ភ្នំពេញ៖ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នេះជាកាដូដ៏រំភើបអស្ចារ្យបំផុត សម្រាប់អបអរឆ្នាំថ្មីពី ក្រុមហ៊ុន សាមសុង! ពិតជារំភើបខ្លាំងណាស់…ហើយសឹងតែមិនជឿសោះតែម្តងថា ក្រុមហ៊ុន សាមសុង ផ្តល់ជូននូវ កម្មវិធីមហាប្រូម៉ូសិន ថែមជូនដ៏អស្ចារ្យ និងការបញ្ចុះតម្លៃភ្លាមៗ នៅចុងឆ្នាំនេះ! ដូច្នេះអតិថិជនទាំងអស់ ដែលត្រូវការផលិតផលអេឡិចត្រូនិក ប្រើប្រាស់ ក្នុងគេហដ្ឋាន រួសរាន់ឡើង! ចាប់ពីថ្ងៃទី ៨...
ភ្នំពេញ៖ សែលកាត មានមោទនភាព ក្នុងការទទួលរង្វាន់ពីទស្សនាវដ្តី Global Brands ក្នុងនាមជាក្រុមហ៊ុន ទូរគមនាគមន៍ជាទីទុកចិត្តបំផុត នៅកម្ពុជា សម្រាប់ឆ្នាំទីពីជាប់គ្នា។ ទស្សនាវដ្តីខាងលើ បានចេញផ្សាយ អ្នកឈ្នះពានរង្វាន់ នៅសប្តាហ៍នេះ ដោយផ្តល់រង្វាន់កិត្តិយស ចំនួនពីរ ដល់សែលកាត គឺពានរង្វាន់“ប្រតិបត្តិករទូរគមនាគមន៍ ជាទីទុកចិត្តបំផុត” និងពានរង្វាន់ “ភាពល្អឥតខ្ចោះ ក្នុងឧស្សាហកម្មទូរគមនាគមន៍” ដោយទទួលស្គាល់ សមត្ថភាពដឹកនាំរបស់ លោក ចនចន ណាវ៉ាល់ (Jonjon Naval) ប្រធានផ្នែកបច្ចេកវិទ្យា របស់សែលកាត។ ពានរង្វាន់ទាំងពីរនេះ នឹងត្រូវប្រគល់ជូន ជាផ្លូវការនៅក្នុងពិធីប្រគល់រង្វាន់ នៅទីក្រុងឌូបៃ នាខែមេសាឆ្នាំក្រោយ។ ការទទួលបានពានរង្វាន់ទាំងពីរនេះ មានន័យថា សែលកាតបានទទួលពានរង្វាន់ សរុបរហូតដល់ចំនួន២៦ ដែលនេះជាការទទួលស្គាល់ គុណភាពបណ្តាញ និងលទ្ធផលប្រតិបត្តិការអាជីវកម្ម របស់សែលកាត ចាប់តាំងពីការ ដាក់ប្រើបណ្ដាញសេវាអ៊ីនធើណិត ល្បឿនលឿន 4G LTE របស់ខ្លួនកាលពីខែមករាឆ្នាំ ២០១៧មក។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានលើកឡើងថា ឆ្នាំ២០១៩ គឺជាឆ្នាំដ៏ល្អប្រសើរ សម្រាប់សែលកាត។ លោក អៀន វ៉ាតសុន បានបន្ដថា៖ “នៅឆ្នាំនេះ សែលកាតបានឈ្នះពានរង្វាន់ចំនួន ១៥ ដែលផ្ដល់ដោយ ស្ថាប័នឈានមុខគេ មានដូចជាស្ថាប័ន Ookla ស្ថាប័នOpen ស្ថាប័នSignal ស្ថាប័នSilicon Review ទស្សនាវដ្តី International Business ទស្សនាវដ្តីInternational Finance ស្ថាប័នTelecom Asia ស្ថាប័ន CMO Asia និងជាចុងក្រោយនេះ ទស្សនាវដ្តី Global Brands។ ជាងនេះទៅទៀត សែលកាត បានចូលរួមយ៉ាងសកម្ម ក្នុងព្រឹត្តិការណ៍តំបន់ និងពិភពលោក ដើម្បីលើកកម្ពស់ កិត្តិនាមរបស់សែលកាត ក៏ដូចជាការបង្ហាញថា ប្រទេសកម្ពុជាជាប្រទេសអាស៊ាន ច្នៃប្រឌិតមួយ ដែលឈានមុខគេ។ ការទទួលស្គាល់តាមរយៈ ពានរង្វាន់ជាច្រើន បញ្ជាក់ថាយើងកំពុងដើរលើផ្លូវត្រូវ ឆ្ពោះទៅរកការសម្រេច ឲ្យបាននូវចក្ខុវិស័យ របស់យើងដែលចង់ឲ្យ ប្រទេសកម្ពុជាក្លាយជាប្រទេសឌីជីថល ពេញលេញ។” ជាចុងក្រោយ លោក អៀន វ៉ាតសុន បានថ្លែងអំណរគុណដល់ក្រុមការងារ សែលកាតទាំងមូល ចំពោះ ការយកចិត្តទុកដាក់ ការប្តេជ្ញាចិត្ត និងឆន្ទៈក្នុងការខិតខំ ប្រឹងប្រែង បម្រើប្រជាជនកម្ពុជា៕
ភ្នំពេញ៖ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបគាំទ្រ របៀបវារៈសេដ្ឋកិច្ចឌីជីថល នៃព្រឹត្តិការណ៍ ការយល់ដឹងអំពី និងនិន្នាការ ធុរកិច្ចនិងការកសាងបណ្តាញ ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី៦ ខែ ធ្នូ ឆ្នាំ ២០១៩ ។ ក្រុមហ៊ុន សែលកាត ធនាគារឯកទេស វីង និង អ៊ីហ្ស៊ីខម ដែលជាក្រុមហ៊ុនផ្នែក...
ភ្នំពេញ៖ ក្រុមហ៊ុនគ្រឿងសង្ហារឹមប្រណីត La Vigo Furniture គឺជាក្រុមហ៊ុនមួយ បាននាំចូលគ្រឿងសង្ហារឹមប្រណិតបែប Classic ពីប្រទេស Itali ដែលក្នុងនោះមានគ្រឿងសង្ហារឹម ជាឈុតដូចជាៈ ឈុតគ្រែគេង ឈុតតុញាំបាយ ឈុតសាឡុង ដែលឈុតនីមួយៗ គឺផ្តោតទៅលើការឆ្លាក់យ៉ាងស្រស់ស្អាត ដែលផលិតឡើងដោយដៃ ជាមួយប្រភេទឈើប្រណីត មានគុណភាពខ្ពស់ រួមបញ្ចូលជាមួយសន្លឹកមាសភ្លឺផ្លេក ដែលផ្តល់នូវសោភ័ណ្ឌ...
ថ្មីៗនេះក្រុមហ៊ុន Huawei បានបញ្ចេញស្មាតហ្វូន របស់ខ្លួនមួយម៉ូឌែលទៀត ដើម្បីវាយលុកទីផ្សារ ជាពិសេសគឺយុវវ័យ ដែលនិយមស្មាតហ្វូន តម្លៃជាង២០០ដុល្លារ ដោយអមមកជាមួយ ការរចនារូបរាងឥតខ្ចោះ ថែមទាំងសមត្ថភាពមិនធម្មតា។ ខាងក្រោមនេះ គឺជា៦ចំណុចខ្លាំងរបស់ Huawei Y9s ដែលមានតម្លៃត្រឹម ២៥៩ដុល្លារ ប៉ុណ្ណោះ៖ ១. ការរចនាតួខ្លួន៖ តួខ្នងក្រាល ដោយកញ្ចក់កោង 3D ការពារសឹកឆ្កូត ពណ៌គ្រីស្តាល់ភ្លឺចែងចាំង ធ្វើអោយស្មាតហ្វូន កាន់តែប្រណិត។ មួយវិញទៀត គឺបន្ទះស្កេនក្រយៅដៃចំហៀង វាស្កេនដោះសោរ បានត្រឹមត្រូវ លឿន និង ងាយស្រួលប្រើប្រាស់។ បន្តទៀតគឺកាមេរ៉ាផុសឡើង វាជាបច្ចេកវិទ្យាកំពុងពេញនិយម និងទ្រទំងន់ដល់ទៅ 15គីឡូ។ ២. អេក្រង់៖ HUAWEI Ultra FullView Display ជាអេក្រង់លាតពេញ គ្មានឆក ទំហំ 6.59អ៊ីង កម្រិតបង្ហាញ FHD+ដោយអេក្រង់លាតនេះ វាកាន់តតែផ្ដល់ភាពងាយស្រួល ពេលលេងអ៊ីនធឺណិត មើលភាពយន្ត និង ពេលលេងហ្គេម។ ៣. កាមេរ៉ា AI បីគ្រាប់៖ កាមេរ៉ាគឺជាចំណែកសំខាន់បំផុតសម្រាប់ការប្រើប្រាស់ ប្រចាំថ្ងៃ ដូច្នេះសម្រាប់ប្លង់ទូទៅគឺ Y9s បានបំពាក់ទំហំកាមេរ៉ា 48MP ថតរូបច្បាស់ និង លម្អិត ហើយរូបភាពថត ដែលថតចេញមានខ្នាតធំ ដល់ទៅ 8000×6000 ប្លង់ទូលាយទំហំ8MP ថតរូបទូលាយខ្លាំង ដល់ទៅ 120° វាជួយបង្កើនពន្លឺ ផ្តល់ពណ៌ បានស្រស់ល្អ និង ប្លង់ព្រាលទំហំ 2MP កាត់ព្រាលបានត្រូវចំនុច។ ហើយវាក៏មានមុខងារ ផ្សេងៗទៀត ដូចជា Pro mode, Night mode, Slow-motion, Time-lapse, Light painting, HDR ជាដើម។...
ភ្នំពេញ៖កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ជាថ្ងៃសប្បាយរីករាយ និងភាតរភាពដែល អ៊ែមមឺរឹត បានសហការជាមួយអង្គការ បាល់ទាត់ រីករាយកម្ពុជា អូស្រ្តាលី (HFCA) បានរៀបចំ ការប្រកួតមិត្តភាព ក្នុងចំណោមកុមារក្រីក្រ ដែលមានចំណង់ចំណូលចិត្ត ក្នុងវិស័យបាល់ទាត់។ បន្ថែមលើការលើកកម្ពស់ ស្មារតីសហគមន៍ អ៊ែមមឺរឹត បានផ្តល់ឱកាស ជូនអ្នកលេង បាល់ទាត់ម្នាក់...
ភ្នំពេញ៖ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ស្រាបៀរលំដាប់ពិភពលោក គឺស្លាកសញ្ញាស្រាបៀរ ABC Extra Stout, Heineken® និង Tiger កាលពីដើមខែធ្នូ ឆ្នាំ២០១៩ បានរៀបចំកម្មវិធី ប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនដល់គូស្វាមីភរិយាថ្មី ទាំង១៧គូ ដែលបានជាវស្រាបៀរ សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន និងមានសំណាងឈ្នះ ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ។ កម្មវិធីប្រគល់រង្វាន់នេះ...
ភ្នំពេញ៖ បុគ្គលិកគ្រប់ផ្នែក និងថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រមាណជា ៣០០នាក់ បានចេញយុទ្ធនាការ លក់ផលិតផលស្រាបៀរកម្ពុជា រូបរាងថ្មី ទៅលើ ទីផ្សារហើយ នៅក្រោយពីប្រកាសជាផ្លូវការ ដោយថ្នាក់ដឹកនាំ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយចាប់ផ្តើម ពីរាជធានីភ្នំពេញ ជាជំហានដំបូង ជាមួយការបន្ថែម ជូនកាដូរពិសេស...
ភ្នំពេញ៖ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ “កីឡានាំមកនូវសុខភាព” ជាការពិតណាស់សម្រាប់លោកអ្នក ដែលចូលចិត្តហាត់កីឡាគឺ បញ្ជាក់ថា លោកអ្នកស្រឡាញ់ និងយកចិត្តទុកដាក់ ក្នុងការថែទាំងសុខភាព ប្រចាំថ្ងៃ! ប៉ុន្តែជាមួយនឹងនាឡិកា Samsung Galaxy Watch Active 2 គឺយកចិត្តទុកដាក់ពីសុខភាពរបស់អ្នក ជាងអ្វីដែលអ្នកគិតទៅទៀត! Samsung Galaxy...
ភ្នំពេញ៖ ក្រុមហ៊ុនទ្រូម៉ាន់នី បានត្រលប់មករួមដៃគ្នា ជាមួយក្រុមហ៊ុនCP ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិត ផល ចំណីសត្វ ដែលល្បីល្បាញ នៅក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំកម្មវិធី ពិសេសមួយ ជូនដល់អតិថិជន ។ ការផ្តល់ជូននោះ កាន់តែធំដែលមានរង្វាន់ជាច្រើន ដូចជា ម៉ូតូHonda Dream2020 ទូរស័ព្ទOppo A9 ទូរទស្សន៍32អ៊ីង និងរង្វាន់ជាច្រើនទៀត...