បរទេស៖ The Businessinsider នៅថ្ងៃចន្ទទី១៨ខែឧសភានេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរQatar Airwayបានប្រកាសពីប្រម៉ូសិនថ្មីដែល អនុញ្ញាតឱ្យ មានការផ្លាស់ប្តូរគ្មានដែនកំណត់ និងដោយ ឥតគិតថ្លៃក្នុងគ្រាដែលបម្រាមធ្វើដំណើរ នៅជុំវិញពិភពលោក នៅបន្តរឹតបន្តឹងនៅឡើយក្តី។ លើសពីនេះគោលការណ៍នេះ នឹងអាចបន្តមានសុពលភាពរហូតដល់ខែកញ្ញាសម្រាប់ការ ធ្វើដំណើរនៅក្នុងឆ្នាំ២០២០នេះហើយក្នុងនោះផងដែរ ការធ្វើដំណើរចេញពីគោលដៅណាមួយដែលក្រោម ចំងាយ៥០០០ម៉ាល។ គួរឲ្យដឹងផងដែរចំពោះសំបុត្រធ្វើដំណើរ ចេញពីទីក្រុងវ៉ាស៊ិនតោនវិញដែលមានតម្លៃប្រមាណ ជា៤៩៤ដុល្លារ ក្រុមហ៊ុនអាកាសចរយក្សមួយនេះ បានដាក់គោលដៅសម្រាប់ជ្រើសរើសស្ទើរតែគ្រប់ប្រទេសទាំងអស់...
បរទេស៖ក្រុមហ៊ុន SoftBank Group Corp នៅថ្ងៃច័ន្ទនេះបានប្រកាសថាសហស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma នឹងលាឈប់ពីតំណែង ជាក្រុមប្រឹក្សាភិបាលរបស់ខ្លួនដែលជាការចាកចេញរបស់បុគ្គល សំខាន់ចុងក្រោយមួយទៀតក្រោយបន្តពីការលាលែង របស់នាយកប្រតិបត្តិលោក Masayoshi Son ។ អ្វីដែលគេបានមើលឃើញនោះគឺថា ការចាកចេញរបស់លោកMaដែលកាលពីខែកញ្ញាក៏បាន លាលែងចេញពីតំណែងប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនAlibabaនោះបានធ្វើឡើងក្នុងគោលបំណងធំមួយផ្សេងទៀត របស់បុគ្គលផ្ទាល់ខ្លួនដើម្បីមានពេលវេលាកាន់តែ ច្រើនទៅក្នុងការងារមនុស្សធម៍ជំនួសវិញ។ ក្រោយការប្រកាសនេះភ្លាម...
បរទេស៖ក្រសួងការពារជាតិនៃប្រទេសរុស្ស៊ី កំពុងតែបង្កើតមន្ទីរពេទ្យចល័តមួយ នៅអណ្ដូងរ៉ែស៊ីបេរីដ៏ធំបំផុតនៃកំពូលក្រុមហ៊ុនផលិតមាស Polyus ដើម្បីព្យាបាយកម្មករអណ្ដូងរ៉ែ ដែលបានឆ្លងមេរោគកូរ៉ូណា នេះបើយោងតាមសម្តីរបស់ក្រុមហ៊ុននិយាយប្រាប់ឲ្យដឹង។ ក្រុមហ៊ុន Polyus តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មន្ទីរពេទ្យចល័តនេះ នឹងមានសមត្ថភាពអាចព្យាបាលមនុស្សដល់ទៅចំនួន១.១០០នាក់ នៅអណ្ដូងរ៉ែ Olimpiada ដែលមានទីតាំងស្ថិតនៅចម្ងាយ៥៥០គីឡូម៉ែត្រ ខាងជើងទីក្រុង Krasnoyarsk។ គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីផលិតលោហៈជាច្រើន សម្រាប់ទីផ្សារពិភពលោក ហើយការសម្រេចចិត្តបើកមន្ទីរពេទ្យចល័តដល់កន្លែងអណ្តូងរ៉ែនេះ...
បរទេស៖ កងកម្លាំងទ័ពអាកាស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ យន្តហោះចម្បាំងបំបាំងកាយ ដ៏ទំនើបរបស់សហរដ្ឋអាមេរិក F-22 Raptor បានគ្រោះថ្នាក់ធ្លាក់នៅមូលដ្ឋានកងទ័ពអាកាស Eglin នៅថ្ងៃសុក្រសប្ដាហ៍នេះ ប៉ុន្តែពីឡុតបានលោតចេញបានដោយសុវត្ថិភាព។ ហេតុការណ៍ធ្លាក់យន្តហោះ ចម្បាំងដ៏ទំនើបនេះ បានកើតមានឡើង នៅចម្ងាយប្រហែល១២ម៉ាយ នៅភាគឦសាននៃមូលដ្ឋានកងទ័ពអាកាស Eglin ក្នុងខណៈកំពុងតេស្តសាកល្បងនិងហ្វឹកហាត់ធ្វើការ ហោះហើរតាមប្រក្រតីធម្មតា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនៅមូលដ្ឋានទ័ពអាកាសនោះ...
អាឡាស្កា៖ ក្រុមអ្នកវិទ្យាសាស្ត្រព្រមានថា ផ្ទាំងទឹកកករលាយ នៅអាឡាស្កាអាចបង្កជាគ្រោះមហន្តរាយរលកយក្សស៊ូណា មិក្នុងឆ្នាំក្រោយដែលនឹងបញ្ចេញថ្មរាប់លាន តោនទៅទីក្រុងក្បែរនោះ បន្ទាប់ពីពួកគេអាចកំណត់អត្តសញ្ញាណ បានយ៉ាងច្បាស់នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ព្រឹត្តិការណ៍គ្រោះថ្នាក់កំពុងកើតមាននៅ Prince William Sound និងអាចបញ្ចេញថ្មរាប់លានតោនទៅតំបន់ Harriam Fiord ដែលអាចនឹងមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់អ្នកនេសាទ និងអ្នកកម្សាន្ត នៅក្នុងតំបន់នោះ។ លិខិតជាសាធារណៈមួយដែលចុះហត្ថលេខាដោយអ្នកវិទ្យាសាស្ត្រ ចំនួន១៤...
ទីក្រុបាងកក៖ អណ្តើកមួយក្បាលមានជីវិត ជីវ៉ាឡើងវិញ បន្ទាប់ពីក្រុមអ្នក ជួយសង្គ្រោះប្រទេសថៃបានទាញ ដុំប្លាស្ទិចដែលមានប្រវែង៣០ ស.មចេញពីពោះវៀនរបស់វា និងទាញចេញពីខាងក្រោយរបស់ វានាតំបន់ឆ្នេរសមុទ្រមួយកន្លែង នៅទីក្រុបាងកកនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អណ្តើកសមុទ្រពណ៌បៃតង ត្រូវបានអ្នកស្រុករកឃើញថា វាកំពុងពិបាកក្នុងការដើរ បន្ទាប់ពីត្រូវបានលាងសម្អាត នៅឆ្នេរសមុទ្រនៅរ៉ាយ៉ុងភាគខាងកើត ប្រទេសថៃកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។ អ្នកស្រុកបានទាក់ទងទៅក្រុមអ្នក ជួយសង្គ្រោះដោយដឹកសត្វនេះ ទៅមជ្ឈមណ្ឌលស្រាវជ្រាវ...
អាមេរិក៖ ការសិក្សាមួយបានរកឃើញថា ការកើនឡើងនូវកម្ពស់ទឹកសមុទ្រក្នុងរយៈពេល១២០ ឆ្នាំកន្លងមកជាលទ្ធផល នៃការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងដោយមនុស្ស ហើយមិនមែនជា ការប្រែប្រួលនៃគន្លង ផែនដីឡើយ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ក្នុងរយៈពេល៦៦ លានឆ្នាំចុងក្រោយនេះផែនដីមានអាយុកាលស្មើយុគទឹកកក និងលក្ខខណ្ឌគ្មានទឹកកក ទាំងពីរនេះបណ្តាលមកពីការប្រែប្រួលនៃលក្ខណៈផែនដី។ ទោះយ៉ាងណាការកើនឡើង កម្រិតទឹកសមុទ្របានកើនឡើង ក្នុងប៉ុន្មានទសវត្សថ្មីៗនេះ ដោយគំរាមកំហែងដល់ទឹកជំនន់ ទីក្រុងឆ្នេរសមុទ្រសហគមន៍ និងដីទំនាបនៅចុង សតវត្សរ៍នេះ។...
ភ្នំពេញ៖ បន្ទាប់ពីការប្រយុទ្ធប្រឆាំងកូវីដ១៩ នៅប្រទេសកម្ពុជាយើងបានកំពុងបញ្ចប់ ស្របពេលដែលសេដ្ឋកិច្ចក៏បានកំពុងងើបឡើងវិញផងដែរនោះ កាលពីថ្មីៗនេះ ដើមខែឧសភា ឆ្នាំ2020 ក្រុមហ៊ុនORKIDE DEVELOPMENT ដែលគ្រប់គ្នាបានស្គាល់ថាជា ក្រុមហ៊ុន អ័រគីដេវីឡា បានសម្ពោធបើកការដ្ឋានសាងសង់គម្រោងថ្មី មានទីតាំងក្បែរវត្តតាំងកសាង ជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងទីប្រជុំជន ប្រកបដោយសក្តានុពលខ្លាំង។ គម្រោងថ្មី ដែលមានឈ្មោះថា គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង គឺជាគម្រោងទីតាំងថ្មី របស់ក្រុមហ៊ុនORKIDE DEVELOPMENT ដែលកំពុងមានទីតាំងស្ថិតនៅផ្លូវ105K សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលភាគច្រើនគេស្គាល់ថាជាផ្លូវវត្តតាំងកសាង។ តាមការអោយដឹងពីគម្រោងថ្មីនេះ ក្រុមហ៊ុននឹងផ្តល់ជូននូវរចនាបទបែបសម័យទំនើប ប្លែកពីម៉ូតគម្រោងផ្សេងៗពីមុន ដោយសម្រឹតសម្រាងយកមកជូនទីផ្សារកម្ពុជា នូវបែបផែនការរស់នៅទំនើបថ្មីមួយ ដែលពុំធ្លាប់មាន។ តាមរយ:ព័ត៌មានផេកផ្លូវការ បានអោយដឹងថា នៅថ្ងៃទី08 ខែមិថុនា ឆ្នាំ2020 ខាងមុខនេះ គម្រោងនេះនឹងបើក លក់ជូនអតិថិជនជាមួយ នឹង ការ ផ្តល់ ជូន ដែល លោក អ្នក នឹក ស្មាន មិន ដល់ ថែម ទៀត ផង។ ប្រសិនបើអតិថិជន ចង់ ដឹង អំពី គម្រោង ដ៏ ថ្មី មួយ នេះ និង ដើម្បី ទទួល ព័ត៌មាន ឲ្យ កាន់ តែ លម្អិតសូមផ្តល់លេខទូរស័ព្ទរបស់លោកអ្នកតាមរយៈប្រអប់សារហ្វេសប៊ុកផេក https://www.facebook.com/orkidedevelopment/ ឬ តាមរយៈលេខទូរស័ព្ទ 098 733 333 ក្រុមការងារផ្នែកលក់នឹងធ្វើការទំនាក់ទំនងទៅកាន់លោកវិញនៅមុនពេលបើកលក់ ។
តូក្យូ៖ Shibuya បាននិយាយថា សម្រាប់អ្នកបានរស់ នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុន ជាពិសេសក្នុងនាមជាគ្រូបង្រៀន ភាសាអង់គ្លេសនៅតាម សាលាជប៉ុន ពេលនោះអ្នកអាចដឹងថា បច្ចេកវិទ្យាខ្ពស់របស់ប្រទេសជប៉ុន នៅតែមានការបំភាន់ទៀតឡើយ។ ក្រុមហ៊ុនជប៉ុនឈានមុខគេក្នុង ការផលិតបច្ចេកវិជ្ជាទំនើប សម្រាប់ការប្រើប្រាស់ជាលក្ខណៈបុគ្គលការិយាល័យជាច្រើន នៅតែប្រើបច្ចេកវិទ្យាចាស់ដូចជា ម៉ាស៊ីនទូរសារ ហើយសាលារៀនជាច្រើនមានថ្នាក់រៀនហួស សម័យយ៉ាងខ្លាំង។ ឧទាហរណ៍សាលារៀនខ្ លះនៅតែមិនមានម៉ាស៊ីនត្រជាក់នៅក្នុងអាគារ របស់ពួកគេ។...
សេនហ្វ្រេនស៊ីស្កូ៖នៅពេល ក្រុមហ៊ុន Amazon ក្លាយជាខ្សែជីវិតដ៏សំខាន់កាន់តែខ្លាំងឡើងនៅក្នុងវិបត្តិរាតត្បាតកំពុងរង នូវការរិះគន់ជាច្រើនពីសកម្មជន អ្នកនយោបាយ និងអ្នកដទៃទៀតដែលចោទសួរ ពីឥទ្ធិពល ដែលកំពុងរីកចម្រើន របស់បច្ចេកវិទ្យាយក្សមួយនេះ យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុន Amazon បានក្លាយជាក្រុមហ៊ុនដែល ត្រូវបានពិនិត្យពិច័យ បំផុតក្នុងអំឡុងពេលមានអាសន្នសុខភាព។ វាបានបង្កើនកម្លាំងពលកម្ម សកលរបស់ខ្លួនដល់ ជិតមួយលាននាក់ ហើយបានដោះស្រាយជាមួយ ការតវ៉ាជុំវិញសុវត្ថិភាព...