ផាកកាហ្វេ បានសម្ពោធជាផ្លូវការ នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ នេះ ក្រោមអធិបតីភាព ឯកឧត្តម ទិត វុទ្ធី អភិបាលរង នៃ គណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីបម្រើសេវាកម្ម និងនាំយកនូវប្រភេទអាហារ និងភេសជ្ជៈបែបសុខភាព ជូនដល់អតិថិជនក្នុងខេត្តដែលកំពុងរីកចំរើនក្នុងវិស័យទេសចរណ៍និងឧហ្សាហកម្មមួយនេះ។ ការបើកសម្ពោធនេះ សបញ្ជាក់ពីការបោះជំហានមួយថ្មីទៀតក្នុងការពង្រីកវិសាលភាពលើការបម្រើជូនអាហារនិងភេសជ្ជៈសុខភាពនៃភោជនីដ្ឋាន ផាកកាហ្វេដែលជាភោជនីដ្ឋានដែលឈានមុខគេ...
ក្រោយពីធ្វើដំណើរឆ្ពោះទៅ តាមបណ្តាខេត្តជាច្រើន អស់រយៈពេលជាង៣ខែកន្លងមក ពេលនេះព្រឹត្តិការណ៍WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស បានឈានដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅក្រុងតាខ្មៅ ផ្តល់ជូននូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ដោយមានវត្តមានកំពូល កីឡាករខ្លាំងៗជាច្រើនរូបចូលរួម។ ក្នុងនោះ កីឡាករ ផល សោភ័ណ្ឌ នឹងត្រូវប៉ះជាមួយ កីឡាករ ម៉ន ព្រហ្មម៉ាញ ចំណែកឯកីឡាករ ឡុង បេនលឿន នឹងត្រូវប៉ះជាមួយ កីឡាករ សោម វិឆ្ឆ័យ។ គូខ្លាំងៗទាំង២នេះដែលកំពុងទទួលបានការគាំទ្រពីអ្នកទស្សនាទូទាំងប្រទេសនឹងធ្វើឲ្យកក្រើកក្រុងតាខ្មៅ នៅយប់ថ្ងៃសោរ៍ ទី១៦ ខែកក្កដា ចាប់ពីម៉ោង ៦ ល្ងាចតទៅ។ តើកីឡាករជើងខ្លាំងរូបណា នឹងមានឱកាសឡើងដល់វគ្គផ្តាច់ព្រ័ត្រ ធ្វើឡើងនៅភ្នំពេញ ក្នុងយប់ថ្ងៃសៅរ៍ទី៣០ខែកក្កដា ឆ្នាំ២០២២? ចូលរួមទស្សនាដោយសេរី និងរង់ចាំអ៊ុតមើលថា តើកីឡាកររូបណា ដែលនឹងធ្វើដំណើរទៅវគ្គផ្តាច់ព្រ័ត្រឆ្ពោះទៅដណ្តើមខ្សែក្រវាត់ពិភពលោក IPCC គុនខ្មែរដំបូងគេ ព្រមទាំងឈ្នះទឹកប្រាក់សុទ្ធ ៤៨ លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក ដែលជាម្ចាស់ឧបត្ថម្ភផ្តាច់មុខ។ សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ឬតាមរយៈការផ្សាយបន្តផ្ទាល់លើទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia។
ភ្នំពេញ៖ ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២២ ក្នុងពិព័រណ៌អចលនទ្រព្យប្រចាំឆ្នាំ ២០២២ រយៈពេលពីរថ្ងៃ (Real Estate Expo 2022) កាលពីពេលថ្មីៗនេះ ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌលព្រីមៀ ខណ្ឌសែនសុខ រាជធានីភ្នំពេញ សែលកាត ដែលជាម្ចាស់ឧបត្ថម្ភកម្មវិធី បានចែករំលែកឱ្យដឹងនូវតួនាទី និងការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការចូលរួមធ្វើឌីជីថលនីយកម្មនៅកម្ពុជា...
បន្ទាប់ពីមានការផ្អាកអស់រយៈពេល ២ឆ្នាំដោយសារបរិបទកូវិដ «ពិព័រណ៍អចលនទ្រព្យធំជាងគេនៅកម្ពុជា 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞 𝐄𝐗𝐏𝐎 𝟐𝟎𝟐𝟐» បានរៀបចំឡើងរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី 2-3 ខែកក្កដា នៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ (𝐓𝐡𝐞 𝐏𝐫𝐞𝐦𝐢𝐞𝐫 𝐂𝐞𝐧𝐭𝐞𝐫 𝐒𝐞𝐧 𝐒𝐨𝐤) ។ មានក្រុមហ៊ុនចំនួន...
Park Café ភោជនីយដ្ឋានឈានមុខគេលើអាហារនិងភេសជ្ជៈសុខភាពបានសហការជាមួយនឹង ក្រុមហ៊ុនដឹកជញ្ជូនអាហារE-GetSដែលកំពុងពេញក្នុងប្រទេសកម្ពុជាបានចុះអនុស្សារណៈនៃការយោគយល់ (MoU) ដែលធ្វើឡើងនៅនិយមការិយាល័យកណ្តាលរបស់ក្រុមហ៊ុន E-GetS កាលពីពេលថ្មីៗកន្លងទៅនេះ។ តាមរយៈអនុស្សារណៈនៃការយោគយល់នេះក្រុមហ៊ុនទាំងពីរមានចក្ខុវិស័យរួមគ្នា គឺធ្វើយ៉ាងណាផ្តល់ជូនជម្រើសសំបូរបែបនិងមានភាពងាយស្រួលជូនដល់អតិថិជនទាំងអស់មិនថា អតិថិជនជាប្រជាជន ខ្មែរនិងអតិថិជនជាប្រជាជនចិនដែលធ្វើការនិងប្រកបអាជីវកម្មនៅកម្ពុជាក្នុងការស្វែងរកអាហារនិងភេសជ្ជៈដែលល្អសម្រាប់ សុខភាពតាមរយៈកម្មវិធីកុម្ម៉ង់និងដឹកជញ្ជូនE-GetSដែលជាជម្រើសបន្ថែម ពីការទទួលទានក្នុងហាង។ លោក ហេង សេងលី ប្រធានក្រុមនាយកប្រតិបត្តិក្រុមហ៊ុន យូណាយធីត ហ្វូតគ្រុប បានបញ្ជាក់ថា ៉ការសហការនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ជូនអាហារនិងភេសជ្ជៈដែលមានទាំងរសជាតិឆ្ងាញ់...
(ភ្នំពេញ) ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២៖ សប្ដាហ៍នេះពិតជារំភើបជាងសប្ដាហ៍មុនទៅទៀត..!! ដូច្នេះប្រញាប់រុសរាន់ឡើងណា៎! ព្រោះថារង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ស៊េរីថ្មីក្នុងកម្មវិធី “មហារង្វាន់ស្រោចធរណី” ពី សាមសុង នៅសល់ចំនួន 30 គ្រឿងទៀតកំពុងរង់ចាំអ្នក.! សូមកុំឱ្យពេលវេលានេះកន្លងផុតទៅឱ្យសោះ..! សប្តាហ៍ទី...
ក្រុមហ៊ុន ជីប ម៉ុង សូមជូនដំណឹងដល់អតិថិជន ឲ្យបានជ្រាប់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង នៅថ្ងៃទី៩ ខែកក្កដា បានធ្វើការប្រគល់រង្វាន់ ប្រាក់សុទ្ធសរុបរហូតដល់ទៅ៩៣០លានរៀល ឬស្មើទៅនឹង ២៣២.៥០០ ដុល្លារអាមេរិក ជូនដល់គូស្វាមីភរិយាកំពូលសំណាងចំនួន៧០គូ ដែលបានឈ្នះរង្វាន់ពីការចាប់សន្លឹកឆ្នោត នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស ហើយបានបញ្ជូនឯកសារគ្រប់គ្រាន់ តាមលក្ខណ្ឌមកកាន់ក្រុមហ៊ុន។ រង្វាន់ទាំងនោះរួមមាន រង្វាន់ទឹកប្រាក់ ២០ លានរៀលចំនួន ២៣ រង្វាន់សរុប ៤៦០ លានរៀល និងរង្វាន់ ១០លានរៀលចំនួន ៤៧ រង្វាន់សរុប៤៧០ លានរៀល។ កាលពីចុងខែមិថុនាកន្លងទៅ ខ្មែរ ប៊ែវើរីជីស បានរកឃើញម្ចាស់សន្លឹកឆ្នោត ចំនួន១០៩ឈ្នះរង្វាន់ជាសាច់ប្រាក់១០លានរៀល និង ២០ លានរៀល ពីការជាវស្រាបៀរ កម្ពុជាយកទៅទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការ ក៏ប៉ុន្តែ មានតែគូស្វាមីភរិយាចំនួន ៧០គូប៉ុណ្ណោះ ដែលមានឯកសារគ្រប់គ្រាន់ ហើយបានបញ្ជូនមកកាន់ក្រុមហ៊ុនរួចរាល់ និងបានគោរពតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន។ ចំពោះគូស្វាមីភរិយាដែលមិនទាន់ផ្ញើឯកសា មកកាន់ក្រុមការងារ ក្រុមហ៊ុននឹងទុករយៈពេលរហូតដល់ថ្ងៃទី ៣១ខែកក្កដាក្នុងការទាក់ទង មកកាន់ក្រុមហ៊ុនដើម្បីទទួលបានរង្វាន់។ ផុតកាលកំណត់នេះ រង្វាន់នឹងត្រូវចាត់ទុកជាមោឃចំណែកឯម្ចាស់សន្លឹកឆ្នោត ដែលមិនបានគោរពទៅតាមលក្ខន្តិកៈ ដែលបានកំណត់ ក្រុមហ៊ុនរក្សាសិទ្ធមិនប្រគល់រង្វាន់នោះទេ ហើយជំនួសដោយការបូកបន្ថែមរង្វាន់ទាំងនេះទៅក្នុងការចាប់សន្លឹកឆ្នោតនៅវគ្គចុងក្រោយ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។ ការប្រគល់រង្វាន់ ត្រូវបានធ្វើឡើងនៅរោងចក្រ ខ្មែរ ប៊ែវើរីជីស ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ ជាមួយនឹងការរៀបចំដំណើរទស្សនកិច្ច សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ព្រមទាំងការពិសាអាហារស្រាបៀរ និងភេសជ្ជៈជាច្រើន។ ក្នុងនោះ មានគូស្វាមីភរិយាចំនួន ២០គូបានអញ្ជើញទៅស្ថានីយ ទូរទស្សន៍ហង្សមាសផ្ទាល់ ដើម្បីទទួលរង្វាន់ និងបានទស្សនាការប្រគុំតន្ត្រី Brew the Beat Concert ដែលឧបត្ថម្ភដោយស្រាបៀរ កម្ពុជាយ៉ាងសប្បាយរីករាយ។ ក្រោយពេលទទួលរង្វាន់ គូស្វាមីភរិយាជាច្រើន បានសម្តែងក្តីរំភើបដែលបានឈ្នះរង្វាន់ពិតៗ ពីស្រាបៀរ កម្ពុជា។ គួរបញ្ជាក់ថា លក្ខន្តិកៈដើម្បីទទួលបានរង្វាន់ពីស្រាបៀរ កម្ពុជាមានដូចខាងក្រោម៖ -កម្មវិធីនេះផ្តល់ជូនសម្រាប់តែគូស្វាមីភរិយាថ្មី ដែលជាវស្រាបៀរ កម្ពុជាចាប់ពី២៥កេសឡើងទៅសម្រាប់ទទួលភ្ញៀវក្នុងថ្ងៃមង្គលការពិតប្រាកដតែប៉ុណ្ណោះ -កម្មវិធីនេះអនុវត្តសម្រាប់តែពិធីមង្គលការតែប៉ុណ្ណោះ ពិធីបុណ្យ ឬពិធីជួបជុំផ្សេងៗមិនត្រូវបានអនុវត្តនោះទេ -គូស្វាមីភរិយាមួយគូមានសិទ្ធិ ទទួលបានរង្វាន់តែម្តងប៉ុណ្ណោះ ទោះបីមានឈ្មោះឈ្នះប៉ុន្មានដងក៏ដោយ -បុគ្គលិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសទាំងអស់ មិនអនុញ្ញាតឲ្យចូលរួម ក្នុងកម្មវិធីនេះជាដាច់ខាត -ដើម្បីបើករង្វាន់ គូស្វាមីភរិយាត្រូវមានឯកសា ជាចាំបាច់ចំនួនប្រាំរួមមាន៖ ១) ធៀបការ ២) លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ៣) រូបថតការ ៤) អត្តសញ្ញាណប័ណ្ណរបស់ស្វាមី និងភរិយា ៥) សន្លឹកឆ្នោតដែលត្រូវរង្វាន់ -ក្រុមហ៊ុនសូមរក្សាសិទ្ធិ ក្នុងការកែប្រែលក្ខខណ្ឌផ្សេងៗ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងលេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២ ៩០២។
ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២៖ ដើម្បីអបអរសាទររុក្ខទិវាឆ្នាំ២០២២ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដាំដើមកោងកាងចំនួន ២០២២ដើម នៅឃុំត្រពាំងសង្កែ ខេត្តកំពត។ ការដាំដើមកោងកាងនេះ ក៏គាំទ្រផងដែរដល់គម្រោងអភិរក្សដែលកំពុងបន្តធ្វើឡើងរបស់ក្រសួងបរិស្ថានកម្ពុជា ដើម្បីការពារនិងស្តារព្រៃកោងកាងដ៏សំខាន់នេះឡើងវិញនៅតាមតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។ គំនិតផ្តួចផ្តើមចុងក្រោយបំផុតនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន ហ៊ិននីគែន ក្នុងការអភិវវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានភាពបៃតង សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត ខណៈពេលដែលគម្រោងនេះនឹងជួយដល់សហគមន៍មូលដ្ឋានយោងតាមពាក្យស្លោក...
ជាខេត្តមានទីតាំងអំណោយផលខ្ពស់ទាំងទីតាំងភូមិសាស្ត្រ និងកត្តាអំណោយផលជាច្រើនទៀតខេត្តកំពង់ស្ពឺកំពុងមានសក្តានុពលលើច្រើនវិស័យដូចជា ឧហ្សាហកម្ម ទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម។ តួយ៉ាងបច្ចុប្បយើងសង្តេតឃើញវត្តមានរោងចក្រសហគ្រាសធំៗ រមណីយដ្ឋាននិងហាងល្បីៗ ជាច្រើនបាននឹងកំពុងពង្រីកវិសាលភាពរបស់ខ្លួនមកខេត្តនេះជាបន្តបន្ទាប់។ ដោយយល់ឃើញពីការអភិវឌ្ឍន៍ឥតឈប់ឈរ និងមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ វិនិយោគិនទាំងក្នុងស្រុក និងបរទេសទើប ផាកកាហ្វេ (Park Café) ដែលជាភោជនីយដ្ឋានដ៏ពេញនិយមមួយដែលផ្តោតលើអាហារ និងភេសជ្ជៈ សុខភាពបានពង្រីកវិសាលភាពរបស់ខ្លួនមកខេត្តកំពង់ស្ពឺ ដែលមានទីតាំងលើស្ថិតនៅភូមិរំលោង ឃុំសុព័រទេព ក្រុងច្បារមនតាមបណ្តោយផ្លូជាតិលេខ៤តែម្តង។ អ្វីដែលពិសេសទីតាំងមួយនេះបានបង្កលក្ខណៈងាយស្រួល ដល់ប្រជាជនក្នុងតំបន់...
ភ្នំពេញ៖ ថ្ងៃទី៧ កក្កដា ឆ្នាំ២០២២ ក្រុមហ៊ុនសែលកាត ទើបតែបាននាំយកសេវាកម្មថ្មីមួយទៀត មកកាន់ទីផ្សារដំបូងគេ មានឈ្មោះថាគម្រោង Time To Rise។ ការលាតត្រដាងនេះ បានធ្វើឡើងនៅក្នុងសន្និសីទ សារព័ត៌មាននៅស្ថានីយ រ៉ូយ៉ាងរ៉េលវ៉េភ្នំពេញ ដោយមានការចូលរួម ពីគណៈគ្រប់គ្រងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គណៈគ្រប់គ្រងក្រុមហ៊ុនសែលកាត ក្រុមហ៊ុនជាដៃគូរបស់សែលកាត គណៈគ្រប់គ្រងរបស់ផលិតកម្មបារមី សិល្បករ-សិល្បការនីរួមទាំង វណ្ណដាផងដែរ។...