ប៉ូឡូញ៖ ការរំញ័រ ដែលចាប់បានពីការប៉ះទង្គិច នៃប្រហោងខ្មៅពីរ នៅក្នុងចន្លោះជ្រៅ ស្របគ្នានឹងកំណត់ត្រាដំបូង នៃការសម្តែងរបស់ Elvis Presley ប្រៀបដូចចំណងជើងរឿងមួយ ដែលមានន័យថា ខ្ញុំមិនអាចជួយធ្លាក់ ក្នុងអន្លង់ស្នេហ៍ បានឡើយ ហើយវាក៏អាចបង្ហាញពីរបៀប ដែលអវកាសទទេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ប្រភពនៃរលកទំនាញផែនដី គឺផ្តើមចេញពីការរួមបញ្ចូលគ្នាដ៏កម្រ និងអសកម្មបំផុតនៃប្រហោងខ្មៅពីរ...
បរទេស៖រូបថតពីផ្កាយរណប ដែលថតបានកាលពីថ្ងៃអង្គារនិងថ្ងៃពុធសប្ដាហ៍នេះ បានបង្ហាញថា កប៉ាល់ដ៏ធំមួយគ្រឿង ដែលគេប្រើប្រាស់សម្រាប់ដឹកជញ្ជូនធ្យូងថ្ម ត្រូវបានគេប្រទះឃើញបង្ហាញខ្លួន នៅកំពង់ផែ Nampo ប្រទេសកូរ៉េខាងជើង។ មន្ទីរពិសោធន៍ Planet Labs ដែលជាក្រុមហ៊ុនថតរូបតាមផ្កាយរណបនិងវិភាគ បានថតរូបកប៉ាល់ដឹកធ្យូងថ្មចតនៅកំពង់ផែ សម្រាប់ជាលើកដំបូង នៅក្នុងរយៈពេលពីរខែ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នា់ងារសារព័ត៌មានកូរ៉េរបស់ Voice of America នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ...
បរទេស៖ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមនាវាផ្ទុកយន្តហោះចិន ដែលនៅក្នុងខែនេះ បានធ្វើដំណើរ ក្បែរតំបន់ឆ្នេរខាងកើតរបស់កោះតៃវ៉ាន់នោះ ទើបបានបញ្ចប់ បេសកកម្មរបស់ខ្លួន នៅក្នុងដែនសមុទ្រចិនខាងត្បូង កាលពីថ្ងៃពុធម្សិលមិញនេះ។ ក្រសួងតៃវ៉ាន់នេះ បាននិយាយទៀតថា ក្រុមដែលដឹកនាំដោយនាវាផ្ទុកយន្តហោះទីមួយរបស់ប្រទេសចិន ឈ្មោះ Liaoning នេះ ក្នុងពេលបច្ចុប្បន្ននេះ កំពុងតែធ្វើដំណើរឆ្ពោះទៅទិសខាងកើត កាត់តាមផ្លូវទឹក Bashi ដែលខ័ណ្ឌចែកកោះតៃវ៉ាន់...
បរទេស៖ក្រុមហ៊ុនការពារជាតិដ៏ល្បី របស់សហរដ្ឋអាមេរិក Lockheed Martin តាមសេចក្តីរាយការណ៍ បានរំពឹងថា នឹងមានការលក់ធ្លាក់ចុះ និងបន្ថយល្បឿននៃការដឹកបញ្ជូនខ្លាំងឡើង សម្រាប់កម្មវិធីមួយចំនួន របស់ក្រុមហ៊ុន ក្នុងពេលប៉ុន្មានខែខាងមុខ ជាពិសេសគឺយន្តហោះ ចម្បាំងបំបំាងកាយ F-35។ នៅក្នុងដំណើរអំពាវនាវរកប្រាក់ចំណូល លោក Marillyn Hewson ជាប្រធានក្រុមហ៊ុន Lockheed Martin បានមានប្រសាសន៍ប្រាប់ថា...
បរទេស៖ប្រទេសចិន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានដាក់ប្រើប្រាស់ចម្បាំង វាយប្រហារលើគោកនិងក្នុងទឹកទម្ងន់៤០.០០០ តោនគ្រឿងទីពីរ ក្រោយជាងមួយសប្ដាហ៍ បន្ទាប់ពីមានអគ្គិភ័យត្រូវបាន គេរាយការណ៍កើតមានលើនាវាថ្មី។ ទីភ្នាក់ងារសារព័ត៌មានរបស់ទីក្រុងហុកុង ឈ្មោះ Oriental Daily News បានរាយការណ៍នៅថ្ងៃពុធម្សិលមិញនេះថា កងទ័ពរបស់ប្រទេសចិន កំពុងតែដាក់ប្រើប្រាស់នាវាចម្បាំងថ្មី ជាមួយផែនការកសាងផលិតនាវាចម្បាំងប្រភេទនេះសរុបឲ្យបាន៤គ្រឿង នៅត្រឹមឆ្នាំ២០២៥។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា នាយកដ្ឋានការពារជនស៊ីវិល របស់ប្រទេសអ៊ីតាលី បានប្រកាសទិន្នន័យចុងក្រោយឲ្យដឹងកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា បានកើនឡើងដល់លើសពី២៥.០០០នាក់ នៅក្នុងប្រទេសអ៊ីតាលី នៅកំពុងបិទ ដែលនាំឲ្យតួលេខសរុបទំាងអ្នកឆ្លងជំងឺ អ្នកស្លាប់ និងជាសះស្បើយមានរហូតដល់១៨៧.៣២៧នាក់ ។ គិតក្នុងថ្ងៃពុធ ចំនួនអ្នកស្លាប់ថ្មីមានចំនួន៤៣៧នាក់ នាំឲ្យចំនួនអ្នកស្លាប់សរុបដល់២៥.០៨៥នាក់ គិតចាប់តាំងពីមានការផ្ទុះជំងឺ នៅតំបន់ Lombardy ...
អាមេរិក៖ ការសិក្សាមួយ បានរកឃើញថា ភពដំបូងដែលត្រូវបានរកឃើញ នៅខាងក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង មិនមែនជាភពផែនដី ទាល់តែសោះ ហើយប្រហែលជាពពកធូលីដ៏ធំមួយ ដែលត្រូវបានបង្កើតឡើង ដោយការប៉ះទង្គិច នៃអាចម៍ផ្កាយទឹកកកពីរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ កាលពី ១២ ឆ្នាំមុន ក្រុមតារាវិទូ បានប្រទះឃើញពួកគេគិតថា ជាភពមួយដែលមានរាងដូចភពព្រះសៅរ៍ នៅក្នុងប្រព័ន្ធផ្កាយហ្វូមហាថាត ២៥ ឆ្នាំពន្លឺពីផែនដី...
អង់គ្លេស៖ អ្នកស្រាវជ្រាវអង់គ្លេស បានបង្ហាញពីកប៉ាល់លិចចំនួន១២ នៅសមុទ្រមេឌីទែរ៉ាណេ រួមមានកប៉ាល់នាសតវត្សរ៍ទី ១៧ ដែលពោរពេញ ទៅដោយវត្ថុបុរាណដូចជា ប៉សឺឡែនចិន ក្អែបអ៊ីតាលី និងម្ទេសឥណ្ឌា ព្រមទំាងអង្រែក្អម ពែងកាហ្វេ ម្ទេស និងបំពង់ថ្នាំជក់ខុសច្បាប់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ បេសកកម្មដឹកនាំដោយអង់គ្លេស បានរកឃើញចង្កោមនៃនាវាចំនួន ១២ នៅលើគ្រែសមុទ្រមានចម្ងាយ ១,២...
ទីក្រុងឡុងដ៍៖អ្នកជំនាញបានរកឃើញថា ការកាត់បន្ថយសំឡេង រំខានជុំវិញពីចរាចរណ៍ និងយន្ដហោះក្នុងអំឡុងពេលប្រជាជននាំគ្នាចាក់សោរនៅក្នុងផ្ទះ ដើម្បីការពារវីរុសឆ្លងកូរ៉ូណានេះមានន័យថា សត្វស្លាបអាចស្តាប់បានច្រើនជាងពេលណាៗ ទាំងអស់នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ការថតសំឡេងត្រូវបានថតនៅទីក្រុងឡុងដ៍ និងពាសពេញភាគអាគ្នេយ៍ នៃប្រទេសអង់គ្លេសដោយក្រុមហ៊ុនពិគ្រោះយោបល់ វិស្វកម្ម ២៤ អាកូស្តាទិកបានបង្ហាញពី ការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។ ប្រព័ន្ធត្រួតពិនិត្យសំលេងរំខាន ឆ្លាតវៃរបស់ពួកគេ ត្រូវបានរចនាឡើងដើម្បីកត់ត្រាសំលេឡេងរំខានចេញពី កន្លែងសំណង់ទួរប៊ីន ខ្យល់សកម្មភាព ឧស្សាហកម្ម និងក្បាលយន្តហោះ។...
វ៉ាស៊ិនតោន៖នៅថ្ងៃពុធនេះ ការស្ទង់មតិថ្មីមួយ បានបង្ហាញថាប្រជាជន អាមេរិកភាគច្រើនលើសលុបបានបង្ហាញការគាំទ្រ ដល់គោលការណ៍រក្សាខ្លួន នៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-១៩ ទោះបីសេតវិមាននៅតែបន្ត ជំរុញដើម្បីបន្ធូរបន្ថយ ការរឹតត្បិតនិងចង់ឲ្យបើកដំណើរការប្រទេស របស់ខ្លួនវិញក៏ដោយ។ ការស្ទង់មតិដែលត្រូវបានធ្វើឡើង ដោយ Reuters-Ipsos ចេញផ្សាយនៅ ថ្ងៃអង្គារម្សិលមិញនេះបានរកឃើញថាជនជាតិអាមេរិក ៧២ ភាគរយរួមទាំង ៥៥ ភាគរយមក ពីបក្សសាធារណរដ្ឋនិយម...