ភ្នំពេញ៖ ប្រទេសកម្ពុជា មានហ្រ្វេនឆាយរបស់ខ្លួន ដែលមានភាពល្បីល្បាញ់ជាង ១០០ហើយ ដូចជាប្រភេទអាហារ និងរបស់ប្រើប្រាស់ជាដើម កំពុងដំណើរការនៅក្នុងប្រទេស ខណៈមានហ្វ្រេនឆាយមួយចំនួន ត្រូវបានលក់ទៅក្រៅប្រទេស និងគ្រោងពង្រីកបន្ថែមទៀត ទៅទីផ្សារក្នុងតំបន់ និងអន្តរជាតិ ។ ក្នុងវេទិកាជំនួបអាជីវកម្ម និងហ្រ្វេនឆាយ២០២២ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ លោកឧកញ៉ា ហួត ជា...
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ម៉ាកអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន៦បាន ចុះអនុស្សារណៈនៃការយោគយល់ ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាពាណិជ្ជកម្មមួយក្នុង ចំណោមពាណិជ្ជកម្មទាំង១៤ របស់ក្រុមហ៊ុន ជីប ម៉ុង ដើម្បីបើកសាខារបស់ខ្លួន នៅក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្សជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលនឹងបើកដំណើរការ នាចុងឆ្នាំ២០២២នេះ។ ម៉ាកអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈធំៗទាំងនេះរួមមាន The Pizza Company, Dairy Queen, Krispy Kreme របស់ក្រុមហ៊ុន Express Food Group (EFG) ម៉ាកអាជីវកម្ម Brown Coffee and Bakery ម៉ាកChatime Cambodia និងម៉ាកស្រាបៀរ Craft ឈ្មោះថា Cambodia Mastercraft របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាធ្វើឡើងនៅសណ្ឋាគា លំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញយ៉ាងដូច្នេះថា៖ «ពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់នេះ ធ្វើឡើងដើម្បីអបអរសាទរការចាប់ផ្តើម នៃភាពជាដៃគូរបស់យើង ក៏ដូចជាពង្រឹងកិច្ចសហការ រវាងក្រុមហ៊ុនរបស់យើង។ ការសហការរួមគ្នានេះ នឹងនាំយកនូវអ្វី ដែលអ្នកប្រើប្រាស់នៅកម្ពុជា សក្តិសមទទួលបាននោះ គឺផលិតផលដែលមានគុណភាព សេវាកម្មប្រកបដោយគុណភាព និងបទពិសោធន៍ប្រកបដោយគុណភាព»។ ...
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ម៉ាកអាជីវកម្មជាតិ និងអន្តរជាតិធំៗ ចំនួន១០បាន ចុះអនុស្សារណៈ នៃការយោគយល់ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងមណ្ឌលផ្សារទំនើប ខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉លដែលគ្រោងនឹងបើកដំណើរការ នៅចុងឆ្នាំ២០២២ខាងមុខនេះ។ ក្រុមហ៊ុនទាំងនោះគ្របដណ្តប់ លើផ្នែកម្ហូបអាហារ និងភេសជ្ជៈ កម្សាន្ត និងឱសថ ដែលមានម៉ាកអាជីវកម្មល្បីៗដូចជា The Pizza Company, Dairy Queen, Krispy Kreme របស់ក្រុមហ៊ុន Express Food Group (EFG) ក្រុមហ៊ុន Brown Coffee and Bakery ក្រុមហ៊ុន Chatime Cambodia ម៉ាកផលិតផលថ្មី Cambodia Mastercraft របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រុមហ៊ុនLegend Cinema ក្រុមហ៊ុន Doozii ក្រុមហ៊ុន Neo និងក្រុមហ៊ុន ឱសថផ្លឹស។ លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានថ្លែងក្នុងពិធីចុះហត្ថលេខា ដែលត្រូវបានធ្វើឡើងនៅសណ្ឋាគា លំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ យ៉ាងដូចេ្នះថា៖ «ក្រោមទឹក ប្រាក់វិនិយោគចំនួនជាង១៥០លានដុល្លារអាមេរិកសាងសង់លើផ្ទៃដីជាង១៦ម៉ឺនម៉ែត្រការេ មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល មានចក្ខុវិស័យយ៉ាងមុះមុត ក្នុងការនាំយកនូវម៉ាកផលិត ផលល្បីៗទូទាំងពិភពលោក ដើម្បីផ្គត់ផ្គង់តម្រូវការអតិថិជនក្នុងស្រុកដែលតែងតែ ផ្លាស់ប្តូរពីមួយសម័យ កាលទៅមួយសម័យកាល»។ លោកបានបន្ថែមទៀតថា ការចុះអនុស្សារណៈ យោគយល់នេះ ជាយុទ្ធសាស្ត្រឈ្នះៗ រវាងក្រុមហ៊ុន ជីប ម៉ុង រីថែល និងក្រុមហ៊ុនទាំងអស់ ដែលជាដៃគូ។ តំណាងម៉ាកអាជីវកម្មទាំង ១០ ខាងលើ ក៏បានសម្តែងក្តីរីករាយដែលបានសហការ ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ហើយក៍បានបង្ហាញ នូវទំនុកចិត្តខ្ពស់ ចំពោះមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដោយសារមណ្ឌលផ្សារទំនើបនេះ ស្ថិតក្នុងតំបន់ពោរពេញ ដោយសក្កានុពល នៃប៉ែកខាងត្បូងរាជធានីភ្នំពេញ ដែលគ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ២០២២ខាងមុខនេះផ្តល់នូវបទពិសោធន៍ថ្មីប្លែក ជាមួយនឹងបរិកាសដ៏ទាក់ទាញ។...
ភ្នំពេញ៖ មិត្តហ្វូន (Metfone) ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ឈានមុខគេនៅកម្ពុជា នៅថ្ងៃទី ២៣ មិថុនា ឆ្នាំ ២០២២ បានបន្តការឧបត្ថម្ភគាំទ្ររបស់ខ្លួនសម្រាប់ លីកកំពូលកម្ពុជា (CPL) រយៈពេលបីឆ្នាំទៀតចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ ដែលក្នុងនោះ មិត្តហ្វូននឹងត្រូវឧបត្ថម្ភប្រាក់ចំនួន ៥០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ...
ការចាប់រង្វាន់ប្រាក់លាន របស់កម្មវិធីអាពាហ៍ពិពាហ៍ដ៏ទាន់សម័យ ផ្តល់លាភសំណាង ដល់គូស្វាមីភរិយាដែលបានជាវស្រាបៀរ កម្ពុជាសម្រាប់ទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការនឹងត្រូវធ្វើឡើង នៅថ្ងៃសោរ៍ទី២៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ១០យប់ ដោយមានការ Live បន្តផ្ទាល់នៅលើទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា។ ក្រុមហ៊ុននឹងធ្វើការចាប់រង្វាន់រហូតដល់ទៅ ១០៩ រង្វាន់ឬស្មើនឹង ១០៩ គូស្វាមីភរិយា ដែលបែកចែកជា ២ប្រភេទ គឺរង្វាន់ ២០ លានរៀល និងរង្វាន់ ១០ លានរៀល។ អ្នកស្រី គង់ កុសល នាយិកាទីផ្សារនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «យើងរីករាយជាខ្លាំងក្នុងការទទួលបានសន្លឹកឆ្នោតផ្សងសំណាងជាច្រើន ពាន់សន្លឹកពីគូស្វាមីភរិយា នៅទូទាំងប្រទេស សម្រាប់ការចាប់រង្វាន់លើកទី២ ដែលនេះបង្ហាញពីប្រជាប្រិយភាពខ្លាំង របស់ស្រាបៀរ កម្ពុជាដែលជាជម្រើសល្អបំផុត សម្រាប់ទទួលភ្ញៀវក្នុងថ្ងៃមង្គលការ»។ ទន្ទឹមនឹងនេះ អ្នកស្រី គង់ កុសលក៏បានរំលឹក ដល់គូស្វាមីភរិយានៅទូទាំងប្រទេស ដែលមិនទាន់ត្រូវរង្វាន់សូមកុំទាន់អស់សង្ឃឹម ព្រោះការចាប់ឆ្នោតនឹងធ្វើឡើង ចំនួន២លើកបន្ថែមទៀត គឺនៅថ្ងៃទី២៥ ខែមិថុនា និងថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២២។ ដូច្នេះ អតិថិជនជាវស្រាបៀរ កម្ពុជា សូមមេត្តាប្រញាប់រួសរាន់បំពេញព័ត៌មានឲ្យបានច្បាស់ៗរួចយកទៅដាក់ក្នុងធុងឆ្នោតដែលនៅជិតខ្លួនបំផុត ចំណែកអ្នកមានគម្រោងរៀបការកុំភ្លេចជ្រើសរើសស្រាបៀរ កម្ពុជាដើម្បីមានឱកាសឈ្នះប្រាក់លានច្រើនសន្ធឹកសន្ធាប់។ បើតាមអ្នកស្រី ក្រុមហ៊ុនបានធ្វើការចាប់រង្វាន់ម្តងរួចមកហើយ កាលពីខែមេសា ហើយបានរកឃើញអ្នកឈ្នះរហូតដល់ទៅ១០០ គូ។ ក្នុងនោះ ក្រុមហ៊ុនបានប្រគល់រង្វាន់ផ្ទាល់ ដល់ដៃគូស្វាមីភរិយាចំនួន៩១គូ ដែលមានឯកសារគ្រប់គ្រាន់ និងបានគោរព ទៅតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន ចំណែកឯសន្លឹកឆ្នោតចំនួន៩ទៀត ក្រុមហ៊ុននឹងធ្វើការបូកបន្ថែមទៅលើការចាប់រង្វាន់ នៅថ្ងៃសោរ៍ទី២៥ ខែមិថុនានេះ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទង ទៅនឹងកម្មវិធីអាពាហ៍ពិពាហ៍ ដ៏ទាន់សម័យលោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ០៦១/០៦៧/០៦៩/៩០២៩០២ ឬតាមរយៈទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជាhttps://www.facebook.com/cambodiabeer ។ ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃ ពិសាដោយការទទួលខុសត្រូវ។
(បាងកក ១៥ មិថុនា ២០២២) ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានបើកដំណើរការ កញ្ចប់ហោះហើរពិសេស “Phnom Penh Power Pack” ដើម្បីផ្ដល់ភាពងាយស្រួល និងជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកធ្វើដំណើរ រួមទាំងការដឹកជញ្ជូនតាមផ្លូវអាកាសក្នុងទិសដៅ បាងកក (សុវណ្ណភូមិ) – ភ្នំពេញ។ Phnom Penh...
ស្រាបៀរ កម្ពុជា កាលពីពេលថ្មីៗនេះ បានចេញផ្សាយស្ពតពាណិជ្ជកម្មថ្មី បង្ហាញនូវបច្ចេកវិទ្យាថ្មីបំផុត Flash Pasteurization ក្នុងការផលិតស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វច្រកចូលដបយ៉ាងល្អ ប្រណិតដំបូងបង្អស់ នៅប្រទេសកម្ពុជា ជាមួយនឹងលក្ខណៈពិសេសជាច្រើនទៀត។ ដើម្បីរក្សាបាននូវភាពស្រស់ ក្លិន និងរសជាតិល្អឥតខ្ចោះ ដែលអ្នកទទួលទាន ស្រាបៀរគ្រប់គ្នាចង់បាន ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានប្រើប្រាស់បច្ចេកវិទ្យា ផលិតស្រាបៀរដ៏ល្អបំផុត ហៅថា Flash Pasteurization ដោយការដុតកម្តៅស្រាបៀរ មានរយៈពេលខ្លី បន្ទាប់មកបញ្ចុះសីតុណ្ហភាព ពីក្តៅទៅត្រជាក់បានភ្លាមៗ ហើយជាពិសេស ប្រើផ្កាហប់ពិសេស ក៏ដូចជាវត្ថុធាតុដើមគុណភាពខ្ពស់ នាំចូលពីអឺរ៉ុប។ បន្ថែមពីលើរសជាតិស្រស់បំផុត ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ត្រូវបានរចនាក្នុងដបពណ៌បៃតង យ៉ាងប្រណិតមានឡាប៊ែលពិសេស Glow in the Dark បញ្ចេញពន្លឺនៅកន្លែងងងឹត ពេលប៉ះជាមួយភ្លើង UVមាន Cool Tester ប្រែពណ៌ខៀវ នៅក្នុងសីតុណ្ហភាពត្រជាក់ គម្របដបងាយស្រួលបើក ព្រមទាំងមានអាយុកាលត្រឹម ១៨០ថ្ងៃ។ ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអតិថិជននៅទូទាំងប្រទេសកម្ពុជាដោយសាររសជាតិស្រស់បំផុត និងលក្ខណៈពិសេសៗជាច្រើន មិនធ្លាប់មានពីមុនមក។ តើលោកអ្នកបានទស្សនា ស្ពតពាណិជ្ជកម្មថ្មីហើយឬនៅ? តោះ! សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា។ ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ រសជាតិស្រស់បំផុត! ដើម្បីអ្នកមានស្នាដៃ ពិសាដោយការទទួលខុសត្រូវ៕
ភ្នំពេញ៖កាលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹព្រេមៀសេនធ័រ សែនសុខ។ កម្មវិធីនេះត្រូវបានបែងចែកជា ២...
កាន់តែមានឱជារស… កាន់តែស្រទន់… នោះគឺ “កាហ្វេណាយត្រូ ខូលព្រូ” (Nitro Cold Brew) ដែលធានាផ្ដល់ជូនអតិថិជននូវបទពិសោធន៍នៃការពិសាកាហ្វេដ៏ថ្មី និងមិនអាចបំភ្លេចបាន។ Nitro Cold Brew បានឆ្លងកាត់ដំណើរការឆុងបែបត្រជាក់ជាមួយ ណាយត្រូជែន (Nitrogen) រហូតដល់ 24ម៉ោង ដែលធានាផ្តល់ជូននូវរសជាតិកាហ្វេកាន់តែមានឱជារសឈ្ងុយឆ្ងាញ់ជាងមុន និងផ្អែមជាងមុន ដោយពុំតម្រូវការឲ្យមានការបន្ថែមសាជាតិផ្អែមនានានោះឡើយ។ កាហ្វេនេះសាកសមបំផុតសម្រាប់អ្នកចូលនិយមពិសាកាហ្វេខ្មៅ ...
សិស្សានុសិស្សនៅវិទ្យាល័យជាច្រើន ក្នុងរាជធានីភ្នំពេញ បានចូលរួមប្រកួតថតរូប ក្នុងកម្មវិធីតោះចេញលេងផឹកIZE ពេញហ្វ៊េសប៊ុក យ៉ាងសប្បាយរីករាយ និងឈ្នះរង្វាន់ស្អាតៗ ពីទឹកក្រូចអាយស៍ថែមទៀតផង។ ហ្វ៊េនៗទឹកក្រូចអាយស៍មកពីវិទ្យាល័យ បាក់ទូក វិទ្យាល័យ ស៊ីសុវត្ថិ វិទ្យាល័យ ទួលទំពូង វិទ្យាល័យ ទួលអំពិល និងវិទ្យាល័យជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ បានចូលរួមថតរូបបញ្ចេញស្តាយ បែបឡូយកាលីបរួចបង្ហោះក្នុងគណនីហ្វ៊េសប៊ុករបស់ខ្លួន ដោយភ្ជាប់ជាមួយពាក្យពេចន៍ថា «ម៉ោង ១០ ព្រឹក ឬម៉ោង ២ រសៀលហើយតោះផឹក IZE»។ អ្នកទទួលបាន Like Comment និង Share បូកបញ្ចូលគ្នាចាប់ពី ២០០ ឡើងទៅនឹងទទួលបានកាបូបសិក្សាយ៉ាងស្រស់ស្អាត ឬកែវទឹកបែបឃ្យូតៗ ពីទឹកក្រូចអាយស៍ភ្លាមៗ នៅសាលាដែលមានរៀបចំ កម្មវិធីតោះចេញលេងផឹកIZE។ កម្មវិធីតោះចេញលេង ផឹកIZEនឹងធ្វើដំណើរទៅកាន់ សាលាចំនួន១៦នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី២៥ ខែមិថុនាដើម្បីផ្តល់ភាពសប្បាយរីករាយ និងឱកាសដល់សិស្សានុសិស្ស ក្នុងការជួបជាមួយតារាង ក្នុងដួងចិត្ត Linda Vee និងNaro Vee ពិសេសចូលរួមលេងហ្គេម បង្វិលកងយករង្វាន់ ដោយគ្រាន់តែទិញទឹកក្រូចអាយស៍ចំនួន២ដប ឬ ២ កំប៉ុងតែប៉ុណ្ណោះ។ បានថតរូបស្អាតៗ ជួបជាមួយអាយដល និងមានឱកាសឈ្នះរង្វាន់ឃ្យូតៗ ពីទឹកក្រូចអាយស៍បែបនេះ តើចាំអ្វីទៀតចូលរួមកម្មវិធីតោះចេញលេង ផឹកIZEនៅរៀងរាល់ម៉ោង ៧ ព្រឹក ដល់ម៉ោង ៥ រសៀលទាំងអស់គ្នា។ តាមដានផេកទឹកក្រូចអាយស៍ IZE ដើម្បីទទួលបានព័ត៌មានថ្មីៗ។ https://www.facebook.com/izecolakhmerbeverages