មិនបង្អង់យូរនោះឡើង បន្ទាប់ពីអតិថិជនគាស់ត្រូវរង្វាន់ធំ២ម៉ឺនដុល្លារ ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ក្រុមហ៊ុន ខ្មែរ ប៊ែវើរើជីស កាលពីពេលថ្មីៗនេះ បានរៀបចំពិធីប្រគល់រង្វាន់ ជូនដល់បុរសកំពូលសំណាង ដំបូងគេបង្អស់ឈ្មោះ ថុន បូរី ដោយកម្មវិធីត្រូវបានធ្វើឡើង នៅឯតំបន់ក្បែរផ្សារឃុំវិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាមួយនឹងវត្តមាន ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ជាច្រើន ចូលរួមអបអរសាទរ។ ក្រោយពីរៀបចំពិធីប្រគល់រង្វាន់ ក្រុមហ៊ុនក៏បានធ្វើការផ្ទេរទឹកប្រាក់ចំនួន២ម៉ឺនដុល្លារ...
ភ្នំពេញ ថ្ងៃទី 21 វិច្ឆិកា ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានចុះហត្ថលេខាជាផ្លូវការជាមួយកិច្ចព្រមព្រៀងពង្រីកភាពជាដៃគូ ជាមួយរោងភាពយន្តនាំមុខគេនៅកម្ពុជា Major Cineplex បន្ទាប់កិច្ចសហការដំបូងដែលមានរយះពេលបីឆ្នាំ ទទួលបានការជោគជ័យជាខ្លាំង។ ក្នុងកិច្ចព្រមព្រៀងថ្មីនេះ កិច្ចសហការជាដៃគូរវាងក្រុមហ៊ុនទាំង ២ នឹងពង្រីកដល់សាខាថ្មីរបស់រោងភាពយន្ត Major Cineplex ដែលមានទីតាំងនៅក្រុងប៉ោយបែត ផ្សារទំនើប...
ភ្នំពេញ ថ្ងៃទី 21 វិច្ឆិកា 2022៖ ក្រុមជ័យលាភីចំនួន 3 ដែលបង្កើតដំណោះស្រាយអាជីវកម្មឌីជីថល បានទទួលរង្វាន់ជាសាច់ប្រាក់នៅវគ្គផ្តាច់ព្រ័ត្រដ៏ធំនៃកម្មវិធី Bootcamp រយៈពេល 13 ថ្ងៃ របស់កម្មវិធី SmartEdu សម្រាប់និស្សិតសាកលវិទ្យាល័យ (SmartEdu USDP) កាលពីសប្តាហ៍មុន។ ចាប់ផ្តើមក្នុងឆ្នាំ 2018 កម្មវិធី...
ខេត្តសៀមរាប, នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២៖ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ បាននាំយកថវិកាសប្បុរសធម៌ចំនួន ៤០.០០០.០០០ (សែសិបលាន) រៀល និងសម្ភារមួយចំនួនទៀតជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីក”។ តាមការសិក្សាវេជ្ជសាស្រ្ត បានឲ្យដឹងថា៖ ជំងឺមហារីក គឺជាជំងឺមួយដែលអាចកើតឡើង លើមនុស្សគ្រប់រូបរួមទាំងកុមារផងដែរ។ជំងឺមហារីក បង្កឡើងនៅពេលដែលកោសិកានៅក្នុងរាងកាយបំលែងខ្លួន ដោយមិនអាចគ្រប់គ្រងបាន និងរីករាលដាលចូលទៅក្នុងសេរីរាង្គផ្សេងៗទៀត ក្នុងខ្លួនរបស់យើង។ ជំងឺមហារីក ជាជំងឺដែលមិនប្រកាន់លើអាយុ ឬស្ថានភាពសុខភាពនោះទេ មនុស្សគ្រប់រូបសុទ្ធតែអាច កើតមានជំងឺមហារីក។ ជំងឺមហារីកដែលកើតមានច្រើនជាងគេ គឺជំងឺមហារីកគ្រាប់ឈាម ខួរក្បាល ឆ្អឹងខ្នង និងភ្នែក។ អ្នកកើតជំងឺមហារីកត្រូវតែទទួលការព្យាបាល បើមិនដូច្នោះទេអ្នកជំងឺនឹងត្រូវប្រឈមនូវការបាត់បង់អាយុជីវិត។ ដោយមើលឃើញពីស្ថានភាព ដ៏កាចសាហាវនៃជំងឺមហារីក និងយោងតាមកំនើន ចំនួនកុមារកម្ពុជា ដែលកើតជំងឺមហារីកមកកាន់មន្ទីរពេទ្យកុមារអង្គរ កាន់តែច្រើនឡើង ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ក៏បានផ្តួចផ្តើមនូវអំណោយសប្បុរសធម៌ ជាថវិកាចំនួន៤០.០០០.០០០ (សែសិបលាន) រៀល ជូនដល់មន្ទីរពេទ្យដើម្បីចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជីវិតកុមារ ពីជំងឺមហារីក” ដែលយុទ្ធនាការនេះ ចាប់ផ្តើមពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ គោលបំណង គឺដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង អំពីជំងឺមហារីកកុមារ ដើម្បីឲ្យកុមារកម្ពុជាទាំងអស់ អាចទទួលបានការពិនិត្យនិងព្យាបាលឲ្យបានឆាប់រហ័ស និងជាការចូលរួមវិភាគទានដើម្បីឲ្យមន្ទីរពេទ្យ អាចបន្តសកម្មភាពព្យាបាលកុមារដែលកើតជំងឺមហារីកនដោយមិនគិតប្រាក់កម្រៃ។ សូមបញ្ជាក់ផងដែរថា ក្រៅពីថវិកាជូនដល់មន្ទីរពេទ្យ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ក៏មានជាមួកសុវត្ថិភាព ចំនួន ៥០មួក ជូនដល់បុគ្គលិក ដែលកំពុងបម្រើការងារ នៅក្នុងមន្ទីរពេទ្យ កន្សែងរុំខ្លួនចំនួន ២០០កន្សែង រួមជាមួយនឹងថវិកាចំនួន ២០.០០០ (ពីរម៉ឺន) រៀលក្នុងអ្នកជំងឺម្នាក់ ជូនដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យផងដែរ។ ក្នុងឱកាសនោះ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី បានអំពាវនាវដល់សប្បុរសជនទាំងអស់ សូមចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីក” នេះទោះបីតិចក្តី ច្រើនក្តី ដើម្បីសង្គ្រោះកុមារកម្ពុជា យើងតាមរយៈគណនីធនាគាររបស់មន្ទីរពេទ្យកុមារអង្គរ លេខគណនី ABA៖ ០០០ ៣២០ ៥៥៥ ឬទំនាក់ទំនងលេខ៖ ០១២ ៧២៥ ៧៤៥ / ០១៦ ៧២៥ ៧៣៥។ សូមរម្លឹកផងដែរថា ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក | ML Mongkul Realty Co., Ltd. គឺជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជីពាណិជ្ជកម្មក្នុងឆ្នាំ២០១៨ ហើយអាចទទួលយកព័ត៌មានផ្សេងៗ និងទំនាក់ទំនងតាមរយៈបណ្តាញសង្គមដូចជា គេហទំព័រ៖ http://MLmongkulRealty.com ទំព័រហ្វេសប៊ុក៖ ML Mongkul Realty តេឡេក្រាម៖ ML Mongkul Realty។ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក មានការិយាល័យកណ្តាលរបស់ខ្លួនស្ថិតលើផ្លូវ ១១៥ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានគម្រោងធំៗចំនួន ៥ ដូចជា៖ ១. គម្រោង អឹមអិល វិមាន មង្គល ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងលីងហៅស៍។ ២. គម្រោង ដឹ អឹមអិល ផាក ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងដីឡូត៍។ ៣. គម្រោង ដឹ អឹមអិល វីឡា ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ ជូនជាប្រភេទផ្ទះប្រណិត វីឡាព្រីនស៍ វីឡាទោល វីឡាភ្លោះ និងហ្សបហៅស៍។ ៤. គម្រោង អឹមអិល ធារ៉ា ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត កណ្តាល ផ្តល់ជូនជាប្រភេទផ្ទះប្រណិត វីឡាឃ្វីន វីឡាព្រីនស៍ A វីឡាព្រីនស៍ B វីឡាទោល ហ្សបហៅស៍ និង ...
មិនទាន់បានប៉ុន្មានថ្ងៃផង ក្រោយពីរកឃើញអ្នកឈ្នះរង្វាន់ធំទី១ ទឹកប្រាក់២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា ក៏ស្រាប់តែបានរកឃើញ បុរសកំពូលសំណាងម្នាក់ទៀត ដែលគាស់ត្រូវរង្វាន់២ម៉ឺនដុល្លារ។ អ៊ុំប្រុសកំពូលសំណាងនេះ មានឈ្មោះ ជ្រះ ឆាត រស់នៅខេត្តបន្ទាយមានជ័យ បានគាស់ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា។ ភ្លាមៗនោះ គាត់ត្រែកអរជាខ្លាំង រហូតទប់ចិត្តមិនបាន ក៏យំតែម្តង ព្រោះមិននឹកស្មានថា លាភធំបែបនេះ...
នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន foodpanda បានរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ ដែលមានឈ្មោះថា “ពិធីសម្ពោធជាផ្លូវការ panda pro” ដើម្បីប្រកាសបង្ហាញគម្រោងសមាជិកថ្មីរបស់ខ្លួន ដោយធ្វើឡើងនៅក្នុងអគារ GIA កោះពេជ្រក្នុងវេលាម៉ោង ៩ ព្រឹកដល់ ១១ ព្រឹក។ ក្នុងបទបង្ហាញនេះផងដែរ ក៏មានវត្តមានរបស់ដៃគូសហការរបស់ foodpanda អ្នកជំនាញជាតារាកិត្តិយស...
ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២៖ កម្មវិធីដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ ABC គឺកម្មវិធី «បុគ្គលល្អឯក» បានត្រឡប់មកវិញហើយ ជាមួយបុគ្គលល្អឯកចំនួន ១០រូប នៅកម្ពុជាមកពីវិស័យ៥ផ្សេងៗគ្នា។ ដោយសារប្រទេសកម្ពុជាចេះតែវិវឌ្ឍន៍ទៅមុខ យុវជនជំនាន់ក្រោយ កាន់តែខ្មៀតខ្មីក្នុងការសម្រេចជោគជ័យ ហើយស្វែងរកឱកាសថ្មីជាច្រើន។ កម្មវិធីនេះបានបង្កើតឡើងក្នុងគោលបំណង ដើម្បីចែករំលែករឿរ៉ាវរបស់បុគ្គលដែលហ៊ានសុបិន្ដ ហើយសម្រេចជោគជ័យដែលខ្លួនប្រាថ្នា ដើម្បី បំផុសទឹកចិត្តដល់យុវជនកម្ពុជាជំនាន់ក្រោយ។ ក្នុងរដូវកាលទី១...
ភ្នំពេញ៖ ការប្រគុំតន្ត្រីដ៏ថ្មីស្រឡាងនៅប្រទេសកម្ពុជាគឺ Cambodia Top 50 Concert by Pleng នឹងធ្វើដំណើរទៅកាន់ខេត្តក្រុងសំខាន់ៗនៅទូទាំងប្រទេសកម្ពុជា ជាមួយនឹងវត្តមានកំពូលតារាចម្រៀងល្បីៗ នៅកម្ពុជាចំនួន ៥០រូប! ការប្រគុំតន្ត្រីថ្មីនេះគឺជាការផ្លាស់ប្តូររូបរាងនៃការប្រគុំតន្ត្រី Smart Mega ប្រចាំឆ្នាំពីមុនរបស់ក្រុមហ៊ុន Smart Axiata។ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេ...
ពិតជាសំណាងខ្លាំងបំផុតនឹកស្មានមិនដល់ សម្រាប់បុរសម្នាក់ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែលបានក្លាយជាអតិថិជនដំបូង ក្នុងខែវិច្ឆិកា ដែលឈ្នះរង្វាន់ធំ ២០០០០ដុល្លារ ពីស្រាបៀរ កម្ពុជា ស្របពេលដែលគាត់កំពុងមានជីវភាពខ្វះខាត។ បុរសម្នាក់ដែលមានសំណាងនេះ មានឈ្មោះ ថុន បូរី បានទិញស្រាបៀរ កម្ពុជា ពីផ្ទះអ្នកជិតខាង យកទៅពិសាជុំគ្នាជាមួយបងប្អូន ក៏ស្រាប់តែគាស់ត្រូវរង្វាន់ធំ ២០០០០ដុល្លារភ្លាមៗ តែម្តងនៅថ្ងៃចន្ទទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកថុន បូរី និយាយថា៖ «ដំបូងខ្ញុំទិញស្រាបៀរ កម្ពុជា ៦កំប៉ុងមកផឹកជុំគ្នាជាមួយបងប្អូន រួចក៏ត្រូវរង្វាន់៦ កំប៉ុងទៀត បូកជាមួយរង្វាន់ដែលខ្ញុំសល់ក្នុងផ្ទះ១កំប៉ុងទៀត ខ្ញុំក៏យកទៅដូបន្ថែមក៏ស្រាប់តែគាស់ត្រូវរង្វាន់២០០០០ ដុល្លារពីកំប៉ុងទី៧»។ គាត់បន្ថែមទៀតថា៖ «ឈ្នះរង្វាន់នេះខ្ញុំនឹងយកទៅផ្គត់ផ្គង់គ្រួសារព្រោះកំពុងមានជីវភាព ខ្វះខាតស្រាប់ផង។ ខ្ញុំសប្បាយចិត្តខ្លាំងបំផុតពីព្រោះខ្ញុំពិសាស្រាបៀរ កម្ពុជា យូរមកហើយ ធ្លាប់ត្រូវរង្វាន់ ៥ម៉ឺនរៀល រង្វាន់១កំប៉ុង ២ កំប៉ុងតែប៉ុណ្ណោះ មិនដែលឃើញលេខសូន្យច្រើនបែបនេះទេ ឡើងផ្អើលពេញភូមិ ហើយបងប្អូននាំគ្នា បង្ហោះពេញហ្វ៊េសប៊ុក»។ បុរសរូបនេះ គឺជាអតិថិជនដំបូងបំផុត ដែលឈ្នះរង្វាន់ ២០០០០ដុល្លារ ពីស្រាបៀរ កម្ពុជានៅក្នុងខែវិច្ឆិកានេះ។ គាស់ស្រាបៀរ កម្ពុជាភ្លាម លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់២០០០០ដុល្លារចំនួន ៥ រង្វាន់ជារៀងរាល់ខែ ឈ្នះម៉ូតូ HONDA CLICK ស៊េរីថ្មីចំនួន២០២៣ គ្រឿង ឈ្នះរង្វាន់សាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ និងរង្វាន់ស្រាបៀរ កម្ពុជាច្រើនលានកំប៉ុងថែមទៀត។ ស្រាបៀរ កម្ពុជា កាន់តែគាស់ កាន់តែឈ្នះ! ពិសាដោយការទទួលខុសត្រូវ។
ភ្នំពេញ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិចអន្តរជាតិជាលើកដំបូងក្នុងប្រទេសកម្ពុជា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម 2023 (SEA Game 2023) ដោយផ្តល់ឱ្យអ្នកគាំទ្រនូវភាពរំភើបរីករាយក្នុងការទស្សនាព្រឹត្តិការណ៍កីឡាដ៏ពេញនិយមបំផុតមួយក្នុងពិភពលោកនាពេលកន្លងមក។ កីឡាអេឡិចត្រូនិចគឺជាផ្នែកមួយនៃវិញ្ញាសារកីឡានៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្រុមហ៊ុន Smart...