បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ី នាំមុខពិភពលោក ក្នុងការស្រាវជ្រាវផលិត អាវុធមានល្បឿនលឿន ជាងសម្លេង ហើយនឹងមានប្រព័ន្ធការពារ សម្រាប់ទប់ទល់ នឹងអាវុធរបស់គូសត្រូវនានា ។ លោក ពូទីន មានប្រសាសន៍យ៉ាងដូច្នេះថា “អាវុធមានល្បឿនលឿន ជាងសម្លេង...
បរទេស ៖ មន្ត្រីជំនាញសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា សាកសពពីឡុត ដែលបើកយន្តហោះចម្បាំង F-15 ជួបគ្រោះថ្នាក់ធ្លាក់ ចូលសមុទ្រខាងជើង កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ត្រូវបានគេរកឃើញហើយ នេះបើយោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន UPI។ កងយន្តហោះចម្បាំងទ័ព អាកាសអាមេរិកលេខ៤៨ ដែលស្ថិតនៅមូលដ្ឋាន កងទ័ពអាកាសអាមេរិក...
បរទេស៖នៅសប្តាហ៍នេះប្រទេសចិន បានប្រកាសលប់ចោលការនាំចូលប្រភេទត្រីសាល់ម៉ុង ពីសហភាពអ៊ឺរ៉ុបក្រោយកើតក្តីព្រួយបារម្ភថាវា ជាប្រភពចម្លងវិរុសកូវីដ១៩មកដល់ទីក្រុងប៉េកាំងរបស់ខ្លួនទោះបីជា អ្នកជំនាញអះអាងថាសាច់ត្រីនេះដូចជាមិនអាចរក្សាវិរុសឆ្លងនោះឡើយ។ កាសែតរបស់រដ្ឋាភិបាលបានរាយការណ៍ ថាអជ្ញាធរបានប្រទះឃើញវិរុសកូវីដ១៩នេះ នៅលើជ្រុញសម្រាប់កាប់សាច់ត្រីសាល់ម៉ុងដែលបាននាំចូល ពីអ៊ឺរ៉ុប នៅក្នុងផ្សារមួយកន្លែងរបស់ក្រុងប៉េកាំងដែលមានឈ្មោះថា Xinfadi ហើយវាកំពុងបង្កទៅជាក្តីព្រួយបារម្ភថា នឹងអាចមានរលកឆ្លងជាលើកទី២នៅក្នុងប្រទេសចិនជាមិនខាន។ របាយការណ៍ដដែលក៏បានចេញផ្សាយ ដែរថាផ្សារទំនើបៗទាំងឡាយនៅក្នុងទីក្រុងប៉េកាំងបន្ទាប់មកក៏ត្រូវបានប្រកាសចេញបញ្ជាឲ្យដកចេញត្រីសាល់ម៉ុងទាំងអស់ចេញពីកន្លែងលក់របស់ខ្លួន។មានការលើកឡើងជាច្រើនផងដែរអំពីអ្នកជំនាញដូចជាអជ្ញាធរសុវត្ថិភាពម្ហូបអាហាររបស់ប្រទេសន័រវេជាដើមដែលបានអះអាងខ្លួនមិនអាចរកឃើញថាកូវីដ១៩អាចចម្លងពីត្រីប្រភេទនេះឡើយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស ៖ យោធា របស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានព្រមានថា ខ្លួនកំពុងតែត្រៀមរៀបចំ គ្រោងការណ៍ធ្វើសកម្មភាព ប្រឆាំងប្រទេសកូរ៉េខាងត្បូង រួមមានទាំងការ សម្រុកចូលតំបន់ព្រំដែន ដែលមិនឲ្យមានយោធាឈរជើង ស្ថិតក្រោមកិច្ចព្រមព្រៀងអន្តរកូរ៉េ ដែលចុះហត្ថលេខាក្នុងឆ្នាំ២០១៨ ស្របពេលភាពតានតឹង ដែលបានចាប់ផ្តើម ដោយសារយុទ្ធនាការ បញ្ជូនចែកចាយលិខិតប័ណ្ណធ្វើឡើង ដោយជនផ្តាច់ខ្លួន នៅតែបន្តកើនឡើង។ អគ្គសេនាធិការ កងទ័ពកូរ៉េខាងជើង...
ការសិក្សាថ្មីមួយ បង្ហាញថា កំពូលអ្នកអភិវឌ្ឍន៍ កម្មវិធីដែលអតិថិជន លើពិភពលោកហៅថា App Store របស់ក្រុមហ៊ុន Apple ជួយរកប្រាក់ចំណូល តាមរយៈពាណិជ្ជកម្មចំនួន៥១៩ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ ជាមួយ នឹងក្រុមហ៊ុន Expedia ខណៈក្រុមហ៊ុនUber និងDeliverooស្ថិត ក្នុងចំណោមអ្នកឈ្នះធំ ៗនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។...
អង់គ្លេស ៖ ក្រុមអ្នកស្រាវជ្រាវ អាមេរិក បាននិយាយថា ក្រុមពួកលោក បានការសិក្សាថ្មីមួយ ដោយបង្ហាញពីដី គ្មានទឹកកកប្រហែលពាក់កណ្តាល នៅលើផែនដី នៅតែត្រូវបានផ្លាស់ប្តូរ ដោយមនុស្ស ហើយនៅតែអាចត្រូវ បានការពារដោយវិធានការអភិរក្ស រហ័ស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកស្រាវជ្រាវ អាមេរិក បានប្រៀបធៀបផែនទី សកលចំនួន៤...
បរទេស៖ ទាហានឥណ្ឌាចំនួន ៣ នាក់ បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នា ជាមួយកងកំលាំងចិននៅតំបន់ Ladakh ក្នុងតំបន់ជម្លោះកាស្មៀរ។ កងទ័ពឥណ្ឌាបាននិយាយថា “មន្រ្តីយោធាជាន់ខ្ពស់នៃភាគីទាំងពីរ កំពុងប្រជុំគ្នាដើម្បីដោះស្រាយស្ថានភាព” ដោយបន្ថែមថា ភាគីទាំងពីរបានរងគ្រោះ ពីការប៉ះទង្គិចគ្នានេះ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។ BBC...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ថា កាលពីថ្ងៃចន្ទ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា ចំនួនកងទ័ពរបស់សហរដ្ឋអាមេរិក ដែលបានដាក់ពង្រាយ នៅក្នុងទឹកដីប្រទេសអាល្លឺម៉ង់ នឹងត្រូវកាត់បន្ថយចំនួន២៥.០០០នាក់ ដោយសារខ្វះខាតលើការចំណាយវិស័យ ការពាររបស់អាល្លឺម៉ង់ ។ ថ្លែងទៅកាន់បណ្តាអ្នកសារព័ត៌មាននៅឯសេតវិមាន លោក ត្រាំ បានបញ្ជាក់ថា...
អាមេរិក៖ការដាច់ចរន្តអគ្គិសនី បានធ្វើឲ្យក្រុមហ៊ុន T-Mobileបាត់បង់អ្នកប្រើប្រាស់ជាង ១១០,០០០ នាក់នៅទូទាំងសហរដ្ឋអាមេរិកដោយធ្វើឲ្យពួកគេ មិនអាចធ្វើការហៅទូរស័ព្ទ ផ្ញើសារ ឬភ្ជាប់អ៊ីនធើណេតបានឡើយ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកប្រើប្រាស់ជាច្រើនបានរាយការណ៍ អំពីបញ្ហាទាក់ទងនឹងការផ្ញើសារការភ្ជាប់អ៊ីធើណេត ការទទួល និងការហៅទូរស័ព្ទទាំងអស់នេះបានចាប់ផ្តើមនៅម៉ោង១២ ថ្ងៃត្រង់បានញាំញីឧបករណ៍រាប់ម៉ឺនគ្រឿងទូទាំងសហរដ្ឋអាមេរិក។ លោក Neville Ray ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន T-Mobile បាននិយាយថា វិស្វកររបស់យើងកំពុងធ្វើការដើម្បីដោះស្រាយបញ្ហាសំឡេង និងទិន្នន័យដែលបាននឹងកំពុងជះឥទ្ធិពលដល់អតិថិជននៅទូទាំងប្រទេស...
ជប៉ុន៖ ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន ចង់យកការទស្សន៍ទាយ ចេញពីបច្ចេកទេសលាងដៃ ឲ្យបានត្រឹមត្រូវជាមួយ នឹងប្រព័ន្ធឃ្លាំមើលAI ថ្មីបង្ហាញពីសកម្មភាពមនុស្ស ដែលលាងដៃយ៉ាងប្រញាប់ប្រញាល់ ឬមិនប្រើសាប៊ូគ្រប់គ្រាន់ សម្រាប់ការពារមេរោគកូរ៉ូណាឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ កម្មវិធីត្រូវបានគេហៅថា ‘Actlyzer’ ប្រព័ន្ធទទួលស្គាល់ចលនាលាងដៃ ដោយប្រព័ន្ធ AI ត្រូវបានបង្កើតឡើង ដោយមន្ទីរពិសោធន៍ Fujitsu និងត្រូវបានគេកំណត់គោលដៅ សម្រាប់ប្រើប្រាស់នៅក្នុង...