ភ្នំពេញ, ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានបោះជំហានទៅមុខយ៉ាងមុតមាំមួយកម្រិតទៀត តាមរយៈការរៀបចំពិធីបុកគ្រឹះបើកការដ្ឋានសាងសង់ និងបើកលក់ Pre-Sales ជាផ្លូវការនូវ “Home Office II” ដែលជាប្រភេទ ផ្ទះអាជីវកម្មម៉ូដថ្មីសន្លាង និងមានភាពច្នៃប្រឌិតខ្ពស់បំផុតនៅក្នុងតំបន់នាដើមឆ្នាំ ២០២៦នេះ។ការបើកទំព័រថ្មីនៃបទពិសោធន៍រស់នៅ និងការប្រកបអាជីវកម្មដែលពោរពេញដោយឧត្តមភាពរបស់អតិថិជន...
(ភ្នំពេញ)៖ នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធីប្រោសព្រំសូត្រមន្តទទួលវត្ថុបុរាណខ្មែរសរុបចំនួន ៧៤ រូប មកពីប្រទេសអង់គ្លេសវិញ នៅសារមន្ទីរជាតិ ក្រោមអធិបតីភាពរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងវត្តមានរបស់លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន...
(ភ្នំពេញ)៖ មោទនភាពក្នុងការបង្ហាញអត្តសញ្ញាណខ្មែរលើឆាកអន្តរជាតិ! CAMBODIA BLACK និងភេសជ្ជៈប៉ូវកម្លាំងកម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភទាំងស្រុងក្នុងដំណើរទៅប្រកួតក្នុង «ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវ៉ាត់គុនខ្មែរ ជើងឯកប្រចាំទ្វីបអឺរ៉ុប ឆ្នាំ ២០២៦» ដោយនាំយកកីឡាករ-កីឡាការិនីជួរមុខទាំង ៦ រូបទៅប្រកួតនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ដំណើរការចូលរួមប្រកួតនេះ គឺជាការរួមសហការគ្នារវាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ...
(ភ្នំពេញ)៖ ផ្សារភ្ជាប់ចំណេះដឹងទៅដល់សិស្ស-និស្សិតគ្រប់តំបន់ ខ្មែរ ប៊ែវើរីជីសបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ ជាពិសេស ឱកាសហាត់ការ និងឱកាសការងារលើជំនាញជាច្រើននៅក្នុងរោងចក្រលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស ដល់និស្សិតអាហារូបករណ៍ផ្ទាល់។ ពិធីជួបសំណះសំណាល ពិសាអាហារសាមគ្គី និងការចុះអនុស្សរណៈយោគយល់រវាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានប្រព្រឹត្តិឡើងក្រោមវត្តមានអញ្ញើញចូលរួមដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាស្ថាបនិកអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា, លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, ព្រមទាំងឯកឧត្តម លោកជំទាវ លោកបណ្ឌិត លោក-លោកស្រី សកលវិទ្យាធិការ នាយកវិទ្យាស្ថាន និងសមាជិក-សមាជិកាជាច្រើនរូបទៀត។ ក្នុងនោះផងដែរ ខ្មែរ ប៊ែវើរីជីស ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ តែងតែដើរតួជាថ្នាលបណ្តុះបណ្តាលធនធានជំនាន់ក្រោយ តាមរយៈការសហការផ្តល់អាហារូបករណ៍ ឬការចុះកម្មសិក្សាផ្សេងៗ ជាពិសេស គឺការចូលរួមឧបត្ថម្ភលើកទឹកចិត្តដល់សិស្សនិទ្ទេស A ទូទាំងប្រទេសសរុបជាង ១ ម៉ឺន Tabletចាប់តាំងពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥។ ជាក់ស្តែង ក្រុមហ៊ុន ជីប ម៉ុង បានបង្កើតកម្មវិធី Young Talent Program ដែលអនុញ្ញាតឱ្យសិស្ស-និស្សិតជាច្រើនរូបមានឱកាសចូលហាត់ការនៅគ្រប់ពហុពាណិជ្ជកម្មជាង ១៤ របស់ ជីប ម៉ុង ដែលក្លាយជាទីតាំងធំមួយ សម្រាប់និស្សិតចុះមកអនុវត្តពីទ្រឹស្តីផ្ទាល់ រៀនសូត្រពីតិចទិចជាក់ស្តែង ក៏ដូចជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាលំបាកនៅពេលចេញធ្វើការ ក្នុងពេល ៣ ខែនេះ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបង្កើត និងគ្រប់គ្រងដោយសហគ្រិនខ្មែរ នឹងនៅតែបន្តការគាំទ្រក្នុងការលើកកម្ពស់វិស័យអប់រំ ជាពិសេសបណ្តុះបណ្តាលធនធានកូនខ្មែរជំនាន់ក្រោយ ដោយរួមបញ្ចូលទាំងជំនាញទន់ រឹង ផ្តល់ឱកាសដកពិសោធន៍ជាក់ស្តែង ដើម្បីជួយតម្រង់ទិសដៅការងារ ឬចំណេះជំនាញផ្សេងៗ ដែលជាគ្រឹះសំខាន់នៃការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។ ខ្មែរ ប៊ែវើរីជីស រោងចក្រលំដាប់ស្តង់ដាពិភពលោក
អំពើល្អមិនសាបសូន្យ! ដើម្បីជាការលើកទឹកចិត្តដល់ភាពអង់អាចក្លាហានរបស់វីរបុរសយើង វើក ប្រកាសឧបត្ថម្ត ១០លានរៀល ដល់កីឡាករ កាន់ ម៉េងហុង ដែលជាម្ចាស់ខ្សែក្រវាត់អន្តរជាតិ IPCC ពី WURKZ សេនាគុនខ្មែរយ័ន៨ទិស រដូវកាលទី៣ 🇰🇭💪 #WURKZ #unstoppable#បង្កើនថាមពលឥតឈប់ឈរ
(ភ្នំពេញ)៖ ជាផ្សារខ្មែរ ដែលតែងតែគាំទ្រគ្រប់សកម្មភាពលើកស្ទួយផលិតផលខ្មែរពិតប្រាកដ! ជីប ម៉ុង រីថែល បានក្លាយជាទីតាំងសម្ពោធផ្លូវការនូវ «យុទ្ធនាការផលិតផលជាតិ» ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ជីប ម៉ុង រីថែល ព្រមទាំងសិប្បករ-ផលិតករក្នុងស្រុក តំណាងវិស័យឯកជន សហគ្រាសធុនតូច-មធ្យម និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ កិច្ចសហប្រតិបត្តិការនេះ...
ភ្នំពេញ 14 កុម្ភៈ 2026៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ទិវាថ្ងៃបុណ្យនៃក្តីស្រឡាញ់ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងសាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការល្អដោយផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើន ជូនដល់អតិថិជនបុរីអ័រគីដេ និងអ្នកអាណាព្យាបាលសិស្សនៃសាលា ប៊ែលធី អន្តរជាតិ។ ពិធីចុះហត្ថលេខាដ៏មានអត្ថន័យនេះ ធ្វើឡើងក្រោមអធិបតីភាព លោក គ្រួច សុភក្ត្រា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងឯកឧត្តម លី ប៊ុនឆៃ...
(ខេត្តព្រះសីហនុ)៖ បងប្អូនអ្នកកំពុងសោមដឹងតែសប្បាយភ្នែកហើយ! ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា នាំយកមហាព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាគុនខ្មែរពិភពលោកលើកទី៦ ប្រចាំឆ្នាំ២០២៥ ប្រមូលកីឡាករជួរមុខលំដាប់ប្រទេសមកប្រកួតជុំគ្នាជាខ្នាតអន្តរជាតិដែលមានការចូលរួមពីជាង ១៨ប្រទេសជុំវិញពិភពលោក ដែលធ្វើឡើងជាប់ៗគ្នារហូតដល់ ៥ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ កាន់តែពិសេស ថ្ងៃចុងក្រោយនឹងមានការប្រគំតន្ត្រី ចំថ្ងៃនៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ដែលមហាព្រឹត្តិការណ៍តន្ត្រីយក្សនេះមានឈ្មោះថា Valentine loving day...
ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ភាពយន្តខ្មែរខ្នាតធំរឿង “សែនឆ្ងាយ ក្បែរអ្នក – Far Away Close To You” បានធ្វើពិធីសម្ពោធជាផ្លូវការនៅរោងភាពយន្ត Legend Cinema 271 Mega Mall ដែលមានអ្នកចូលរួមរហូតទៅដល់ជិត១០០០នាក់ និងបានទស្សនាភាពយន្តនេះមុនគេបង្អស់។ ភាពយន្តខ្មែរខ្នាតធំរឿង “សែនឆ្ងាយ ក្បែរអ្នក – Far Away Close To You” ជារឿងរ៉ាវរបស់ក្មេងស្រីដែលមកពីទីក្រុងម្នាក់ និងក្មេងប្រុសដែលរស់នៅជនបទ...
ភ្នំពេញ កម្ពុជា — ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ — ធនាគារ ជីប ម៉ុង ដែលជាធនាគារខ្មែរបង្កើតឡើងដោយសហគ្រិនខ្មែរ១០០%បានប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអន្តរជាតិ ក្រុមហ៊ុន IHH Healthcare Singapore ដើម្បីដាក់ចេញនូវអត្ថប្រយោជន៍ពិសេសសម្រាប់សេវាផ្នែកសុខភាពនៅមន្ទីរពេទ្យរបស់ក្រុមហ៊ុន IHH Healthcare Singapore ជូនអតិថិជនរបស់ធនាគារ ជីប ម៉ុង។ ស្របតាមទស្សនវិស័យឆ្នាំ ២០២៦ របស់ធនាគារ ជីប...