ភ្នំពេញ៖ ភោជនីយដ្ឋាន JUMBO Seafood និងភោជនីយដ្ឋាន Cambodia Mastercraft Microbrewery នឹងបើកដំណើរការជាផ្លូវការ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី២។ ភោជនីយដ្ឋានទាំង២នេះ គឺជាអាហារដ្ឋានថ្មីដំបូងគេបង្អស់...
ភ្នំពេញ ថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ ២០២២៖ ក្នុងតួនាទីថ្មីមួយរយៈពេលកន្លងមក លោកនាយកចាត់ការវ័យ ៤០ ប្លាយ បានដាក់ចេញការប្តេជ្ញាចិត្តយ៉ាងមុតមាំទៅលើល្បឿននៃការសាងសង់ និង បញ្ចប់គម្រោងនីមួយៗអោយបានតាមពេលវេលាដែលបានកំណត់ និង ផ្តល់ជូនអោយអតិថិជន បានកាន់សោរចូលរស់នៅក្នុងគេហដ្ឋានប្រកបដោយគុណភាពនិងសោភ័ណ្ឌភាពស្អាតបំផុត។ លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅថ្មីនៃក្រុមហ៊ុន Orkide Development...
ភ្នំពេញ ថ្ងៃពុធ ទី២១ ធ្នូ ២០២២៖ ដើម្បីចូលរួមអបអរពិធីបុណ្យណូអែល ឬគ្រឹស្តម៉ាស (Christmas) និងពិធីឆ្លងឆ្នាំសកល ២០២៣ ក្រុមហ៊ុន Smart Axiata បាននាំយកនូវហ្គេមកម្សាន្តបែបឌីជីថលមួយ ដែលមានឈ្មោះថា «SmartNas ចាប់កាដូ» សម្រាប់អតិថិជនរបស់ខ្លូន នៅលើកម្មវិធីទូរសព្ទដៃ ស្មាតណាស់ (SmartNas)។ ហ្គេមឌីជីថល...
Collaborating with the ASEAN Foundation, Huawei launched Seeds for the Future Asia Pacific 2022 involving 120 of the best students from 16...
មហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរ ប្រចាំប្រទេសរដូវកាលទី២ នឹងចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២តទៅ មានលក្ខណៈកាន់តែធំអស្ចារ្យជាមួយនឹង ការបន្ថែមការប្រគំតន្ត្រី រយៈពេល១ថ្ងៃក្រោយប្រកួត ក៏ដូចជាការបន្ថែមទីតាំងថ្មីមួយចំនួន ដែលមានភាពទាក់ទាញ សម្រាប់អ្នកទស្សនា។ ថ្លែងក្នុងសន្និសិទសារព័ត៌មានធ្វើឡើងនៅថ្ងៃទី១៨ ធ្នូ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល លោក តែម...
(ភ្នំពេញ) ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២៖ ក្រុមហ៊ុនសាមសុង រៀបចំនូវកម្មវិធីជប់លៀងដ៏ពិសេសមួយដែលជាពិធីជួបជុំយ៉ាងអាធិកអធមរវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុង អាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិចសាមសុងទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មានជាច្រើនក្រោមបរិយាកាសសប្បាយរីករាយ និងក្តីសោមនស្សស្រស់ស្រាយបំផុតដែលមិនអាចបំភ្លេចបាននៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ភ្នំពេញ។ ស្របពេលនៃកម្មវីធីជួបជុំដ៏សប្បាយរីករាយដែលមានការសម្ដែងសៀក, លេងហ្គេមសប្បាយៗ និងថតរូបជាមួយតារាម៉ូឌែលជាច្រើនរូប ពិសេសជាមួយនឹងម្ហូបដ៏ឈ្ងុយឆ្ងាញ់ពីកម្មវិធីផងនោះ ក៏មានការ តាំងបង្ហាញនូវផលិតផលជាច្រើន និងការដាក់សម្ពោធនូវផលិតផលថ្មីរបស់សាមសុង ផងដែរ នោះគឺ...
ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនមិត្តហ្វូន និងទូរទស្សន៍ជាតិកម្ពុជាបានចុះកិច្ចព្រមព្រៀងធ្វើការរួមគ្នាដើម្បីលើកកម្ពស់សេវាកម្មទូរគមនាគមន៍នៅកម្ពុជា។ ក្រុមហ៊ុនវៀតធេល ខេមបូឌា ដែលជាម្ចាស់ស្លាកសញ្ញារបស់មិត្តហ្វូន និងទូរទស្សន៍ជាតិកម្ពុជា (ទទក) បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងទំនាក់ទំនងរវាងសហគ្រាសបច្ចេកវិទ្យាឈានមុខមួយ ជាមួយនឹងស្ថានីយទូរទស្សន៍ជាតិ។ នៅរសៀលថ្ងៃទី ១៦ ខែធ្នូ លោក ឃឹម វុទ្ធី អគ្គនាយកស្ថានីយទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន លោក កៅ ម៉ាញ...
ក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) លំដាប់ខ្ពស់ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា និងជាផ្នែកមួយនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបញ្ជាក់សារជាថ្មីអំពីតួនាទីរបស់ខ្លួនថា ជាក្រុមហ៊ុនដ៏សំខាន់មួយក្នុងការ អភិវឌ្ឍន៍វិស័យឌីជីថលរបស់កម្ពុជា តាមរយៈការឈ្នះពានរង្វាន់ដ៏មាន កិត្យានុភាពមួយនៅក្នុងប្រភេទ «ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ» ក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២២ ដែលជាកម្មវិធី ICT ថ្នាក់ជាតិធំបំផុត។ នៅក្នុងកម្មវិធីពានរង្វាន់ ឌីជីថលកម្ពុជាឆ្នាំ២០២២ នេះមានអ្នកដាក់ពាក្យ ចូលរួមប្រកួតប្រជែងចំនួន ១៧២ស្ថាប័ន...
ភ្នំពេញ ថ្ងៃព្រហស្បត្ត៍ ទី១៥ ខែធ្នូ ឆ្នាំ ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តឈានមុខគេរបស់ប្រទេសកម្ពុជា បានទទួលនូវពានរង្វាន់ « ក្រុមហ៊ុនផ្ដល់សេវាទិន្នន័យចល័តកម្ពុជាប្រចាំឆ្នាំ» និង «ក្រុមហ៊ុនសេវាទូរស័ព្ទចល័តកម្ពុជា» ជាថ្មីម្តងទៀតប្រចាំឆ្នាំ 2022 ពីភ្នាក់ងារស្រាវជ្រាវទីផ្សារអន្តរជាតិ Frost and Sullivan។ អ្នករៀបចំកម្មវិធីពានរង្វាន់...
កំលោះម្នាក់រស់នៅកៀនស្វាយ បានជួបលាភធំគាស់ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា កាលពីពេលថ្មីៗនេះ ខណៈខ្លួនប្រាថ្នា យកលុយដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដើម្បីពង្រីករបររកស៊ី ឲ្យកាន់តែល្អជាងបច្ចុប្បន្ន និងចាត់ចែងខ្លះដើម្បីដណ្តឹងប្រពន្ធ។ កំលោះកំពូលសំណាងជាងគេនេះ មានឈ្មោះថា ផល្លី ផល់លាប មានមុខរបរលក់ការ៉េមកី រស់នៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្តាល បានទិញស្រាបៀរ កម្ពុជា ៦កំប៉ុងពិសាម្នាក់ឯង នៅពេលល្ងាចស្រាប់តែផ្ទុះបុង គាស់ត្រូវរង្វាន់ធំនៅកំប៉ុងទី១តែម្តង។ កំលោះរូបនេះជាបុគ្គលកំពូលសំណាងជាងគេទី៦ហើយ ដែលត្រូវរង្វាន់ធំ២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា។ ភ័យផងអរផង កំលោះ ផល្លី ផល់លាប បានរត់ទៅប្រាប់ម្តាយ និងឳពុកភ្លាមៗ ហើយបានស្រែកអរផ្អើលអស់អ្នកភូមិក្រោយពីក្រុមការងារ របស់ក្រុមហ៊ុនចុះទៅផ្ទាល់ ដល់គេហដ្ឋាន។ កំលោះកំពូលសំណាងជាងគេនិយាយថា៖ « ខ្ញុំទិញស្រាបៀរ កម្ពុជា ៦កំប៉ុងហូបម្នាក់ឯង ម៉ោងប្រហែល ៥ជាងល្ងាចថ្ងៃសុក្រទើបតែគាស់ដល់កំប៉ុងទី១ ក៏ត្រូវរង្វាន់ធំតែម្តង។ ខ្ញុំអរខ្លាំងដល់ហើយ ក៏រត់ទៅប្រាប់ម៉ាក់ ហើយប្រាប់ប៉ា។ ខ្ញុំចង់យកលុយនេះទុកពង្រីករបរ ឲ្យធំជាងនេះ និងចាត់ចែងខ្លះទុកដណ្តឹងប្រពន្ធ»។ នេះបានថាមនុស្សមានសំណាងជាងគេមែន! នៅសុខៗលុយរត់ចូលឯង។ តើនរណាជាបុគ្គលសំណាងជាងគេ បន្ទាប់បើរង្វាន់ធំ២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា មានរហូត៥រង្វាន់ ជារៀងរាល់ខែបែបនេះ?