ភ្នំពេញ៖ ការប្រកួតកង់ភ្នំ WURKZ MOUNTAIN BIKE SERIES ជុំទី៤នៅព្រែកលៀប បានបញ្ចប់ដោយជោគជ័យ នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីអ្នកជិះកង់ប្រមាណ ៥៣៣នាក់ ក្នុងការប្រកួតនោះ។ ការប្រកួតកង់ភ្នំបានចែកជា ១៤ វិញ្ញាសាដែលមានចម្ងាយកំណត់ ទៅតាមប្រភេទវិញ្ញាសានីមួយៗ និងតម្រូវឲ្យជិះប្រកួតលើផ្លូវរាបស្មើ ផ្លូវទួល និងផ្លូវឧបសគ្គផ្សេងៗ។...
សន្និសីទនេះប្រមូលផ្ដុំដោយអ្នកចូលរួមដែលមានវត្តមានពីអង្គភាពនានាដូចជា អង្គភាពការពា រកុមារអង្គភាពទប់ស្កាត់បទល្មើសលើកុមារតាមបណ្ដាញអ៊ីនធឺណិតនាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យារបស់នគរបាលជាតិកម្ពុជា នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និង នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ។ សន្និសីទនេះក៏នឹងត្រូវបាន ចូលរួមដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អ្នកជំនាញនៃឧស្សហកម្មនានា អ្នកជំនាញបច្ចេកវិទ្យា តំណាងពីវិស័យអប់រំ រួមគ្នាដើម្បីពិនិត្យមើលស្ថានភាព នៃឧក្រិដ្ឋកម្មឌីជីថល នៅកម្ពុជា និងផ្លាស់ប្ដូរចំណេះក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការ ស៊ើបអង្កេត និងទប់ស្កាត់ទុកជាមុន។...
គ្រូបង្វឹករបស់ពង្រូលកំពង់ស្ពឺ លោក ឆាស្មីត ថាស្មាត់ឌូក និងក្ដូ គឺមាន់ចាញ់ស្រកាកីឡាករចាស់វស្សា ទូច អង្គរក្ស ខណៈក្រុមរបស់លោកអាចវាយបកយកឈ្នះ ២-១ (សិត) នៅកំពង់ស្ពឺ ពានរង្វាន់ Slamball។ លោក សៅ សាមីត ឬហៅថា ឆាស្មីត បានឲ្យដឹងប្រកួតក្រោយប្រកួតចប់នៅកំពង់ស្ពឺថា ការវាយបកយកឈ្នះលើក្រុមឌូក វិញនេះគឺជាបច្ចេកទេសមួយ...
ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូបានរៀបចំ នូវព្រឹត្តិការណ៍ការលក់បំណាច់ឆ្នាំ YEAR END SALE យ៉ាងអស្ចារ្យ រាល់ការទិញគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទលោកអ្នកនឹងទទួលបាន ការថែមជូនកាដូទៅដល់3មុខភ្លាមៗ ដែលផ្តល់ជូនអតិថិជននូវតម្លៃពិសេសពិតៗ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏មានកម្មវិធីបញ្ចុះតម្លៃពិសេសយ៉ាងច្រើនផងដែរការទទួលបានជាសាច់ប្រាក់ត្រឡប់មកវិញផ្ទួនៗ ចំពោះផលិតផលដែលក្រុមហ៊ុនបានកំណត់! លក់ក្នុងតម្លៃដើម និងលក់ខាតក៏មាន កុំអោយឱកាសដ៏ពិសេសនេះកន្លងហួសអោយសោះ តម្លៃពិសេសគឺមានចំនួនកំណត់ មកមុនបានមុន!!!ប្រូម៉ូសិននេះផ្តល់ជូនចាប់ពីថ្ងៃទី12 ខែធ្នូ រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2022។ សូមអតិថិជនអញ្ជើញទៅកាន់សាខារបស់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូដែលនៅក្បែរលោកអ្នកបំផុត។អតិថិជនក៏អាចធ្វើការបញ្ជាទិញតាមរយៈវេបសាយ...
ភ្នំពេញថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២២ អាកាសធាតុដ៏ត្រជាក់ ខ្យល់ធ្លាក់រសៀកៗ ក្នុងបរិយាកាសដ៏ឧឡារឹកនៅឯរោងវេទិកាដ៏ស្រស់ស្អាតតុបតែងដោយផ្កាភ្ញីស្គុះស្គាយ លាយជាមួយការដាក់តាំងបង្ហាញម៉ូដគេហដ្ឋានវិមានវីឡាដ៏ស្កឹមស្កៃ ៣ ប្រភេទ ក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ Orkide បានធ្វើ បច្ចុប្បនភាពអំពីដំំណើរការនៃការសាងសង់គម្រោងគ្រាប់ពេជ្ររបស់ខ្លួនដែលមានឈ្មោះថា Orkide The Palace ទៅកាន់ភ្ញៀវកិត្តយសកំពូលៗប្រមាណជាង ២០០នាក់ អោយបានជ្រាបអំពីគម្រោងមួយនេះ។ លោក គ្រួច...
តែប៉ុណ្ណេះមានលុយធ្វើផ្ទះថ្មីឲ្យស្អាតហើយ បងប្រុសម្នាក់រស់នៅខេត្តតាកែវ មានប្រេងសំណាងជាងគេ ពិសាស្រាបៀរ កម្ពុជាចំកំប៉ុងឈ្នះលុយធំ២ម៉ឺនដុល្លារ ជួយកែប្រែវាសនាអាចមានលុយធ្វើផ្ទះថ្មី រស់សុខស្រួលហ្នឹងគេហើយ។ បងប្រុសសំណាងជាងគេនេះមានឈ្មោះ អ៊ុំ អ៊ុន រស់នៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានរបរជាកសិករ បានក្លាយជាអ្នកសំណាងជាងគេទី៦ហើយ ដែលឈ្នះលុយ២ម៉ឺនដុល្លារពីស្រាបៀរ កម្ពុជា។ ហេតុការណ៍មហាសំណាងនេះ បានកើតឡើងនៅយប់មួយកាលពីសប្តាហ៍មុន នៅពេលបងប្រុសមកពីធ្វើស្រែចំការ ហត់អស់កម្លាំងចង់ផឹកស្រាបៀរបន្ធូរអារម្មណ៍ ស្រាប់តែជួបលាភធំ។...
តំណាងក្រុមបាល់ទះ ដំរីសៀមរាប ថាការយកឈ្នះលើក្រុមម្ចាស់ផ្ទះ មាន់ជល់កំពង់ចាម ២-០ (សិត) នេះគឺដូចទៅនឹងការរំពឹងទុកមុនប្រកួតអីចឹង ដោយសារតែក្រុមដៃគូប្រកួតនៅស្ទើរច្រើនចំណុចកាលពីម្សិលមិញនេះ។ កីឡាករ គង់ សុបាន បានឲ្យដឹងក្រោយបញ្ចប់ការប្រកួតថា ក្រុមម្ចាស់ផ្ទះ មាន់ជល់កំពង់ចាម គឺនៅស្ទើរច្រើនដូចជា ការចាប់សេវា ការធ្វើរនាំង(បាំង) និងការម៉ាត់ផ្ដាច់ជាដើម។ ហេតុនេះហើយទើបក្រុមខ្លួនអាចឈ្នះដាច់ ២-០ (សិត) នេះតែម្ដង។...
(ភ្នំពេញ) ថ្ងៃទី07 ខែធ្នូ ឆ្នាំ២០២២ ៖ បើគិតមកត្រឹមពេលនេះមិនមែនជាលើកទី ១ ទេដែលក្រុមហ៊ុន សាមសុង បានបង្កើតសកម្មភាពមនុស្សធម៌ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមក៏ដូចជាសហគមន៍ជាច្រើនតាមរយៈការអប់រំ និងបណ្តុះបណ្តាលជំនាញផ្សេងៗ។ តាមរយៈសេចក្តីស្រឡាញ់…ក្ដីបារម្ភ…ក្រុមហ៊ុន សាមសុង បានរួមសហការយុទ្ធនាការសប្បុរសធម៌ជាមួយនឹងក្រសួងពាណិជ្ជកម្មក្រោមប្រធានបទ “Love & Care” ដើម្បីធ្វើការចូលរួមបរិច្ចាគនូវសម្ភារសិក្សាចំនួន 1200 ឈុត ដល់សិស្សានុសិស្ស ដែលក្នុងនោះរួមមាន៖...
បុគ្គលកំពូលសំណាង៥នាក់ ដែលបានឈ្នះរង្វាន់ធំទឹកប្រាក់២ម៉ឺនដុល្លារ ពីការគាស់ក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ក្នុងខែវិច្ឆិការបានបង្ហាញខ្លួន នៅក្នុងកម្មវិធី Masfight លើកញ្ចក់ទូរទស្សន៍ថោន កាលពីចុងសប្តាហ៍កន្លងមកនេះ ដើម្បីប្រាប់រឿងរ៉ាវ ដែលកើតឡើងក្នុងថ្ងៃដែលខ្លួន បានឈ្នះរង្វាន់ធំ។ បុគ្គលកំពូលសំណាងទាំង៥រូបនេះរួមមាន៖ ១) លោក ថុន បូរី រស់នៅ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរជាងម៉ូតូ ២) លោក ជ្រះ ឆាត រស់នៅ ខេត្តបន្ទាយមានជ័យ ៣) អ្នកនាង ប្រុញ លីឈីង រស់នៅ ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ៤) លោក សាន រ៉ូត រស់នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ និង ៥) លោក ឈៀង ដារ័ត្ត រស់នៅ ភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោក ថុន បូរី ជាបុគ្គលកំពូលសំណាងទី១ បានឲ្យដឹងថាលោកបានពិសាស្រាបៀរ កម្ពុជា ចំនួន១៣កំប៉ុងជុំគ្នាជាមួយបងប្អូន៥នាក់ ក៏ស្រាប់តែគាស់ឈ្នះរង្វាន់ធំ នឹងបានយកថវិកានេះ ដើម្បីធ្វើផ្ទះថ្មី និងពង្រីមុខរបរ។ លោក ជ្រះ ឆាត ជាបុគ្គលកំពូលសំណាងទី២ បានឲ្យដឹងថាលោកបានទិញស្រាបៀរ កម្ពុជា ចំនួន១២កំប៉ុងពិសាជុំគ្នាជាមួយបងប្អូនក៏គាស់ត្រូវរង្វាន់នៅកំប៉ុងទី២។ គាត់ត្រែអរជាខ្លាំងរហូតស្រែកយំភ្លាមៗតែម្តង។ លោកបានយកលុយ២ម៉ឺនដុល្លារនេះ ទៅទិញម៉ូតូ២គ្រឿងឲ្យកូន និងប្អូន ដណ្តឹងប្រពន្ធឲ្យក្មួយ និងសល់ខ្លះទុកទិញដីធ្លីថែមទៀតផង។ អ្នកនាង ប្រុញ លីឈីង ដែលជាអាជីវករមួយរូប បានក្លាយជាបុគ្គលកំពូលសំណាងទី៣។ គាត់បានឲ្យដឹងថា គាត់បានទិញស្រាបៀរកម្ពុជា ១ កេស គាត់ត្រូវរង្វាន់ធំនៅកំប៉ុងទី២៣ និងបានយកលុយដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដើម្បីពង្រីកមុខរបរឲ្យកាន់តែធំជាងនេះ។ ចំណែកបុគ្គលកំពូលសំណាងទី៤វិញ គឺជា លោក សាន រ៉ូត បានទិញស្រាបៀរ កម្ពុជា ១២ កំប៉ុង គាស់ត្រូវរង្វាន់ធំនៅកំប៉ុងទី៣។លោករំភើបចិត្តពេកក្រៃ និងបានបញ្ជាក់ថាលុយ២ម៉ឺនដុល្លារនេះ បានជួយសម្រេចក្តីស្រមៃរបស់លោក ក្នុងការទិញដីធ្លីស្រែចំការបន្ថែម ដើម្បីធ្វើឲ្យជីវភាពកាន់តែប្រសើរឡើង។ ចំពោះបុគ្គលកំពូលសំណាងទី៥វិញ គឺលោក ឈៀង ដារ័ត្ត បានទិញស្រាបៀរ កម្ពុជា ២ កេសកន្លះ ហូបជុំគ្នាជាមួយបងប្អូន៥នាក់ ក៏ស្រាប់តែគាស់ត្រូវរង្វាន់តែម្តង។ លោកថារង្វាន់នេះ លោកបានបែកចែកជា៥ចំណែក ជាមួយបងប្អូន ហើយចំណែករបស់លោក គឺសម្រាប់ទិញរឺម៉ង់ដឹកបន្លែ ដែលជាការប៉ងប្រាថ្នា របស់លោកយូរណាស់មកហើយ។ ថ្លែងក្នុងកម្មវិធី Masfight ខាងលើ តំណាងរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនពិតជារំភើបដែលឃើញថា រង្វាន់២ម៉ឺនដុល្លារពីស្រាបៀរ កម្ពុជាបានចូលរួមចំណែកដ៏ធំធេង ក្នុងការកែរប្រែជីវភាពរស់នៅរបស់អតិថិជនរបស់យើង ឲ្យកាន់តែរីកចម្រើន ពិសេសជួយពួកគាត់ បំពេញក្តីស្រមៃក្នុងជីវិត»៕
ភ្នំពេញ ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយតម្រូវការចាំបាច់ និង ស្នាដៃក្នុងរយៈពេល ៤ឆ្នាំ ជាងកន្លងមក ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ (Orkide Development) បានសម្រេចជាផ្លូវការជ្រើសតាំង លោក គ្រួច សុភត្ត្រា ជានាយកចាត់ការទូរទៅ ដើម្បីឆ្លើយទៅនឹងទំហុំការងារទូរទៅដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមហ៊ុន...