បរទេស៖ប្រទេសឥណ្ឌានិងប្រទេសចិន នៅថ្ងៃសៅរ៍នេះ បានធ្វើការចោទប្រកាន់ចំពោះគ្នាទៅវិញទៅមកថា បានបំពានព្រំដែនរួមជាក់ស្តែង ជាតំបន់មួយដែលក្នុងសប្ដាហ៍នេះ បានក្លាយជាកន្លែងប៉ះទង្គិចគ្នាបណ្ដាលឲ្យមានអ្នកស្លាប់ រវាងមហាយក្សអាស៊ីមានអាវុធនុយក្លេអ៊ែទាំងពីរ។ ក្រោយមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី បានព្យាយាមថ្កោលទោសការប៉ះទង្គិចគ្នា ដែលសម្លាប់ទាហានឥណ្ឌាតិចបំផុត២០នាក់ និងរបួសជាង៧០នាក់នោះ រដ្ឋាភិបាលឥណ្ឌា បានថ្កោលទោសភាគីចិនពីបទព្យាយាមកសាងសំណង់ ឆ្លងកាត់បន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង។ ចំណែកមន្ត្រីនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិន លោក Zhao Lijian បានចោទប្រកាន់កងទ័ពប្រទេសចិន...
បរទេស៖ ច្បាប់របស់ហុងកុងដែលបានស្នើឡើងរបស់ប្រទេសចិន មានវិសាលភាពហាមឃាត់ការប៉ុនប៉ងបំបែកខ្លួន, ការធ្វើវិទ្ធង្សនា, អំពើភេរវកម្មនិងសកម្មភាពណាមួយដែលអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់ចិន។ ច្បាប់នេះត្រូវបានជំទាស់ដោយប្រជាជនហុងកុង ដែលយល់ឃើញថាវាជាការរឹតត្បិតសេរីភាពរបស់ពួកគេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា បេសកកម្មរបស់ចិននៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកត់សម្គាល់មុននេះដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស គឺលោកស្រី Michelle Bachelet ស្តីពីច្បាប់របស់ហុងកុង “បានជ្រៀតជ្រែកយ៉ាងខ្លាំងនៅក្នុងអធិបតេយ្យភាពនិងកិច្ចការផ្ទៃក្នុងរបស់ចិន” ដែលបានចាត់ទុកពួកគេថាមិនត្រឹមត្រូវ។...
សេអ៊ូល៖ សមាជិកសភាម្នាក់បានលើកឡើងថាប្រទេសកូរ៉េខាងត្បូង គ្រោងនឹងទាមទារឱ្យទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ថា យូណេស្កូ ដកទីតាំងឧស្សាហកម្មប្រវត្តិសាស្រ្តរបស់ប្រទេសជប៉ុន រួមទាំងកោះហាស៊ីម៉ា ចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។ លោក Jeon Yong-gi មកពីគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាចបានលើកឡើងថាក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នឹងផ្ញើលិខិតទៅអង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិនៅចុងខែនេះ។ ការផ្លាស់ប្តូរនេះបានកើតឡើងនៅពេលដែលប្រទេសជប៉ុន មិនបានផ្តល់ការពន្យល់ដោយបញ្ជាក់ថា កម្លាំងពលកម្មត្រូវបានប្រើនៅទីតាំងឧស្សាហកម្មមីជីចំនួន ២៣ របស់ប្រទេស ដែលក្នុងនោះរួមមានកោះហាស៊ីម៉ា...
បរទេស៖ប្រទេសកូរ៉េខាងជើង បានប្តេជ្ញាជំរុញបន្តជាមួយយុទ្ធនាការ ដើម្បីបញ្ជូនខិត្តប័ណ្ណផ្សព្វផ្សាយ ចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយនិយាយថា វាមិនបានប្រកាន់ខ្ជាប់ជាមួយកិច្ចព្រមព្រៀងអន្តរកូរ៉េ នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ។ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ អំពីប្រជាជនជកូរ៉េខាងជើងដែលមានកំហឹង កំពុងពន្លឿនយុទ្ធនាការខិត្តប័ណ្ណទ្រង់ទ្រាយធំរបស់ខ្លួននោះ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលកំពុងតែគ្រប់គ្រងកិច្ចការឆ្លងព្រំដែន នៅថ្ងៃសៅរ៍ម្សិលមិញនេះ បានជំរុញឲ្យលុបចោលគម្រោង ដោយលើកឡើងពីការរំលោភកិច្ចព្រមព្រៀងសន្តិភាព។ គួរបញ្ជាក់ថា ភាពតានតឹង កំពុងតែមានការកើនកម្តៅខ្លាំងក្លាឡើង ក្រោយប្រទេសកូរ៉េខាងជើង បានធ្វើការបំផ្ទុះចោលការិយាល័យអន្តរទំនាក់ទំនង និងគម្រាមប្រើចំណាត់ការយោធា...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ថា ឥណ្ឌា រងការវាយប្រហារដោយគ្រោះរញ្ជួយដីមួយកម្រិត ៥,៨រ៉ិចទ័រ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៥,៨រ៉ិចទ័រ បានអង្រួននៅចម្ងាយ១៨គីឡូម៉ែត្រស្ថិតនៅ ប៉ែកខាងកើតនៃក្រុង North Vanlaiphai ប្រទេសឥណ្ឌា នៅវេលាម៉ោង២២និង៤០នាទី ម៉ោងសកល កាលពីថ្ងៃអាទិត្យ...
បរទេស៖ យោងតាមទំព័រហ្វេសប៊ុករបស់ VietDefense បានឲ្យដឹងថា រថក្រោះប្រភេទ T-54M និង T-90S / SK គឺជារថក្រោះចម្បាំងសំខាន់ និងទំនើបបំផុតចំនួន ២ គ្រឿងដែលបម្រើ ក្នុងជួរកងទ័ពរបស់កងកម្លាំងជើងគោក ប្រជាជនវៀតណាម (PAVN)។ ដោយបានទៅដល់គោលដៅនៅចុងឆ្នាំ ២០១៨ ភាគច្រើននៃរថក្រោះធុន T-៩០ ត្រូវបានដំណើរការដោយកងពលតូច...
បរទេស៖ បេសកជនពិសេសរបស់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Marshall Billingslea នឹងធ្វើដំណើរទៅប្រទេសអូទ្រីស នៅថ្ងៃចន្ទនិងថ្ងៃអង្គារសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាប្រធានបទបានព្រមព្រៀងគ្នា ទៅវិញទៅមក ពាក់ព័ន្ធនឹងអនាគតនៃការគ្រប់គ្រងអាវុធ ជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយយ៉ាងដូច្នេះថា “សហរដ្ឋអាមេរិក បានពង្រឹកការអញ្ជើញជាចំហ ដល់សាធារណរដ្ឋប្រជាមានិតចិន ឲ្យចូលរួមក្នុងកិច្ចពិភាក្សាគ្នាទាំងនេះ និងបានធ្វើឲ្យប្រាកដច្បាស់នូវភាពចាំបាច់...
បរទេស៖របាយការណ៍ របស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិកមួយ បាននិយាយប្រាប់ថា យុទ្ធសាស្ត្ររបស់មន្ទីរបញ្ចកោណ សម្រាប់កិច្ចការពារ ក្នុងលំហអាកាស ចាត់ទុកបរិយាកាស ជាដែនដីប្រយុទ្ធមួយកន្លែង នេះបើយោងតាមសេចក្តី រាយការណ៍ពីទីភ្នាក់ងារ សារព័ត៌មាន UPI។ នៅក្នុងសប្ដាហ៍នេះ មន្ទីរបញ្ចកោណ បាននិយាយប្រាប់ឲ្យដឹងថា យុទ្ធសាស្ត្រលំហអាកាសការពារ ស្នើឲ្យមានតំហែទាំចំពោះឧត្តមភាពលំហអាកាស គាំទ្រចំពោះប្រតិបត្តិការជាតិរួមគ្នា នៅលើផែនដី និងការធានារក្សា ឲ្យបាននូវស្ថិរភាព...
បរទេស ៖ ប្រទេសកូរ៉េខាងជើង កំពុងតែពន្លឿនស្ទុះបញ្ជូនខិត្តប័ណ្ណផ្សព្វផ្សាយ ទៅព្រំដែនកូរ៉េខាងត្បូង ថ្កោលទោសរិះគន់ជនកូរ៉េខាងជើង រត់ចោលប្រទេស និងប្រទេសកូរ៉េខាងត្បូង ហើយនេះ គឺជាការសងសឹកដ៏ថ្មីបំផុត របស់កូរ៉េខាងជើង ចំពោះលិខិត្តប័ណ្ណពីកូរ៉េខាងត្បូង ស្របពេលដែលភាពតានតឹង ទ្វេភាគីកើនកម្តៅ កាន់តែខ្លាំង។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ថា ប៉ូលិសក្នុងស្រុកបានបញ្ជាក់ថា យ៉ាងហោចណាស់ មនុស្ស៣នាក់ស្លាប់ និង២នាករបួសធ្ងន់ធ្ងរ នៅក្នុងឧប្បត្តិហេតុ នៃការកាប់ចាក់គ្នា កាលពីយប់ថ្ងៃសៅរ៍ នៅភាគកណ្តាលក្រុង Reading ស្ថិតនៅភាគខាងត្បូង ប្រទេសអង់គ្លេស ។ សារព័ត៌មាន Sky News បានដកស្រង់សម្តីពីប្រភពនានា ដែលបាននិយាយថា...