ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅតែបន្តដំណើរការទៅមុខ បើទោះបីកម្ពុជាកំពុងប្រឈមទៅនឹងវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក្តី ខណៈបច្ចុប្បន្ននេះ សម្រេចបានលទ្ធផលប្រមាណជាង ៤០ភាគរយ ។ លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ propertyarea.asia ថ្មីៗនេះថា រាល់គម្រោងសាងសង់ហេដ្ឋរចនាសម្ព័ន្ធទាំងអស់នៅកម្ពុជា ជាពិសេសគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ នាពេលបច្ចុប្បន្ននេះ កំពុងដំណើរការដោយរលូន និងអាចបញ្ចប់ទៅតាមផែនការ និងការគ្រោងទុក។...
មណ្ឌលគិរីៈ រដ្ឋបាលខេត្តមណ្ឌលគិរី មានគម្រោងសាងសង់កន្លែងចាក់សំរាមថ្មីនៅលើផ្ទៃដីចំនួន១០០ហិចតា ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងរក្សាសោភ័ណភាពរបស់ខេត្តមណ្ឌលគិរីទាំងមូល ដែលកំពុងមានឈ្មោះល្បីល្បាញជាគោលដៅទេសចរណ៍ធម្មជាតិ។ អភិបាលខេត្តមណ្ឌលគិរី លោកស្វាយ សំអ៊ាង បានឱ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋបាលខេត្តបានត្រៀមដី ទំហំជាង១០០ហិចតានៅជាយក្រុង ដើម្បីបង្កើតកន្លែងចាក់សម្រាមថ្មី ខណៈពេលនេះកន្លែងចាក់សម្រាមចាស់ជិតពេញទៅហើយ។ លោកបន្តថា “ការចំណាយដី១០០ហិចតា សាងសង់កន្លែងចាក់សំរាមថ្មីនេះនឹងជួយបង្កើនមុខមាត់ និងសោភ័ណភាពទីក្រុង រួមទាំងខេត្តទាំងមូលឱ្យកាន់តែមានភាពស្រស់ស្អាត អនាម័យជាងមុន និងជាការបង្ការសកម្មភាពចោល សំរាមពាសវាលពាសកាលផងដែរ” ។...
ភ្នំពេញៈ អនុលោមតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាមានតែគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេដែលមានសិទ្ធិទទួលបាននូវផលប្រយោជន៍ដែលស្ថិតក្នុងក្របខ័ណ្ឌនៃច្បាប់នេះ។ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហៅកាត់ថា គ. ល. គមានន័យថាគម្រោងវិនិយោគដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។ ដើម្បីទទួលស្គាល់ជាគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់អ្នកវិនិយោគ អ្នកវិនិយោគត្រូវដាក់សំណើវិនិយោគ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ឬ អនុគណៈកម្មាធិការវិនិយោគ ខេត្ត រាជធានី និងទទួលបានវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។ គម្រោងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នេះ មានបីប្រភេទដូចជាទី១ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បម្រើទីផ្សារក្នុងស្រុក ទី២ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើឲ្យការនាំចេញ និងទី៣ គម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាឧស្សាហកម្មគាំទ្រ៕propertyarea.asia
កំពត ៖ មិនថាស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិសេដ្ឋកិច្ចដែលបណ្តាប្រទេសជាច្រើនកំពុងជួបប្រទះនោះទេ សម្រាប់តែទីផ្សារដីធ្លីនៅក្នុងខេត្តកំពត ដែលជាតំបន់គោលដៅទេសចរណ៍លំដាប់អន្តរជាតិប្រចាំនៅកម្ពុជា ហាក់មិនបានស្រពោននោះឡើយ ផ្ទុយទៅវិញគឺនៅតែមានតម្រូវការ ហើយតម្លៃនៅលើទីផ្សារកាន់តែបន្តកើនឡើងជាលំដាប់ ជាពិសេសនៅជាប់មាត់ព្រែក។ នាយកក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងដីឡូតិ៍ TH Land Real Estate លោក វិន ឈុនហ៊ាត បានមានប្រសាសន៍នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះថា នៅក្នុងមួយរយៈពេលចុងក្រោយនេះ ទីផ្សារលក់ដីធ្លីនៅតាមតំបន់មួយចំនួនក្នុងខេត្តកំពតហាក់មានការធ្លាក់ចុះបន្តិច...
ភ្នំពេញៈ ស្រដៀងគ្នាទៅនឹងទីផ្សារ លំនៅដ្ឋានស្នាក់នៅអចិន្ត្រៃយ៍ បច្ចុប្បន្នសន្ទុះនៃការវិនិយោគ និងអភិវឌ្ឍន៍លើវិស័យ លំនៅដ្ឋានលំហែរកាយ កំពុងតែមានការកើនឡើងស្ទើរគ្រប់ខេត្ត ជាពិសេសនៅតំបន់ទេសចរណ៍បែបធម្មជាតិ ជាមួយនឹងការសម្លឹងឃើញពីឱកាស នៃការទទួលបានចំណេញយ៉ាងច្រើន។ លោកឧកញ៉ា តេង រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group ដែលអ្នកវិនិយោគ និងអភិវឌ្ឍន៍ទៅលើប្រភេទលំនៅដ្ឋាន បែបលំហែរកាយបានមានប្រសាសន៍ នាល្ងាចថ្ងៃទី១៣ ខែសីហា...
ភ្នំពេញៈ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា មិនសូវទទួលរងនូវផលប៉ះពាល់ខ្លាំងក្លា ទោះបីជាស្ថានភាពការរីករាលដាល នៃជំងឺកូវីដ១៩ សកលនៅមិនទាន់មាន ធូរស្បើយនៅឡើយក៏ដោយ។ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា កម្ពុជាបាននាំចូលសម្ភារៈសំណង់ (Construction Equipments) ដែក និងស៊ីម៉ងត៍នៅក្នុងតម្លៃសរុប ៥៦៥,៩១លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២០ ខណៈការនាំចូលផលិតផលទាំងអស់នេះ ក្នុងរយៈពេលពេញ១ឆ្នាំ២០១៩ មានតម្លៃរហូតដល់១៥០៦,៥៥លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ...
កែប ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានអះអងថា មានតម្រូវការខ្ពស់លើសពីការរំពឹងទុក សម្រាប់ការផ្គត់ផ្គង់សេវាស្នាក់នៅរយៈពេលខ្លីរបស់បណ្តាសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ នានានៅទូទាំងខេត្តកែប ដែលគិតនៅត្រឹមរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ត្រូវបានទទួលការកក់ទុកពីសំណាក់ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ក៏ដូចជាលក្ខណៈឯកជនអស់ទាំងស្រុងសម្រាប់ថ្ងៃឈប់សម្រាក់ខាងមុខនេះ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានប្រាប់ឱ្យដឹងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០ម្សិលមិញនេះថា ផ្ទះសំណាក់...
ភ្នំពេញៈ ប្រទេសកម្ពុជា បានទទួលផលប្រយោជន៍ ពីការធ្វើពិពិធកម្ម នៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក បើទោះបីជាការប្រកាសលទ្ធផល សម្រេចថាដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធអឺរ៉ុបក៏ដោយ ។ នេះបើយោងតាមភ្នាក់ងារស្រាវជ្រាវ សេដ្ឋកិច្ចរបស់អាមរិក Moody’s Investors Service នៅថ្ងៃអង្គារនេះ។ Moody’s បានឱ្យក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅក្នុងទីក្រុងហុងកុងថា “ខណៈប្រព័ន្ធពាណិជ្ជកម្មពិភពលោក កាន់តែផ្តោតលើតំបន់តំបន់សំខាន់នីមួយៗ អាស៊ី អឺរ៉ុប...
ភ្នំពេញ ៖ គម្រោងសាងសង់ និងទុនវិនិយោគ ក្នុងវិស័យសំណង់នៅកម្ពុជា ដែលស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ ក្រោមឥទ្ធិពល នៃវិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺឆ្លង ចាប់តាំងពីដើមឆ្នាំ២០២០មកនោះ អាចនឹងចាប់ផ្តើមមានកម្រើកឡើងវិញនៅក្នុងត្រីមាសទី២ ឬដើមត្រីមាសទី៣នៃឆ្នាំ២០២១ ក្រោយការទប់ស្កាត់ការរាលដាលជំងឺឆ្លងបាន។ តាមការព្យាករណ៍ របស់នាយិកាប្រចាំប្រទេសក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia អ្នកស្រី អាន សុធីតា នៅព្រឹកថ្ងៃទី១២ ខែសីហា...
ភ្នំពេញៈ ប្រវេសន៍កាលិក គឺជានីតិវិធីគយ ដែលអាចអនុញ្ញាតឲ្យទំនិញនាំចូលបានក្នុងដែនគយ ក្រោមល័ក្ខខ័ណ្ឌ រួចផុតពីការបង់ពន្ធនិងអាករទាំងស្រុង ឬភាគខ្លះ។ ទំនិញទាំងនោះ ត្រូវបាននាំចូលក្នុងគោលបំណង ច្បាស់លាស់ ហើយត្រូវនាំចេញទៅវិញ ក្នុងកម្រិតពេលវេលាជាក់លាក់មួយ និងមិនធ្វើការកែច្នៃ ឬផ្លាស់ប្តូរ លើកលែងតែការរំលស់ជាធម្មតាតាមការប្រើប្រាស់ (មាត្រា ៩ នៃច្បាប់ស្តីពីគយ)។ ការនាំចូលទំនិញ ក្រោមរបបប្រវេសន៍កាលិក អាចត្រូវបានអនុញ្ញាត ចំពោះករណីដូចខាងក្រោម ទី១...