បរទេស៖ គណៈកម្មាធិការសុខភាពជាតិ របស់ប្រទេសចិន បានរាយការណ៍ ករណីមេរោគកូរ៉ូណា ដែលបញ្ជាក់ថ្មីចំនួន១៤ករណី នៅថ្ងៃទី០៩ ខែឧសភា ហើយនោះជាចំនួនខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី២៨ ខែមេសាមក ដោយរួមមានករណីដំបូង សម្រាប់រយៈពេលជាងមួយខែ នៅក្នុងទីក្រុងវូហាន ជាទីផ្ទុះឆ្លងមេរោគនេះ ដំបូងគេបង្អស់។ ស្របពេលដែលប្រទេសចិន បានប្រកាសជាផ្លូវការថា គ្រប់តំបន់ទាំងអស់ ក្នុងប្រទេសមានហានិភ័យទាប កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុននោះ...
វ៉ាស៊ីនតោន៖ អត្រាគ្មានការងារធ្វើ នៅសហរដ្ឋអាមេរិកកើនឡើង ៣ ដងដល់ ១៤,៧ ភាគរយក្នុងខែមេសា ពីខែមុនដែលជាអត្រាខ្ពស់ បំផុតចាប់តាំង ពីមហាវិបត្តិសេដ្ឋកិច្ចដោយសារតែសកម្មភាព សេដ្ឋកិច្ចត្រូវបានបង្ខំឱ្យបញ្ឈប់ នៅចំពេល ដែលមានជំងឺរាតត្បាតរាលដាល។ សេដ្ឋកិច្ចសហរដ្ឋអាមេរិក ក៏បានបាត់បង់ការងារគ្មានការងារ ធ្វើចំនួន ២០.៥ លាននាក់នៅក្នុងខែមេសា បន្ទាប់ពីបញ្ចប់វិបត្ដិអត់ការងារ ធ្វើក្នុងរយៈពេលមួយទសវត្សនៅក្នុងខែមីនា នៅពេលដែលការផ្ទុះឡើងនៃវីរុស បានចាប់ផ្តើមរីករាលដាល...
អាមេរិ៖អ្នកជំនាញផ្នែកសុខភាព បាននិយាយថា វ៉ាក់សាំងការពារមេរោគ កូរ៉ូណាអាចមានក្នុងរដូវស្លឹកឈើជ្រុះ ប៉ុន្តែមិនប្រាកដប្រជាទេ ហើយជនជាតិអាមេរិកភាគច្រើន ទំនងជាមិនទទួលបានការចាក់ថ្នាំមុនឆ្នាំ ២០២១ ឡើយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងធំជាងគេ របស់ប្រទេសបាននិយាយថា jab នឹងមិនអាចប្រើបានយ៉ាងហោចណាស់១២ ទៅ ១៨ ខែឡើយ។ ប៉ុន្តែស្ថាប័នមួយចំនួនដូចជាសាកលវិទ្យាល័យ Oxford...
ឥណ្ឌា ៖ ការកើនឡើងកម្តៅ ពិភពលោកអាចបង្កឲ្យមហាសមុទ្រ ឥណ្ឌាសដូចសម័យបុរាណ El Niño ធ្វើឲ្យអាកាសធាតុដ៏អាក្រក់ ដែលនឹងបង្កឲ្យមាន ទឹកជំនន់បំផ្លិចបំផ្លាញ ព្យុះ និងគ្រោះរាំងស្ងួតនៅជុំវិញ ពិភពលោកត្រឹមឆ្នាំ២១០០ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ El Niño គឺជាឈ្មោះ នៃបាតុភូតអាកាសធាតុ ដែលកំពុងកើតឡើង នាពេលបច្ចុប្បន្នឆ្លងកាត់មហាសមុទ្រ ប៉ាស៊ីហ្វិក...
អាមេរិក៖ ក្រុមហ៊ុន Zoom បានទិញយក ក្រុមហ៊ុនសន្តិសុខ និងអ៊ិនគ្រីបមួយមាន ឈ្មោះថា Keybase ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាសន្តិសុខ លេចធ្លោរបស់ខ្លួន និងនាំមកនូវជំនាញដល់វេទិកា ដែលមានប្រជាប្រិយភាព កាន់តែខ្លាំងឡើងរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ Keybase នឹងជួយដល់វេទិកាឃ្លីបវីដេអូ អនុវត្តការអ៊ិនគ្រីបដល់ចុង ត្រូវបានរចនាឡើង ដើម្បីការពារទិន្នន័យ និងភាពឯកជន...
Illinois ៖ ក្រុមហ៊ុនទទួលស្គាល់ផ្ទៃមុខ ដ៏ចម្រូងចម្រាស Clearview AI និយាយថា ខ្លួននឹងឈប់លក់បច្ចេកវិទ្យា ទៅឲ្យក្រុមហ៊ុនឯកជន បន្ទាប់ពីមានការខឹងសម្បាយ៉ាងខ្លាំង និងបណ្តឹងតវ៉ាគ្រប់សកម្មភាពបែបនោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យោងតាមឯកសារច្បាប់ ដែលបានរាយការណ៍ដំបូង ដោយ Buzzfeedថា ក្រុមហ៊ុនកំពុងបញ្ចប់កិច្ចសន្យា មិនទាក់ទងនឹងរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងបណ្តឹងចំណាត់ថ្នាក់ និងការត្រួតពិនិត្យពីនិយតករ។ ឯកសាររបស់តុលាការបង្ហាញថា...
បរទេស៖ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងលិខិតមួយផ្ញើជូនមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមានប្រសាសន៍ប្រាប់ថា ប្រទេសចិនមានឆន្ទៈ ក្នុងការផ្តល់ការគាំទ្រដល់ប្រទេសកូរ៉េខាងជើង ក្នុងសមត្ថភាពប្រឆាំងនឹងការរាតត្បាតឆ្លង នៃមេរោគកូរ៉ូណា។ ទូរទស្សន៍រដ្ឋចិន តាមសេចក្តីរាយការណ៍ បានផ្សាយថា លោក ស៊ី ជីនពីង បានថ្លែងថា លោកមានក្តីព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពនៅក្នុងប្រទេសកូរ៉េខាងជើង...
តូក្យូ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ថា លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន បានថ្លែងឲ្យដឹងនៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាល កំពុងស្វែងរកការដកបម្រាម ដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន នៅក្នុង “តំបន់ជាច្រើនក្នុងចំណោមខេត្តចំនួន៣៤” ដែលមិនសូវរងគ្រោះខ្លាំងដោយការឆ្លងវីរុសកូរ៉ូណា នៅមុនពេលនៅទូទាំងប្រទេស...
សេអ៊ូល៖ ក្រុមអ្នកជំនាញម្នាក់ បានលើកឡើងថា ពាក្យចចាមអារាមដែលគ្មានការគាំទ្រ និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលប៉ាន់ស្មានអំពីប្រទេស កូរ៉េខាងជើង អាចបង្កឱ្យមានការមិនទុកចិត្តគ្នាទៅវិញទៅមករវាងកូរ៉េទាំងពីរ និងបង្កើតភាពមិនចុះសម្រុង នៅក្នុងទំនាក់ទំនងអន្តរកូរ៉េ ។ លោក Kim Dong-yeop សាស្ត្រាចារ្យស្រាវជ្រាវ នៅវិទ្យាស្ថានសិក្សាចុងបូព៌ា នៃសាកលវិទ្យាល័យ Kyungnam ក៏បានអំពាវនាវឱ្យមានការខិតខំបន្ថែមទៀត ដើម្បីបង្កើតព័ត៌មានដែលមានគុណភាពខ្ពស់ និងគួរឱ្យទុកចិត្តអំពីកូរ៉េខាងជើង ដើម្បីចៀសវាងភាពវឹកវរដែលពិភពលោកបានជួបប្រទះរហូតមកដល់ពេលថ្មីៗនេះ...
សេអ៊ូល៖ រដ្ឋាភិបាលទីក្រុង នៃទីក្រុងសេអ៊ូល របស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍ បានបញ្ជាឱ្យកន្លែងកំសាន្តទាំងអស់ មានដូចជាក្លឹប និងរង្គសាល បញ្ឈប់អាជីវកម្មជាបន្ទាន់ ព្រោះការឆ្លងជាចង្កោម របស់ជំងឺកូវីដ១៩ ត្រូវបានគេរកឃើញ នៅក្នុងសង្កាត់ Itaewon ដែលមានមនុស្សរស់នៅច្រើន។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកអភិបាលក្រុងសេអ៊ូល...