ទង់ជាតិនៃប្រទេសណាមួយ ឆ្លុះបញ្ចាំងពីនិមិត្តរូបជាតិស្ថិតក្រោមលក្ខខណ្ឌនយោបាយ និងវប្បធម៌របស់ប្រទេសនីមួយៗ។ ការផ្លាស់ប្ដូរទង់ជាតិឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរផ្នត់គំនិត និងរបបដឹកនាំរបស់ប្រទេសណាមួយ។ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ មានប្រទេសជាច្រើនរួមមានទាំងកម្ពុជាផង បានផ្លាស់ប្ដូរទង់ជាតិ ឈ្មោះផ្លូវការរបស់ប្រទេស និងភ្លេងជាតិជាច្រើនដងមកហើយទៅតាមកាលៈទេសៈរបបគ្រប់គ្រងរដ្ឋ។ នៅតំបន់របស់យើង ប្រទេសដែលផ្លាស់ប្ដូរទង់ជាតិចុងក្រោយបង្អស់គឺ ប្រទេសមីយ៉ាន់ម៉ា។ ប្រទេសនេះបានផ្លាស់ប្ដូរទង់ជាតិលើកចុងក្រោយបង្អស់គឺនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១០។ ទង់ជាតិថ្មីចុងក្រោយនេះមានពណ៌លឿង បៃតង និងក្រហម ជាមួយនឹងផ្កាយធំមួយពណ៌សនៅចំកណ្ដាល។ ពណ៌លឿងតំណាងឱ្យសាមគ្គីភាព និងសុភមង្គលជាតិ...
(ភ្នំពេញ)៖ ដើម្បីសមិទ្ធផលថ្ងៃមុខ ការខិតខំបច្ចុប្បន្នមិនអាចបោះបង់ចោលជាដាច់ខាត។ ខ្មែរ ប៊ែវើរីជីស ជាដៃគូសហការយូរអង្វែងនៅក្នុងវិស័យកីឡានៅកម្ពុជា បានប្ដេជ្ញាចិត្តជំរុញកីឡាបាល់ទះកម្ពុជាឱ្យឈ្នះមេដាយមាស ស៊ីហ្គេម ទោះបីជាស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នមិនឋិតថេរ។ ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាក្រុមហ៊ុនខ្មែរ ដែលតែងតែឧបត្ថម្ភ គាំទ្រយ៉ាងសកម្ម និងលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជា តាមរយៈការឧបត្ថម្ភថវិការ ៥០ម៉ឺនដុល្លារ រយៈពេល៥ឆ្នាំ ជូនដល់សហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីគាំទ្រលើការបណ្ដុះបណ្ដាលកីឡាករ និងការចំណាយលើសម្ភារៈកីឡាផ្សេងៗ។ កន្លងមក...
នៅថ្ងៃទី 8 ខែមិថុនា ឆ្នាំ2024 ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើមជាថ្មីម្តងទៀតប្រចាំឆ្នាំនោះគឺការប្រារព្ធកម្មវិធីបើកបរសាកល្បង និងពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Territory Dark Edition ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង 2,000...
ប៉ារីស៖កីឡាការិនីបាល់បោះដើមកំណើតម៉ូស្លីមជនជាតិបារាំង នាង Diaba Konate កាលពីថ្ងៃអង្គារបាននិយាយថា នាងសង្ឃឹមថានឹងតំណាងប្រទេសរបស់នាងចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ប៉ុន្តែមិនមានឱកាសឡើយ ដោយសារតែនាងពាក់ស្បែករុំក្បាលរបស់នាង។ កីឡាការិនីវ័យ ២៤ ឆ្នាំរូបនេះបាននិយាយក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយក្រុមសិទ្ធិមនុស្សដើម្បីជំរុញឲ្យប្រទេសបារាំងលុបចោលបម្រាមលើជនមូស្លីមថា ទោះបីជាមានបំណងប្រាថ្នា និងជំនាញរបស់ខ្ញុំក៏ដោយ ខ្ញុំពិតជាមិនត្រូវបានអនុញ្ញាតឲ្យចូលលេងឲ្យប្រទេសបារាំងទេ ដោយសារគោលនយោបាយរើសអើង ពាក់ស្បែករុំក្បាលក្នុងវិស័យកីឡា។ អត្តពលិកលេងក្នុងក្រុមយុវជនជម្រើសជាតិបារាំង និងមានអាជីពជាកីឡាបាល់បោះនៅមហាវិទ្យាល័យនៅអាមេរិកបាននិយាយថា វាពិតជាគួរឲ្យខកចិត្តណាស់ ត្រូវបានដកចេញពីតំណាងឲ្យប្រទេសកំណើតរបស់ខ្ញុំ ដោយសារតែអត្តសញ្ញាណសាសនារបស់ខ្ញុំ។...
ភ្នំពេញ៖ ផ្អើលមនុស្ស ឈូឆរ មកចោមរោមមើល ថាតើគេយកម៉ូតូមកធ្វើអីច្រើនម៉្លេះ? ការពិត គឺយកមកចែកជូនបុរសមហាសំណាងទាំង៥នាក់ ដែលឈ្នះរង្វាន់ម៉ូតូ Vespa Sprint S150 ស៊េរីថ្មី ម្នាក់មួយគ្រឿងពី CAMBODIA LITE សោះ។ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីប ម៉ុង...
ភ្នំពេញ៖លោក ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា និងលោក ប៊ូ វិរៈ ជាអនុប្រធានសហព័ន្ធនាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាឡើងភ្នំកម្រិតបឋម និងគ្រូបង្វឹកកម្រិត១-២ ដែលមានរយៈពេល៣ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចំនួន ៥៦ នាក់ ប្រព្រឹត្តិទៅនៅអគារស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ(អគារខេមរានី) ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន...
ភ្នំពេញ៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាម្ចាស់ឧបត្ថម្ភផ្ដាច់មុខកម្មវីធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី៣ បានផ្ដល់ឱកាសដ៏កម្រមិនធ្លាប់មានដល់បេក្ខជនជ័យលាភី MasterChef Cambodia រដូវកាលទី៣ នោះគឺឱកាសការងារជាចុងភៅនៅសណ្ឋាគារលំដាប់ពិភពលោកផ្កាយ ៥ Hyatt Regency Phnom Penh...
ចិន៖ ស្ពានខ្សែកាបដ៏វែងបំផុតរបស់ពិភពលោក គឺស្ពាន Changtai Yangtze River Bridge ទទួលបានការតភ្ជាប់ពេញលេញជាផ្លូវការ កាលពីថ្ងៃអាទិត្យនៅខេត្ត Jiangsu ភាគខាងកើតប្រទេសចិន ហើយត្រូវបានគេរំពឹងថានឹងបើកឲ្យធ្វើចរាចរនៅចុងខែមេសាខាងមុខនេះ។ ស្ពានខ្សែកាបដ៏វែងនេះដោយភ្ជាប់ទីក្រុង Changzhou និង Taizhou ក្នុងទីក្រុង Jiangsu វាជាមធ្យោបាយឆ្លងទន្លេដំបូងគេ រួមបញ្ចូលគ្នារវាងផ្លូវហាយវេ ផ្លូវរថភ្លើង និងផ្លូវធម្មតាឆ្លងកាត់ទន្លេ...
ភ្នំពេញ៖ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រតិភូគ្រូបង្វឹក កីឡាករ-កីឡាការិនី ២៨នាក់ បានចេញដំណើរទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាទូកនាគអន្តរជាតិដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ដល់ ១០ ខែមិថុនា ឆ្នាំ២០២៤ នៅចិនម៉ាកាវវិញរួមមានប្រតិភូ១រូប អគ្គហេរញិក ១ រូប អគ្គហេរញិក ២ រូប គ្រូបង្វឹក១រូប គ្រូជំនួយ១រូប និងកីឡាករចំនួន...
កាលីហ្វរញ៉ា៖ បើតាមការសិក្សាថ្មីមួយដោយបានវិភាគផលប៉ះពាល់សុខភាពផ្តោតទៅលើផ្សែងបារីរយៈពេលយូរបានឲ្យដឹងថា ប្រជាជនដែលរស់នៅនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានរងផលប៉ះពាល់ដោយការបំពុលពីផ្សែងភ្លើងឆេះព្រៃ និងផ្សែងភ្លើងផ្សេងបណ្តាលឲ្យស្លាប់ជាង ៥២,០០០នាក់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ។ យោងតាមទិន្នន័យចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៨ ឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ California- Los Angeles បានធ្វើការវិភាគលើការបំពុលបរិយាកាស PM2.5 ដាក់ឈ្មោះតាមទំហំរបស់សារជាតិពុលតិចជាង ២.៥ មីក្រូម៉ែត្រដែលបានសាយភាយពីភ្លើងឆេះព្រៃ និងបានរកឃើញផលប៉ះពាល់ដ៍សាហាវទៅលើប្រជាជនក្នុងតំបន់មានចំនួនច្រើនជាងការរំពឹង។ លោកស្រី...