ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភឈុតសម្លៀកបំពាក់ និងវិទ្យុទាក់ទង ដល់ប្រជាការពារ ចំនួន១៦២នាក់ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីប្រើប្រាស់ ក្នុងការបំពេញភារកិច្ច ជួយរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទូទៅក្នុងមូលដ្ឋាន។ ក្នុងពេលអញ្ជើញប្រគល់ផ្ទាល់ នៅសាលាសង្កាត់លេខ៣ នាព្រឹកថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២០ លោកឧកញ៉ា ទៀ វិចិត្រ...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានចាត់អោយតំណាងរបស់ខ្លួន នាំយកនូវ មួកសុវត្ថិភាព ចំនួន ៣០ ឧបត្ថម្ភជូនដល់ កងកម្លាំងប្រជាការពារក្រុងព្រះសីហនុ សម្រាប់ការលើកទឹកចិត្ត និងរួមចំណែក គោរពច្បាប់ចរាចរណ៍ផ្លូវគោក ។ នាឱកាសនោះ រដ្ឋបាលក្រុងព្រះសីហនុ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ដល់លោកឧកញ៉ាទៀ វិចិត្រ...
បរទេស ៖ កងកម្លាំងទ័ពអាកាស នៃប្រទេសអូស្ត្រាលី និងក្រុមហ៊ុនផលិត យន្តហោះដ៏ល្បីប៊ូអ៊ីង នៅសប្តាហ៍នេះ បានធ្វើការបង្ហាញ រូបរាងយន្តហោះបែបយោធា ឌីសាញថ្មី មិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសអស់រយៈពេលជាង ៥០ឆ្នាំមកហើយ។ រដ្ឋាភិបាល អូស្ត្រាលី ត្រូវបានគេដឹងថា បានចំណាយលុយ ប្រមាណជា៤០លានដុល្លារ ដើម្បីផ្គត់ផ្គង់ដល់កម្មវិធីមួយ ដល់ប៊ូអ៊ីងហើយវាក៏ជាការវិនិយោគ ដ៏ធំបំផុតមិនធ្លាប់...
អាមេរិក ៖ ទន្លេមី Missouri នៃសហរដ្ឋអាមេរិក កំពុងស្ថិតនៅចំណុច ទឹកទាបបំផុត ក្នុងរយៈពេល១,២២០ឆ្នាំ ចុងក្រោយ ដោយសារការរលាយទឹក កកតិចនៅលើថ្មរ៉ក់ បង្កឲ្យមានការភ័យខ្លាច ចំពោះភាពរាំងស្ងួតដ៏ធំ នៅកណ្តាលប្រទេស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ យោងតាមរបាយការណ៍ ពីបណ្ឌិត្យសភា វិទ្យាសាស្ត្រជាតិថា និន្នាការស្ងួត បានចាប់ផ្តើមក្នុងទសវត្សឆ្នាំ...
ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល សហព័ន្ធឥណ្ឌា បានឲ្យដឹង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា មានអ្នកស្លាប់ថ្មី ចំនួន១៣៤នាក់ ដោយសារជំងឺកូវីដ១៩ និងមានអ្នកធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន បន្ថែមទៀតចំនួន៣.៧២២នាក់ ដែលត្រូវបានគេរាយការណ៍ ឲ្យដឹងចាប់តាំងពីថ្ងៃពុធ នៅក្នុងប្រទេស នាំឲ្យចំនួនអ្នកស្លាប់ កើនដល់២.៥៤៩នាក់ និងអ្នកឆ្លងសរុបចំនួន៧៨.០០៣នាក់ ។...
ក្រូអាស៊ី ៖ កម្ទេចកម្ទីនាវា ដែលថែរក្សា យ៉ាងល្អ គួរឲ្យកត់សម្គាល់ ត្រូវបានគេចង ភ្ជាប់ជាមួយគ្នា ដោយប្រើខ្សែពួរ និងដែកគោលឈើ រកឃើញនៅក្នុងប្រទេស ក្រូអាស៊ី មានអាយុកាល២០០០ឆ្នាំ ស្ថិតនៅសម័យរ៉ូម៉ាំង បុរាណនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ នាវានេះត្រូវបានរកឃើញ ពីទីតាំងបុរាណវិទ្យា Porta de...
ក្រុមអ្នកស្រាវជ្រាវបានធ្វើការវិភាគលើរ៉ែទាំងនោះ នៅក្នុងគំរូថ្មភពព្រះច័ន្ទដំបូងត្រូវបានប្រមូលដោយអវកាសយានិករបស់អង្គការណាសាកាលពី ដើមទសវត្សទី៧០ ការផ្លាស់ប្តូរយ៉ាងខ្លាំងនៃសំបកភពព្រះច័ន្ទត្រូវបានបង្កើតឡើងដោយផលប៉ះពាល់ នៃអាចម៍ផ្កាយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ពួកគេបានរកឃើញភ័ស្តុតាងដែលថា ថ្មធ្លាប់ត្រូវកម្ដៅទៅនឹង ប្រភេទសីតុណ្ហភាពខ្លាំងដែលអាចធ្វើទៅបានដោយសារតែលទ្ធផលនៃផលប៉ះពាល់ដ៏ធំមួយ។ សម្រាប់ការសិក្សារបស់ពួកគេអ្នកភូគព្ភវិទូលីសនៃសារមន្ទីរ Royal Ontario និងសហការី បានធ្វើការវិភាគឡើងវិញនូវគំរូថ្មភពព្រះច័ន្ទមួយដែល បាននាំយកមកផែនដី វិញដោយអវកាស យានិករបស់អង្គការណាសាក្នុងកំឡុងពេលបេសកកម្មApollo 17កាលឆ្នាំ ១៩៧២ ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញ ភ័ស្តុតាងរ៉ែបង្ហាញថា ថ្មនេះត្រូវបានបង្កើតឡើង...
សេអ៊ូល៖ ក្រុមប្រឆាំងអាវុធនុយក្លេអ៊ែរអន្តរជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេប៉ាន់ស្មានថា បានចំណាយថវិកាចំនួន ៦២០ លានដុល្លារអាមេរិក សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ របស់ខ្លួនកាលពីឆ្នាំមុន។ យុទ្ធនាការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលជាអង្គការ ឈ្នះរង្វាន់ណូបែលសន្តិភាព បានធ្វើការប៉ាន់ស្មាន នៅក្នុងរបាយការណ៍ អំពីការចំណាយ ដែលប្រទេសចំនួន ៩ រួមទាំងប្រទេសកូរ៉េខាងជើង បានធ្វើលើការអភិវឌ្ឍនុយក្លេអ៊ែរ។ តួលេខនេះ...
បរទេស៖ CIA គឺជាទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ លោកខាងលិចទី ២ ដែលចោទប្រកាន់ ប្រទេសចិនថា ព្យាយាមលាក់ បាំង ភាពធ្ងន់ធ្ងរនៃការផ្ទុះឡើងនៃមេរោគកូវីដ១៩ បង្កឡើងដោយវីរុសកូរ៉ូណា។ កាលពីសប្តាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍ថា សេវាកម្មស៊ើបការណ៍ សហព័ន្ធ ជឿជាក់ថា លោកស៊ីជិនពីង បានប៉ុនប៉ងធ្វើឱ្យពិភពលោក មិនដឹងពីការឆ្លងវីរុស ពីមនុស្សទៅមនុស្ស...
សេអូល៖ បណ្ដាញឃោសនា របស់កូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានបដិសេធ របាយការណ៍ថ្មីៗ របស់កូរ៉េខាងត្បូង ស្តីពីស្ថានភាពសិទ្ធិមនុស្ស របស់កូរ៉េខាងជើងថា ជាការបង្កហេតុ នយោបាយធ្ងន់ធ្ងរ ដែលជំរុញឱ្យទំនាក់ទំនងអន្តរកូរ៉េ ឈានដល់ទីបញ្ចប់ដ៏មហន្តរាយ ។ វិទ្យាស្ថាន បង្រួបបង្រួមជាតិ ដែលជាក្រុមគ្រប់គ្រង ដោយរដ្ឋ បានចេញផ្សាយ សៀវភៅសប្រចាំឆ្នាំ របស់ខ្លួន កាលពីថ្ងៃច័ន្ទដោយដាក់ចេញ នូវការរំលោភសិទ្ធិមនុស្ស...