញ នៅថ្ងៃទី២០ ខែមិថុនាបន្ទាប់ពីបានផ្អាកអស់រយៈពេលជិត ៣ ខែលើការរីករាលដាលនៃជំងឺកូវីដ-១៩ ។ លេខាធិការសមាគមក្រុមហ៊ុន អាកាសចរណ៍អ៊ីរ៉ង់លោក Maqsoud Asadi Samani បានឲ្យដឹងថា យើងបានទទួលរបាយការណ៍ក្រៅផ្លូវការមួយចំនួនដែលថា ព្រំដែនអាកាសនៃប្រទេសជិតខាងនេះ នឹងបើកឡើងវិញ នៅថ្ងៃសៅរ៍សប្តាហ៍នេះ...
រដ្ឋកាលីហ្វ័រញ៉ា៖ ក្រុមវិស្វករនៅសាកលវិទ្យាល័យ រដ្ឋកាលីហ្វ័រញ៉ា និង Northridge កំពុងអភិវឌ្ឍមនុស្សយន្តតូចៗ ដែលមានទំហំប៉ុនសត្វល្អិត ដែលអាចជួយឲ្យពួកគេធ្វើការរុករកភពផ្សេងទៀត មានសុវត្ថិភាពនិង ប្រសិទ្ធភាពជាងមុន នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ អភិវឌ្ឍមនុស្សយន្តនេះ ដឹកនាំដោយ សាស្រ្តាចារ្យវិស្វកម្មមេកានិច លោកNhut Ho ដែលក្រុមនេះទើបតែទទួលបានជំនួយ ឥតសំណង ចំនួន ៥៣៨,០០០ ដុល្លារពីក្រសួងការពារជាតិសហរដ្ឋអាមេរិក...
៨មិថុនា កាលពីក្នុងឆ្នាំ ១៩៤៨ រថយន្តគំរូមួយដែលធ្វើពីអាលុយមីញ៉ូម និងផលិតដោយដៃត្រូវបានបិទស្លាកលេខ១ជាសំគាល់ផងនោះបានក្លាយជារថយន្តដំបូងគេដែលមានឈ្មោះជាក្រុមហ៊ុនផលិតរថយន្តប្រណីតឈានមុខគេមួយក្នុងពិភពលោកនាពេលបច្ចុប្បន្នគឺរថយន្ត Porsche។ វិស្វករផ្នែកទោចក្រយានយន្តជនជាតិអូទ្រីសលោក Ferdinand ដែលជាស្ថាបនិកក្រុមហ៊ុនPorsche បានបង្ហាញពីការរចនារយន្តដំបូងរបស់គាត់នៅឯពិព័រណ៍ពិភពលោកនៅទីក្រុងប៉ារីសនៅឆ្នាំ១៩០០។ រថយន្តដែលគ្រានោះត្រូវបានគេដំណើរការដោយថាមពលអគ្គិសនីនេះបានបំបែកកំណត់ត្រាល្បឿនលឿនរបស់ប្រទេសអូទ្រីសជាច្រើនដោយវាអាចធ្វើដំណើរក្នុងល្បឿនទៅដល់ជាង៣៥ម៉ាយក្នុងមួយម៉ោងនិងទទួលបានការកោតសរសើរជាអន្តរជាតិសម្រាប់វិស្វករវ័យក្មេងម្នាក់នេះផងដែរ។ គាត់បានក្លាយជាអគ្គនាយក នៃក្រុមហ៊ុន Austro-Daimler នៅឆ្នាំ១៩១៦ហើយក្រោយមកគាត់បានផ្លាស់ ទៅការិយាល័យកណ្តាល របស់ក្រុមហ៊ុន Daimler នៅក្នុងទីក្រុង Stuttgart ។ ក្រុមហ៊ុន...
ជប៉ុន៖ក្រុមហ៊ុន Sony បានដាក់បង្ហាញអនាគត នៃវីដេអូហ្គេមជាផ្លូវការជាមួយម៉ាស៊ីន PlayStation 5 និងហ្គេមថ្មីរួមមាន Spider-Man: Miles Morales, Resident Evil Village, និង Gran Turismo 7 រួមទាំង NBA 2K21 នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។...
ឡុងដ៍៖ ផ្នែកកំពូលរបស់បាល់ទាត់អង់គ្លេស បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា មនុស្សពីរនាក់បានធ្វើតេស្តវិជ្ជមាននៃមេរោគកូវីដ ១៩ នៅក្នុងការប្រកួតចុងក្រោយ នៃក្របខ័ណ្ឌ Premier League ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្របខ័ណ្ឌ Premier League បានធ្វើតេស្តទៅលើកីឡាករនិងបុគ្គលិកក្លិបចំនួន. ១២០០ នាក់...
ហាណូយ៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងហិរញ្ញវត្ថុ បានពិនិត្យ តម្លៃប្រេងសាំងឡើង គិតមកដល់ម៉ោង ៣ រសៀលថ្ងៃសុក្រ ដែលជាការកើនឡើង ជាលើកទី ៣ ជាប់ៗគ្នា រហូតមកដល់ពេលនេះ។ តម្លៃលក់រាយឥន្ធនៈ ប្រភេទ E5 RON 92 បានកើនឡើងពី ៩៨៨ដុង ក្នុងមួយលីត្រ...
(ភ្នំពេញ) ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០៖ ឱ្យតែផែនដីនៅតែវិល…ការអភិវឌ្ឍន៍បច្ចេកវិទ្យាដ៏ទំនើបរបស់ ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តឥតឈប់ឈរដែរ! ជាមួយនឹងចក្ខុវិស័យបែបនេះទើបស្តេច កំពូលទូរទស្សន៍ Samsung QLED 8K ត្រូវបានផលិតឡើង យ៉ាងល្អឥតខ្ចោះគ្មាន គូប្រៀបតាមរយៈការធ្វើនូវទំនើបកម្មរូបភាពឱ្យឈានដល់ កម្រិតអស្ចារ្យបំផុត 8K ធ្វើយ៉ាងណាដើម្បីធ្វើការផ្តល់ជូន នូវកំពូលរសជាតិដ៏វិសេសវិសាល នៃការមើលឃើញសម្រាប់...
បរទេស៖ ចាប់ពីថ្ងៃច័ន្ទតទៅ សួនសត្វចំនួន ៦ នៅក្នុងប្រទេសថស នឹងបើកជាថ្មីសម្រាប់ភ្ញៀវទេសចរ ដោយមិនគិតថ្លៃ ចំណែកឧទ្យានជាតិ ១២៧ផ្សេងទៀត ក៏គ្រោងនឹងបើកទ្វារជាថ្មីម្តងទៀតផងដែរក្នុងពេលឆាប់ៗនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Varawut Silpa-archa រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថាន...
Norwich ក្លឹបនៅលីគកំពូលអង់គ្លេស Premier League នៅថ្ងៃនេះបានប្រកាស ថាខ្លួនបានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួនមួយករណីដែលកើត មានទៅលើកីឡាកររបស់ខ្លួន។ កីឡាកររូបនេះទោះពីជាយ៉ាងណា គឺមិនអាចត្រូវបានគេផ្តល់អត្តសញ្ញាណឡើយហើយ ក៏ស្ថិតនៅក្នុងចំណោមកីឡាករ និងបុគ្គលិកផ្សេងទៀតដែលត្រូវបានគេតេស្តរកឃើញ វិជ្ជមានកូវីដ១៩ដែលកាលពីពេលកន្លងមក។ តាមគោលការណ៏របស់ Premier League កីឡាកររូបនេះនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក រយៈពេល៧ថ្ងៃមុនការធ្វើតេស្តសាជាថ្មីម្តងទៀត។ គួរបញ្ជាក់ដែរថាការវិលត្រឡប់ របស់លីគកំពូលអង់ក្លេស Norwich ដែលជាក្រុមបាតតារាង នឹងត្រូវប៉ះក្រុម...
បរទេស៖គម្រោងការណ៍ដក១ភាគ៣ នៃទាហានអាមេរិក ដែលបច្ចុប្បន្នកំពុងតែឈរជើងប្រចាំការ នៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវបានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសអាល្លឺម៉ង់ធ្វើការបញ្ជាក់ នៅក្នុងសប្ដាហ៍នេះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត UPI។ នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោកឯកអគ្គរដ្ឋទូទសហរដ្ឋអាមេរិក Richard Grenell បានមានប្រសាសន៍ប្រាប់ថា “អ្នកបង់ពន្ធអាមេរិក មិនមានអារម្មណ៍ចង់ចំណាយច្រើនហួស សម្រាប់កិច្ចការពារលើប្រទេសដទៃនោះទេ”។ លោក Richard Grenell បានបន្ថែមថា “នៅតែមានទាហានចំនួន២៥.០០០នាក់...