ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនក្នុងស្រុកផលិតស្រាបៀរ និងភេសជ្ជៈដ៏ធំនៅកម្ពុជា បានបន្តពង្រីកខ្លួនកាន់តែធំ និងចាក់ឬសកាន់តែជ្រៅទៅ ក្នុងវិស័យផលិតស្រាបៀរ ជាមួយនឹងការបន្តនាំយកផលិតផលថ្មីៗ និងច្នៃប្រឌិតចូលមកកាន់ទីផ្សារ ដែលថ្មីៗនេះនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ខ្មែរ ប៊ែវើរីជីស បានចុះអនុស្សារណៈនៃការយោគយល់គ្នា MOU ក្នុងការនាំយក Craft Beer ដំបូងដែលនឹងមានលក់ផ្តាច់មុខ នៅក្នុងភោជនីយដ្ឋាន Mastercraft...
ភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងផ្តល់ជូនអ្នកទិញទំនិញ នូវប្រម៉ូសិនសម្រាប់ចុងសប្តាហ៍ នូវប្រាក់ត្រលប់មកវិញរហូតដល់ ៥ដុល្លារ សម្រាប់រាល់ការចំណាយចាប់ពី ២៥ដុល្លារឡើងទៅ ពីកិច្ចសហប្រតិបត្តិការរបស់ ក្រុមហ៊ុនជាមួយនឹងផ្សាម៉ាក្រូ (Makro)។ ការផ្តល់ជូនពិសេសនេះ គឺជាការចាប់ផ្តើមនៃកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន ទ្រូម៉ាន់នី និងផ្សារម៉ាក្រូ ដែលក្រុមហ៊ុនទាំងពីរនេះមានប្រភព ពីក្រុមហ៊ុនមេតែមួយ ពោលគឺជាផ្នែកមួយនៃក្រុមហ៊ុន...
តោះ! ទៅបង្អួតសម្រស់ទីក្រុង របស់អ្នកក្នុងពេលរាត្រី ជាមួយទូរស័ព្ទដៃ Samsung តិចមើល..! ភ្នំពេញ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២៖ ស្រឡាញ់ការថតរូបមែនទេ..? ហេតុអ្វីមិនសាកបញ្ចេញនូវស្នាដៃ និងភាពច្នៃប្រឌិតរបស់ខ្លួនសាកមើល? គ្រាន់តែថតរូបឬវីដេអូ សោះក៏អាចមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យពីក្រុមហ៊ុន សាមសុងដែរ!! កាន់តែរំភើបរីករាយ ជាមួយកម្មវិធីកម្សាន្តសប្បាយៗ ពីទូរស័ព្ទដៃ Samsung ដែលលោកអ្នកគ្រាន់តែធ្វើការថតរូប...
ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែលដែលជាពាណិជ្ជកម្មមួយ របស់ក្រុមហ៊ុន ជីប ម៉ុង បានបន្តចុះអនុស្សារណៈ នៃការយោគយល់ ជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន ដែលមានដូចជា រោងភាពយន្ត Legend, សួនកម្សាន្ត Doozii, ពិភពហ្គេម NEO ខណ៖ដែលដៃគូពាណិជ្ជកម្មទាំងបី សុទ្ធតែបញ្ជាក់ជំហរ ទីណាមានផ្សារទំនើប...
ស្រាបៀរ កម្ពុជានៅយប់ថ្ងៃសៅរ៍បានរកឃើញ គូស្វាមីភរិយាថ្មីកំពូលសំណាង រហូតដល់ទៅ១០៩ គូឈ្នះរង្វាន់ប្រាក់សុទ្ធចំនួន ២០លានរៀល និង ១០លានរៀល ដែលមកពីខេត្តក្រុងជាច្រើនដូចជា បន្ទាយមានជ័យ សៀមរាប ព្រៃវែង ព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង កំពង់ធំ កំពត ត្បូងឃ្មុំ ក្រចេះ កណ្តាល កំពង់ស្ពឺ ឧត្តរមានជ័យ...
(ភ្នំពេញ) ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២៖ ឱ្យលឿនឡើង! រង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ស៊េរីថ្មីចុងក្រោយពីកម្មវិធី “មហារង្វាន់ស្រោចធរណី” ពី សាមសុង នៅសល់ 40 គ្រឿងទៀតកំពុងរង់ចាំអតិថិជនទាំងអស់ទូទាំងប្រទេស! នេះជាសប្តាហ៍ទី 2 ហើយដែលកម្មវិធី...
ភ្នំពេញ៖ ប្រទេសកម្ពុជា មានហ្រ្វេនឆាយរបស់ខ្លួន ដែលមានភាពល្បីល្បាញ់ជាង ១០០ហើយ ដូចជាប្រភេទអាហារ និងរបស់ប្រើប្រាស់ជាដើម កំពុងដំណើរការនៅក្នុងប្រទេស ខណៈមានហ្វ្រេនឆាយមួយចំនួន ត្រូវបានលក់ទៅក្រៅប្រទេស និងគ្រោងពង្រីកបន្ថែមទៀត ទៅទីផ្សារក្នុងតំបន់ និងអន្តរជាតិ ។ ក្នុងវេទិកាជំនួបអាជីវកម្ម និងហ្រ្វេនឆាយ២០២២ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ លោកឧកញ៉ា ហួត ជា...
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ម៉ាកអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន៦បាន ចុះអនុស្សារណៈនៃការយោគយល់ ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាពាណិជ្ជកម្មមួយក្នុង ចំណោមពាណិជ្ជកម្មទាំង១៤ របស់ក្រុមហ៊ុន ជីប ម៉ុង ដើម្បីបើកសាខារបស់ខ្លួន នៅក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្សជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលនឹងបើកដំណើរការ នាចុងឆ្នាំ២០២២នេះ។ ម៉ាកអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈធំៗទាំងនេះរួមមាន The Pizza Company, Dairy Queen, Krispy Kreme របស់ក្រុមហ៊ុន Express Food Group (EFG) ម៉ាកអាជីវកម្ម Brown Coffee and Bakery ម៉ាកChatime Cambodia និងម៉ាកស្រាបៀរ Craft ឈ្មោះថា Cambodia Mastercraft របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាធ្វើឡើងនៅសណ្ឋាគា លំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញយ៉ាងដូច្នេះថា៖ «ពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់នេះ ធ្វើឡើងដើម្បីអបអរសាទរការចាប់ផ្តើម នៃភាពជាដៃគូរបស់យើង ក៏ដូចជាពង្រឹងកិច្ចសហការ រវាងក្រុមហ៊ុនរបស់យើង។ ការសហការរួមគ្នានេះ នឹងនាំយកនូវអ្វី ដែលអ្នកប្រើប្រាស់នៅកម្ពុជា សក្តិសមទទួលបាននោះ គឺផលិតផលដែលមានគុណភាព សេវាកម្មប្រកបដោយគុណភាព និងបទពិសោធន៍ប្រកបដោយគុណភាព»។ ...
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ម៉ាកអាជីវកម្មជាតិ និងអន្តរជាតិធំៗ ចំនួន១០បាន ចុះអនុស្សារណៈ នៃការយោគយល់ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងមណ្ឌលផ្សារទំនើប ខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉លដែលគ្រោងនឹងបើកដំណើរការ នៅចុងឆ្នាំ២០២២ខាងមុខនេះ។ ក្រុមហ៊ុនទាំងនោះគ្របដណ្តប់ លើផ្នែកម្ហូបអាហារ និងភេសជ្ជៈ កម្សាន្ត និងឱសថ ដែលមានម៉ាកអាជីវកម្មល្បីៗដូចជា The Pizza Company, Dairy Queen, Krispy Kreme របស់ក្រុមហ៊ុន Express Food Group (EFG) ក្រុមហ៊ុន Brown Coffee and Bakery ក្រុមហ៊ុន Chatime Cambodia ម៉ាកផលិតផលថ្មី Cambodia Mastercraft របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រុមហ៊ុនLegend Cinema ក្រុមហ៊ុន Doozii ក្រុមហ៊ុន Neo និងក្រុមហ៊ុន ឱសថផ្លឹស។ លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានថ្លែងក្នុងពិធីចុះហត្ថលេខា ដែលត្រូវបានធ្វើឡើងនៅសណ្ឋាគា លំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ យ៉ាងដូចេ្នះថា៖ «ក្រោមទឹក ប្រាក់វិនិយោគចំនួនជាង១៥០លានដុល្លារអាមេរិកសាងសង់លើផ្ទៃដីជាង១៦ម៉ឺនម៉ែត្រការេ មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល មានចក្ខុវិស័យយ៉ាងមុះមុត ក្នុងការនាំយកនូវម៉ាកផលិត ផលល្បីៗទូទាំងពិភពលោក ដើម្បីផ្គត់ផ្គង់តម្រូវការអតិថិជនក្នុងស្រុកដែលតែងតែ ផ្លាស់ប្តូរពីមួយសម័យ កាលទៅមួយសម័យកាល»។ លោកបានបន្ថែមទៀតថា ការចុះអនុស្សារណៈ យោគយល់នេះ ជាយុទ្ធសាស្ត្រឈ្នះៗ រវាងក្រុមហ៊ុន ជីប ម៉ុង រីថែល និងក្រុមហ៊ុនទាំងអស់ ដែលជាដៃគូ។ តំណាងម៉ាកអាជីវកម្មទាំង ១០ ខាងលើ ក៏បានសម្តែងក្តីរីករាយដែលបានសហការ ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ហើយក៍បានបង្ហាញ នូវទំនុកចិត្តខ្ពស់ ចំពោះមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដោយសារមណ្ឌលផ្សារទំនើបនេះ ស្ថិតក្នុងតំបន់ពោរពេញ ដោយសក្កានុពល នៃប៉ែកខាងត្បូងរាជធានីភ្នំពេញ ដែលគ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ២០២២ខាងមុខនេះផ្តល់នូវបទពិសោធន៍ថ្មីប្លែក ជាមួយនឹងបរិកាសដ៏ទាក់ទាញ។...
ភ្នំពេញ៖ មិត្តហ្វូន (Metfone) ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ឈានមុខគេនៅកម្ពុជា នៅថ្ងៃទី ២៣ មិថុនា ឆ្នាំ ២០២២ បានបន្តការឧបត្ថម្ភគាំទ្ររបស់ខ្លួនសម្រាប់ លីកកំពូលកម្ពុជា (CPL) រយៈពេលបីឆ្នាំទៀតចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ដែលក្នុងនោះ មិត្តហ្វូននឹងត្រូវឧបត្ថម្ភប្រាក់ចំនួន ៥០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ...