សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា គោលដៅរបស់ខ្លួនគឺដើម្បីបង្កើតនូវកម្លាំង ដែលអាចជឿទុកចិត្តបានជាងមុនប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធារយៈពេលវែងពីសហរដ្ឋអាមេរិកនៅពេលប្រទេសទាំងពីរ បានប្រារព្ធខួបលើកទី ២ នៃកិច្ចប្រជុំកំពូលលើកដំបូងរបស់ មេដឹកនាំទាំងពីរ។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Son-gwon បានធ្វើការកត់សម្គាល់ នេះដោយបន្ថែមថាទីក្រុងព្យុងយ៉ាង នឹងមិនផ្តល់ជូនសហរដ្ឋអាមេរិក នូវកញ្ចប់មួយផ្សេងទៀត ដែលលោកប្រធានាធិបតីដូណាល់ ត្រាំ អាចប្រើដើម្បីអួតអាងថាជាសមិទ្ធិផលនយោបាយ របស់លោក។ លោករី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
មូស្គូ៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេសទីមួយ នៃប្រទេសរុស្ស៊ីលោក Vladimir Titov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ីនឹងចាត់វិធានការ ប្រសិនបើសហរដ្ឋអាមេរិក ដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសប៉ូឡូញ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Titov បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មាន RIA Novosti...
ប៉ារីស៖ ការសិក្សាស្រាវជ្រាវ បានបង្ហាញថា អ្នកវិទ្យាសាស្ត្រ បានសង្កេតឃើញរូបធាតុទី៥ ក្នុងលំហរជាលើកដំបូង ដោយផ្តល់នូវការយល់ដឹង មិនធ្លាប់មានពីមុនមក ដែលអាចជួយដោះស្រាយ នូវបញ្ហារលកធាតុអាកាស ដ៏ទាក់ទាញបំផុតរបស់សកលលោក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ Bose-Einstein condensates (BECs) អត្ថិភាពត្រូវបានព្យាករណ៍ ដោយលោក Albert Einstein និងគណិតវិទូឥណ្ឌា Satyendra...
តូក្យូ៖ រដ្ឋអាជ្ញាជប៉ុនបានជំរុញឲ្យសហរដ្ឋអាមេរិកធ្វើបត្យាប័នជនជាតិអាមេរិក២នាក់ដែលជាប់ចោទពីបទជួយអតីតប្រធានក្រុមហ៊ុន Nissan គឺលោក Carlos Ghosn រត់ភៀសខ្លួនចេញពីប្រទេស ខណៈពេលដែលលោកនៅក្រៅឃុំ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ព្រះរាជអាជ្ញារង លោកTakahiro Saito បាននិយាយថា ប្រទេសជប៉ុនបានចេញដីកាចាប់ខ្លួនលោក Michael និងលោក Peter Taylor ពីបទជួយរត់គេចពីបទឧក្រិដ្ឋ។ លោក Saito បានបន្តថា...
NAGOYA ៖ នាយកប្រតិបត្តិក្រុមហ៊ុន Toyota Motor Corp លោក Akio Toyoda បានធានាដល់ម្ចាស់ភាគហ៊ុនថា ក្រុមហ៊ុនយក្ស រថយន្តនឹងស្ថិតក្នុងភាពខ្មៅ សម្រាប់ឆ្នាំអាជីវកម្មបច្ចុប្បន្ន បើទោះបីជាវិបត្តិជំងឺកូរ៉ូណា និង ការលើសពីភាពតក់ស្លុតក៏ដោយ ដោយសារការខិតខំប្រឹងប្រែង កាត់បន្ថយចំណាយអស់ រយៈពេលជាច្រើនឆ្នាំ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។...
បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនានេះ បានឲ្យដឹងថា កម្មវិធីកម្ម៉ង់អាហារអនឡាញធំបំផុត របស់អ៊ឺរ៉ុបមួយ ដែលមានឈ្មោះថា Just Eatបានឈាន ទៅដល់កិច្ចព្រមព្រៀង ទិញយកកម្មវិធីប្រជែង របស់ខ្លួន នៅអាមេរិក ដែលមានឈ្មោះថា Grubhub ក្នុងតម្លៃរហូតទៅដល់ ៥,៧៥ពាន់ប៊ីលានផោន ឬប្រមាណជា៧,៣ពាន់ប៊ីលានដុល្លារ។ ក្រោយការទិញ លក់លើកនេះ...
បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១១ ខែំមិថុនានេះបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon នៅសប្តាហ៍នេះបានអំពាវនាវ ដល់ក្រុមប៉ូលីសអាមេរិក គួរផ្អាកប្រើប្រាស់បច្ចេកវិទ្យាទាំងឡាយ ដែលមានមុខសំគាល់អត្តសញ្ញាតិ តាមរយៈការស្កេនមុខ។ នៅសប្តាហ៍នេះផងដែរ ក្រុមហ៊ុន IBM ក៏បានធ្វើការលើកឡើង ដូចគ្នានេះដែរហើយក៏បានប្រកាសដែថា ខ្លួននឹងបញ្ចប់រាល់កម្មវិធីទាំងឡាយ របស់ខ្លួនដែលពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យានេះ ដោយអះអាងថាវា នឹងធ្វើឲ្យមាន ការរើសអើងពូជសាស។...
បរទេស ៖ ក្រសួងយុត្តិធម៌ តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថា មួយក្នុងចំណោមក្រុមហ៊ុន វិស្វកម្មដ៏ធំបំផុត របស់ប្រទេសកូរ៉េខាងត្បូង ឈ្មោះក្រុមហ៊ុនវិស្វកម្ម និងសំណងកូរ៉េខាងត្បូង SK គឺមានទោសក្នុងការលួចបន្លំ ក្នុងដំណើរឲ្យទទួលបានកុងត្រា សាងសង់មួយ ដែលមានតម្លៃជាទឹកប្រាក់ រាប់រយលានដុល្លារ ពីកងទ័ពសហរដ្ឋអាមេរិក។ យោងតាមឯកសារនានា បានឲ្យដឹងថា ក្រុមហ៊ុនវិស្វកម្មនិងសំណង់កូរ៉េខាងត្បូង SK បានទទួលកុងត្រាក្នុងឆ្នាំ២០០៨...
សៀងហៃ ៖ ក្រុមសកម្មជន បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុម Zoom Video Communications បានបិទគណនី ជាបណ្តោះអាសន្ន របស់ក្រុមសកម្មជនចិន ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បន្ទាប់ពីពួកគេបានរៀបចំ ព្រឹត្តិការណ៍ រម្លឹកខួបលើកទី ៣១ នៃការបង្ក្រាបនៅទីលាន Tiananmen របស់ចិនយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានព្រមានដល់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះថា កុំជ្រៀតជ្រែកក្នុងទំនាក់ ទំនងអន្តរកូរ៉េ ប្រសិនបើខ្លួនចង់ចៀស វាងជួបប្រទះនូវបញ្ហាប៉ះពាល់ ដល់រៀបចំការបោះឆ្នោត ប្រធានាធិបតី ក្នុងខែវិច្ឆិកាខាងមុខនេះ។ លោក Kwon Jong-gun អគ្គនាយក នៃនាយកដ្ឋានកិច្ចការអាមេរិក នៃក្រសួងការបរទេសកូរ៉េខាងជើង បានធ្វើការកត់សម្គាល់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានសម្តែងការខកចិត្ត ចំពោះការសម្រេចចិត្តថ្មីៗនេះ របស់ក្រុងព្យុងយ៉ាង...