បាដាដ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១២ ខែមិថុនានេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានធ្វើការប្រកាសសន្យាម្តងទៀតថា ខ្លួននឹងបន្តធ្វើការកាត់បន្ថយ កងកម្លាំងយោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ិរ៉ាក់ ហើយខ្លួនមិនដែលមានផែនការ ក្នុងការដាក់ទីតាំងនៅប្រទេសនេះ ជារៀងរហូតឡើយ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ រវាងភាគីអាមេរិក និងអ៊ីរ៉ាក់បានបញ្ជាក់បន្ថែមទៀតថា ក្រុមគណប្រតិភូនៃប្រទេសអ៊ីរ៉ាក់ ដែលដឹកនាំដោយ លោកអនុរដ្ឋមន្ត្រីការបរទេស Abdul Karim...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិក គួរតែចាត់វិធានការច្បាស់លាស់ ដើម្បីដោះស្រាយ ក្តីព្រួយបារម្ភកូរ៉េខាងជើង ស្របពេលមានភាពតានតឹង កើនកម្តៅខ្លាំងឡើង រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន។ មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងអំឡុង សន្និសីទកាសែតមួយថា ហេតុផលមួយ សម្រាប់ការធ្វើឲ្យធ្លាក់ចុះដុនដាប...
សេនហ្វ្រេនស៊ីស្កូ៖ ក្រុមហ៊ុន Zoom Video Communications Inc បាននិយាយថា ខ្លួនបានផ្អាកគណនី អ្នកប្រើប្រាស់ និងបានបញ្ចប់កិច្ចប្រជុំ ទាក់ទងនឹងខួបនៃការបង្ក្រាប នៅទីលានTiananmen នៅលើវេទិការបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលចិន បានទាមទារឲ្យធ្វើដូច្នោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ កម្មវិធី Zoom ត្រូវបានគេមើលឃើញថា មានប្រជាប្រិយភាពទូទាំងពិភពលោក និងជាឧបករណ៍...
អង់គ្លេស៖ការសង្ក្រតឃើញពីផ្កាយតឿ និងផ្កាយដុះកន្ទុយនៅជុំវិញផ្កាយមួយផ្សេងទៀតបានជួយដល់តារាវិទូបានបង្ហាញជាមូលដ្ឋានគ្រឹះមួយ នៃទ្រឹស្តីទូទៅមានទំនាក់ទំនងលោក Albert Einstein ម្តងទៀតហើយ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Manchester បានរកឃើញថា ផ្កាយដុះកន្ទុយដែលជាប្រភេទផ្កាយនឺត្រុង និងផ្កាយតឿពណ៌សបានបង្កើនល្បឿនដល់ផ្កាយមួយផ្សេងទៀតក្នុងល្បឿនដូចគ្នា។ នេះគឺជាគោលការណ៍សមភាពរឹងមាំ ហើយក្រុមអ្នកស្រាវជ្រាវនិយាយថា វត្ថុណាមួយនៅក្នុងវាលទំនាញដូចគ្នានឹងធ្លាក់ចុះជាមួយនឹងការបង្កើនល្បឿនដូចគ្នាដោយមិនគិតពីម៉ាស់របស់វា។ មានការសន្និដ្ឋានថា វានឹងមិនត្រូវបានអនុវត្តនៅក្នុងបរិដ្ឋានធ្ងន់ធ្ងរទេ ដូចជាកាំរស្មីហ្គាសជាប្រភេទនឺត្រុងហ្វាល ប៉ុន្តែការសិក្សានេះបង្ហាញថាវាពិត។ វាត្រូវបានគេស្គាល់ថា ជាការធ្លាក់ចុះ ហើយនេះជាលើកទី...
ហាណូយ៖ ទីក្រុងក្វាងចូវរបស់ចិន និងកោះតៃវ៉ាន់ សេអ៊ូលនិងតូក្យូ រួមជាមួយប្រទេសឡាវ និង ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមផ្លូវអាកាសអន្តរជាតិ ដែលមានសក្តានុពលរបស់វៀតណាម ដែលកំពុងពិចារណាបើកដំណើរការឡើងវិញ បន្ទាប់ពីការបិទព្រំដែនរាប់ខែដោយសារតែគ្រោះមហន្តរាយនៃមេរោគកូវីដ -១៩ ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ង្វៀន...
បរទេស៖ កូរ៉េខាងជើង មើលឃើញប្រយោជន៍តិចតួច ចំពោះការរក្សាចំណងមិត្តភាពផ្ទាល់ខ្លួន រវាងមេដឹកនាមកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ប្រកាន់ខ្ជាប់គោលនយោបាយជាសត្រូវ នេះបើតាមសេចក្តីរាយការណ៍មួយ ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ផ្សាយដោយកាសែត KCNA រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri...
បរទេស៖ទីភ្នាក់ងារសារព័ត៌មាន INA ដកស្រង់សម្តីនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa Al-Kadhimi បានរាយការណ៍នៅថ្ងៃសុក្រនេះថា ប្រទេសអ៊ីរ៉ាក់និងសហរដ្ឋអាមេរិក បានធ្វើការបញ្ជាក់អះអាងលើការប្តេជ្ញារបស់ខ្លួន ចំពោះការដកកងទ័ពសហរដ្ឋអាមេរិកចេញពីទឹកដីអ៊ីរ៉ាក់ តែមិនបានផ្តល់កាលកំណត់ច្បាស់លាស់ទេ។ រដ្ឋសភារបស់ប្រទេសអ៊ីរ៉ាក់ កាលពីដើមឆ្នាំនេះ បានបោះឆ្នោតសម្រាប់ការដកកងទ័ពបរទេសចេញពីទឹកដីអ៊ីរ៉ាក់ ហើយកងទ័ពរបស់សហរដ្ឋអាមេរិកនិងកងកម្លាំងសម្ពន្ធមិត្តដទៃទៀត បានចាកចេញជាផ្នែកនៃការដកកងកម្លាំងនោះ ហើយលោក Mustafa Al-Kadhimi បានមានប្រសាសន៍ប្រាប់ថា កិច្ចពិភាក្សាយុទ្ធសាស្ត្រសហរដ្ឋអាមេរិក-អ៊ីរ៉ាក់ បានទទួលស្គាល់ការសម្រេចចិត្តរបស់រដ្ឋសភាអ៊ីរ៉ាក់...
ប៊ុមបៃ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ថា ក្រុងប៊ុមបៃ នឹងទទួលបានសញ្ញានៃការប្រាប់អំពីគ្រោះទឹកជំនន់ដែលនឹងកើតឡើង ដែលប្រព័ន្ធបន្លឺសំឡេងនឹងបង្ហាញឲ្យដឹងសម្រាប់ទីក្រុងនៅក្នុង ឆ្នាំនេះ ដែលរដូវវស្សាឈានចូលមកដល់ ។ ក្រុមបង្កើតសញ្ញាបន្លឺសំឡេងរបស់ក្រសួងវិទ្យាសាស្ត្រដែនដីរបស់ប្រទេសឥណ្ឌា បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធនេះ នឹងប្រាប់ដំណឹងជាផ្លូវការនៅរសៀលថ្ងៃសុក្រនេះ ដែលបានផ្តល់នូវការផ្តិតយករូបភាពអំពីទិដ្ឋភាពនៃតំបន់ទីក្រុង និងធ្វើការព្យាករណ៍នៅក្នុងតំបន់ជាច្រើន ដែលអាចរងគ្រោះដោយទឹកជំនន់ ។ រដ្ឋធានីប៊ុមបៃដែលជាទីក្រុងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌា ត្រូវបានកសាងឡើងដោយឡោមព័ទ្ធទៅដោយប្រជុំកោះចំនួន៧ និងឥឡូវនេះ...
បរទេស៖ ការប្រមូលផ្តុំដ៏ធំនៅតែបន្ត ពាសពេញសហរដ្ឋអាមេរិក បន្ទាប់ពីពិធីបុណ្យសពលោក George Floyd។ ក្រុមអ្នកតវ៉ាបានផ្តួលរំលំរូបសំណាក Christopher Columbus ក្នុងរដ្ឋមិនីសូតា ដោយកាត់ក្បាលមួយផ្សេងទៀតនៅបូស្តុន ហើយបានបំផ្លាញរូបសំណាកនេះនៅ Richmond ដោយមានវិមានជាច្រើនទៀត ត្រូវបានបំផ្លាញឬរុះរើ នៅទូទាំងប្រទេសផងដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ ក្រសួងការពារជាតិ បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ខ្លួនមានគម្រោងបញ្ជូនប្រាក់ ២៥០លានដុល្លារ ក្នុងជំនួយយោធា ឲ្យទៅប្រទេសអ៊ុយក្រែន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។ យោងតាមមន្ទីរបញ្ចកោណ មូលនិធិពីគោលគំនិត ផ្តល់ជំនួយសន្តិសុខអ៊ុយក្រែន នឹងផ្តល់ហិរញ្ញវត្ថុសម្រាប់ ការហ្វឹកហាត់ សម្ភារៈនិងកិច្ចប្រឹងប្រែង ណែនាំបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពអ៊ុយក្រែន...