ស៊ីចាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ថា ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណប ដែលជាបណ្តាញផ្កាយរណប BeiDou (BDS)កាលពីថ្ងៃអង្គារ ដោយទទួលបានជោគជ័យទាំងស្រុង នៃការអភិវឌ្ឍន៍ សម្រាប់ប្រព័ន្ធនាវាចរណ៍ របស់ពិភពលោក ។ ផ្កាយរណប គឺស្ថិតក្នុងគ្រួសារលើកទី៥៥ នៃ BeiDou ដែលមានន័យថា “អ្នកមុជដ៏ជ្រៅបំផុត” នៅក្នុងភាសាចិន...
ញូដេលី៖ ប្រទេសនេប៉ាល់ បានរួបរួមជាមួយប្រទេសចិន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈដែលទំនាក់ទំនងការទូតរបស់ខ្លួន ជាមួយប្រទេសឥណ្ឌា បានធ្លាក់ចុះដល់កំរិតថ្មីមួយ ជាមួយនឹងសភារបស់ប្រទេសនេះ ដែលបានអនុម័ត នូវការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដើម្បីគូសផែនទីជាតិឡើងវិញ។ ប្រទេសចិនបានបង្កើនវត្តមាន និងការវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសហិម៉ាឡៃយ៉ា ចាប់តាំងពីមានការរញ្ជួយដី ដ៏ធំនៅឆ្នាំ ២០១៥ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា...
ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ថា ក្រុមសម្របសម្រួល ការពារជនស៊ីវិលជាតិ (NCPC)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិតធ្ងន់ ៧,៥រ៉ិចទ័រ បានវាយប្រហារមកលើរដ្ឋ ស្ថិតនៅភាគខាងត្បូង នៃប្រទេសម៉ិកស៊ិក គឺរដ្ឋ Oaxaca កាលពីថ្ងៃអង្គារ បណ្តាលឲ្យស្លាប់មនុស្ស ចំនួន៤នាក់ និង៤នាក់ផ្សេងទៀតបានរងរបួស ។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃពុធនេះ បានធ្វើការត្រួតពិនិត្យមើល ព្យុហយាត្រាយោធាពិសេសមួយ ជាការបង្ហាញក្តីសេ្នហាជាតិ ដែលអ្នករិះគន់និយាយថា ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ ចំណាត់ថ្នាក់ទាបជាងធម្មតា នៅមុនការបោះឆ្នោត ដែលអាចពង្រីកការកាន់អំណាច របស់លោករហូតដល់ឆ្នាំ២០៣៦។ លោក ពូទីន តាមសេចក្តីរាយការណ៍ បានមើលប្រព័ន្ធបាញ់មីស៊ីលផ្លោងឆ្លងទ្វីប យន្តហោះទម្លាក់គ្រាប់ សមត្ថភាពនុយក្លេអ៊ែ...
វ៉ាស៊ីនតោន៖ ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ- ១៩ នៅសហរដ្ឋអាមេរិក បានកើនដល់ ១២០.០០០ នាក់ នេះបើយោងតាម មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ (CSSE) នៅសាកលវិទ្យាល័យចន ហបគីនស៍ Johns Hopkins។ ក្រៅពីករណីស្លាប់ដ៏ច្រើន សន្ធឹកសន្ធាប់នេះ នៅអាមេរិក មានអ្នកឆ្លងសរុបរហូតដល់ ២.២៨៦.៤៥៧ ករណី។ រដ្ឋញូវយ៉ក...
បរទេស៖ នាវាទ័ពជើងទឹកអាមេរិក តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារម្សិលមិញនេះ បានធ្វើដំណើរក្បែរតំបន់ ឆ្នេរប្រទេសវេណេស៊ុយអេឡា ហើយនេះជាអ្វី ដែលទីបញ្ជាការភាគខាងត្បូង របស់យោធាសហរដ្ឋអាមេរិក ហៅថាជាប្រតិបត្តិការសេរីភាពនាវាចរណ៍ ក្រោយមួយថ្ងៃបន្ទាប់ពី នាវាដឹកទំនិញមួយគ្រឿង មកពីប្រទេសអ៊ីរ៉ង់ បានចូលចតនៅផែ នៃប្រទេសវេណេស៊ុយអេឡា។ ក្នុងសារបង្ហោះ លើគេហទំព័ររបស់ខ្លួន ទីបញ្ជាការភាគខាងត្បូង បាននិយាយប្រាប់ថា នាវាពិឃាតសមត្ថភាពមីស៊ីល USS Nitze...
អាមេរិក ៖ ទិន្នន័យមួយ ដែលគេដាក់ឈ្មោះថា ‘BlueLeaks’បានលាតត្រដាង ឯកសាររាប់រយរាប់ពាន់ ពីនាយកដ្ឋានប៉ូលីសជាង ២០០ និងក្រុម FBI ដែលរួមមានសម្លៀកបំពាក់ និងស្នាមសាក់របស់អ្នកតវ៉ា ដែលត្រូវបានគេចាត់ទុកថា ជាការគំរាមកំហែងមួយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ម្នាក់បានបង្ហាញពីការលេចធ្លាយ នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយ សង្គមដោយនិយាយថា...
បរទេស៖ មួយសប្តាហ៍ បន្ទាប់ពីការប្រឈមមុខដាក់គ្នា យ៉ាងឃោរឃៅ ដែលបណ្តាល ឱ្យទាហានយ៉ាងហោចណាស់ ២០ នាក់បានស្លាប់ រដ្ឋមន្ត្រីក្រសួងកិច្ចការ ខាងក្រៅរបស់ឥណ្ឌា លោក S Jaishankar នឹងចូលរួមជាមួយសមភាគី ពីទីក្រុងប៉េកាំងនិងមូស្គូ សម្រាប់សន្និសីទត្រីភាគី នៅថ្ងៃអង្គារនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០...
វ៉ាស៊ីនតោន ៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានទទូចដល់ ប្រទេសកូរ៉េខាងជើង ឱ្យវិលត្រឡប់ទៅ រកការចូលរួមវិញ នៅពេលដែលប្រទេស កុម្មុយនិស្តមួយនេះ នៅតែបន្តគំរាមកំហែង ដល់ប្រទេសកូរ៉េខាងត្បូងជុំវិញ យុទ្ធនាការខិតប័ណ្ណប្រឆាំង នឹងទីក្រុងព្យុងយ៉ាង។ ប្រទេសកូរ៉េខាងជើង បានចេញនូវការគំរាមកំហែង ជាបន្តបន្ទាប់ចាប់តាំងពីដើមខែនេះ ដោយមានបញ្ហាជាមួយ នឹងការខកខាន របស់ក្រុងសេអ៊ូល ក្នុងការបញ្ឈប់ ក្រុមអ្នករត់ចោលជួរ...
ណាសា៖ការសិក្សាមួយបានរកឃើញថា ភពភ្លុយតូភ្ជាប់មហាសមុទ្រដ៏ធំល្វឹងល្វើយនៅពីក្រោមសម្បកទឹកកករបស់វាដែលមាននៅទីនោះអស់រយៈពេល ៤,៥ពាន់លានឆ្នាំ ៥០០ លានឆ្នាំមុន ពោលគឺ៥០០លានឆ្នាំយូរជាងសមុទ្រនៅលើផែនដីទៅទៀត នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ភពភ្លុយតូត្រូវបានគេស្គាល់នៅថ្ងៃនេះថា ជាគ្រាប់បាល់ទឹកកក និងដុំថ្មព័ទ្ធជុំវិញព្រះអាទិត្យនៅចម្ងាយ ៣.៧ ពាន់លានម៉ាយល៍។ ប៉ុន្តែការសិក្សាថ្មីមួយបាន បង្ហាញថា វាអាចក្តៅនៅពេលបង្កើតដំបូងដែលធ្វើឲ្យឲ្យទឹករាវ បង្កើតនៅលើផ្ទៃរបស់វា ហើយអាចផ្តល់លក្ខខណ្ឌចាំបាច់ សម្រាប់ទ្រទ្រង់ជីវិតមនុស្សក្រៅភព។ ការខុសគ្នាពីទស្សនៈបែបប្រពៃណី ដែលវាមានដើមកំណើតជាគ្រាប់បាល់ទឹកកក និងថ្មរលាយបន្តិចម្តង ៗ...