កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ព្រះនាងតូច នរោត្តម ជេនណា បានយាងជាអធិបតីភាពក្នុងពិធីសម្ភោធហាងថ្មីរបស់ PAPA JOHN’S PIZZA សាខាបុរីប៉េងហួត បឹងស្នោ ដែលមានទីតាំងនៅ ភីអេច យូរ៉ូផាក។ ក្នុងកម្មវិធីនេះ ព្រះនាងក៏បានផ្តល់កិត្តិយស ក្នុងការសម្តែងទេពកោស្យសិល្បៈផងដែរ។ ព្រះនាងតូច ជេនណា ជាទូតសុឆន្ទះរបស់ហាង PAPA...
ភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា។ លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា និងលោក អ៊ាប បូណារ៉ូ នាយកប្រតិបត្តិពាណិជ្ជកម្មរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី...
រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ – ប្រតិបត្តិករទូរស័ព្ទឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជាក្រុមហ៊ុន Smart Axiata កាលពីថ្ងៃអាទិត្យបានប្រកាសបិទបញ្ចប់កម្មវិធី SmartStart High School Edition ដែលរៀបចំឡើងក្នុងគោលបំណងបណ្តុះស្មារតីសហគ្រិនក្នុងចំណោមសិស្សវិទ្យាល័យនៅកម្ពុជា ទន្ទឹមនឹងនោះក៏ជួយអភិវឌ្ឍគំនិតអាជីវកម្មផ្នែកឌីជីថល និងបច្ចេកវិទ្យា តាមរយៈសិក្ខាសាលា កម្មវិធីណែនាំនានា និងដំណើរកំសាន្ត។ មកពីវិទ្យាល័យកំពង់ធំ ក្រុម The...
គូស្វាមីភរិយាចំនួន២០គូ អញ្ជើញមកពីតាមបណ្តាខេត្តនានាទូទាំងប្រទេស បានទទួលរង្វាន់ប្រាក់សុទ្ធ២០លាន និង១០លានរៀលពីស្រាបៀរ កម្ពុជា ដែលការប្រគល់រង្វាន់ត្រូវបានធ្វើឡើងក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស កាលពីថ្ងៃសៅរ៍ កន្លងទៅ។ គូស្វាមីភរិយា មកពីខេត្តក្រចេះ កំពង់ឆ្នាំង ព្រៃវែង ព្រះសីហនុ សៀមរាប ស្វាយរៀង កំពង់ធំ កណ្តាល កំពង់ចាម តាកែវ ត្បូងឃ្មុំ និងកំពង់ស្ពឺ ជាពិសេសគូស្វាមីភរិយាទាំង ២០គូនេះ ជាតំណាងគូស្វាមីភរិយាចំនួន១០០គូ ដែលមានសំណាងឈ្នះរង្វាន់ប្រាក់លានពីការចាប់ឆ្នោតក្នុងកម្មវិធីអាពាហ៍ពិពាហ៍ទាន់សម័យរបស់ស្រាបៀរ កម្ពុជា ដែលត្រូវបានធ្វើឡើងកាលពីដើមខែឧសភាកន្លងទៅ។ គូស្វាមីភរិយាចំនួន២០គូខាងលើក៏បានដើរទស្សនកិច្ចរោងចក្រផលិតស្រាបៀរ កម្ពុជាផ្ទាល់ភ្នែក ដែលស្ថិតក្នុងតំបន់ជើងឯក ខណ្ឌមានជ័យ រាជធានីភ្នំពេញ...
(ភ្នំពេញ) ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២២៖ ក្រុមហ៊ុន សាមសុង បានធ្វើការសម្ពោធផ្លូវការនូវវត្តមានកំពូលទូរទស្សន៍ស៊េរីចុងក្រោយសម្រាប់ឆ្នាំ 2022 ដ៏ឆ្លាតវៃ ស៊ីវីល័យ ទាន់សម័យ និងអស្ចារ្យបំផុតរបស់ខ្លួន ម៉ូឌែល Neo QLED 8K និងបានដាក់តាំងបង្ហាញផលិតផលអេឡិចត្រូនិកទំនើបៗជាច្រើនមុខទៀតនៅសណ្ឋាគារណាហ្គាវើលដ៍ កាលពីថ្ងៃទី7 ខែឧសភា ដោយមានការស្វាគមន៍ចូលរួមពីសំណាក់ដៃគូជំនួញ...
(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត កំពុងតែមានប្រូម៉ូសិនដ៏មហាសាល ក្នុងឱកាសបើកលក់មុនសម្ពោធ និងអបអរទិវាគុណម្តាយ គុណឪពុក នាពេលខាងមុខនេះ ជូនដល់អតិថិជនរបស់ខ្លួនគឺ “ទិញផ្ទះ ជូនឡាន” ចំណេញទឹកប្រាក់រហូតដល់ទៅ $71,888 ដោយការបង់ប្រាក់ប្រចាំខែតែ $799 មិនគិតការប្រាក់រយៈពេលវែង និងកាន់តែចំណេញទ្វេរដងជាមួយការថែមជូនទូរស័ព្ទ iPhone 13 Pro...
អ្នករស់នៅខេត្តកោះកុងជាច្រើន ទទួលបានភាពសប្បាយរីករាយជាខ្លាំង តាមរយៈការទស្សនាការប្រដាល់ផ្ទាល់ភ្នែក ក្នុងព្រឹត្តិការណ៍ដ៍ធំអស្ចារ្យប្រចាំឆ្នាំ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមេសា កន្លងមក នៅឯទីធ្លាទល់មុខមហោស្រព ភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ភាពសប្បាយរីករាយនេះ មិនមែនមានតែនៅក្នុងខេត្តកោះកុងប៉ុណ្ណោះទេ គឺនឹងមាននៅតាមបណ្តាខេត្តផ្សេងៗរហូតដល់ទៅ១២។ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស នឹងធ្វើដំណើរទៅដល់ខេត្តពោធិ៍សាត់ នៅថ្ងៃទី០៧ ខែឩសភា ដូច្នេះអ្នករស់នៅក្នុងខេត្តសូមកុំភ្លេចទៅមើលទាំងអស់គ្នា។ ផ្អែកតាមវីដេអូសង្ខេបចេញផ្សាយនៅថ្ងៃទី៥ ខែឩសភា លើទំព័រហ៊្វេសប៊ុកភេសជ្ជៈប៉ូវ កម្លាំង វើក WURKZយើងឃើញថាមានពលរដ្ឋជាច្រើន បានចូលរួមទាំងគ្រួសារ និងលេងល្បែងកម្សាន្តឈ្នះរង្វាន់ជាច្រើន ពិសេសពិសាភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ទឹកក្រូចអាយស៍ IZE និងស្រាបៀរ...
(ភ្នំពេញ) ថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០២២៖ រូបភាពដែលថតនៅពេលយប់ ចេញពីស្មាតហ្វូនភាគច្រើនមានស្នាមអុច ព្រាល មិនច្បាស់ ខ្មៅៗ មិនស្អាត…! ត្រូវអត់! មិនបាច់ប្រាប់ចម្លើយក៏ដឹងថា អ្នកដែលកំពុងអានលួចញញឹម និងដឹងច្បាស់ក្នុងចិត្តខ្លួនឯងហើយ! អ៊ីចឹងថាតើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង អាចដោះស្រាយបញ្ហានេះ ជូនពិភពលោក និងអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់បានទេ? បើធ្វើមិនបាន…ម្តេចនឹងជាប់ឈ្មោះជាកំពូលក្រុមហ៊ុនបច្ចេកវិទ្យាយក្សឈានមុខគេក្នុងពិភពលោកទៅហ្អ៎ក…!...
នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព(ម.អ.ស.) បានដឹកនាំ “កិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១១” នៅសហគ្រិនខ្មែរ។ ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល បានពិនិត្យនិងវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារនិងសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២។ ឆ្លៀតក្នុងឱកាសនេះដែរសហគ្រិនខ្មែរ បានបង្ហាញពីគ្រោងការណ៍ថ្មីៗជាយុទ្ធសាស្រ្តសម្រាប់ការអនុវត្តក្នុងបរិបថនៃការបើកទូលាយ ក្រោយវិបត្តិកូវីដ-១៩ក៏ដូចជាផ្តើមប្រតិបត្តិការឡើងវិញទៅលើកម្មវិធីមួយចំនួនដែលបានទទួលការប្រឈមនិងបង្អាក់ក្នុង អំឡុងពេលដែលពិភពលោកកំពុងជួបវិបត្តិ។សហគ្រិនខ្មែរបានគូសបញ្ជាក់អំពីគម្រោងការងារដែលស្របនឹងគោលនយោបាយ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលដើម្បីជម្រុញវិស័យសហគ្រិនភាពនៅកម្ពុជាឲ្យដំណើរការកាន់តែរលូនដោយឈរលើការគាំទ្រដល់វិស័យទាំង៤ រួមមានវិស័យ...
សម្រាប់ព័ត៌មានបន្ថែមខាងផ្នែកបម្រើសេវាអតិថិជនសូមទំនាក់ទំនងមកកាន់ 085/023 888 181 វែបសាយៈ ezecom.com.kh Announcement for all Opennet’s Customers! We would like to welcome Opennet’s Customers to become additional members...