កាលីហ្វញ៉ា៖ក្រុមហ៊ុនបច្ចេកវិទ្យាកំពុង បង្កើតប្រព័ន្ធតាមដានទំនាក់ទំនង ផ្ទាល់ខ្លួន ដើម្បីជួយការពារការផ្ទុះឡើងនៃមេរោគកូរ៉ូណា ក្នុងការិយាល័យរបស់ពួកគេ នៅពេលប្រទេសនានាចាប់ផ្តើមបន្ធូរបន្ថយវិធានការទប់ស្កាត់ និងការវិលត្រឡប់ទៅកន្លែងធ្វើការវិញ កំពុងស្ថិតក្នុងការដោះស្រាយយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ លោក Jeff Aaron អនុប្រធានក្រុមហ៊ុន Silicon Valleyបាននិយាយថា ក្រុមហ៊ុន Juniper Networks Inc របស់ក្រុមហ៊ុន Silicon Valley...
បរទេស៖នថ្ងៃចន្ទទី២៥ខែឧសភានេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយ របស់ប្រទេសចិនបានបើកការរិះគន់ចំៗ ទលើរដ្ឋបាល របស់លោក Trump ថា ចូលចិត្តធ្វើអាជីវកម្ម បែបនយោបាយ។ ការលើកឡើងបែបនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងនៅបន្ទាប់ពីអាមេរិក បានប្រកាសដាក់ទណ្ឌកម្មនាំចេញទៅលើ សហគ្រាសចិននិងអង្គភាព រដ្ឋាភិបាលនៃប្រទេសចិនចំនួន ៣៣ បន្ថែមទៀត។ វិធានការណ៍ថ្មីដែលបានប្រកាសកាលពី ថ្ងៃសុក្រនេះគឺជាផ្នែកមួយនៃយុទ្ធនាការ របស់ អាមេរិកក្នុងការប្រឆាំងនឹងក្រុមហ៊ុន ទាំងឡាយរបស់ចិន...
ប៉េកាំង៖ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានព្រមានថា សហរដ្ឋអាមេរិក កំពុងផ្សព្វផ្សាយ “វីរុសនយោបាយ” ដែលកំពុងគំរាមកំហែងដល់ប្រទេសចិន នៅពេលដែលប្រទេសទាំងពីរគួរតែសហការគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា កំពុងព្យាយាមបង្កសង្គ្រាមត្រជាក់ថ្មី។ លោកវ៉ាង យី បានលេីកឡេីងថា “ជាអកុសលក្រៅពីការរីករាលដាលនៃមេរោគឆ្លងកូវីដ-១៩ វីរុសនយោបាយ ក៏កំពុងតែរីករាលដាលនៅក្នុងសហរដ្ឋអាមេរិកផងដែរ។ គ្រប់ឱកាសទាំងអស់មេរោគនយោបាយនេះត្រូវបានប្រើ ដើម្បីវាយប្រហារ និងធ្វើឱ្យខូចខាតដល់ប្រទេសចិន”...
MELBOURNE៖មន្ត្រីជាន់ខ្ពស់អូឡាំពិកអន្តរជាតិ John Coates បាននិយាយថា អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូនៅប្រទេសជប៉ុនបានប្រឈមនឹង បញ្ហាពិត ដែលរៀបចំព្រឹត្តិការណ៍អូឡាំពិកនៅឆ្នាំក្រោយដោយសារ ការឆ្លងមេរោគកូរ៉ូណា នៅតែបន្តកើនឡើងយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោក Coates ប្រធានអូឡាំពិកអូស្រ្តាលី និងជាប្រធានផ្នែកអធិការកិច្ចគណៈកម្មាធិការអូឡាំពិកអន្តរជាតិប្រចាំទីក្រុងតូក្យូបាននិយាយថា អ្នករៀបចំត្រូវតែសន្មត់ថាវានឹងមិនមានវ៉ាក់សាំងសម្រាប់ COVID-១៩ ឬក៏គ្មានបរិមាណគ្រប់គ្រាន់នៅក្នុងពេលវេលានៃព្រឹត្តិការណ៍កីឡានេះទេ។ លោក Coates បានប្រាប់តុមូលមួយដែលរៀបចំឡើងដោយ News Corp របស់អូស្រ្តាលីថា...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ថា ខាងសេតវិមាន បានប្រកាសឲ្យដឹងកាលពី ថ្ងៃអាទិត្យឲ្យមានការរឹតត្បិតលើការធ្វើដំណើរទៅ លើប្រទេស ប្រេស៊ីល ដែលបានក្លាយ ជាប្រទេសលំដាប់លេខ២ដោយមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនបំផុត ។ នៅក្នុងសេចក្តីថ្លែងការណ៍ មួយចេញដោយសេតវិមាន បានឲ្យដឹងថា “ថ្ងៃនេះ លោកប្រធានាធិបតី បានធ្វើការសម្រេចចិត្តដោយដាក់ ចេញវិធានការមួយដើម្បីការពារដល់ប្រទេសរបស់យើងដោយ ទប់ស្កាត់ការចូលមករបស់ក្រុម...
អង់គ្លេស៖ការសិក្សាបានរកឃើញថា រថយន្តដឹកជញ្ជូនទំនិញប្រភេទ កុងតឺន័រអាចត្រូវបានបំលែងទៅជាមន្ទីរពិសោធន៍ COVID-១៩ ស្វ័យប្រវត្តដែលបំពាក់ដោយ មនុស្សយន្តមានសមត្ថភាពអាចដំណើរការការធ្វើតេស្តិ៍ អ្នកជំងីបានរហូតដល់ ២,៤០០នាក់ក្នុងមួយថ្ងៃនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រមកពី OpenCell.bio និង King’s College London បានធ្វើការជាមួយក្រុមហ៊ុនមួយដែលមានឈ្មោះថា Opentrons Labworks ដើម្បីបង្កើតមន្ទីរពិសោធន៍ដើរដោយថាមពលមនុស្សយន្តយ៉ាងលឿន។ ក្រុមនេះនិយាយថា វាជាមន្ទីរពិសោធន៍មានមុខងារពេញលេញដំបូងគេអាចត្រូវបានដាក់ ពង្រាយភ្លាមៗនៅគ្រប់ទីកន្លែងក្នុងពិភពលោកសម្រាប់ការធ្វើតេស្តិ៍រកមេរោគ...
អង់គ្លេស៖រូបវិទូនៅចក្រភពអង់គ្លេសបាន បង្កើតរូបធាតុទី៥ចេញពីបន្ទប់ទទួលភ្ញៀវរបស់ នាងក្នុងកំឡុងពេលពួកគេសម្រេចចិត្តចាក់សោរនៅក្នុងផ្ទះ ដើម្បីការពារមេរោគកូរ៉ូណាវីដោយប្រើបច្ចេកវិទ្យាកង់ទិច នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ លោកស្រីវេជ្ជបណ្ឌិត Amruta Gadge មកពីសាកលវិទ្យាល័យ Sussex បានបង្កើត Bose-Einstein Condensate (BEC) គឺជារូបធាតុមួយ ដែលមានអាតូមត្រជាក់ខ្លាំងរួមផ្សំគ្នាហើយមើលទៅដូចជា ពួកវាជាអង្គតែមួយ។ ទោះបីជាធ្វើការពីបន្ទប់ទទួលភ្ញៀវ របស់នាងចម្ងាយ២ម៉ាយពីបន្ទប់ពិសោធន៍ក៏ដោយ ក៏វេជ្ជបណ្ឌិត Gadge អាចប្រើប្រាស់កុំព្យូទ័ររបស់នាងដើម្បីគ្រប់គ្រងឡាស៊ែរ...
បរទេស៖ វេទិកាមួយត្រូវបានគេប្រាប់ថា អ្នករកស៊ីផ្លូវភេទនៅប្រទេសថៃរាប់ពាន់នាក់ ត្រូវបានគេបដិសេធក្នុងការទទួលបានប្រាក់សង្គ្រោះ នៅពេលដែលមានការឆ្លងវីរុសកូវីដ១៩ ទោះបីជាពួកគេបានចូលរួមក្នុងឧស្សាហកម្មទេសចរណ៍ដែលមានការរីកចម្រើនក៏ដោយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Suparnee Pongruengphant ប្រធានគម្រោងសម្រាប់សមភាពយេនឌ័រ និងការដាក់បញ្ចូលសង្គមនៅក្នុងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បាននិយាយថា ការស្ទង់មតិរបស់ទីភ្នាក់ងារបានបង្ហាញថា អ្នករកស៊ីផ្លូវភេទរហូតដល់ទៅ ២...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ថា ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយ កម្រិត៥,៦រ៉ិចទ័របានវាយប្រហារមកលើភាគកណ្តាលប្រទេសឥណ្ឌា នៅវេលាម៉ោង២៣.និង០២នាទី ម៉ោងសកលកាលពីថ្ងៃសៅរ៍ ។ គ្រោះរញ្ជួយដីមានជម្រៅ១០គីឡូម៉ែត្រ ។ តាមការវាយតម្លៃបឋមបានឲ្យឃើញថា មានរង្វាស់១៤.៨១២ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់៦៦.៦៨២៣ដឺក្រេនៃរយៈបណ្តោយប៉ែកខាងកើត ។ គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ នាយកដ្ឋានឧតុនិយមឥណ្ឌា...
បរទេស៖មន្ទីរបញ្ចកោណ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសថា ក្រុមហ៊ុនការពារជាតិខ្នាតយក្សរបស់សហរដ្ឋអាមេរិក Boeing Co. ទើបទទួលបានកំណែប្រែកុងត្រាមានទំហំជាទឹកប្រាក់២៧,៧លានដុល្លារ សម្រាប់ការគាំទ្រដល់យន្តហោះចារកម្ម P-8A Poseidon។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា កុងត្រា ដែលត្រូវបានប្រកាសឡើងកាលពីថ្ងៃព្រហស្បតិ៍នោះ បានស្នើឲ្យធ្វើទំនើបកម្មចំពោះយន្តហោះ P-8A...