អាមេរិក៖ របាយការណ៍ការិយាល័យ គណនេយ្យភាពរបស់រដ្ឋាភិបាល កំពុងធ្វើឲ្យមានការសង្ស័យយ៉ាងខ្លាំងថា តើអង្គការណាសានឹងអាចបំពេញកាលបរិច្ឆេទ នៃការបាញ់បង្ហោះសម្រាប់កែវយឺតអវកាស ដែលពន្យាពេលយូររបស់ខ្លួនដែរឬទេ។ នៅក្នុងរបាយការណ៍របស់ខ្លួន បានគូសបញ្ជាក់ជាលើកដំបូងដោយ Ars Technica ទីភ្នាក់ងារនិយាយថា បញ្ហាបច្ចេកទេសជាមួយអ្នកផលិត ជាចម្បងរបស់តេឡេស្កុបគឺ Northrop Grumman ផ្តល់ឲ្យវានូវឱកាស ១២ ភាគរយ នៃការសម្រេចបាននូវការចាប់ផ្តើម របស់ខ្លួននៅខែមីនាឆ្នាំ ២០២១...
អាមេរិក៖ កម្មវិធីផ្ញើសារ WhatsApp នឹងឈប់ដំណើរការលើម៉ូដែល iPhone និង Android រាប់លានម៉ូដែលនៅថ្ងៃស្អែកនៅថ្ងៃស្អែក នៅពេលកម្មវិធីជជែក ដែលគ្រប់គ្រងដោយក្រុមហ៊ុន Facebook ឈប់ការគាំទ្រ សម្រាប់ប្រព័ន្ធប្រតិបត្តិការចាស់មួយចំនួន បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ អ្នកប្រើប្រាស់នៅលើឧបករណ៍ ដែលមិនគាំទ្រនឹងលែងអាចបង្កើតគណនីថ្មី ឬផ្ទៀងផ្ទាត់គណនីដែលមានស្រាប់ ចាប់ពីថ្ងៃសៅរ៍ទី ១ ខែកុម្ភៈតទៅ។...
អាមេរិក៖ លោក Elon Musk មានប្រសាសន៍សន្និសីទមួយនៅសប្តាហ៍នេះថា ក្រុមហ៊ុន Tesla កំពុងតែខិតជិតដល់ចំណុចសំខាន់ សម្រាប់រថយន្តអគ្គិសនីម៉ូដែល Model Sរបស់ខ្លួនដែលមានសមត្ថភាព ក្នុងបើកបរលើដងផ្លូវក្នុងចម្ងាយ ៤០០ ម៉ាយល៍ចំពោះការសាកអាគុយតែមួយដង បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ លោក Musk បាននិយាយថា យើងកំពុងឈានដល់ចម្ងាយ ៤០០ ម៉ាយល៍សម្រាប់ម៉ូដែល S...
បរទេស៖ រដ្ឋមន្រ្តីការពារជាតិបារាំង លោក Florence Parly តាមសេចក្តីរាយការណ៍ បានប្រកាសថា ប្រទេសបារាំង នឹងបន្ថែមកងទ័ពប្រយុទ្ធនឹងពួកបះបោរចំនួន៦០០នាក់ ទៅលើកងទ័ព៤.៦០០នាក់ ដែលឈរជើង នៅក្នុងតំបន់សាហែលរបស់អាហ្វ្រិក។ លោក Florence Parly បានមានប្រសាសន៍នៅពេលថ្មីៗនេះថា កងទ័ពទាំងនេះ នឹងត្រូវដាក់ពង្រាយក្នុងខែកុម្ភៈនេះ នៅតាមតំបន់ព្រំដែននៃប្រទេសម៉ាលី ប្រទេសប៊ើគីណាហ្វាសូ និងប្រទេសនីហ្សេ ដែលស្ថិតនៅចន្លោះវាលខ្សាច់សាហារ៉ា...
តូក្យូ៖ ក្រុមហ៊ុន Japan Display Inc បាននិយាយថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីទទួលបានទឹកប្រាក់រហូតដល់ទៅ ១០០,៨ ពាន់លានយ៉េន (៩១៨,៨៧ លានដុល្លារ) ពីក្រុមហ៊ុន Ichigo Asset Management ជាជំនួយសង្គ្រោះដ៏សំខាន់សម្រាប់អ្នកផ្គត់ផ្គង់គ្រឿងបន្លាស Apple បានពឹងផ្អែកលើការជួយសង្គ្រោះ ដែលមានមូលនិធិសាធារណៈយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ កិច្ចព្រមព្រៀងនេះនឹងផ្តល់ឲ្យអ្នកគ្រប់គ្រងវិនិយោគជប៉ុន...
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ថា ម៉ាកាវ ជាតំបន់លេងល្បែងដ៏ធំបំផុតរបស់ពិភពលោក បានឲ្យដឹងនៅថ្ងៃអង្គារថា បនល្បែងបានស្នើគ្រប់ការីទាំងអស់ ដើម្បីផ្អាកដំណើរការនៃប្រតិបត្តិការរយៈពេល២ សប្តាហ៍ ដើម្បីជួយដល់តំបន់នេះកុំឲ្យមានការឆ្លងចូលនូវរីរុសថ្មីកូរ៉ូណា ។ ការធ្វើដូច្នេះ បានកើតឡើង ដោយក្រុងម៉ាកាវ បានបញ្ជាក់ នូវករណីនៃអ្នកឆ្លងវីរុសទី១០ ហើយបានសម្លាប់មនុស្សអស់ជាង៤០០នាក់មកហើយនៅក្នុងប្រទេសចិន...
សេនហ្វ្រេនស៊ីស្កូ៖ យោងតាមអ្នកតាមដានទីផ្សារបានឲ្យដឹងថា ក្រុមហ៊ុនផលិតស្មាតហ្វូនអាមេរិក Apple គឺជាក្រុមហ៊ុនលក់ស្មាតហ្វូនកំពូល នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ ដោយដណ្តើមបានមកុដពីក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ សាជីវកម្មទិន្នន័យអន្តរជាតិបានរាយការណ៍ថា ក្រុមហ៊ុន Apple បាននាំចេញទូរស័ព្ទ iPhone ប្រមាណ ៧៣,៨ លានគ្រឿងនៅក្នុងត្រីមាសទី៤ ដែលជាការជំរុញដោយប្រជាប្រិយភាព នៃម៉ូដែលលថ្មីបំផុតរបស់ខ្លួន នៅសហរដ្ឋអាមេរិកនិងអ៊ឺរ៉ុប...
អង់គ្លេស៖ អ្នកវិទ្យាសាស្ត្រចក្រភពអង់គ្លេស បានបង្ហាញថា ពួកគេអាចប្រើចង្ក្រាន ម៉ៃក្រូវ៉េវផ្ទះបាយធម្មតាមួយ ដើម្បីធ្វើធូលីលោហធាតុនៅក្នុងមន្ទីរពិសោធន៍ សម្រាប់សិក្សាពីប្រភពគីមីរបស់ផ្កាយ និងភពក្រហមនាពេលអនាគត បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ពួកគេបានបន្តថា ក្នុងនាមជារូបធាតុរឹងដំបូងបង្អស់ ដែលត្រូវបានបង្កើតឡើង នៅក្នុងប្រវតិ្តសាស្រ្តដំបូង នៃប្រព័ន្ធផ្កាយធូលីលោហធាតុគឺជាគន្លឹះ ក្នុងការស្វែងយល់ពីប្រភពដើមគីមីនៃផ្កាយភព និងជីវិត ។ ទោះបីជាគំរូនៃធូលីលោហធាតុបានមកដល់ផែនដី ក្នុងទម្រង់នៃភាគល្អិតអន្តរធូលីផ្កាយដុះកន្ទុយ និងអាចម៍ផ្កាយក៏ដោយក៏កម្រមាន អ្នកតំណាងទាំងនេះណាស់។...
បរទេស៖ កងកម្លាំងការពារជាតិអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ កំពុងតែចាប់ផ្តើមសមយុទ្ធត្រៀមលក្ខណៈរយៈពេល៤ថ្ងៃ ដោយហាត់សមធ្វើសង្គ្រាមប្រយុទ្ធ នៅតាមព្រំដែនភាគខាងជើង និងភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។ សមយុទ្ធយោធានេះ បានចាប់ផ្តើមឡើងនៅថ្ងៃអាទិត្យ និងជាមធ្យោបាយធ្វើតេស្តសមត្ថភាពយោធា សម្រាប់សកម្មភាពធ្វើព្រមគ្នា នៅតាមព្រំប្រទល់ ហើយវាគឺត្រូវបានធ្វើឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីផែនការ ដើម្បីធ្វើឲ្យកងកម្លាំងការពារជាតិប្រសើរឡើង ត្រូវបានអនុម័តយល់ព្រមដោយរដ្ឋមន្ត្រីការពារជាតិ លោក Naftali Bennett។ គួរបញ្ជាក់ថា សមយុទ្ធរយៈពេល៤ថ្ងៃ ដែលហៅថា...
តូក្យូ៖រដ្ឋាភិបាលជប៉ុន កំពុងជំរុញឲ្យ ប្រជាជនរក្សាភាពស្ងប់ស្ងាត់ ក្នុងពេលមានការផ្ទុះឡើង នៃមេរោគឆ្លងថ្មីពីប្រទេសចិន និងទប់ទល់នឹងពាក្យចចាមអារាម ប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុង កើនឡើងដែល ផ្ទុកនូវព័ត៌មានមិនពិត និងមតិរិះគន់ជាប់ពាក់ព័ន្ធ ទាក់ទងនឹងជំងឺនេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ យោងតាមក្រសួង សុខាភិបាល ការងារ និងសុខុមាលភាពការអះអាងថា គ្មានមូលដ្ឋានគ្រឹះមួយ ចំនួនបានលេចចេញ នៅលើអ៊ីនធើណេតដូចជា ករណីអ្នកជំងឺឆ្លងម្នាក់បានរត់ចេញពីមន្ទីរពេទ្យ និងមួយផ្សេងទៀត អំពីការជក់បារី...