បរទេស៖ កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បាននិយាយ ថា រដ្ឋបាលរបស់លោក កំពុងពិចារណាលើសំណើជាច្រើន អំពីអង្គការសុខភាពពិភពលោក ក្នុងនោះគឺមានទាំងការត្រឡប់ផ្តល់មូលនិធី ក្នុងទំហំកម្រិត ដូចលើកមុនផងដែរ។ នៅក្នុងការបង្ហោះមួយ នៅក្នុងបណ្តាញសង្គម Twiiter លោកត្រាំ បានបញ្ជាក់ថា នៅមិនទាន់មានការសម្រេចចិត្ត ជាផ្លូវការនៅឡើយ ដែលត្រូវបានធ្វើឡើង។ រំលឹកដែរថា...
បរទេស៖ ក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន បាននិយាយនៅថ្ងៃអាទិត្យថា ខ្លួនមានការជំទាស់យ៉ាងខ្លាំងក្លា ចំពោះច្បាប់ថ្មីបំផុត ចេញដោយ សហរដ្ឋអាមេរិកប្រឆាំង នឹងក្រុមហ៊ុន Huawei ហើយនឹងចាត់វិធានការ ដ៏ចំាបាច់ទាំងអស់ ដើម្បីការពារសិទ្ធិ និងផលិប្រយោជន៍ របស់ក្រុមហ៊ុនចិន។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា...
បរទេស៖ មន្ត្រីនំាពាក្យប៉ូលីស អ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ឯកអគ្គរដ្ឋទូត របស់ប្រទេសចិន ប្រចំានៅប្រទេសអ៊ីស្រាអែល ត្រូវបានគេប្រទះឃើញស្លាប់ បាត់បង់ជីវិត នៅក្នុងផ្ទះរបស់លោក នៅជាយទីក្រុងតេលអាវីវ នាថ្ងៃអាទិត្យនេះ។ យោងតាមគេហទំព័រ របស់ស្ថានទូត មន្ត្រីនាំពាក្យប៉ូលីសរូបនោះ មិនបានផ្តល់ការបកស្រាយ ស្តីពីមូលហេតុ នៃមរណភាព របស់លោកឯកអគ្គរដ្ឋទូតចិន Du Wei...
បរទេស៖ ប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានពិគ្រោះយោបល់ ជាមួយប្រទេសជប៉ុន ស្តីពីការបន្ធូរបន្ថយលើការគ្រប់គ្រងព្រំដែន ចំពោះអ្នកធ្វើដំណើរធ្វើពាណិជ្ជកម្ម ដើម្បីជួយឲ្យសកម្មភាពជំនួញ មានភាពរស់រវើកឡើងវិញ នេះបើតាមសេចក្តីរាយការណ៍មួយ ពីកាសែត Yomiuri នៅថ្ងៃអាទិត្យនេះ។ គោលគំនិត ដែលបានអនុវត្តហើយរវាង ប្រទេសកូរ៉េខាងត្បូងនិងប្រទេសចិននោះ នឹងអនុញ្ញាតឲ្យពាណិជ្ជករធ្វើដំណើរ ឆ្លងព្រំដែនបានរហ័ស ប្រសិនបើពួកគេតេស្តឃើញថា គ្មានមេរោគកូរ៉ូណា នៅមុនពេលចាកចេញ...
បរទេស៖ រដ្ឋាភិបាលរុស្ស៊ី បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួននឹងអនុញ្ញាតឲ្យអត្តពលិកបរទេស ដែលប្រកួតក្នុងលីគកីឡាក្នុងប្រទេស ចូលមកក្នុងប្រទេសរុស្ស៊ី ស្របពេលដែលចំនួននៃករណី ឆ្លងមេរោគកូវីដ១៩ បានកើនលើសចំនួន២៨០.០០០ករណីហើយ។ នៅក្នុងខែមីនា ប្រទេសរុស្ស៊ី បានបិទព្រំដែនមិនឲ្យជនបរទេសចូល និងផ្អាកជើងហោះហើរអន្តរជាតិទាំងអស់ លើកលែងតែការវិលត្រឡប់មកវិញ របស់ប្រជជនរុស្ស៊ី ឬក៏ការវិលត្រឡប់របស់ជនជាតិបរទេស ទៅកាន់ប្រទេសកំណើតពួកគេវិញ ក្នុងគោលបំណងទប់ស្កាត់ ការរាតត្បាតឆ្លងនៃវីរុសកូរ៉ូណា។ តាមសេចក្តីរាយការណ៍ រដ្ឋាភិបាលរុស្ស៊ីបាននិយាយប្រាប់ថា អត្តពលិក...
បរទេស ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បានជូនដំណឹង ដល់រដ្ឋសភា នៅក្នុងសារលិខិតមួយថា លោកបានដកហូតតំណែង ប្រធានមន្ត្រីផ្នែកត្រួតពិនិត្យ លោក Steve Linick ប៉ុន្តែមិនបានផ្តល់មូលហេតុ ជាក់លាក់ នៃការដកហូតតំណែងនោះទេ ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន...
បរទេស ៖ ប្រទេសកូឡំប៊ីនឹងធ្វើការងាររួមគ្នា ជាមួយប្រទេសប្រេស៊ីល ដើម្បីបង្កើនវត្តមានយោធា នៅតាមតំបន់ព្រំដែន និងចែករំលែងគ្នា នូវព័ត៌មាន ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធ នឹងករណីមេរោគកូរ៉ូណា ដែលមានចំនួនកំពុងតែកើនឡើង នៅក្នុងតំបន់ នេះបើយោងតាមសម្តី របស់ប្រធានាធិបតីកូឡំប៊ី លោក Ivan Duque ។ តាមសេចក្តីរាយការណ៍មួយ ពីកាសែត Us News...
បរទេស៖ ប្រេសិតអាមេរិកប្រចាំ នៅប្រទេសប៉ូឡូញ លោកស្រី Georgette Mosbacher បានលើកឡើងថា រដ្ឋាភិបាលទីក្រុង Warsaw អាចយល់ព្រមធ្វើជាម្ចាស់ផ្ទះ អាវុធនុយក្លេអ៊ែរ អាមេរិក នៅអឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ បដិសេធមិនធ្វើដូច្នេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រីបានបញ្ជាក់...
បរទេស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បានច្រានចោល លក្ខខណ្ឌចម្បង របស់ប្រទេសចិន ដើម្បីឲ្យកោះតៃវ៉ាន់ អាចចួលរួមក្នុងអង្គការ សុខភាពពិភពលោក គឺការទទួលស្គាល់ថា តៃវ៉ាន់គឺជាផ្នែកនៃប្រទេសចិន នៅមុនពេលកិច្ចប្រជុំអង្គការ សុខភាពពិភពលោក ត្រូវប្រារព្ធធ្វើឡើង ក្នុងអំឡុងការរាតត្បាត នៃមេរោគកូរ៉ូណា។ ក្រសួងការបរទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយ នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា គណបក្សអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ...
ពោធិ័សាត់៖ សែលកាត បានសម្រេចក្តីស្រម៉ៃរបស់ បុរសកម្មករម្នាក់ អោយក្លាយជាការពិត ទាំងមិននឹកស្មានដល់ក្រោយ លោក សឿន សៅ បានចូលរួមផ្ញើសារ 10K ឬខលទៅកាន់លេខ 8888 (SMS 10K or Call 8888) ដែលបានធ្វើអោយលោក ឈ្នះប្រាក់សុទ្ធរហូតដល់ 100,000ដុល្លារអាមេរិកគត់ ។...