បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA នៅថ្ងៃព្រហស្បតិ៍នេះ បានដកស្រង់សម្តីរដ្ឋមន្ត្រីថាមពលអ៊ីរ៉ង់ លោក Reza Ardakanian ថា ប្រទេសអ៊ីរ៉ង់ នៅពេលថ្មីៗនេះ ទើបបានចុះហត្ថលេខា លើកុងត្រារយៈពេលពីរឆ្នាំមួយ ជាមួយប្រទេសអ៊ីរ៉ាក់ នាំចេញអគ្គិសនីទៅឲ្យប្រទេស ជិនខាងមួយនេះ។ លោក Reza Ardakanian ដែលធ្វើដំណើរទៅកាន់ ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃពុធ...
វ៉ាស៊ីនតោន៖ មន្រ្តីការបរទេសបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា សហរដ្ឋអាមេរិកនៅតែបន្តជម្រុញ ឱ្យកូរ៉េខាងត្បូង បង្ហាញភាពបត់បែនក្នុងការ ចរចាអំពីការចែករំលែកតម្លៃនៃវត្តមាន របស់កងទ័ព អាមេរិកនៅទីនោះ។ សម្ព័ន្ធមិត្តបានព្យាយាមអស់រយៈពេល ជាច្រើនខែ ដើម្បីឈានដល់ កិច្ចព្រមព្រៀង ស្តីពីវិធានការពិសេសថ្មីដោយបញ្ជាក់ថាតើកូរ៉េខាងត្បូង នឹងចូលរួមវិភាគទានចំនួន ប៉ុន្មានក្នុងការរក្សាកងទ័ពអាមេរិកចំនួន ២៨.៥០០ នាក់ដែលឈរជើង នៅលើឧបទ្វីបនេះ។ ការចរចាបានឈានដល់ភាព ស្រពិចស្រពិល ចំពេលដែលសហរដ្ឋអាមេរិក...
បរទេស៖ ប្រទេសឥណ្ឌា និងប្រទេសអូស្ត្រាលី តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដើម្បីផ្តល់សិទ្ធិ ឲ្យចូលទៅកាន់មូលដ្ឋានយោធា របស់គ្នាទៅវិញទៅមក ក្នុងគោលបំណងសម្រួល ដល់ការផ្លាស់ប្តូរបទពិសោធន៍ ការពារជាតិគ្នានិងសមយុទ្ធ។ កិច្ចព្រមព្រៀង ដែលគេស្គាល់ថា កិច្ចព្រមព្រៀងគាំទ្រ ការដឹកជញ្ជូនទៅវិញទៅមកនោះ ត្រូវបានសម្រេចឡើង នៅក្នុងអំឡុងជំនួបកំពូលមួយ រវាងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា...
បរទេស៖ មរណភាពរបស់ George Floyd ដែលបណ្តាលមកពី ការចាប់ខ្លួនរបស់គាត់ គឺបានបណ្តាលឱ្យមានការតវ៉ា និងកុប្បកម្មអំពើហឹង្សានៅ ទូទាំងសហរដ្ឋអាមេរិក ខណៈដែលយ៉ាងហោចណាស់មានរដ្ឋចំនួន ២៣ និងទីក្រុង Washington DC បានធ្វើឱ្យឆ្មាំជាតិដើម្បីទប់ស្កាត់ភាពវឹកវរ និងបញ្ឈប់ការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងៗ នៅក្នុងទីក្រុងធំ ៗ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣...
បរទេស៖រដ្ឋបាលលោក ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចុះបញ្ជីខ្មៅក្រុមហ៊ុនគុយបាចំនួន៧ក្រុមហ៊ុន រួមទាំងស្ថាប័នហិរញ្ញវត្ថុ ដែលគ្រប់គ្រងកាន់កាប់ការធ្វើប្រាក់អាមេរិក ទៅកាន់ប្រទេសកុម្មុយនិស្តមួយនេះ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompoe បានប្រកាសថា ក្រុមហ៊ុនគ្រប់គ្រងដោយយោធាគុយបាចំនួន៧ក្រុមហ៊ុន ទើបត្រូវបានបន្ថែមទៅបញ្ជីរឹតបន្តឹងគុយបា ដែលហាមឃាត់ជនជាតិអាមេរិកមិនឲ្យធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនទាំងនោះ ហើយនៅក្នុងចំណោមក្រុមហ៊ុនចុះក្នុងបញ្ជីខ្មៅទាំងនោះ រួមមានទាំងក្រុមហ៊ុន Fincimex ដែលសហជីពលោកខាងលិច ប្រើប្រាស់បញ្ជីប្រាក់ផ្ទេរពីអាមេរិកទៅកាន់គ្រួសារនៅគុយបារបស់ពួកគេ។ នៅលើបណ្ដាញសង្គមធ្វីតធ័រ...
បរទេស៖រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu តាមសេចក្តីរាយការណ៍ បានអញ្ជើញរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper ឲ្យចូលរួមពិធីព្យុហយាត្រាទិវាជ័យជំនះថ្ងៃទី២៤ខែមិថុនារបស់ទីក្រុងមូស្គូ នៅក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា រដ្ឋមន្ត្រីទាំងពីរ បាននិយាយគ្នាកាលពីថ្ងៃអង្គារ ផ្លាស់ប្តូរមតិយោបល់គ្នា ស្តីពីគ្រប់គ្រង់មេរោគកូវីដ១៩ សន្តិសុខក្នុងតំបន់ ការគ្រប់គ្រងអាវុធ និងប្រធានបទផ្សេងៗដទៃទៀត និងបានលើកឡើងជាពិសេស...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិកលោក Mark Esper បាននិយាយកាលពីថ្ងៃពុធថា លោកបានជំទាស់នឹង ការប្រើប្រាស់កម្លាំងយោធា ដែលមានមុខងារសកម្ម ដើម្បីបង្ក្រាបក្រុមបាតុករ នៅទូទាំងប្រទេស ដែលធ្វើបាតុកម្មប្រឆាំងនឹង ភាពសាហាវឃោរឃៅរបស់ប៉ូលីស និងភាពអយុត្តិធម៌នៃពូជសាសន៍។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក Mark...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានអំពាវនាវនៅថ្ងៃព្រហស្បតិ៍នេះ ឲ្យបញ្ឈប់យុទ្ធនាការ ដើម្បីបញ្ជូនខិត្តប័ណ្ណឃោសនា ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ចូលទៅក្នុងប្រទេសកូរ៉េខាងជើង បន្ទាប់ពីប៉ុន្មានម៉ោងក្រោយ ប្រទេសកុម្មុយនិស្តមួយនេះ បានគំរាមដកកិច្ចព្រមព្រៀង កាត់បន្ថយភាពតានតឹងផ្នែកយោធា និងគម្រោងផ្លាស់ប្តូរ លើកលែងតែទីក្រុងសេអ៊ូល បញ្ឈប់យុទ្ធនាការនេះ។ ក្រសួងបង្រួបបង្រួម ក៏បានឲ្យដឹងផងដែរថា ខ្លួនកំពុងរៀបចំផែនការ ច្បាប់ដើម្បីហាមប្រាម “សកម្មភាពបង្កភាពតានតឹង” នេះដោយលើកហេតុផលថា យុទ្ធនាការនេះបង្កគ្រោះថ្នាក់ ដល់អាយុជីវិត...
សេអ៊ូល៖ តុលាការក្នុងតំបន់ បានចាប់ផ្តើមដំណើរការ ដើម្បីធ្វើឱ្យសេចក្តីសម្រេច របស់ខ្លួនមានប្រសិទ្ធិភាពលើការរឹបអូស ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនជប៉ុន ដែលជាប់ទាក់ទងនឹង កម្លាំងពលកម្មក្នុងសម័យសង្គ្រាម ខណៈដែលរដ្ឋាភិបាល របស់ប្រទេសនេះ មិនបានប្រគល់ឱ្យ ។ យោងតាមអ្នកតំណាងផ្នែកច្បាប់ សម្រាប់ដើមបណ្តឹងជនជាតិកូរ៉េចំនួន ៤ នាក់កាលពីថ្ងៃពុធ សាខាតុលាការស្រុកដាហ្គូ នៅភាគអាគ្នេយ៍នៃប្រទេសកូរ៉េ បានសម្រេចចិត្តកាលពីថ្ងៃច័ន្ទ ដើម្បីជូនដំណឹងជាសាធារណៈនូវសេចក្តីសម្រេចរបស់តុលាការ ដែលបានធ្វើឡើងកាលពីឆ្នាំមុន លើការរឹបអូសទ្រព្យសម្បត្តិក្រុមហ៊ុន...
ចិន ៖ ក្រុមហ៊ុនស្មាតហ្វូនយក្ស របស់ប្រទេសចិន Honor បានដាក់បង្ហាញស្មាតហ្វូន ជាមួយឧបករណ៍ អាចវាស់សីតុណ្ហភាព និងដឹងពីធ្លាក់ចុះ សីតុណ្ហភាព រហូតដល់មួយភាគដប់ នៃដឺក្រេនៅពេលពាក់ជាប់ នឹងកដៃ ឬមុខរបស់អ្នកប្រើប្រាស់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ យោងតាម XDA Developers ថា ស្មាតហ្វូនប្រភេទនេះ...