(ភ្នំពេញ) ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣៖ មហាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យបំផុត “Global Unpacked” របស់កំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Galaxy Z ស៊េរី ប្រចាំឆ្នាំ 2023 បានសម្ពោធជាផ្លូវការហើយនៅឯសណ្ឋាគារសុខាភ្នំពេញ។ ក្នុងកម្មវិធីសម្ពោធដ៏អស្ចារ្យមួយនេះ ក៏មានវត្តមានភ្ញៀវកិត្តិយស និង Influencer ល្បីៗជាច្រើនរូបអញ្ចើញចូលរួម ដែលក្នុងនោះយើងឃើញមានដូចជា៖...
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងធ្វើការចាប់សន្លឹកឆ្នោតផ្សងសំណាង លើកទី២ ជូនដល់អតិថិជនកលក់តាមរទេះ ដែលបានទិញនិងលក់បន្តភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, និងទឹកពិសាកម្ពុជាហើយការចាប់សន្លឹកឆ្នោតផ្សងសំណាងលើកទី២នឹងប្រព្រឹត្តឡើង នៅថ្ងៃទី២៨ខែកក្កដា នៅស្ថានីយទូរទស្សន៍ហង្សមាស ចាប់ពីម៉ោង៦ល្ងាចតទៅ។ រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី១គ្រឿងទូរស័ព្ទ...
“Meet Me Meet My Major” ឬ «ជំនាញខ្ញុំ» ជាគម្រោងសហគមន៍មួយដែលបង្កេីតឡេីងដោយយុវទូតនិស្សិត នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ក្នុងគោលបំណងចែករំលែកចំណេះដឹង ព័ត៌មាន និងគន្លឹះក្នុងការជ្រេីសរេីសជំនាញ សម្រាប់ថ្នាក់់ឧត្តមសិក្សាទៅកាន់សិស្សានុសិស្សនៃបណ្តាវិទ្យាល័យចំនួន ៣ ដែលក្នុងនោះរួមមាន វិទ្យាល័យកំពង់ស្ពឺ នៅក្នុងខេត្តកំពង់ស្ពឺ វិទ្យាល័យហ៊ុនសែនឈូក និង វិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុនកំពតក្រុង នៅក្នុងខេត្តកំពត។ គម្រោង...
ភ្នំពេញ៖ ផ្ការីកគ្រប់រដូវ និងហ៊ា អ៊ីណូ ប្រកួតគ្នាយកឈ្នះចាញ់មិនចប់សោះ! ពេលណាក៏តឹងសរសៃកដាក់គ្នាដែរ ផ្អើលអស់បងប្អូនធ្វើការរោងចក្រនៅភ្នំពេញ ហើយអញ្ជើញពួកគាត់មកចូលរួម ការប្រកួតឈ្លោះគ្នាទៀត! ឥលូវមកមើលការប្រកួតម្ដងនេះទៀតមើលតើមានដំណើរការប្រកួតយ៉ាងណាទៅ? ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ញ៉ាំហើយត្រជាក់បំពង់ក អារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃ! សម្បូរដោយវីតាមីន B3, B5, B6 និង B12 ជំរុញរាងកាយឲ្យស្វាហាប់។ គួរបញ្ជាក់ផងដែរថា ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុលមានរង្វាន់ ជាច្រើនសន្ធឹកសន្ធាប់រួមមាន៖ ម៉ូតូ Honda Beat ស៊ែរីថ្មីចំនួនសរុប ៦០០គ្រឿង, រង្វាន់ប្រាក់សុទ្ធ ៥លានរៀល ១លានរៀល ៥ម៉ឺនរៀល ១ម៉ឺនរៀល ៥ពាន់រៀល និងរង្វាន់ ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ជាច្រើនកំប៉ុង។ រោងចក្រ ខ្មែរ ប៊ែវើរីជីស ជារោងចក្រមួយដែលគេគ្រប់គ្នាស្គាល់ថាជារោងចក្រទំនើប នាំយកបច្ចេកវិទ្យាចុងក្រោយបង្អស់ពីប្រទេសអាល្លឺម៉ង់ និងគ្រឿងផ្សំល្អបំផុតនាំចូលពីសហគមន៍អឺរ៉ុប។ រោងចក្រ ផលិតឡើងតាមស្តង់ដារអន្តរជាតិ ISO 9001 និង ISO 14001 និងទទួលបានពាន់រង្វាន់មេដាយមាស ៣៣គ្រឿង ហើយរោងចក្របើកជាសាធារណៈឲ្យមហាជនចូលទស្សនាពីមាស៊ីនវត្ថុធាតុដើម គ្រប់ជំហាននៃការផលិត និងការវេចខ្ចប់ ដើម្បីឲ្យគ្រប់គ្នាយល់ដឹងពីសង្វាក់ផលិតកម្មនៃផលិតផលដែលយកទៅពិសាហើយពិសាដោយភាពទុកចិត្តលើគុណភាពផលិតផល។ ចុចទីនេះ ដើម្បីទស្សនាវីដេអូការប្រកួតរវាងនាយ ពាក់មី និងលោក ENO ៖ https://fb.watch/lTtCJN3L93/
ភ្នំពេញ៖ បេសកម្មចែករង្វាន់ ២ម៉ឺនដុល្លារ ពី CAMBODIA BEER មានការមមាញឹកខ្លាំង ឥតឈប់ឈរ ដល់ថ្នាក់អ្នកចែករង្វាន់នាយ ពាក់មី និងលោក ENO ចែកផ្លូវគ្នាជាពីរ ដើម្បីយករង្វាន់ទៅប្រគល់ជូន អតិថិជនផ្ទាល់ដល់ដៃ នៅខេត្តតាកែវ, បាត់ដំបង, កំពង់ចាម, ពោធិ៍សាត់ និងភ្នំពេញ។ អតិថិជនកំពូលសំណាងទាំង ៦រូប...
ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យន័រតុន មានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ បញ្ចប់ថ្នាក់សិក្សាវគ្គខ្លី ស្តីអំពី «វគ្គណែនាំនៃស្ថាបត្យកម្មអគារបៃតង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យន័រតុន, លោកគ្រូជំនាញអគារបៃតង, លោកសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតដែលបានបញ្ចប់វគ្គសិក្សាខ្លីដោយជោគជ័យប្រមាណចំនួន៨៣នាក់។ តាមរបាយការណ៍ របស់លោកស្រីបណ្ឌិត សូ សុគន្ធារី ប្រធានកិត្តិយសផ្នែកស្ថាបត្យកម្ម...
ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំផលិតផល Sunday រួមមាន លោក ឆាយ វីរៈយុទ្ធ កញ្ញា សុខ ពិសី កញ្ញា អ៊ីវ៉ា លោក កែវ វាសនាលោក អ៊ីណូ លោក ចឺម និងតារាជាច្រើនទៀត រួមទាំងចាងហ្វាងផលិតកម្ម បានកោតសរសើរពីរោងចក្រ ខ្មែរ ប៊ែវើរីជីស ថាជារោងចក្រទំនើប និងផ្តល់ទំនុកចិត្តខ្ពស់ដល់អតិថិជន ហើយបានមករោងចក្រផ្ទាល់ ដើម្បីស្វែងយល់ពីសង្វាក់ផលិតកម្ម ពីក្រោយរសជាតិដ៏ឆ្ងាញ់ របស់ផលិតផលនីមួយៗ ខ្មែរ ប៊ែវើរីជីស។ រោងចក្រ ខ្មែរ ប៊ែវើរីជីស ត្រូវបានគេស្គាល់ថាជារោងចក្រដ៏ទំនើបមួយ ប្រើសុទ្ធតែគ្រឿងចក្រ បច្ចេកវិទ្យាចុងក្រោយពីប្រទេសអាល្លឺម៉ង់ ហើយដំណើរការដោយស្វ័យប្រវត្តិ។ ទម្រាំតែបានមួយដំណក់ចូលកំប៉ុងភេសជ្ជៈ និងស្រាបៀរ ត្រូវបានម៉ាស៊ីនជាច្រើនធ្វើការច្រោះភាគល្អិតរបស់វត្ថុធាតុដើមនិងសម្លាប់មេរោគបានយ៉ាងល្អ។ គ្រប់ដំណក់របស់ភេសជ្ជៈ និងស្រាបៀរ របស់ ខ្មែរ ប៊ែវើរីជីស គឺឆ្ងាញ់ អាចពិសាដោយការទុកចិត្ត និងគ្មានភាពភ័យខ្លាច។ ក្រៅពីការដើរទស្សនារោងចក្រ ផលិតកម្ម Sunday ក៏បានដើរផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល និងចូលទទួលទានអាហារនៅភោជនីយដ្ឋាន Cambodia Mastercraft Microbrewery ជាមួយថ្នាក់ដឹកនាំកំពូល ខ្មែរ ប៊ែវើរីជីស ផងដែរ។ គួរបញ្ជាក់ផងដែរថា ខ្មែរ ប៊ែវើរីជីស ចាប់ដៃជាមួយផលិតកម្ម Sunday ក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ Cambodia Mega Concert ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ពុកម៉ែបងប្អូន តាមបណ្តាខេត្តក្រុងប្រទេសកម្ពុជា។
ភ្នំពេញ៖ ពិតជារង្វាន់ច្រើនសន្ធឹកសន្ធាប់ ពី CAMBODIA BEER! គិតរហូតដល់ខែកក្កដា ឆ្នាំ២០២៣ នេះ CAMBODIA BEER បានប្រគល់រង្វាន់ធំ ២ម៉ឺនដុល្លារ ជូនដល់អតិថិជនសរុប ៥៧នាក់ ដែលគិតជាទឹកប្រាក់មានចំនួន ១១៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ អតិថិជនដែលបានឈ្នះរង្វាន់ ២ម៉ឺនដុល្លារ ទាំង ៥៧នាក់ មកពីខេត្តរួមមាន៖ កំពង់ស្ពឺ...
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារ សម្រាប់ការប្រកួតកីឡាទាញព្រ័ត្រ និងកីឡាកាច់ដៃ ដើម្បីជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២៣ មានកីឡាករសរុប ២២៤នាក់ ដោយការប្រកួតមានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី ១៥ ខែកក្កដា នៅរង្វង់មូលសុវណ្ណមច្ឆា។ កីឡាទាញព្រ័ត្រ ត្រូវបានអង្គការ UNESCO ដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី...
ភ្នំពេញ៖ បើមិនជឿកុំប្រមាថ! មិត្តសម្លាញ់ពីរនាក់បានជួបជុំគ្នាផឹក CAMBODIA BEER នាល្ងាចមួយ បានគាស់ត្រូវរង្វាន់លុយ ២ដុល្លារ ហើយបានសន្យាប្រាប់គ្នាថា “សម្លាញ់ថ្ងៃនេះយើងត្រូវ ២ដុល្លារ តែបើថ្ងៃណាយើងត្រូវ ២ម៉ឺនដុល្លារ យើងចែកគ្នាពាក់កណ្តាលស្មើ”។ បន្ទាប់ពី ២៤ម៉ោង ក្រោយ គាត់គាស់ CAMBODIA BEER ម្តងទៀត ស្រាប់តែឃើញ...