ភ្នំពេញៈ ប្រទេសកម្ពុជា បានក្លាយជាសមាជិក របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ។ សហគមន៍អាស៊ាន (ASEAN Community) មានសសរស្ដម្ភចំនួន៣ ៖ សហគមន៍សន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន។ សម្រាប់ប្រទេសកម្ពុជា និងសហគមន៍សេដ្ឋកិច្ច អាស៊ានមាននូវទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយ ដែលនឹងធ្វើអោយកាន់តែមានសក្ដានុពល...
ភ្នំពេញៈ សាខាគយ និងរដ្ឋាករនាំចេញមានមុខងារ និងភារកិច្ចធ្វើជាសេនាធិការឲ្យ អគរ លើការងារបំពេញបែបបទ គយលើទំនិញនាំចេញ ស្ថិតក្រោមរូបភាពវិនិយោគ និងការងារផ្សេងទៀត ដូចមានចែងក្នុងប្រការ៤ នៃប្រកាសលេខ ៣៨៩ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០ ។ ការត្រួតពិនិត្យរូបវ័ន្តទំនិញនាំចេញ នៅសាខាគយនិងរដ្ឋាករនាំចេញ ត្រូវធ្វើឡើងតែម្តងរួមគ្នារវាងមន្ត្រីគយនិងរដ្ឋាករ និងមន្ត្រីកាំកុងត្រូល លើទម្រង់ឯកសារត្រួតពិនិត្យតែមួយរួមគ្នា...
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ផ្លូវខ្សែក្រវាត់ក្រុងទី៤ ដែលក្រសួងបានឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន សិក្សាតាំងពីឆ្នាំ២០១៨ បានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ ដោយផ្លូវនេះមានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង។ លោកលីមស៊ីដេនីនរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការជ្រើសរើស ផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រងនិងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវតម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់កាលពីម្សិលមិញនេះថាក្នុងចំណោមខេត្តទាំង៤នេះ ដោយឆ្លតកាត់ខេត្តកំពង់ស្ពីចំនួន...
ភ្នំពេញៈ យោងតាមរបាយការណ៍ របស់ GlobalData បានអោយដឹងថា ការចាក់សោរ និងការឃ្លាតឆ្ងាយពីសង្គមយ៉ាងតឹងរ៉ឹង ដោយសារតែជំងឺរាតត្បាតរ៉ាំរ៉ៃ បានបង្អាក់ឧស្សាហកម្មសំណង់ នៅទូទាំងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ ឧស្សាហកម្មសំណង់ ក្នុងតំបន់ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ៨,៥ភាគរយក្នុងឆ្នាំ ២០២០ ។ ទោះបីយ៉ាងណា បើការរាលដាលនៃរលកឆ្លងលើកទី២ ទិន្នផលនឹងកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២១ ដោយសារឥទ្ធិពលមូលដ្ឋានទាប និងសក្តានុពលជាមូលដ្ឋាន សម្រាប់កំណើនក្នុងតំបន់។...
ភ្នំពេញៈ ឥទ្ធិពលនៃវិបត្តិ Covid-19 បានធ្វើឱ្យវិស័យអចលនទ្រព្យសកល បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំ ប៉ុន្តែវិស័យអចលនទ្រព្យនៅកម្ពុជា ហាក់មានភាពធូរស្រាលជាងបណ្តាប្រទេសដទៃ ហើយនៅឆ្នាំ២០២១ខាងមុខនេះ អាចនឹងមានភាពកាន់តែល្អប្រសើរជាងនេះបន្ថែមទៀត ខណៈដែលសកម្មភាពទិញលក់ និងអភិវឌ្ឍក្នុងស្រុកនៅតែបន្តមានយ៉ាងមមាញឹក។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា សម្រាប់ការយល់ឃើញរបស់លោក នៅក្នុងឆ្នាំ ២០២១ វាហាក់ដូចជា មានភាពស្រពេចស្រពិលនៅឡើយ សម្រាប់ធ្វើការព្យាករណ៍...
ភ្នំពេញៈ ការឆ្លងកាត់គយអន្តរជាតិ គឺជាការដឹកជញ្ជូនទំនិញពីការិយាល័យគយមាត់ច្រកចូល ចូលទៅក្នុងដែនគយ ឆ្ពោះទៅកាន់ការិយាល័យគយមាត់ច្រកចេញ ចេញទៅក្រៅដែនគយ។ ប្រតិបត្តិករត្រូវទទួលការអនុញ្ញាត ពីអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ដើម្បីអនុវត្តនីតិវិធីឆ្លងកាត់អន្តរជាតិ និងត្រូវអនុវត្តតាមនីតិវិធីដូចខាងក្រោម៖ ក.នៅមាត់ច្រកចូល ជើងសាគយត្រូវបំពេញប្រតិវេទន៍គយ បំព្រួញនៅការិយាល័យចេញដំណើរ មន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចត្រូវបំពេញក្នុងផ្នែក A និង C នៃប្រតិវេទន៍គយ។ ក្នុងករណីពុំមានភាពមិនប្រក្រតី មន្ត្រីគយមានសមត្ថកិច្ចត្រូវបោះត្រា និងបញ្ជាក់នីតិវិធីគយឆ្លងកាត់...
ភ្នំពេញ ៖ មន្ត្រីនៃរាជរដ្ឋាភិបាល បានអះអាងថា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី ៣ នឹងក្លាយទៅជាទីតាំង ទទួលការសាងសង់គម្រោង វិនិយោគលើរោងចក្រសហគ្រាស ស្របតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពញ ដែលបាននឹងកំពុងជំរុញ ឱ្យរោងចក្រសហគ្រាសប្តូរទីតាំង ចេញពីទីក្រុងភ្នំពេញ។ លោកបណ្ឌិត វ៉ាន់ វ៉ាត អ្នកជំនាញនគរូបនីយកម្ម របស់រាជរដ្ឋាភិបាល បានអោយដឹងថា រដ្ឋាភិបាលសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានចំណែកធំឆ្លង...
ភ្នំពេញៈ វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ (Sanitary and Phytosanitary Certificate-SPS) ជាឯកសារចាំបាច់ សម្រាប់ការនាំចេញផ្លែឈើស្រស់ បន្លែស្រស់ រុក្ខជាតិស្រស់ ត្រី សត្វរស់ និងផលិតផល ផ្សេងទៀត ដែលតម្រូវដោយប្រទេសនាំចូល។ វិញ្ញាបនបត្រនេះបញ្ជាក់ថា ផលិតផលនាំចេញគ្មានផ្ទុកសត្វ ល្អិតបង្កជំងឺ ឬសត្វល្អិតចង្រៃដែលអាចបំផ្លាញផលដំណាំ។ អ្នកនាំចូលត្រូវទទួលខុសត្រូវ ក្នុងការបំពេញទៅតាមលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ។...
កំពតៈ គំរោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម លំដាប់អន្តរជាតិកំពស់កម្ពស់៤២ជាន់ ក្រោមទុនវិនិយោគប្រមាណ ៩៥លានដុល្លារ បាននិងកំពុងចាប់ផ្តើមសាងសង់ហើយ ដែលវត្តមានមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងរួមចំណែកលើកកំពស់ការអភិវឌ្ឍក្នុងក្រុងនេះកាន់តែមានសក្តានុពលថែមទៀត។ អភិបាលខេត្តកំពត លោក ជាវ តាយ ធ្លាប់បានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញពីកំណើនយ៉ាងខ្លាំង នៃប្រភពអចលនទ្រព្យក្នុងស្រុក ហើយជាប្រទេសមានសេដ្ឋកិច្ច លូតលាស់លឿន ដែលវិស័យឧស្សាហកម្ម សំណង់ និងសេវាកម្ម នៅតែជាកម្លាំងចលករយ៉ាងសំខាន់។ លោកបានបញ្ជាក់ថា...
ភ្នំពេញៈ គណៈកម្មាធិការគោលនយោបាយច្រក របៀងសេដ្ឋកិច្ចកើត (EEC) របស់ថៃ កាលដើមសប្តាហ៍ បានអនុម័តលើការសិក្សាលទ្ធភាព គម្រោងអភិវឌ្ឍន៍ថ្មីចំនួន ៣ ដែលមានតម្លៃ១,១៨ទ្រីលានបាត ក្នុងគោលបំណងបង្កើតការតភ្ជាប់រវាងច្រក EEC របស់រដ្ឋាភិបាល និងឧស្សាហកម្មក្នុងតំបន់។ គម្រោងថ្មីចំនួន៣ គឺកំពង់ផែស្ងួតចំនួន៣ ដែលមានតម្លៃសរុប២៤ ពាន់លានបាតនៅស្រុក Khon Kaen ខេត្ត Nakhon Ratchasima...