ទីក្រុងអ៊ីស្តង់ប៊ុល ដែលជាទីក្រុងធំបំផុត របស់ប្រទេសទួរគី និងជាទីក្រុងដែលល្បីខាងភ្ជាប់ទ្វីបអឺរ៉ុប និងអាស៊ី មានភាពល្បីល្បាញខាងផ្នែកអាហារ ជាពិសេសស្ករគ្រាប់ទួរគី (Turkish Delight) ឬហៅថា “ឡុកគុំ” (lokum)។ យោងតាម CNA Luxury កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ទីក្រុងនេះផ្តល់ជូននូវទីតាំងអាហារដ៏អស្ចារ្យចំនួន ៦ កន្លែង ដែលភ្ញៀវទេសចរអាចរីករាយជាមួយស្ករគ្រាប់ទួរគី...
រដ្ឋាភិបាលក្រុងយ៉ូកូហាម៉ា ប្រទេសជប៉ុន បានសហការជាមួយក្រុមហ៊ុនឯកជនមួយចំនួន ដើម្បីលើកកម្ពស់សុខភាព និងគុណភាពជីវិតរបស់មនុស្សចាស់ តាមរយៈការលើកទឹកចិត្តឱ្យពួកគេប្រើគ្រឿងសម្អាង និងថែរក្សាស្បែក។ គំនិតផ្តួចផ្តើមនេះមានគោលបំណងជួយឱ្យមនុស្សចាស់មានអារម្មណ៍វិជ្ជមាន និងចេញទៅក្រៅផ្ទះកាន់តែច្រើន ដែលអាចរួមចំណែកដល់សុខភាព និងអាយុជីវិតរបស់ពួកគេ។ កាលពីពេលថ្មីៗនេះ កម្មវិធីមួយបានរៀបចំឡើង នៅអគាររដ្ឋាភិបាលក្រុងយ៉ូកូហាម៉ា ដែលអ្នកចូលរួមត្រូវបាន ណែនាំឱ្យរៀនប្រើគ្រឿងសម្អាង ។ អ្នករៀបចំបានប្រាប់អ្នកចូលរួមថា “ការនិយាយជាមួយមនុស្សដទៃ ដោយស្នាមញញឹមភ្លឺស្វាង អាចជួយពន្យារអាយុជីវិត និងមានសុខភាពល្អ”។...
រដ្ឋាភិបាលឡាវ បានប្រកាសផែនការ បង្កើនផលិតផលសាច់ ត្រី និងស៊ុតឱ្យដល់ ៥៧៧,០០០ តោននៅឆ្នាំនេះ ដើម្បីពង្រឹងការពឹងផ្អែកលើខ្លួនឯងផ្នែកស្បៀងអាហារ និងកាត់បន្ថយការពឹងផ្អែក លើការផ្គត់ផ្គង់ពីប្រទេសជិតខាង។ គោលបំណងនេះ គឺដើម្បីធានាថាប្រជាជនឡាវម្នាក់ៗ អាចទទួលបានសាច់ ត្រី និងស៊ុតយ៉ាងតិច ៧៣ គីឡូក្រាម ក្នុងមួយឆ្នាំ។ យោងតាមនាយកដ្ឋានចិញ្ចឹមសត្វ និងជលផល នៃក្រសួងកសិកម្ម និងព្រៃឈើ...
ភ្នំពេញ ៖ ណាហ្គាវើលដ៍ មានមោទនភាពផ្តល់ជូន “មរតកសំនៀង” ជាការប្រគំតន្ត្រី និងចម្រៀង ដែលជាព្រះរាជនិពន្ធ របស់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ជាផ្នែកមួយនៃការអបអរគម្រប់ខួប ៣០ ឆ្នាំ របស់ខ្លួនពេញមួយខែឧសភា ។ ការប្រគំតន្ត្រី និងចម្រៀងពិសេសនេះ ផ្តល់ជូនដោយវង់តន្ត្រីយុវជនអង្គរ ដើម្បីរំឭកដល់កេរដំណែល របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ...
ប្រទេសកូរ៉េខាងត្បូង ដែលកំពុងប្រឈមនឹងអត្រា កំណើតទាបបំផុតក្នុងពិភពលោក បាននិងកំពុងអនុវត្តកម្មវិធី ផ្តល់ប្រាក់លើកទឹកចិត្ត ហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីលើកកម្ពស់ការណាត់ជួប ការរៀបការ និងការមានកូន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ច្រាសនិន្នាការ ប្រជាសាស្ត្រ ដែលកំពុងធ្លាក់ចុះ។ យោងតាមការរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយនៅកូរ៉េខាងត្បូង ស្រុកសាហា (Saha District) ក្នុងទីក្រុងប៊ូសាន (Busan) បានណែនាំកម្មវិធីមួយដែលផ្តល់ប្រាក់រហូតដល់ ៣៨,០០០ ដុល្លារអាមេរិកដល់អ្នកស្រុកដែលណាត់ជួប...
នៅឆ្នាំ២០២៥ បរិបទសេដ្ឋកិច្ច នៅអាស៊ី ត្រូវបានគេរំពឹងថា នឹងមានទីក្រុងមួយចំនួន ក្លាយជាទីតាំងរស់នៅ ដែលមានតម្លៃថ្លៃជាងមុន ។ របាយការណ៍ថ្មីមួយពី CNBC បានបង្ហាញ ពីទីក្រុង១០ ដែលមានថ្លៃ ចំណាយជីវភាព ខ្ពស់បំផុតនៅអាស៊ី ដោយសិង្ហបុរី និងហុងកុង ឈរនៅលំដាប់កំពូលជាមួយថ្លៃ ចំណាយប្រចាំខែរហូតដល់ ៩,៣៣៣ ដុល្លារអាមេរិក។ ទីក្រុងទាំងពីរនេះមិនត្រឹមតែ...