ភ្នំពេញ — ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានបើកសម្ពោធដាក់ដំណើរការសាខាទី ១៣ នៅក្នុងតំបន់ដ៏មានសក្តានុពល ហ្គ្រេនភ្នំពេញស៊ីធី (Grand Phnom Penh City) របស់ ជីប ម៉ុង លែន (Chip Mong Land) ដែលស្ថិតនៅភាគពាយព្យនៃរាជធានីភ្នំពេញ...
ភ្នំពេញ៖ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិនថ្ងៃទី៥ ខែមសា ឆ្នាំ២០២៥ បានរៀបចំពិធីបុណ្យភូមិ អ័រគីដេ២០២៥ ដ៏ធំជាលើកដំបូងតាមប្រពៃណីទំនៀមទម្លាប់ វប្បធម៌ខ្មែរ សម្តែងរបាំបែបប្រពៃណី ល្បែងកម្សាន្តប្រជាប្រិយខ្មែរ និងស្តង់ដាក់បង្ហាញពីផលិតផលខ្មែរ ដើម្បីអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ និងផ្សារភ្ជាប់នូវបទពិសោធអំពីការរស់នៅបែបជាសហគមន៍ជាក់ស្តែង និងប្រូម៉ូសិនដ៏ពិសេសសម្រាប់គ្រប់គម្រោងរបស់ អ័រគីដេ ឌីវែឡុបម៉ិនទាំងអស់ទៀត។ លោក គ្រួច...
(រាជធានីភ្នំពេញ)៖ នាថ្ងៃពុធ ទី ២៩ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយ នាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាំយកសិល្បៈល្ខោនដែលសឹងតែបាត់មុខគឺ ល្ខោនបាមោជ្ជទ័យរឿង “កុលាបប៉ៃលិន” មកសម្តែងជាលើកទីពីរ សម្រាប់ទស្សនិកជនទស្សនាដោយសេរី បន្ទាប់ពីទទួលបានជោគជ័យលើការសម្តែងលើកទី១...
(កណ្តាល)៖ គោលដៅទី ៣ និងទី ៤ នៃព្រឹត្តិការណ៍ប្រកួតបាល់ទះ Wurkz Special Volleyball Cup 4×4 Season 2 រកឃើញម្ចាស់ជើងឯកថ្មីក្នុងពេល ២ សប្តាហ៍ចុងក្រោយនេះ ដោយមណ្ឌលកំពង់ចាម គឺបានទៅលើ ក្លឹបបាល់ទះសីហាសាមគ្គី និងមណ្ឌលកណ្តាល បានទៅលើ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B។ ក្រោមការឧបត្ថម្ភមិនសំចៃដៃពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស រដូវកាលទី ២ បានរកឃើញម្ចាស់ជ័យលាភីលេខ ១ និង លេខ ២ ពីមណ្ឌលកំពង់ចាម និងមណ្ឌលកណ្តាល សម្រាប់បន្តទៅវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។ ក្នុងនោះ ជ័យលាភីលេខ ១ បានទៅលើ ក្លិបបាល់ទះសីហាសាមគ្គី និង សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានពានរង្វាន់ និងទឹកប្រាក់ចំនួន ១៥ លានរៀល។ ជ័យលាភីលេខ ២ បានទៅលើ ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តរតនគិរី និង ក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ B ទទួលបានទឹកប្រាក់ចំនួន ៥ លានរៀល។ ជ័យលាភីលេខ ៣ បានទៅលើ ក្លិបកីឡាបាល់ទះវិទ្យាល័យព្រះសីហនុ និង ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តកណ្តាល A ទទួលបានទឹកប្រាក់ចំនួន ២ លានរៀល។ ជាចុងក្រោយ ជ័យលាភីលេខ ៤ បានទៅលើ ក្រុមបាល់ទះ ខេ.ស៊ី.វ៉ាយ និង ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង A ទទួលបានទឹកប្រាក់ ១ លានរៀល។ នាសប្តាហ៍នេះ Wurkz Special Volleyball Cup 4×4 Season 2 នឹងបន្តដំណើរស្វែងរកម្ចាស់ជ័យលាភីនៅគោលដៅទី ៤ ជាគោលដៅជម្រុះតាមភូមិភាគចុងក្រោយ នៅពហុកីឡដ្ឋានខេត្តកែប ចាប់ពីថ្ងៃទី ០៤-០៥-០៦ ខែមីនា វេលាម៉ោង ៧:៣០ នាទីព្រឹកតទៅ។ វើក ជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម! វើក បង្កើនថាមពលឥតឈប់ឈរ!
ភ្នំពេញ៖ កម្មវិធី «GRC FUN RUN» ជាមួយទឹកពិសា កម្ពុជា ត្រូវបានរៀបចំឡើងដោយ ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃអាទិត្យ ទី ៣០ ខែមីនា ឆ្នាំ២០២៥ ដែលបានប្រមូលផ្តុំថ្នាក់ដឹកនាំ សហការី និងអ្នកចូលរួមយ៉ាងច្រើនកុះករ នេះគឺជាសកម្មភាពបំផុសគំនិត បង្កើនស្មារតីកម្ពុជារួមគ្នា លើកកម្ពស់សកម្មភាពលេងកីឡាដើម្បីសុខភាព និងលើកទឹកចិត្តដល់របៀបរស់នៅដែលមានសុខភាពល្អដល់ប្រជាជនកម្ពុជា។...
ភ្នំពេញ៖ ដើម្បីបំពេញតម្រូវការអតិថិជន និងតម្រូវការទីផ្សារ ខ្មែរ ប៊ែវើរីជីស សម្រេចបង្ហាញសមាជិកថ្មី និងបានធ្វើការដាក់សម្ពោធ «ទឹកក្រូច អាយស៍ រសជាតិទំពាំងបាយជូរ» ជាផ្លូវការជូនដល់តំណាងចែកចាយ និងអតិថិជនទូទាំងប្រទេសចាប់ពីថ្ងៃនេះតទៅ។ ថ្មី! ជាមួយអាយស៍ រសជាតិទំពាំងបាយជូរ ជាប់មាត់ជាប់ចិត្តហ្មង ខ្មែរ ប៊ែវើរីជីស ផ្ដល់ជូននូវរសជាតិថ្មី បទពិសោធន៍ថ្មី និងប្លែកអារម្មណ៍ដល់អតិថិជន នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី...
ភ្នំពេញ៖ ចាប់រង្វាន់ពិត ឈ្នះរង្វាន់ពិត និងសុក្រឹតបំផុត! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ហ៊ាននិយាយ ហ៊ានធ្វើ និងជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលរៀបចំកម្មវិធី មហាសំណាងពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សរុបជាទឹកប្រាក់ ១,០០០,០០០$ និងបានធ្វើការចាប់រង្វាន់លើកទី១ កាលពីថ្ងៃអាទិត្យ ទី២៣ ខែ មីនា...
ចាប់រង្វាន់ពិត ឈ្នះពិត! កាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៥ ទឹកពិសា កម្ពុជា ផ្តល់រង្វាន់ធំម៉ូតូ Honda Dream ចំនួន ២០ រង្វាន់ និងទូរស័ព្ទដៃទំនើប Samsung Galaxy ZFilp6 ចំនួន ២០...
(ភ្នំពេញ)៖ កាន់តែប្លែកអារម្មណ៍ជាមួយបរិយាកាសថ្មី! EXPREZ Woman’s Day Private Listening ដែលធ្វើឡើងជាកាដូមួយ ពិសេសបងប្អូននារីៗ មីង អ៊ំ ក្នុងថ្ងៃពិសេសពេញដោយបរិយាកាសរីករាយមួយនេះ។ដើម្បីជាការអបអរសាទរដល់ទិវាសិទ្ធនារីអន្តរជាតិ ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី បាននាំយកកម្មវិធីថ្មីមួយ គឺ EXPREZ PRIVATE LISTENING ជាការស្តាប់ចម្រៀងលក្ខណៈ PRIVATE...
(សៀមរាប)៖ មិនចាញ់សប្តាហ៍ទី ១ ឡើយ ក្រោយការប្រកួតបាល់ទះយ៉ាងស្វិតស្វាញរយៈពេល ៣ ថ្ងៃ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះ WURKZ Special Volleyball Cup 4×4 Season 2 បានរកឃើញម្ចាស់ជើងឯកប្រចាំមណ្ឌលសៀមរាបហើយ គឺបានទៅលើ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ជាមួយនឹងការឧបត្ថម្ភមិនសំចៃដៃពីភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស...